លិខិតមិត្តអ្នកអាន

ការ​ឆ្លុះបញ្ចាំង​​អំពី​កម្ពុជា៖ បច្ចុប្បន្ន​កាល និង​អនាគត​កាល

ធ្មេច​បើកៗ កន្លង​ទៅ​អស់​រយៈ​ពេល​២៥ឆ្នាំ​មក​ហើយ តាំង​ពី​ពេល​ដែលប្រទេស​​កម្ពុជា​ស្គាល់​ការ​បោះ​ឆ្នោត​សេរី​តាម​បែប​ផែន​ប្រជាធិបតេយ្យ​សេរីពហុ​បក្ស​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដែល​រៀបចំ​ដោយ​អង្គការ​សហប្រជា​ជាតិ​នៅ​ឆ្នាំ​១៩៩៣ ក្រោម​ឆ័ត្រ​នៃ​សន្តិភាព​ថ្មី​ថ្មោង​ដែល​នាំ​មក​ជូន​ដោយកិច្ច​ព្រម​ព្រៀងសន្តិភាពទី​ក្រុង​ប៉ារីសឆ្នាំ​១៩៩១។
រដ្ឋសភា (គឹម ហុង)

លិខិតមិត្តអ្នកអាន៖ នីតិរដ្ឋ ឬនីតិមាត់?

ឃ្លាថា “ដំណើរ​ការ​តាម​ផ្លូវ​ច្បាប់” មាន​ន័យ​ថា ក្នុងការ​អនុវត្តច្បាប់​ទៅលើ​បុគ្គល​ណាម្នាក់ រដ្ឋត្រូវ​គោរព​ដល់​សិទ្ធិ​របស់​មនុស្សម្នាក់ៗ ដូច​ជា​ការ​ឃាត់ខ្លួន ឬ​ចាប់​ខ្លួន ឬឃុំខ្លួន ឬ​ដំណើរ​ការ​ជំនុំជម្រះ​តាមផ្លូវ​តុលាការ​ រដ្ឋត្រូវ​គោរពដល់​គោលការណ៍ទូទៅនៃ​ច្បាប់​ព្រហ្មទណ្ឌ និង​នីតិវិធី​ព្រហ្មទណ្ឌផងដែរ។
ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

លិខិតមិត្តអ្នកអាន៖ “សន្តិភាព” និង “ហិង្សា”

បើតាម​និយមន័យនៅ​ក្នុងវចនានុក្រម​សម្តេចសង្ឃ ជួន ណាត ពាក្យ “សន្តិភាព” មានន័យ​ថា ភាព ​ឬ ​ដំណើរ​ស្ងប់ សាន្តត្រាណ រាប​ទាប ដំណើរ​សះជា​នឹង​គ្នា ចំណែក​ពាក្យ “ហិង្សា” មានន័យ​ថា ការបៀតបៀន ការពាធា ការ​ធ្វើ​អាក្រក់​រក​គ្នា ការ​ធ្វើ​ទុក្ខគ្នា។
ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

លិខិតមិត្តអ្នកអាន៖ តើរាស្ត្រខ្មែរ គួរតែជាពលរដ្ឋបែបណា?

ជាថ្មីម្តងទៀត ខ្ញុំបានឃើញកូនខ្មែរកំពុងដើរជាន់ដានចាស់ដ៏មហាខុសឆ្គង ដែលប្រវត្តិសាស្រ្តទើបបានកត់ត្រាទុកក្នុងពេលថ្មីនៅឡើយ។

លិខិតមិត្តអ្នកអាន៖ គណបក្សប្រឆាំងពីរត្រួត

ក្រោយការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ថ្មីៗនេះ ប្រធានបក្សប្រឆាំងធំបំផុតបាននិយាយថា “ការបោះឆ្នោតឲ្យគណបក្សតូចៗ ជាការបង្ហិនសន្លឹកឆ្នោត”។ គាត់សុំឲ្យពលរដ្ឋរួមគ្នាបោះឆ្នោតឲ្យសង្គ្រោះជាតិក្រោមហេតុផលថា “មានតែសង្គ្រោះជាតិទេ ទើបជាបក្សធំដែលបានវ៉ាដាច់បក្សតូចៗ”។...

លិខិតមិត្តអ្នកអាន៖ តើបាវចនាជាតិ​ “ជាតិ សាសនា ព្រះមហាក្សត្រ” មានតម្លៃកម្រិតណា​ចំពោះ​រដ្ឋាភិបាល​បច្ចុប្បន្ន?

បាវចនាជាតិនៃព្រះរាជាណាចក្រកម្ពុជាគឺ​ “ជាតិ សាសនា ព្រះមហាក្សត្រ” មានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ក្នុងជំពូក១ មាត្រា៤។ ច្បាប់ដ៏កំពូលមួយនេះ ត្រូវបានអនុម័តដោយសភាពេញអង្គ ព្រឹទ្ធិសភាជាតិ និងផ្តល់សច្ចា​ប័នដោយព្រះមហាក្សត្រ...

លិខិតមិត្តអ្នកអាន៖ តើបក្សសង្គ្រោះជាតិអាចឈ្នះឆ្នោតឬទេ នៅឆ្នាំក្រោយ?

នៅពេលបោះឆ្នោតឃុំសង្កាត់ថ្មីៗនេះ នរណាទៅដែលអាចស្មានដឹងជាមុនថា គណបក្សសង្គ្រោះជាតិអាចនឹងកើន អាសនៈមេឃុំចៅសង្កាត់ពី៤០ ទៅដល់ជិត៥០០នោះ។ ត្បិតអីបក្សមួយនេះរងព្យុះទីហ្វុងនឹងព្យុះកំបុតត្បូងច្រើនឥតគណនាមែនទែនពីដៃគូប្រកួត​ មានជាអាទិ៏...

លិខិតមិត្តអ្នកអាន៖ តោះយើងទៅបោះឆ្នោត

សូមរំឭកថាទម្រាំមានការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដូចជានៅលោកខាងលិច និងអឺរុបនោះ ប្រទេសទាំងនោះ​ឆ្លង​កាត់​ការតស៊ូយ៉ាងស្វិតស្វាញក្រៃលែង។ នៅអង់គ្លេសកាលដើមឡើយអ្នកដែលមានសិទ្ធិបោះឆ្នោត​គឺជាមេគ្រួសារ​ដែល​​បានបង់ពន្ធជូនរដ្ឋអ្នកដែលមិនបានបង់ពន្ធគ្មានសិទ្ធិបោះឆ្នោតនេះទេ។ នៅអាមេរិកនាសតវត្សទី១៧ជនជាតិ​ស្បែក​​​ខ្មៅ និង​ស្ត្រី​មេផ្ទះគ្មានសិទ្ធិបោះឆ្នោតឡើយ

លិខិតមិត្តអ្នកអាន៖ សម្តេចជាស្តេចមិនគ្រងរាជ្យ តែកាន់អំណាច (ភាគបញ្ចប់)

...ចុះ​ឡើង​ចុះ​ឡើង​ គឺ​សម្តេច​ ហ៊ុន​ សែន​ ​ទើប​ជា​អ្នក​សីហនុនិយម​ពិត​ប្រាកដ​ មិន​មែន​ រណឫទ្ធិ​ ទេ​ ទោះ​មិន​មែន​ជា​អ្នកសីហនុ​​និយមដែល​គាំទ្រ​របបស្តេច​ក៏​ដោយ​ ក៏​ជា​អ្នកសីហនុ​​និយម​ដែល​ចេះ​ចម្លង​តាក់ទិច​នយោបាយរបស់​សម្តេច​តា​...

លិខិតមិត្តអ្នកអាន៖ សម្តេច​ជាស្តេច​មិន​គ្រង​រាជ្យ​ តែ​កាន់​អំណាច​ (ភាគ១)

‘សូម​ពួក​ទេវតា​ រក្សា​មហាក្សត្រ​យើង​...’’ ស្តាប់​ទៅ​ដូច​ជា​សាមញ្ញ​ទេ​ បទ​គោរព​ទង់​ជាតិ​ដែល​សិស្សា​នុសិស្ស​​​ ទន្ទេញ​ចាំ​រត់​មាត់​ស្រែក​ច្រៀងអឺង​កង​ជា​​រៀង​រាល់​ព្រឹក​។ មាន​​​គ្រូ​ប្រវត្តិសាស្ត្រ​ម្នាក់​នៅ​វិទ្យាល័យ​ធ្លាប់​លើក​យក​បទ​គោរព​ទង់​ជាតិ​នេះ​ មក​​ចោទ​សួរនូវ​​សំនួរដ៏​ចម្លែក​មួយ​​ដោយ​​ដឹង​ចម្លើយ​ស្រាប់ ​‘‘តើ​ពួក​ទេវតា​ជា​នរណា​?’’...

លិខិតមិត្តអ្នកអាន៖ មន្ត្រីរាជការក្លាហាន

មន្ត្រីរាជការជាបុគ្គលិក ដែលបានចូលបម្រើការងាររដ្ឋតាមរយៈការប្រឡងចូលក្របខណ្ឌមន្ត្រីរាជការ។ មន្ត្រីរាជការបម្រើការនៅគ្រប់ក្រសួងស្ថាប័នរដ្ឋក្នុងប្រទេសកម្ពុជា។ មន្ត្រីរាជការមានច្រើន​ឋានានុក្រម​ដោយឋានានុក្រមនេះ ត្រូវបានរៀបចំរចនាសម្ព័ន្ធទៅតាម ក្រសួង មន្ទីរ និងការិយាល័យ។

លិខិតមិត្តអ្នកអាន៖ លោក កឹម សុខា ជាបន្លាក្នុងកែវភ្នែកលោក ហ៊ុន សែន? (ភាគបញ្ចប់)

ខ្សែ​អាត់​សន្ទនា​រវាង​លោក​ ហ៊ុន​ សែន​ និង​ កឹម​ សុខា​ ត្រូវ​បានទម្លាយ​​ជា​សាធារណៈ​ បន្ទាប់​ពី​លោក​ កឹម​ សុខា​ បាន​បដិសេធ​អំពី​ការ​ដោះ​ដូរ​នយោបាយ ក្រោយ​មាន​​​ការ​លើក​លែង​ទោស​ពី​មហាក្សត្រ​តាម​សំណើ​លោក​នាយករដ្ឋមន្ត្រី​នៅ​ខែ​​ធ្នូ​ ២០១៦។
All articles loaded
No more articles to load