ខេមរៈ សិរីមន្ត នាំមុខ ព្រាប សុវត្ថិ លើជំនួញដីធ្លី

ក្រោយពីតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ និងឧកញ៉ាវ័យក្មេង លោក ឡេង ណាវ៉ាតត្រា ទើបតែបោះទុនរួមគ្នាជាង៥លានដុល្លារ ធ្វើជំនួញអចលនទ្រព្យលើទំហំដីជាង១៣ហិកតា លើបណ្ដោយផ្លូវជាតិលេខ៣។

ឈួន សុវណ្ណឆៃ ថា​​​​​ស្ដេច​វីយូឡុង អ៊ុំ ដារ៉ា ដែលធ្លាក់ខ្លួន​ពិការ ជា​​​​​​​​អ្នកមានគុណ

ខុសពីតារាសិល្បៈមួយចំនួន ដែល​​​​​​​​មិនសូវ​នឹកនា និង​​​​មិន​​​​ដឹង​ពី​ការ​​​​​​បណ្ដុះបណ្ដាលរបស់​​​​ស្ដេច​​​​​វីយូឡុង ​លោក អ៊ុំ ដារ៉ា ដែលត្រូវគេស្គាល់ថា​ជា​​​អ្នកនិពន្ធ​​​​​​​​​​បទចម្រៀង​ល្បីឈ្មោះ​​​​តាំង​ពី​ជំនាន់​សង្គម​រាស្រ្តនិយម​ផង ដែលធ្លាក់ខ្លួន​​​​ពិការ និង​​​​​​​​លែងមាន​​​​ឥទ្ធិពលក្នុងសិល្បៈពេលនេះ ​តារា​ចម្រៀង​​អ្នកនាង ឈួន សុវណ្ណឆៃ បែរជា​​​​​​​​​​លាតត្រដាង​​ដោយមិនលាក់លៀមថា ​លោកគឺជាអ្នកមានគុណ​​ដ៏ធំ​​ក្នុង​​​សិល្បៈ​ដែលជួយអោយអ្នកនាងមានថ្ងៃនេះ។ ​

តារា​ជើង​​ចាស់ ​បូនីតា ដាដេណា ត្រលប់​មកលាមហាជន

ខុសពី​​​តារា​ជើង​ចាស់មួយចំនួន ដែលបាត់មុខយូរ ហើយត្រលប់មកកាន់​​ការសម្ដែង​​​​​​​​ជាថ្មីរមែង​​​​​​ប្រកាសថា​​នឹង​ប្រឹងអោយអស់ពីសមត្ថភាព ដើម្បី​​​​​​​​​​​​​​​​​​​​​​​​ទាក់​អារម្មណ៍​មហាជនអោយ​ងាកមកគាំទ្រ​វិញ តារាជើង​ចាស់អ្នកនាង បូនីតា ដាដេណា ​ដែល​​​​​​ត្រូវគេស្គាល់ថា​ជា​​​​តួអង្គ​អាប​ល្បី ឈ្មោះកាលពីអតីតកាល ​បែរ​ជាអះអាងថា អ្នកនាង​​នឹង​ឈប់សម្ដែង​កុនទៀត​​ហើយ នៅក្នុងឱកាសដែលអ្នកនាង​​​បង្ហាញ​​​​​​ស្នាដៃចុងក្រោយកាលពីថ្ងៃទី​១ សីហា​មុននេះ។ ​​​​​​​

ព្រាប សុវត្ថិ ​ប្រកាសថា​​​ធ្វើជំនួញ​ដីធ្លី អោយខ្លាំងដូចអាជីពចម្រៀង

កាលពីថ្ងៃទី​២១ កក្កដា ​​លោក​ ព្រាប សុវត្ថិ ​បាន​ប្រកាស​​​​ក្នុង​​​វេទិកាសន្និសីទសារព័ត៌មានថា លោកបាន​​​​បណ្ដាក់ទុន​ក្នុងជំនួញដីធ្លីរហូត​​​ដល់ទំហំទឹកប្រាក់​​​​​​៥លានដុល្លារ ​​​​ក្នុង​កិច្ច​សហការ​ទ្វេភាគី​​ជាមួយ​លោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលត្រូវគេស្គាល់ថាជា​​​​អ្នកជំនួញ​​​​​ជោគជ័យម្នាក់​លើវិស័យអចលនទ្រព្យ​ ដោយលោកប្រកាសថា​នេះ មិនមែនជាការសាកល្បងនោះទេ ប៉ុន្តែនឹងធ្វើអោយខ្លាំងដូចគ្នា​នឹង​អាជីពចម្រៀង​​​​​​​ដែលមានការ​​ទទួលស្គាល់​​។ ​​​​

តំណាង​​សមាគមន៍​ភាពយន្ត ​​អះអាងថា​​​​​អ្នកគាំទ្រ​ភាពយន្តខ្មែរធ្លាក់​​យ៉ាង​គំហុក

ក្នុងពិធីសម្ពោធរឿង​​«​​​ស្នូរជើង​អ្នកណា»​​របស់​ផលិតកម្ម​​ Wonderfilm Cambodia ​កាលពីថ្ងៃទី​​១៨ កក្កដា ​នៅផ្សារទំនើបអ៊ីអន​២ ​លោក​ សែម វិសាល អគ្គលេខាសមាគមន៍​​​​​​​ភាពយន្តកម្ពុជា បានអះអាងថា ​​​​គិតមកដល់​​​​​ត្រីមាស​ទី៣​ក្នុងឆ្នាំ​២០១៨នេះ អ្នកគាំទ្រ​​ភាពយន្តខ្មែរ​​​មានការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​​​ធៀបនឹងឆ្នាំ​​២០១៧ ដោយ​​លោកបានសម្ដែង​នូវក្ដីបារម្ភនោះផង។

ម្ដាយ​​ឪពុក​​​ អាលីយ៉ា ចេញមុខ​​បំភ្លឺ​​រឿងបោះបង់កូនស្រី

            កាលពីថ្ងៃទី៥ កក្កដា ​​គ្រួសារតារាកម្ពុជា ​​និង​អ្នកស្រី​​​ ងិន ​ម៉ានីយ៉ា ម្ដាយ​របស់អតី​ត​ហ្វ្រេស៊ី លោក ថៃ នរៈវិទូ ​​បាន​​​​​​រួមគ្នា​ធ្វើ​ពិធី​បង្សកូល និងវេចង្ហាន់​​​​​​​​​​ប្រគេនព្រះសង្ឃ​​​​​​​​​ក្នុងទ្រង់ទ្រាយ​ធំមួយ​នៅ​វត្តទួល ទីដែល​បូជាសពនាង ដើម្បី​​​អបអរ​ថ្ងៃខួប​គម្រប់​​វ័យ​​៤០នាង បន្ទាប់ពី​​​​​​បុណ្យ៧​ថ្ងៃរបស់នាង ទើបនឹងត្រូវ​បានបញ្ចប់​​​​​​មួយថ្ងៃ ​។

យុគ ចិន្តា ថាកូនស្រីនឹង​បន្តតំណែង​ពិធីការិនីនៅ CTN

មកទល់ពេលនេះ អ្នកនាង​ យុគ ចិន្តា​ បានបញ្ចេញមុខកូនស្រីកាន់តែ​ច្រើន​នៅក្នុងពិភពសិល្បៈ ដោយ​​អ្នកនាង​​បានប្រកាសសរសើរមិន​ដាច់ពីមាត់ថា ​​កូនស្រី​ យុគ ដាពេជ្រ ហៅអម គឺជាកូនស្រីតែម្នាក់របស់ខ្លួន ​បើទោះជាអ្នកនាងមិនដែលបង្ហើបអោយដឹង​ពីអត្តសញ្ញាណ​​អតីតស្វាមី ដែលជា​​​ឪពុក​​ក្មេង​សូម្បីតែម្ដង។

យក់ ឋិតរដ្ឋា ស្លាប់រស់នឹងសិល្បៈ បែរជាប្រកាសថា​​កូនច្បង​គ្មានចំណូលចិត្ត ​

ការ​​សម្ង៉ែងកូន​ប្រុស​​​​​​​​ដ៏សង្ហារ​ក្នុងវ័យ​​១០ឆ្នាំ ​​នៅក្នុងពិធី​​សម្ពោធរឿង​​​«​​​​​ចិញ្ចៀន​ខ្មោច» កាលពីថ្ងៃទី​​២៨ ឧសភា ​មុននេះ ​​តារា​ចម្រៀង និងជាតារាសម្ដែង​​ផង អ្នកនាង យក់ ឋិតរដ្ឋា បានអះអាងថា ​​​មិនមែន​​​​បង្ហាញ​កូនប្រុស​​​អោយ​ក្រុម​តារា​សិល្បៈ និង​​ក្រុម​ផលិតករ​បានឃើញ​​ ដើម្បី​ស្វែង​រក​​ឱកាសអោយកូនប្រុស​បាន​​ក្លាយជាតារា​សិល្បៈទាំងវ័យក្មេងនោះទេ។

ធន មករា ក្ដាប់តំណែងជើងឯក នៅប៉ុស្ដិ៍លេខ​៥

ការប្រកួត​​​​ផ្ដាច់ព្រ័ត្រនៅប៉ុស្ដិ៍លេខ​​៥កាលពីថ្ងៃទី​២៦ ​​​ឧសភា បានបញ្ចប់​​ដោយ​ភាពជោគជ័យក្រោមការ​គាំទ្រ​យ៉ាង​ណែនតាន់​តាប់​ពី​អ្នកទស្សនា​នៅសង្វៀន​ផ្ទាល់​ ​​​សម្រាប់ការប្រកួត​​​ដណ្ដើមជើង​ឯក​​​​​​ក្នុងប្រភេទទម្ងន់​​៥៧គីឡូក្រាម ​​​រវាងកីឡាករ​ជើងខ្លាំង​​៤រូប។

តាំង សីហា ភ័យ​អរៗ ក្រោយឈ្នះ សួង សុវណ្ណថា

ការប្រកួត​​មិត្ត​ភាពរវាងកីឡាករកម្ពុជា​​២រូប កាលពីថ្ងៃទី​១៩ ឧសភា ​​​មុននេះ​នៅប៉ុស្ដិ៍លេខ​​៥ព្រែក​កំពិស ​កីឡាករ​​​វ័យក្មេង តាំង សីហា បានយកឈ្នះ​លើកីឡាករជើងខ្លាំង និងចាស់​​វស្សា គួរអោយភ្ញាក់ផ្អើល ​ក្នុងពេលដែលកីឡាករ​ទាំងពីរនេះ បើនិយាយពី​​​​ក្រេឌីត និង​បទពិសោធន៍ប្រកួត​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ