អាជីវករផ្សារបឹងកេងកង លក់អីវ៉ាន់ត្រៀមសម្រាប់ពិធីបុណ្យចូលឆ្នាំចិន ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។

រដ្ឋាភិបាល​ឱ្យ​ពង្រឹង​វិធាន​សុខភាព​អំឡុង​ពិធី​សែនចិន​ជិត​មក​ដល់

រដ្ឋាភិបាលរម្លឹកពីវិធានមួយចំនួន ដើម្បីបង្ការទប់ស្កាត់ជំងឺឆ្លង និងផលប៉ះពាល់សុខភាពដែលកើតចេញពីការបរិភោគអាហារនិងគ្រឿង​ស្រវឹង អំឡុងពិធីបុណ្យចូល​ឆ្នាំចិនដែល​នឹងចូលមកដល់នៅសប្ដាហ៍ក្រោយនេះ។

ប្រជាពលរដ្ឋប្រមូលផ្ដុំគ្នា​បិទកំណាត់​ផ្លូវលំមួយខ្សែ​នៅក្នុងភូមិគ្រោះ ឃុំរវៀង ស្រុក​សំរោង ខេត្ត​​តាកែវ ដើម្បីទាម​​ទារ​​ឱ្យក្រុមហ៊ុនសំរាម ដោះស្រាយ​​ប៉ះពាល់​ដល់​បរិស្ថាននិង​សុខ​ភាព​ពួក​គេ​ ខែមករា ឆ្នាំ២០២២។

ពលរដ្ឋ​ក្នុង​ភូមិ​មួយ​ខេត្តតាកែវ​ចោទ​ក្រុម​ហ៊ុន​បន្ត​លួច​ដុត​សំរាម​ក្រៅឡ​ដោយ​បំពាន​កិច្ច​សន្យា

តំណាងប្រជាពលរដ្ឋនៅភូមិគ្រោះ ខេត្តតាកែវ បានឱ្យដឹងថា ក្រុមហ៊ុនប្រមូលសំរាមមួយនៅតែបន្តលួចដុតសំរាមក្រៅឡ ដោយបំពានកិច្ចសន្យាជាមួយពលរដ្ឋនិងអាជ្ញាធរកាលពីពេលកន្លង​​ទៅ ដែលបណ្តាលឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពអ្នកភូមិនៅក្បែរតំបន់នោះ។

សិស្សវិទ្យាល័យបាក់ទូក

មន្ត្រី​អប់រំ​ប្រាប់​ឱ្យ​អាណាព្យាបាល​ពង្រឹង​សុវត្ថិភាព​ចំណី​អាហារ​ដល់​កូន​ក្រោយ​មាន​ករណី​វិជ្ជមាន ​«អូមីក្រុង»​ លើ​សិស្ស​

ន្ត្រីអប់រំ​ប្រាប់ឱ្យ​អាណាព្យាបាល​ពង្រឹង​សុវត្ថិភាព​ចំណីអាហារ ក្រោយ​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩ លើ​សិស្សានុសិស្ស​និង​គ្រូបង្រៀន​នៅសាលារៀន​ឯកជន​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ។

សកម្មភាពមួយរបស់បុគ្គលិកពេទ្យ និងកុមារដែលសម្រាកព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលកុមារ «បេះដូងជប៉ុន»។

មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន ធ្វើ​យុទ្ធនាការ​១ម៉ឺនរៀល​ដើម្បី​សង្គ្រោះ​កុមារ​កម្ពុជា

មជ្ឈមណ្ឌលព្យាបាលកុមារ «បេះដូងជប៉ុន» ធ្វើយុទ្ធនាការ «១ម៉ឺនរៀល»​ ដើម្បីរៃអង្គាស​ប្រាក់​ពីសាធារណជន​យកទៅប្រើប្រាស់ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាដែល​មានជីវភាព​ក្រីក្រ ជាពិសេសប្រើស​ម្រាប់​ជួយ​ដល់ការ​វះកាត់​​​ដល់​កុមារចំនួន៨នាក់ដែលកំពុង​​មាន​​ជំងឺ​មហារីកក្នុងកម្រិត​ធ្ងន់​។​

បុគ្គលិកសុខាភិបាលបាញ់អាល់កុលលើនារីម្នាក់ដែលតេស្តវិជ្ជមានកូវីដ-១៩ មុនពេលឡើងរថយន្តគិលានសង្រ្គោះ ក្នុងភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។

កម្ពុជា​នៅតែ​បន្ត​តាមដាន​យ៉ាង​ដិតដល់​លើ​ស្ថានភាព​អ្នកឆ្លង «អូមីក្រុង» ដើម្បី​បញ្ចៀស​ការ​ចម្លង​ចូល​ក្នុង​សហគមន៍

មន្ត្រី​ជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជាថ្លែងថា កម្ពុជាតាមរយៈក្រសួងមួយនេះនៅតែបន្តតាមដានយ៉ាង​ដិតដល់​លើការវិវត្ត​នៃវីរុស និង​ស្ថាន​ភាព​​​អ្នកឆ្លងមេរោគបំប្លែងថ្មី «អូមីក្រុង» ដើម្បីបញ្ចៀស​ការ​ចម្លងចូលទៅ​ក្នុង​សហគមន៍។

ក្រុមអ្នកជំនាញសុខាភិបាលធ្វើការយកសំណាកអាជីវករនិងប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ នៅផ្សារថ្មី ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

កម្ពុជា​បន្ត​រក​ឃើញ​អ្នកឆ្លង​ជំងឺកូវីដ-១៩ ចំនួន ៥​នាក់​ទៀត ខណៈ​មាន​អ្ន​ក​ស្លាប់​ម្នាក់

កម្ពុជា​បន្ត​រក​ឃើញ​ករណី​អ្នក​ឆ្លង​ជំងឺកូវីដ-១៩​ចំនួន ៥ នាក់​បន្ថែម​ទៀ

អ្នក​ជំងឺ​កូវីដ-១៩​ចំនួន​២​នាក់​ទៀត​ស្លាប់ ខណៈអ្នកឆ្ល​ង​ថ្មី​ចំនួន​ធ្លាក់​ចុះ​ត្រឹម​៥​នាក់

ក្រសួង​សុខាភិបាល​ឱ្យដឹង​ថា កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ ចំនួន​ ៥ នាក់ទៀត ខណៈអ្នកជំងឺដែលស្លាប់ចំនួន ២ នាក់។

កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​វីរុសកូវីដ-១៩ បំប្លែង​ថ្មី​ «អូមីក្រុង» ​មួយ​ករណី​ទៀត​

ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​វីរុសកូវីដ-១៩ បំប្លែង​ថ្មី​ «អូមីក្រុង» លើ​បុរស​ជន​ជាតិ​អៀរ៉ង់​មួយ​ករណី​ទៀត ដែល​គិត​មក​ដល់​ថ្ងៃ​នេះ អ្នក​ឆ្លង​ជំងឺកូវីដ-១៩ អូមីក្រុង​មាន​ចំនួន ២ ករណីហើយ​នៅ​កម្ពុជា។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារ ហាយ៉ាត់ រីជិនស៊ី ភ្នំពេញ «HYATT REGENCY PHNOM PENH» ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

លោក ហ៊ុន សែន ប្រាប់​ពលរដ្ឋ​កុំ​ស្លន់ស្លោ ខណៈ​កម្ពុជា​ទើប​រកឃើញ​កូវីដ-១៩​បំប្លែង​ថ្មី​អូមីក្រុង​១​ករណី

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវជាថ្មី​ឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះមេរោគបំប្លែងថ្មី «អូមីក្រុង» តែមិន​ត្រូវ​ស្លន់​ស្លោ ខណៈកម្ពុជាទើបរកឃើញកូវីដ-១៩បំប្លែងថ្មីនេះ១ករណី​ប៉ុណ្ណោះ។

បុរសម្នាក់កំពុងជក់បារី។ (ហ៊ុយ ឧស្សាហ៍)

កម្ពុជា​នឹង​ទទួល​បាន​ចំណូល​ពន្ធ​បន្ថែម​ជាង​២០០​លាន​ដុល្លារ​ក្នុង​ពេល​៥ឆ្នាំ បើ​ដំឡើង​ពន្ធ​ថ្នាំជក់​៧៥%

កម្ពុជានឹងទទួលបានចំណូលពន្ធបន្ថែម២៣៥លានដុល្លារសហរដ្ឋអាមេរិក ក្នុងរយៈពេល៥ឆ្នាំ និងជិត១០០០លានដុល្លារសហរដ្ឋអាមេរិក (៩៣៣) ក្នុងរយៈពេល១៥ឆ្នាំខាងមុខ បើកម្ពុជាដំឡើងពន្ធបារីលក់រាយដល់ទៅ៧៥%។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ