លោក សយ សាត បង្ហាញទីតាំងជនល្មើសកាប់ដើមឈើក្នុងព្រៃសហគមន៍មេត្តាធម្មជាតិ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។

បទយកការណ៍៖ លោក សយ សាត ហ៊ាន​ពលី​ជីវិត​ដើម្បី​សកម្មភាព​ការពារ​ព្រៃឈើ

ផ្ដើមចេញពីទឹកចិត្តស្រឡាញ់ធនធានធម្មជាតិ បានជំរុញឱ្យប្រជាសហគមន៍មួយរូប វ័យ៧១ឆ្នាំ លោក សយ សាត បានលះបង់សេចក្ដីសុខផ្ទាល់ខ្លួន និងពេលវេលាប្រចាំថ្ងៃ ដើម្បីការពារ «ព្រៃសហគមន៍មេត្តាធម្មជាតិ» ឬ «ព្រៃឧត្ដមស្រែពស់» ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទោះបីជាធ្លាប់រងអំពើហិង្សា​ជាច្រើនដង និងកំពុងជាប់បណ្ដឹងចំនួន២នៅតុលាការ ដោយសារការរារាំងមិនឱ្យ​កាប់បំផ្លាញ​ព្រៃសហគមន៍​។

បទយកការណ៍៖ កសិករ​ខ្លះ​នៅ​ខេត្តប៉ៃលិន​កាប់​ស្វាយ​ និងមៀន​ មក​ដាំ​ដំឡូង​ និង​ពោត​វិញ​

កសិករមួយចំនួននៅខេត្តប៉ៃលិន បានផ្លាស់ប្ដូរពីការដាំដំណាំដែលមានរយៈពេលវែង ដូចជាស្វាយ និងមៀនជាដើម មកដាំដំណាំដែលផ្ដល់ផលក្នុងរយៈពេលខ្លីវិញ ដោយសារមានការខាតបង់ប្រាក់កាក់រយៈពេលពីរ បីឆ្នាំជាប់គ្នា។

បទ​យក​ការណ៍៖ ប្រជា​សហគមន៍​ព្រៃមេត្តា​ធម្មជាតិ​​មិនមាន​ជំនឿ​​លើ​​មន្រ្តី​ ខណៈ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅតែ​កើត​មាន​​

ប្រជាសហគមន៍​ឧត្តមស្រែពស់ ឬព្រៃមេត្តាធម្មជាតិ ដែលរស់នៅ​ភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ​បានបង្ហាញ​ពីការអស់​ជំនឿចិត្ត​ចំពោះមន្រ្តី​អាជ្ញាធរខេត្តនេះ ក្នុងការទប់ស្កាត់​បទល្មើសការ​កាប់បំផ្លាញព្រៃសហគមន៍ ខណៈ​គាត់លើក​ឡើងថា ជនល្មើសនៅ​តែបន្តលួច​ចូលកាប់ព្រៃ​សហគមន៍​ និងបានបំផ្លាញព្រះពុទ្ធរូប​​ថែមទៀតផង។

បទយកការណ៍៖ ប្រធាន​សហគមន៍​ដីធ្លី​មួយរូប​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ប្ដេជ្ញា​ធ្វើ​ការងារ​សង្គម​បន្ត​ទៀត​ ទោះប្រឈមបញ្ហានានាក្តី

បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ដោយផ្តើមចេញពីវិវាទដីធ្លីសមូហភាពជាមួយក្រុមហ៊ុនចិនមួយនោះ ប្រធានសហគមន៍ដីធ្លីនៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក សែម សាង ប្ដេជ្ញាចិត្តថា លោកនៅតែបន្តធ្វើការដើម្បីបម្រើសហគមន៍បន្តទៀត ទោះបីជាខ្លួនត្រូវប្រឈមបញ្ហាគ្រួសារ និងសុវត្ថិភាពផ្ទាល់ខ្លួនក្តី។

ទិដ្ឋភាពកុមារជិះម៉ូតូតាមផ្លូវជាប់ ចម្ការអំពៅ ក្រុមហ៊ុនស្ករអំពៅរបស់ លោក លី យ៉ុងផាត់ ស្ថិតក្នុងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។ (ទួក ពិសិដ្ឋ)

បទយកការណ៍​៖ ​ពលរដ្ឋ​​មាន​​ទំនាស់​​ដីធ្លី​​ជាង​១០​ឆ្នាំ​​ជា​មួយ​​ក្រុម​ហ៊ុន​​ស្ករ​អំពៅ​ឧកញ៉ា​ លី​ ​យ៉ុង​ផាត់​ ​​​បន្ត​​​រក​​យុត្តិធម៌​ ខណៈ​​មិន​ទាន់​​ទទួល​​បាន​​សំណង​​​

ចម្ការអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ រាប់រយហិកតា មានពណ៌ខៀវស្រងាត់លាតសន្ធឹងដាច់កន្ទុយភ្នែកក្នុងទឹកដីតំបន់ហ៊ុមព័ទ្ធដោយភ្នំនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ហាក់បានបង្ហាញពីជីវភាពរីក​ចម្រើនរបស់អ្នកភូមិដែលរស់នៅក្បែរនោះ ប៉ុន្តែផ្ទុយទៅវិញ ជាង១ទស្សវត្សមកនេះ ពលរដ្ឋមួយចំនួនអះអាងថា កំពុងរស់នៅទាំងមានវិបត្តិផ្លូវចិត្ត ដោយសារបាត់បង់ដីធ្លី​ទាំងអយុត្តិធម៌​ និងមិនទាន់ទទួលបានសំណង។

បទយកការណ៍៖ កសិករ​ខេត្ត​បាត់ដំបង​ដាំ​ដំណាំ​ចម្រុះ​ក្បែរ​ផ្ទះ​ទ្រទ្រង់​ជីវភាព​គ្រួសារ​

ប្រធានភូមិអូរខ្ជាយ លោក កែ ឃឺន បានបញ្ជាក់ថា ភូមិរបស់លោក មានពលរដ្ឋ ៦២៨គ្រួសារ ក្នុងនោះជាង៧០% ដាំដំណាំចម្រុះនៅក្នុងចម្ការដែលបន្តតាំងពីដូនតាមក។ ដំណាំដែលមានសក្ដានុពលជាងគេ គឺផ្លែក្រូចពោធិ៍សាត់។ លោកបន្តថា នៅក្នុងអំឡុងមួយឆ្នាំចុងក្រោយនេះ កសិផលដូងបានជួបបញ្ហាទីផ្សារបន្តិចបន្តួចដែរ ដោយមិនមានឈ្មួញចុះមកទិញ ហើយទោះបីជាមានអ្នកទិញក៏លក់បានថោក។

ជនជាតិដើម​ភាគតិច​កួយ​នៅ​ឃុំងន ខេត្តកំពង់ធំ ប្រឈម​នឹង​ការ​បាត់​អត្តសញ្ញាណ​ក្រោយ​បាត់បង់​ព្រៃឈើ

ជន​ជាតិ​ដើម​ភាគ​តិចកួយ​ នៅតំបន់ក្បិត​​ចង្ហូរខ្នារ ឃុំងន ស្រុកសណ្ដាន់​ ខេត្តកំពង់ធំ មានប្រ​ពៃណី​​ចូល​ព្រៃ​ចៀរជ័រ​ ដង​ជ័រ​ បោចវល្លិ ធ្វើ​ចន្លុះ កាប់​​​បន្លែព្រៃ​​ ជីក​រំដេង រក​មើម​ចិន​ ដក​ផ្សិត​ ជីក​ដំឡូង កាប់​សោម ​ច្រូត​ស្បូវ បេះ​ផ្លែ​ឈើ​​​ព្រៃ ដូច​ជា ​​ផ្លែ​គុយ សុគង់​ រំដួល​ និង​រក​អនុផល​ព្រៃ​ឈើជា​ច្រើន​ទៀត​ ដើម្បី​យក​ទៅ​លក់​​។

របងលួសបន្លាព័ទ្ធជុំវិញអគារមួយដែលមានឈ្មោះថា "Jincai" ដែលជាកន្លែងដែលត្រូវបានគេចោទថាបានបង្ខាំងមនុស្សដើម្បីបម្រើប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

ទម្រង់​ថ្មី​នៃ​ការ​ជួញដូរ​មនុស្ស​គឺ​ការបង្ខំ​ជនរងគ្រោះ​ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អ៊ីនធឺណិត

បណ្ដាញជជែកតាមតេឡេក្រាមឈ្មោះ White Shark ដែលមានអ្នកប្រើប្រាស់ជាង៥ ៧០០នាក់ មានការជជែកអំពីការជួញដូរមនុស្ស ជាពិសេសនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា និងកន្លែងផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។

ក្រុមការងារសហគមន៍ចាប៉ីអមតៈ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតក្នុងវត្តនាគវ័ន្ត រាជធានីភ្នំពេញ។

ក្រុមអភិរក្ស​ប្រារព្ធ​ពិធី​រំឭកគុណ​ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង ខណៈ​ខ្សត់​អ្នក​បន្ត​វេន

សហគមន៍ចាប៉ីអមតៈ បានប្រារព្ធពិធីរំឭកគុណព្រឹទ្ធាចារ្យចាប៉ីដងវែង និងដើម្បីបណ្ដុះស្មារតីដល់យុវជនជំនាន់ក្រោយ ​ចូលរួមថែរក្សា និងស្រឡាញ់វប្បធម៌ខ្លួន ខណៈដែលសិល្បៈតន្ត្រីបុរាណមួយនេះហាក់មិនមានអ្នកចាប់អារម្មណ៍សិក្សាក្នុងពេលបច្ចុប្បន្ន។

លោក ភោត ដាវុធ កំពុងតែអង្គុយក្នុងផ្ទះសាងសង់ពីស័ង្កសី ក្នុងភូមិគោដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

ពលរដ្ឋ​តាំង​ទីលំនៅ​លើ​ខ្នងអាងភាស​ខេត្តបាត់ដំបង​បារម្ភ​បាត់បង់​ទីជម្រក​ក្រោយ​មាន​ដំណឹង​ពី​គម្រោង​អភិឌ្ឍន៍

​ពលរដ្ឋប្រមាណ២០០គ្រួសារដែលតាំងទីលំនៅលើខ្នងអាងភាស ​ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបង្ហាញក្ដីបារម្ភជុំវិញការបាត់បង់លំនៅឋានឬកន្លែងស្នាក់នៅ ក្រោយមានព័ត៌មានអំពី​គម្រោងអភិវវឌ្ឍន៍នៅតំបន់ពួកគេរស់​នៅ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ