ជនជាតិដើមភាគតិចពូនងជិត១០០នាក់ នៅឃុំសែនមនោរម្យ ស្រុក​​អូររាំង ខេត្ត​មណ្ឌល​គិរី បាន​នាំគ្នាតវ៉ា​មុខសាលាឃុំ ប្រឆាំងនឹង​អាជ្ញាធរដែល​បានកាត់ដីពួកគេចំនួន​២៥៥ហិកតា ទៅឱ្យឧកញ៉ាធ្វើការអភិវឌ្ឍ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

ជនជាតិដើមភាគតិច​នៅ​មណ្ឌលគិរី​ស្នើ​អាជ្ញាធរថ្នាក់ជាតិ​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​ជាង​២៥០ហិកតា​ជាមួយ​ឧកញ៉ា

​​ជនជាតិដើមភាគតិចពូនង៧នាក់ តំណាងឱ្យពលរដ្ឋជាង១៣០គ្រួសារ នៅឃុំសែនមនោរម្យ ស្រុក​​អូររាំង ខេត្ត​មណ្ឌល​គិរី នៅថ្ងៃទី២៨ ខែវិច្ឆិកា បានដាក់ញត្តិតាមស្ថាប័នរដ្ឋថ្នាក់ជាតិមួយចំនួន ដើម្បីសុំអន្តរាគមន៍ជួយដោះស្រាយជម្លោះដីធ្លី ២៥៥ហិកតា ជាមួយឧកញ៉ា។

ជនជាតិដើមភាគតិចពូនង - បញ្ហាដីធ្លី

តំណាង​ជនជាតិដើម​ភាគតិច​ខេត្តមណ្ឌលគិរី​ រក​កិច្ច​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី​ដើម្បី​រក្សា​ទុក​ដី​សហគមន៍​

​តំណាងជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី នាំគ្នាមកដាក់ញត្តិ​នៅខុទ្ទកាល័យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ជួយ​អន្តរាគមន៍​ឱ្យរក្សា​ទុកដី​សហគមន៍​ជាង​២០០ហិកតា សម្រាប់ប្រជាពលរដ្ឋ​អាស្រ័យផល និង​បញ្ឈប់ការផ្តល់ដីនោះ​ទៅ​ឱ្យក្រុមហ៊ុន​ឯកជន​មួយ​សម្រាប់​អភិវឌ្ឍន៍ ដែលនឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់ជីវភាព​របស់​ពួកគេ។

ប្រជាពលរដ្ឋប្រមាណ៣០នាក់ តំណាងឱ្យ​​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បានដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីរដ្ឋសភាឱ្យជួយដោះស្រាយវិវាទដីធ្លី បន្ទាប់ពីអាជ្ញាធរមូលដ្ឋានចោទពួកគាត់ថារស់នៅលើដីចំណីផ្លូវដោយខុសច្បាប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។

សង្គមស៊ីវិលថា ពលរដ្ឋនៅតាមរាជធានី-ខេត្តមួយចំនួននៅតែជួបបញ្ហាប៉ះពាល់ដីធ្លីក្រោមគម្រោងអភិវឌ្ឍន៍របស់រដ្ឋ

អង្គការសង្គមស៊ីវិល និងតំណាងសហគមន៍មកពីបណ្តារាជធានី-ខេត្តមួយចំនួន​ លើក​ឡើង​ថា ពលរដ្ឋ​នៅ​តែជួប​បញ្ហាប៉ះ​ពា​ល់​ដីធ្លី ផ្ទះ​សម្បែង និង​មិនទាន់ទទួលបានសំណងសមរម្យ ដោយ​សារ​រដ្ឋាភិបាល​ធ្វើការអភិវឌ្ឍមិន​បាន​សិក្សា​ពី​ផល​ប៉ះពាល់​ជាមុន ហើយ​អាជ្ញាធរនៅតែបន្តឃ្លាំមើល និង​គំរាមកំហែងអ្នកមានជម្លោះដីធ្លី។

សហគមន៍ដែលរងផលប៉ះពាល់ដីធ្លី មកពីស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រមូលផ្ដុំគ្នាដាក់ញត្តិសុំកិច្ចអន្តរាគមន៍នៅក្រសួងមហាផ្ទៃ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

UPDATED៖ ពលរដ្ឋប្រមាណ៣០០នាក់មកពីខេត្ត៣ ជំរុញរដ្ឋាភិបាលពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេ

ប្រជាពលរដ្ឋ​ប្រមាណ៣០០នាក់ដែល​ឡើង​មក​ពី​ខេត្ត​ចំនួន​៣ ដោយ​ជំរុញ​ឱ្យ​ក្រសួង​៣ និងខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ជូន​ពួក​គេ ក្រោយជម្លោះ​នេះបាន​អូសប​ន្លាយជាង​១០​ឆ្នាំ​ហើយ។

សហគមន៍ដែលរងផលប៉ះពាល់ដីធ្លី មកពីស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រមូលផ្ដុំគ្នាដាក់ញត្តិសុំកិច្ចអន្តរាគមន៍នៅក្រសួងមហាផ្ទៃ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ពលរដ្ឋ​មាន​បញ្ហាដីធ្លី​នៅ​ខេត្តចំនួន៣ ដាក់ញត្តិ​នៅ​ក្រសួង​ពាក់ព័ន្ធ​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ

ប្រជាសហគមន៍ប្រមាណ៣០០នាក់ មកពីខេត្តចំនួន​៣ បាន​ប្រមូល​ផ្ដុំគ្នា​ដាក់ញត្តិ​នៅខុទ្ទ​កាល័យ​នាយករដ្ឋមន្ត្រី និងក្រសួងពាក់ព័ន្ធ​មួយ​ចំនួន​​ទៀត នៅរាជធានី​ភ្នំពេញ នា​ថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារឱ្យក្រសួងស្ថាប័នទាំងនោះពន្លឿនការ​ដោះស្រាយបញ្ហាដីធ្លីជូន​ពួកគាត់។

ផ្ទះប្រជាពលរដ្ឋ និងតូបអាជីវករសងខាងផ្លូវនៅជើងភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ថ្ងៃពី២៥ ខែតុលា ឆ្នាំ២០២២។

ប្រជាពលរដ្ឋ​និង​អាជីវករ​នៅ​រមណីយដ្ឋាន​ភ្នំសំពៅ ស្នើ​ឱ្យ​ដោះស្រាយ​សំណង​ជា​ថ្នូរ​នឹង​ការ​រុះរើ

ប្រជាពលរដ្ឋ និងអាជីវករប្រមាណ២០គ្រួសារដែលរស់នៅនិងលក់ដូរជុំវិញជើងភ្នំសំពៅ ស្នើសុំឱ្យ​​អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយសំណងទៅតាមតម្លៃទីផ្សារឱ្យបានសមរម្យ ជាថ្នូរនឹងការរុះរើទៅតាំង​​ទី​លំនៅថ្មី ខណៈ​​ដែល​​អាជ្ញាធរអះអាងថា វិធានការរបស់ខ្លួន គឺដើម្បីយកទីតាំងនេះរៀបចំសណ្ដាប់ធ្នាប់​​ឡើ​ង​​វិញ សម្រា​​ប់​​​បម្រើឱ្យវិស័យទេសចរណ៍។

ប្រជាពលរដ្ឋជិត២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​២១០​គ្រួសារ ​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​​សៀម​​រាប បាន​ប្រមូលផ្តុំតវ៉ានៅមុខអាជ្ញាធរជាតិអប្សរា ដោយចោទ​អាជ្ញាធរជាតិអប្សរាថាបាន​យក​ដី​ស្រែរបស់​ពួកគេ​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងទៀត​​ ដោយ​មិន​បាន​ដោះស្រាយ​សំណង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

មេ​ភូមិ​ម្នាក់​នៅ​ខេត្ត​សៀមរាប ត្រូវ​បាន​ដក​ចេញ​ពី​តំណែង​ក្រោយ​តវ៉ា​ទាមទារ​សិទ្ធិដីធ្លី​របស់​ខ្លួន​ជាមួយ​ពលរដ្ឋ

មេភូមិ​ស្នា​​សង្គ្រាម ឃុំ​​បល្ល័ង្ក ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប ត្រូវបានថ្នាក់លើ​ដក​ចេញ​ពី​តំណែង ក្រោយ​ចេញ​មុខ​តវ៉ាទាម​ទារ​សិទ្ធិ​កាន់កាប់​ដីធ្លី​ជាមួយ​ប្រជា​ពលរដ្ឋ​ជាង​២១០គ្រួសារទៀត នៅតំបន់អភិវឌ្ឍន៍រុនតាឯក។

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។

ជនជាតិដើមភាគតិចពូនង ស្នើអាជ្ញាធរខេត្តមណ្ឌលគិរីចាត់វិធានការលើអ្នកដែលឈូសឆាយដីលើភ្នំជំនឿរបស់ពួកគាត់

ជនជាតិដើម​​ភាគ​តិច​ពូនង នៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ​ខេត្ត​មណ្ឌល​គិរី ​ស្នើដល់អាជ្ញាធរចាត់វិធានការទប់ស្កាត់ការឈូសឆាយ​ដីភ្នំដែល​ជាកន្លែងគោរពជំនឿ និង​ទាញ​យកអនុផលព្រៃឈើរបស់ពួកគាត់ ខណៈពួកគាត់អះអាងថា ថ្មីៗនេះមានជនល្មើស​បាន​ប្រើប្រាស់​​គ្រឿង​​ចក្រ​​ឈូស​​ឆាយ​​ដីភ្នំនោះអស់​ប្រមាណ១០ហិកតា។

អ្នក​ភូមិដែលមានជម្លោះដីធ្លីបាននាំគ្នាបោះតង់លើដីរៀងៗខ្លួនដើម្បី​ស្នាក់​នៅ ក្រោយការចរចារកដំណោះស្រាយគ្មានលទ្ធផល ដោយនៅម៉ោងប្រហែល១០យប់ អាជ្ញាធរពាក់ព័ន្ធបានចុះមកដេញពលរដ្ឋ​ចេញ និងគំរាមប្រើកម្លាំងបង្ក្រាប បើពលរដ្ឋមិនព្រមចាកចេញ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ពលរដ្ឋ​ជាង​២០០​គ្រួសារ​នៅ​ខេត្តសៀមរាប រុះរើ​តង់​ពី​ដី​ជម្លោះ​ទាំង​យប់​ក្រោយ​អាជ្ញាធរ​គំរាម​ប្រើ​កម្លាំង​បង្ក្រាប

​ប្រជាពលរដ្ឋចំនួន​២១០​​គ្រួសារ ​រស់​​​នៅ​ភូមិ​ស្នា​​សង្គ្រាម ឃុំ​​បល្ល័ង្ក ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប ដែលកំពុងមានជម្លោះដីធ្លីជាមួយអាជ្ញាធរជាតិអប្សរា បានរុះរើតង់ពីដីជម្លោះទាំងយប់ ក្រោយអាជ្ញាធរគំរាមប្រើកម្លាំងបង្ក្រាប។

ប្រជាពលរដ្ឋជិត២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​២១០​គ្រួសារ ​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​​សៀម​​រាប បាន​ប្រមូលផ្តុំតវ៉ានៅមុខអាជ្ញាធរជាតិអប្សរា ដោយចោទ​អាជ្ញាធរជាតិអប្សរាថាបាន​យក​ដី​ស្រែរបស់​ពួកគេ​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងទៀត​​ ដោយ​មិន​បាន​ដោះស្រាយ​សំណង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

អាជ្ញាធរ​ខេត្តសៀមរាប​ពន្យារពេល​រក​ដំណោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​ជាង​២០០​គ្រួសារ​នៅ​ឃុំបល្ល័ង្ក

​អាជ្ញាធរខេត្តសៀមរាប បានពន្យារពេលជួបជាមួយប្រជាពលរដ្ឋក្នុងការស្វែងរកដំណោះស្រាយដីធ្លីជូនពលរដ្ឋជាង២០០គ្រួសារ នៅ​ភូមិ​ស្នា​​សង្គ្រាម ឃុំ​​បល្ល័ង្ក ស្រុក​ប្រាសាទបាគង​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ