លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដឹកនាំក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤ ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៥៩រូប ដែលអង្គប្រជុំបានដំណើរការមានរបៀបវារៈចំនួនពីរ មួយគឺពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ នាព្រឹកថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។

ព្រឹទ្ធសភា​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ

ព្រឹទ្ធសភា នៅព្រឹកថ្ងៃពុធនេះ បាន​អនុម័តគាំទ្រ​ទាំងស្រុងលើ​សេចក្ដីព្រាងច្បាប់ស្ដីពី «សុវត្ថិភាព​ម្ហូប​អាហារ» ដោយ​សំឡេង៥៩សំឡេងនៃចំនួនសមាជិក​ព្រឹទ្ធសភាទាំងមូល។

សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។

រដ្ឋសភា​អនុម័ត​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​សុវត្ថិភាព​ម្ហូបអាហារ

រដ្ឋសភា នៅព្រឹកថ្ងៃពុធនេះ បាន​អនុម័ត​គាំទ្រទាំងស្រុង​លើសេចក្ដីព្រាងច្បាប់ស្ដីពី «សុវត្ថិភាព​ម្ហូប​អាហារ» ដោយសំឡេង១០២សំឡេង ខណៈមន្ត្រីរដ្ឋាភិបាលអះអាងថា សេចក្ដីព្រាងច្បាប់​នេះមានសារៈសំខាន់សម្រាប់ការពារ​សុខុមាលភាព និងអាយុជីវិតប្រជាពលរដ្ឋ។

ក្រសួង​ចំនួន​៣​សហការគ្នា​ដើម្បី​ឈាន​ទៅ​កំណត់​អាយុ​អនុញ្ញាត​ឱ្យ​ទទួលទាន​គ្រឿងស្រវឹង​សម្រាប់​មនុស្ស​ពេញវ័យ

ក្រសួងចំនួន៣ កំពុង​សហការគ្នាសិក្សាពីការ​​​កំណត់​អាយុអ​នុញ្ញាតឱ្យ​​ទទួល​ទាន​គ្រឿង​ស្រវឹង​សម្រាប់​មនុស្ស​ពេញវ័យ ដើម្បីលើកកម្ពស់សុវ​ត្ថិភាពចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់​ចរាចរណ៍។

អាវុធហត្ថធ្វើការត្រួតពិនិត្យមុននឹងអនុញ្ញាតឱ្យចូលមន្ទីរពេទ្យហ្លួងម៉ែ អំឡុងពេលដាក់អ្នកជំងឺកូវីដ-១៩ សម្រាកនិងព្យាបាល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។

លោក ហ៊ុន សែន បញ្ជា​ឱ្យ​រៀបចំ​មន្ទីរពេទ្យ​«ហ្លួងម៉ែ»​ធ្វើ​ជា​មន្ទីរពេទ្យ​ឯកទេស​ជំងឺ​មហារីក

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ» ឱ្យទៅជាមន្ទីរឯកទេសផ្នែកជំងឺមហារីក តាមយោបល់របស់កូនប្រសាលោក ដើម្បីធានាឱ្យផ្នែកជំងឺនេះមានទីតាំងព្យាបាលមួយជាក់លាក់នៅកម្ពុជា ដោយថា បច្ចុប្បន្ន អ្នកជំងឺមហារីកមានច្រើនណាស់ក្នុងប្រទេស។

ផ្ទាំង​ពណ៌លឿង​ផ្ដល់​សេវា​ព្យាបាល​ជំងឺគ្រុនចាញ់ ត្រូវ​បាន​ដាក់​បញ្ឈរ​នៅមុខ​លំនៅឋាន​របស់​គ្រូពេទ្យ ភាព ដែល​ជា​អ្នក​ស្ម័គ្រចិត្ត​ប្រចាំ​ភូមិ​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ចាប់ពី​ឆ្នាំ២០១៨​រហូត​ដល់​បច្ចុប្បន្ន កម្ពុជា​មិនមាន​អ្នកស្លាប់​ដោយ​ជំងឺគ្រុនចាញ់

ប្រមុខរដ្ឋាភិបាលបានអះអាងថា ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន អត្រាអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់លែងមានទៀតហើយ ដោយភាពជោគជ័យនេះ គឺសម្រេចមុនការគ្រោងទុកថែមទៀតផង។

សកម្មភាព​កម្ទេច​ផលិតផល​ក្លែងក្លាយ​និង​ឱសថ​ខុសច្បាប់ នៅក្នុង​ពិធី​ដុត​កម្ទេច​ឱសថ​ខុសច្បាប់​និង​ផលិតផល​ក្លែងក្លាយ​ទូទៅ នៅ​បរិវេណ​ទីលាន​ចាក់សំរាម​ដង្កោ ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០។

៣ខែ​ឆ្នាំ២០២២ កម្ពុជា​បង្រ្កាប​បាន​ផលិតផល​ក្លែងបន្លំ​ជាង​៤០០ករណី

ក្នុងត្រីមាសទី១ ឆ្នាំ២០២២ មន្រ្តីស៊ើបអង្កេតអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងមហាផ្ទៃ បានរកឃើញបទល្មើសចំនួន៣៥៩ករណី ដែលជាផលិតផលមិនមានភាពអនុលោមតាមច្បាប់ និងរំលោភលើកម្មសិទ្ធិបញ្ញា។

បុរសម្នាក់កំពុងបើកម៉ូតូនៅមុខមណ្ឌលសុខភាពព្រែកអំបិល ស្ថិតនៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួង​ក្រើនរម្លឹក​ឱ្យ​រៀបចំ​ផ្ដល់​សេវា​២៤ម៉ោង​លើ​២៤ម៉ោង​នៅ​តាម​មណ្ឌល​សុខភាព​និង​ពេទ្យបង្អែក

ថ្នាក់ដឹកនាំក្រសួងសុខាភិបាលក្រើន​រម្លឹក​ដល់​មន្ទីរ​សុខាភិបា​ល​នៃ​រដ្ឋបាល​រាជ​ធានី-ខេត្ត ត្រូវ​ចាត់​វិធានការ​ឱ្យ​​ការិយា​ល័យ​ស្រុក​ប្រតិ​បត្តិ និង​មូល​ដ្ឋាន​សុខាភិបាលសាធារណៈ​ទាំងអស់ រៀបចំ​​ផ្ដល់សេ​វា​២៤ម៉ោង​លើ​២៤​ម៉ោងជូន​ប្រជាពលរដ្ឋ​ដែលទៅទទួលសេវា។

កម្មការិនីរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ចេញមកទិញម្ហូបអាហារពេលថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

មន្ត្រីថា កង្វះ​កន្លែង​ទារកដ្ឋាន​នៅ​តាម​រោងចក្រ​កាត់ដេរ​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​កុមារ​ខ្វះ​អាហារូបត្ថម្ភ

មន្ត្រីក្រសួងសុខាភិបាលបានលើកឡើងថា កង្វះកន្លែងទារកដ្ឋាននៅតាមបណ្ដារោងចក្រកាត់ដេរជាផ្នែកមួយ​ធ្វើឱ្យកុមារបញ្ហាសុខភាព និ​ងខ្វះអាហារូបត្ថម្ភ។

មនុស្សចាស់​និង​កុមារ​ប្រឈម​បញ្ហា​សុខភាព ខណៈ​ឪពុកម្ដាយ​ចំណាកស្រុក​ទុក​កូនៗ​ឱ្យ​ជីដូន​មើលថែ

អង្គការទស្សនៈពិភពលោកកម្ពុជា បានរកឃើញថា មនុស្សចាស់និងកុមារកំពុងប្រឈមបញ្ហាសុខភាព ដោយ​សារ​ឪពុកម្ដាយ​បាន​ធ្វើ​ចំណាក​ស្រុក​ដោយ​ទុក​កូនៗ​របស់​ពួក​គេ​ឱ្យជីដូន​មើលថែនៅផ្ទះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ឬពេទ្យលោកសង្ឃ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោក ហ៊ុន សែន ចង់​ឱ្យ​​មាន​ការ​វះកាត់​ប្តូរ​សរីរាង្គ​​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់នៅ​កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យក្រសួងសុខាភិបាល សិក្សាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀនស្របច្បាប់នៅក្នុងប្រទេស ខណៈមន្ទីរពេទ្យមួយចំនួនមានសមត្ថភាពគ្រប់គ្រាន់លើរឿងនេះ ប៉ុន្ដែមិនអនុញ្ញាតឱ្យមានការជួញដូរសរីរាង្គមនុស្សនៅកម្ពុជាឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ