លី ម៉ារីណា

លី ម៉ារីណា នៅតែអះអាងពីចំណងស្នេហ៍ បើទោះរស់នៅម្ខាងម្នាក់

មកទល់ពេលនេះ តារាសម្ដែងល្បីល្បាញ អ្នកនាង លី ម៉ារីណា នៅតែរស់នៅយ៉ាងព្រងើយនៅស្រុកខ្មែរ ខណៈដែលស្វាមីរបស់អ្នកនាងក៏ប្រកាន់ជំហររស់នៅសហរដ្ឋអាមេរិក ដោយគ្រាន់តែយូរៗឡើងចុះម្ដង។

ស្វែង សុជាតា

ស្វែង សុជាតា បរិយាយរឿងហូបបួស និងរស់នៅដូចអ្នកសច្ចំ

ក្នុងពិធីក្រុងពាលីថតរឿងថ្មីនៅប៉ុស្តិ៍លេខ៥កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា តារាសម្ដែងជើងចាស់ អ្នកនាង ស្វែង សុជាតា បានអះអាងថា អ្នកនាងរស់នៅសព្វថ្ងៃមិនខុសពីអ្នកសច្ចំនោះទេ ដោយក្រៅពីមិនទទួលសាច់ ហូបតែម្ហូបបួស សូត្រធម៌ភាវនា អ្នកនាងក៏ចំណាយពេលសមាធិ ជាមួយស្វាមី ដែលអតីតជាអ្នកបួសនៅភ្នំគូលែនជាប្រចាំ។

អុិន សុភិន ថារឿង “ផ្ទះចុងភូមិ” ផលិតដើម្បីចេញក្រៅស្រុក

ខុសពីស្នាដៃមុនៗ លោក អុិន សុភិន ចាងហ្វាងផលិតកម្មមហាហង្ស បានបញ្ជាក់កាលពីល្ងាចថ្ងៃទី៦ ខែឧសភា ក្នុងពិធីសម្ពោធភាពយន្តខ្នាតធំរឿង “ផ្ទះចុងភូមិ” ថា ស្នាដៃរបស់លោកមួយនេះ លោកជឿជាក់ខ្លាំងលើគុណភាព ដោយសារតែលោកគម្រោងនឹងយកទៅកាន់ទីផ្សារក្រៅស្រុក ក្រោយពេលកើបលុយក្នុងស្រុក។

ទើបតែឡើងកូដសោះ តារាស្រី ឈឹម អារីយ៉ា បានឡើងជាជំទាវ

ទើបតែប្រឡូកការសម្ដែង និងមានឈ្មោះបោះសំឡេងនៅក្នុងវិស័យភាពយន្តនៅក្នុងរយៈពេលចុងក្រោយតាមរយៈឱកាសបានសម្ដែងក្នុងរឿងទូរទស្សន៍ និងរឿងភាគល្អៗក្នុងមួយរយៈចុងក្រោយសោះ តារាសម្ដែងវ័យ២៣ឆ្នាំ កញ្ញា ឈឹម អារីយ៉ា ត្រូវបានប្រកាសថា បានក្លាយជាជំទាវស្របច្បាប់ទៅហើយ។

អតីតតារាសម្ដែង ថៃ នរៈវិទូ ប្រកាស​ត្រលប់​មកកាន់ការសម្ដែងជាថ្មី

កាលពីថ្ងៃទី២៦ ខែមេសា អតីតតារាសម្ដែង និង Freshies Boy លោក ថៃ នរៈវិទូ បាន​ប្រារព្ធធ្វើ​ខួប​កំណើតវ័យ៣១ឆ្នាំ ដើម្បីប្រកាសថា​ លោកសម្រេច​ចិត្តត្រលប់​មកកាន់​វិថីសិល្បៈដូចដើមវិញហើយ។

មិនគួរជឿ នាយ តាក់សុី ប្រកាសបោះបង់ប្រពន្ធកូន

ទាំងអ្នកនាង ភីម និងនាយតាក់សុី សុទ្ធតែបានបញ្ជាក់បែបនេះ ដោយអះអាងថា មិនអាចបកក្រោយឡើយ។ អ្នកនាង ភីម និយាយថា អ្វីដែលលោក អុឹម ជីវ៉ា បានបង្ហោះ មិនមែនជាការភូតកុហកនោះទេ ដោយសារតែស្វាមីរបស់នាងពិតជាមានបំណងចង់បោះបង់នាង និងកូនប្រុសវ័យជាង១០ឆ្នាំ ដោយមិនអាល័យមែន។

តារាចម្រៀង​​ យូរី ទទូចឲ្យពលករខ្មែរនៅកូរ៉េខាងត្បូងជួយបរិច្ចាគថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា

តារាចម្រៀងកម្ពុជានឹងចូលរួមសម្តែងក្នុងព្រឹត្តិការណ៍សង្ក្រាន្តនៅថ្ងៃសែ្អកនេះក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីផ្តល់ការកំសាន្តដល់ពលករខ្មែរ និងរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា។

បេក្ខភាពកម្ពុជាទទួលជ័យលាភីរង​​ក្នុងការប្រកួត Mister & Miss Asian International នៅថៃ

បេក្ខជនម្នាក់របស់ម្ពុជាទទួលបានចំណាត់ថ្នាក់រងជាច្រើនក្នុងកម្មវិធីប្រកួត Mister & Miss Asian International 2019 ដែល​​​​​ជាការប្រកួតសម្រស់​ និងសមត្ថភាព​កម្រិត​អន្តរជាតិ​​​នៅក្នុងទីក្រុងបាង​កក ប្រទេសថៃ​​​ក្នុងវគ្គ​ផ្ដាច់​ព្រ័ត្រ​​ កាលពីយប់​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ។

តារាវ័យក្មេងមានជម្ងឺខូចក្រលៀន បន្ទាប់ពីប្រើប្រាស់ថ្នាំធ្វើឲ្យស្បែកស និងផលិតផលថែសម្ផស្ស

តារាសម្តែងនិងចម្រៀងកម្ពុជាដែលមានជម្ងឺខូចក្រលៀនបានអះអាងថា អាហារបំប៉ន និងផលិតផលធ្វើឲ្យស្បែកសបង្កឲ្យពួកគេខូចក្រលៀន ដែលតម្រូវឲ្យមានការវះកាត់ជាបន្ទាន់។

កញ្ញា ខេមរៈ ស្រីពៅ តារាចម្រៀងផលិតកម្មសាន់ដេ កាលពី២ឆ្នាំុមុន

ខេមរៈ ស្រីពៅ ទទួលមរណភាពនៅក្នុងប្រទេសឥណ្ឌា

តារាចម្រៀង កញ្ញា ខេមរៈ ស្រីពៅ បានទទួលមរណភាព បន្ទាប់ពីបានបញ្ជូនទៅព្យាបាលនៅក្នុងប្រទេសឥណ្ឌា ហើយថាមិនមានលទ្ធផល។ នេះបើតាមការប្រកាសនៅលើគណនីហ្វេសប៊ុករបស់សិល្បករខ្មែរមួយចំនួន និងទំព័រហ្វេសប៊ុក លោកហេង ឡុង ស្វាមីអ្នកនាង ចន ច័ន្ទលក្ខិណា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ