បទយកការណ៍

បទយកការណ៍៖ ប្រជាសហគមន៍ក្រីក្របារម្ភពីការបណ្តេញចេញ ខណៈការតាំងលំនៅរបស់​ពួកគេគ្មានប័ណ្ណកម្មសិទ្ធិ

"វាមានផលលំបាកច្រើនណាស់ ពេលទឹកជនលិចម្តងៗបង្កឲ្យមានសត្វធាតុផ្សេងៗឡើងមករស់នៅជាមួយយើង និងខាំទិចក្មេងៗ ហើយវាបង្កផលលំបាកដល់ក្មេងៗខ្លាច​ធ្លាក់ទឹក ហើយមិនដឹងគេបណ្តេញយើងចេញថ្ងៃណា? គេដោះស្រាយសំណងឲ្យយើងសមរម្យអត់?"នេះជាការរៀបរាប់ពីផលលំបាកខ្លះៗរបស់ពលរដ្ឋកំពុងរស់នៅក្នុងសហគមន៍ក្រីក្រមួយ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ     ខណៈសហគមន៍នោះពុំទាន់មានការអភិវឌ្ឍន៍ និងការតាំងលំនៅឋានរបស់ពួកគេទាំងគ្មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។

បទយកការណ៍៖​ កម្មករស្ដារលូនៅភ្នំពេញ​ស្នើបញ្ចូល​ឈ្មោះ​ចូលក្របខណ្ឌរដ្ឋព្រោះបារម្ភ​គ្មានប្រាក់​ព្យាបាល​នៅពេល​ចាស់​ទៅ​

មនុស្សភាគច្រើន​នៅពេល​ដែល​ធ្វើ​ដំណើរឆ្លងកាត់​តំបន់​ដែល​មាន​សំរាម​និង​លូ​ទឹក​ស្អុយ​ ​តែង​តែយក​ដៃ​ខ្ទប់​ច្រមុះ ព្រោះទ្រាំនឹងក្លិន​ស្អុយ​មិន​បាន​។ ប៉ុន្តែសម្រាប់​កម្មករស្ដារលូ​ ក្លិនស្អុយ​មិនមែន​ជាឧបសគ្គ​រារាំងដល់​ការបំពេញ​ការងារ​របស់​ពួកគេនោះទេ។

បទយកការណ៍៖ អតីតអ្នកបុរីកីឡាបារម្ភពីការបណ្តេញចេញម្តងទៀត ព្រោះពុំ​ទាន់​មានប័ណ្ណកម្មសិទ្ធដីធ្លី

នៅឆ្នាំ២០១២ ​ក្រុមហ៊ុនផានអុីម៉ិច របស់លោកស្រី ស៊ុយ សុផាន បាន​ដោះស្រាយ​សំណង​ឲ្យ​អតីតអ្នកបុរីកីឡាប្រមាណ១១០គ្រួសារ ឲ្យទៅរស់នៅក្រោយភ្នំឧត្តុង ស្ថិតក្នុង​ភូមិស្រះពោធិ៍ ឃុំផ្សាដែក ស្រុកពញាឮ ខេត្តកណ្តាល ដែល​មាន​ចម្ងាយ​ប្រមាណ​​ជាង៦០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខណៈ៣០គ្រួសារ​ទៀត ពូកគេអះអាងថា បច្ចុប្បន្ននេះពួកគេមិនទាន់ទទួលបានសំណងនៅឡើយ។

បទយកការណ៍៖ យុវជនធ្វើយុទ្ធនាការតាមអនឡាញដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

សំរាម ឬកាកសំណល់ថង់ប្លាស្ទិក គឺជាបញ្ហាមួយដែលពិបាកដោះស្រាយ និងបង្កផលប៉ះពាល់ដល់បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ អនាម័យ សោភណ្ឌភាពទីក្រុង និងមុខមាត់របស់ប្រទេសកម្ពុជា។

បទយកការណ៍៖ កម្មករសំណង់និងបុគ្គលិកសណ្ឋាគារ ចង់បានប្រាក់ឈ្នួលដូចក្នុងវិស័យកាត់ដេរ

កម្មករសំណង់និងបុគ្គលិកសណ្ឋាគារទាមទារឲ្យរដ្ឋាភិបាលកម្ពុជាកំណត់ប្រាក់ឈ្នួលអប្បរមាដូចវិស័យកាត់ដេរនិងស្បែកជើង។

បទយកការណ៍៖ ពលរដ្ឋខ្មែរអាមេរិកពិបាករកការងារធ្វើបន្ទាប់ពីបញ្ជូនត្រឡប់មកកម្ពុជា

នៅពេលដែលប្រទេសកម្ពុជាធ្លាក់ចូលទៅក្នុងភ្លើងសង្រ្គាមហើយគ្រប់គ្រងដោយរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៥ ប្រជាជនខ្មែរមួយចំនួនបានរត់ភៀសខ្លួនទៅរស់នៅជំរុំក្នុងប្រទេសថៃ។

បទយកការណ៍៖ ការរស់នៅចង្អៀតនិងកង្វះអាហារធ្វើឲ្យអ្នកជាប់ពន្ធនាគារកើតជំងឺ

នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មជនដីធ្លី មន្រ្តីការពារសិទ្ធិមនុស្ស អ្នកវិភាគសង្គម អ្នកនយោបាយ និងសកម្មជននយោបាយមួយចំនួន ត្រូវបានចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ ដោយចោទប្រកាន់លើបទល្មើសផ្សេងៗគ្នា។

បទយកការណ៍៖ ពពុះទឹកស្អុយទំនប់កប់ស្រូវធ្វើឲ្យប៉ះពាល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ

នៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរក្បែរបឹងធំមួយ នៅភាគខាងលិច ឈាងខាងជើងនៃរាជធានីភ្នំពេញ ពួកគេនឹងបានឃើញ ពពុះទឹកពណ៌សហោះអណ្តែតពាសពេញផ្ទៃអាកាសប្រៀបដូចជាព្រិលធ្លាក់នារដូវត្រជាក់។

បទយកការណ៍៖ រថយន្តធំៗបន្តចូលទីក្រុងដោយបំពានបម្រាម​​របស់សាលាក្រុងភ្នំពេញ

ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ សាលារាជធានីភ្នំពេញ បានចេញបំរាមជាបន្តបន្ទាប់ដោយមិនអនុញ្ញាតឲ្យរថយន្តធំៗធ្វើចរាចរណ៍ពេលថ្ងៃក្នុងរាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែរថយន្តធំៗនៅតែបន្តចូលទីក្រុងដ៏មមាញឹកមួយនេះដែល។
សិស្សវិទ្យាល័យបាក់ទូក

បទយកការណ៍៖ អ្នកជំនាញប្រាប់គន្លឹះសំខាន់ៗសំរាប់ត្រៀមប្រឡងបាក់ឌុប

នៅសល់តែបួនថ្ងៃទៀតប៉ុណ្ណោះការប្រឡងមធ្យមសិក្សាទុតិយភូមិឬ បាក់ឌុបនឹងខិតចូលមកដល់ សិស្សានុសិស្សដែលត្រូវប្រឡង កំពុងយកចិត្តទុកដាក់ក្នុងការសិក្សាយ៉ាងខ្លាំង ទន្ទេញមេរៀន ព្រមទាំងរៀនគួរបន្ថែមនៅតាមសាលាឯកជន។

បទយកការណ៍៖ ខ្មែរ-ឥស្លាមរស់នៅលើទូកជួបបញ្ហាបន្តបន្ទាប់នារដូវទឹកឡើង

ផ្ទះតូចៗជាច្រើនបានសង់នៅលើទឹក រីឯបង្គោលឈើជាច្រើនត្រូវបានបោះទៅក្នុងទឹក​​​ដើម្បីធ្វើជាបង្គោលសំរាប់ចងភ្ជាប់ទូកជាង២០០ ដែលអណ្ដែតនៅលើផ្ទៃទឹក។

បទយកការណ៍៖ លៀសហាលលក់មិនដាច់នៅរដូវវស្សា ខណៈដែលអ្នកទិញជំរុញឲ្យមានអនាម័យខ្ពស់

បុរសនិងស្រ្តីស្រែកខ្លាំងតាមដងផ្លូវថា លៀសហាល អើយ លៀសហាល ដោយរុញរទេះរាងចតុកោណធ្វើពីឈើនិងស័ង្កសី មានដាក់ហាលលៀស ក្រោមពន្លឺព្រះអាទិត្យ​​​ដែលប្រលាក់ដោយគ្រឿងផ្សំផ្សេងៗដូចជា អំបិល​​​ស្ករ ប៊ីចេង អំពិលទុំ និងម្ទេស។ ​​​
All articles loaded
No more articles to load