គ.ជ.ប នឹង​ធ្វើ​ការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃទី​១៣​ដល់​១៤ ខែមិថុនា ឆ្នាំ២០២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថានឹងធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ពីថ្ងៃទី១៣ ដល់១៤ ខែមិថុនា ឆ្នាំ២០២២។

កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ សរុបព្រឹត្តិការណ៍ទូទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

គ.ជ.ប ទទួល​បាន​បណ្ដឹង​ជាង​៨០ ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការបោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​នេះ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា គិ​ត​ចាប់​ពី​មុន​បោះ​ឆ្នោត​១ថ្ងៃ​ រហូត​ដល់​ថ្ងៃទី៩ ខែ​មិថុនា​នេះ ស្ថាប័នមួយនេះ​ទទួល​បាន​ពាក្យបណ្តឹងសរុបទូទាំងប្រទេស​ចំនួន «៨៥​បណ្ដឹង» ពីគណបក្សចំនួន​៣​ ពាក់ព័ន្ធនឹង​ភាព​មិនប្រក្រតីនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំ​សង្កាត់អាណត្តិនេះ។

ទិដ្ឋភាពក្បួនហែគណបក្សភ្លើងទៀន ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

បក្សភ្លើងទៀន​ប្ដឹង គឃ.សប ជុំវិញ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់ តែ​ត្រូវ​ច្រានចោល​ព្រោះ​គ្មាន​ភស្តុតាង

តំណាងគណបក្សភ្លើងទៀននៅ​ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យបណ្ដឹងទៅគណៈកម្មការ​ឃុំសង្កាត់​រៀបចំការបោះឆ្នោត (គឃ.សប) ឱ្យជួយដោះស្រាយ ជុំវិញភាពមិនប្រក្រតីនាអំឡុងពេលបោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ-សង្កាត់ ប៉ុន្តែប្រធាន (គឃ.សប) ច្រាន​ចោលក្រោមហេតុផលថា ក្នុង​ពាក្យ​បណ្ដឹងនោះ​មិនមានអត្ថន័យគ្រប់គ្រាន់ និងមិនដឹងសំដៅបុគ្គលណាម្នាក់នោះទេ។

ទិដ្ឋភាពក្បួនហែគណបក្សប្រជាជនកម្ពុជា ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។

បក្សកាន់អំណាច​គ្រោង​ធ្វើ​សន្និបាត​នៅ​ខែ​ក្រោយ ដើម្បី​ដាក់​ទិសដៅ​យក​ឈ្នះ​ការ​បោះឆ្នោត​ឆ្នាំ២០២៣

គណបក្សប្រជាជនកម្ពុជា គ្រោង​ធ្វើសន្និបាតវិសាមញ្ញរបស់គណៈកម្មាធិការកណ្ដាលគណបក្ស ដើម្បីលើកទិសដៅសម្រាប់យកឈ្នះការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣ ក្រោយពីឆ្លងកាត់បទពិសោធន៍នៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥រួច។

លោក យ៉ែ​​ម បុញ្ញឫទ្ធិ ស្ថាបនិកគណបក្សកម្ពុជានិយម។

បក្សកម្ពុជានិយម​អំពាវនាវ​ឱ្យ​មេឃុំ​ចៅសង្កាត់​ទើ​ប​ជាប់ឆ្នោត​ថ្មី​បម្រើ​ពលរដ្ឋ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ

គណបក្សកម្ពុជានិយម អំពាវនាវឱ្យមេឃុំ-ចៅសង្កាត់ដែលទើបតែជាប់ឆ្នោតថ្មី ត្រូវឈរលើ​​​គោល​កា​​​រណ៍​​​ស្មើ​​​ភាពគ្នា តាមរយៈការបំពេញការងារដោយមិនមានភាពលម្អៀង និងមិនប្រកាន់និន្នាការ​​​នយោ​បាយ បើទោះជា​​​ពល​​រដ្ឋ​​​​ដែលមកទទួលសេវាពីអាជ្ញាធរសាលាឃុំ-សង្កាត់ មិនមែន​​ជាអ្នកគាំទ្រ​​គណ​​បក្ស​​គ្រប់គ្រងអំណាចក្តី។

គ.ប.ម នឹង​ដាក់​ពាក្យ​បណ្តឹងបន្ថែម​ទៅ គ.ជ.ប ដើម្បីជំរុញ​ឱ្យ​មាន​ការ​​​កែ​​ទម្រង់​ច្បាប់​បោះឆ្នោត

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) អះអាងថា កំពុងប្រមូលភស្តុតាង​ក្នុងការ​​​​ដាក់​​ពាក្យ​​បណ្តឹង​​បន្ថែម​​ទៅ ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គជប) ដើម្បី​ជំរុញ​ឱ្យ​មាន​កំណែ​ទម្រង់ ឬ​ធ្វើវិសោធន​កម្ម​ច្បាប់​​បោះ​ឆ្នោត ខណៈបក្សនេះថា ​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិនេះ នៅតែមានភាព​មិន​ប្រក្រតី​ដូច​អាណត្តិ​មុនៗ​​។

គ.ជ.ប បំភ្លឺ​ជុំវិញ​អ្នកដែល​មាន​សិទ្ធិ​ចូល​ក្នុង​​ការិយាល័យ​​រាប់​សន្លឹក​ឆ្នោត ក្រោយ​​មាន​​ការ​​រិះ​គន់

គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ស្រាយបំភ្លឺ​ជុំវិញ​អ្នក​​ដែលមាន​សិទ្ធិ​​ចូល​​ក្នុង​ការិយាល័យរាប់សន្លឹក​ឆ្នោត ក្រោយ​មាន​ការរិះគន់​ជុំវិញករណីបិទទ្វារ បិទ​បង្អួច និង​​បណ្តេញ​ពលរដ្ឋចេញ មិន​ឱ្យតាម​ដាន​ការរាប់សន្លឹកឆ្នោត។​

សង្គម​ស៊ីវិល​ស្នើឱ្យ​​​ពង្រឹង​ច្បាប់​​និង​​អ​ព្យា​ក្រឹត្យ​​​ភាព​​​របស់​​មន្ត្រី ក្រោយ​​​​រក​​ឃើញ​ភាព​​មិន​​ប្រក្រតី​​​ក្នុង​​​ការ​​បោះ​ឆ្នោត​​ឃុំ​សង្កាត់​

អង្គ​ការសង្គមស៊ីវិលចំនួន៥ ស្នើ​​​ទៅ​ស្ថា​ប័ន​និង​ភាគី​​ពាក់ព័ន្ធ ពង្រឹង​​ការ​​អនុវត្ត​​ឱ្យ​បាន​​​ត្រឹម​ត្រូវ​​តាម​​ច្បាប់ បទ​បញ្ជា និង​​នីតិវិធីសម្រាប់​ការបោះឆ្នោត ព្រម​ទាំង​ពង្រឹង​អព្យាក្រឹត្យភាព​​រប​ស់​​មន្ត្រី​​រាជ​ការ កង​កម្លាំង​ប្រដាប់​វុធ ក្រោយ​ពួកគេ​រកឃើញ​នូវភាពមិន​ប្រក្រតី​មួយ​ចំនួន នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោតជ្រើស​រើស​​ក្រុមប្រឹក្សា​ឃុំសង្កាត់ និងការ​រាប់សន្លឹក​ឆ្នោត​។

សកម្មភាពនៃការរាប់សន្លឹក​ឆ្នោត​នៅ​មណ្ឌលបោះឆ្នោតវិទ្យាល័យជាស៊ីមបឹងកេងកង រាជធានីភ្នំពេញ ក្នុងថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

គ.ជ.ប ជំរុញ​ឱ្យ​បក្សនយោបាយ​ដាក់​ពាក្យប្ដឹង​ជុំវិញ​ការបិទទ្វារ-បង្អួច​ពេល​រាប់​សន្លឹកឆ្នោត

មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជំរុញទៅបក្សនយោបាយដាក់ពាក្យប្តឹងជុំវិញការរកឃើញថាមានភាពមិនប្រក្រត្រីក្នុងដំណើរការបោះឆ្នោត ពិសេសការបិទទ្វារ-បង្អួចពេលរាប់សន្លឹកឆ្នោត ​ខណៈ គ.ជ.ប ទទួលស្គាល់ថាការបិទទ្វារ-បង្អួចរាប់សន្លឹកឆ្នោតមិនមានក្នុងនីតិវិធីទេ ប៉ុន្តែប្រធានការិយាល័យមានសិទ្ធិសម្រេច។

សន្និសីទកាសែតរបស់គណបក្សភ្លើងទៀន ស្ដីអំពីបរិយាកាសក្នុងថ្ងៃបោះឆ្នោត និងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២។

បក្សភ្លើងទៀន​ប្រកាស​រក​ការ​ចរចា​ជាមួយ​បក្សកាន់អំណាច ក្រោយ​ដឹង​លទ្ធផល​បោះឆ្នោត​បឋម

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ប្រកាសចង់ជួបជជែកជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីដឹងពីលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ