សព​បង​ធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​បញ្ជូន​ទៅ​ប៉ៃលិន​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​នេះ

សព​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម ត្រូវ​បាន​បញ្ជូន​ចេញ​ពី​មន្ទីរ​ពេទ្យ​​ទៅ​ផ្ទះ​របស់​លោក​នៅ​ឯ​ព្រំដែន​កម្ពុជា-ថៃ ស្ថិត​ក្នុង​ខេត្ត​ប៉ៃលិន​ហើយ​​នៅ​ព្រឹក​ថ្ងៃ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម។

សហ​មេធាវី៖ នួន ជា មាន​បំណង​ប្រាថ្នា​ចុង​ក្រោយ​គឺ​បង្ហាញ​«ការពិត​ក្នុង​ការ​ពិត»

ក្រុម​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក នួន ជា បាន​អះ​អា​ង​ថា អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម មាន​បំណង​បក​ស្រាយ​ការពិត​នៅ​ក្នុង​ការពិត ជា​អ្វី​ដែល​ក្រុម​មេធាវី​អះ​អាង​ថា ជា​បំណង​ប្រាថ្នា​ចុង​ក្រោយ​របស់​គាត់។

សហ​ព្រះ​រាជ​អាជ្ញា​ជាតិ៖ នួន ជា ទទួល​មរណភាព​ក្រោយ​បេះដូង និង​សួត​លែង​ដំណើរការ

សហ​ព្រះ​រាជអាជ្ញា​ជាតិ​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម បាន​អះ​អាង​នៅ​យប់​ថ្ងៃ​អាទិត្យ​នេះ​ថា អតីត​បង​ធំ​ទី​២ នៃ​របប​ខ្មែរ​ក្រហម លោក នួន ជា បាន​ទទួល​មរណភាព បន្ទាប់​ពី​បេះដូង និង​សួត លែង​ដំណើរការ ក្រោយ​រង​ជំងឺ​ជាច្រើន​មុខ។

អតីត​បង​ធំ​ទី២​​នៃ​របប​ខ្មែរ​ក្រហម នួន ជា ទទួល​មរណភាព​​អាយុ​៩៣​ឆ្នាំ

អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​ លោក នួន ជា បាន​ទទួល​មរណភាព​ហើយ​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​នៅ​ឯ​មន្ទីរ​ពេទ្យ​មួយ​កន្លែង​នៅ​រាជ​ធានី​ភ្នំពេញ ជា​ទី​ដែល​បង​ធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​តាំង​ពី​ដើម​ខែ​មុន​មក​ម៉្លេះ​។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​សាលា​ក្ដី​ខ្មែរ​ក្រហម។

លោក ​នួន ជា នៅ​តែបន្តសម្រាកព្យាបាល​ក្នុង​​មន្ទីរពេទ្យ

អតីត​មេដឹក​ជាន់​ខ្ពស់​នៃ​​របប​ខ្មែរ​ក្រហម​ លោក នួន ជា ដែល​ចូល​សម្រាកនៅ​មន្ទីរពេទ្យ​កាល​ពី​ដើម​ខែ​នេះ នៅ​មិន​ទាន់​អាច​ត្រលប់​ទៅ​មន្ទីរ​ឃុំឃាំង​នៃ​សាលា​ក្ដី​ខ្មែរ​ក្រហម​វិញ​នៅ​ឡើយ​ទេ។​ នេះ​បើ​តាម​អ្នក​នាំពាក្យ​សាលា​ក្ដី​ខ្មែរក្រហម​ លោក នេត្រ ភក្ត្រា។

អង្គការអន្ដរជាតិថា សាលាក្ដីខ្មែរក្រហមគួរតែផ្ដល់យុត្ដិធម៌បានច្រើនជាងនេះ

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា អង្គជំនុំជម្រះសាលាក្តីខ្មែរក្រហមបានសម្រេចលើសាលក្រមទី២ ដោយឲ្យអតីតមេដឹកនាំជាន់ខ្ពស់សម័យខ្មែរក្រហម គឺលោក នួន ជា និងលោក ខៀវ សំផន ជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង០០២ផ្នែកទី២ ដោយថា ពួកគេបានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ ដូចជា ការធ្វើទារុណកម្ម ការសម្លាប់ ការបង្ខំឲ្យរៀបការ និងការបំពានលើអ្នកកាន់សាសនាព្រះពុទ្ធ និងសាសនាឥស្លាម។​

លោក នួន ជា (រូបខាងឆ្វេង) និងលោក ខៀវ សំផន (រូបខាងស្ដាំ) ក្នុងសាវនាការសាលាដំបូងនៃសាលាក្តីខ្មែរក្រហម ក្នុងសំណុំរឿង០០២ ផ្នែកទី២ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ (រូបភាព៖ ជន ចាន់រ៉ែន)

សាលាក្តីខ្មែរក្រហមសម្រេចឃុំខ្លួនលោក នួន ជា និង ខៀវ សំផន មួយជីវិត

សាលាដំបូងនៃសាលាក្តីខ្មែរក្រហមនៅព្រឹកនេះ បានសម្រេចសាលក្រមទី២ដោយសម្រេច ឲ្យលោក នួន ជា និង លោក ខៀវ សំផន ជាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងសម័យខ្មែរក្រហម ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងសំណុំរឿង០០២ ផ្នែកទី២…

លោក នួន ជា មានជំងឺមិនអាចស្តាប់សាលក្រមបាន

លោក នួន ជា អតីតមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម បញ្ជាក់ថា លោកមានជំងឺមិនអាចអង្គុយក្នុងបន្ទប់សវនាការ ដើម្បីស្តាប់សាលក្រមលើរូបលោកបានទេនៅព្រឹកនេះ…

ប្រវត្តិសង្ខេបលោក នួន ជា និង លោក ខៀវ សំផន

លោក កើតនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ១៩២៦ ទីកន្លែងក្នុងខេត្តបាត់ដំបង។​ លោក នួន ជា (ឈ្មោះកំណើត ឡុង ប៊ុនរួត) បានសិក្សាច្បាប់នៅសាកលវិទ្យាល័យធម្មសាត ដែលមានកេរ្តិ៍ឈ្មោះនៅទីក្រុងបាងកក ហើយនៅទីនោះ គាត់បានចូលរួមជាមួយបក្សកុម្មុយនីស្តថៃ…

ECCC ប្រកាសសាលក្រមទី២លើលោក នួន ជា និងលោក ខៀវ សំផន

ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកនេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមមានប្រសាសន៍ថា ការប្រកាសសាលក្រមនៅថ្ងៃស្អែកនេះ នឹងមានការចូលរួមពីតំណាងអង្គការសហប្រជាជាតិ តំណាងរដ្ឋាភិបាលកម្ពុជា តំណាងស្ថានទូតនានា និងប្រជាពលរដ្ឋ៥០០នាក់…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ