អាជ្ញាធរមូលដ្ឋានមិនទាន់ដឹងករណីកាប់ព្រៃកោងកាង និងការសង់សំណង់រឹងចូលសមុទ្រក្នុងខេត្តកោះកុង
អាជ្ញាធរមូលដ្ឋាននៅខេត្តកោះកុង អះអាងថា ខ្លួននៅមិនទាន់បានដឹងករណីកាប់ព្រៃកោងកាង និងការសាងសង់សំណង់រឹងចូលសមុទ្រក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅឡើយទេ។ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ មានការផ្សព្វផ្សាយតាមបណ្តាញសង្គម និងតាមសារព័ត៌មានមួយចំនួនជាបន្តបន្ទាប់ ករណីអ្នកមានលុយមានអំណាច បានកាប់ព្រៃកោងកាង និងចាក់ដីលុបសមុទ្រ រួមទាំងការសាងសង់សំណង់រឹងចូលសមុទ្រ ស្ថិតនៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដោយគ្មានការទប់ស្កាត់ពីអាជ្ញាធរ។