លោក ស ខេង ថ្លែងក្នុងទិវាអន្តរជាតិរំឭកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក លើកទី១៧ ប្រារព្ធនៅសួនច្បារ មុខវត្តបទុមវតី រាជធានីភ្នំពេញ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។

លោក ស ខេង មិន​គាំទ្រ​ចំពោះ​អ្នកបង្ក​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​ប្រើលុយ​ដើម្បី​រួចខ្លួន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រកាសមិនគាំទ្រចំពោះអ្នកបើកបរដោយបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃជាដើម ហើយបែរជាប្រើលុយដោះស្រាយបញ្ចប់រឿងដើម្បីរួចខ្លួន ដោយលោក​អះអាងថា ​កំពុងតាមដានព័ត៌មានជាក់លាក់នៃគ្រោះថ្នាក់ចរាចរណ៍ទៅលើពលរដ្ឋមួយគ្រួសារ​​ ដើម្បីចាត់វិធានការឱ្យបានសមស្របផងដែរ។

ចរាចរណ៍នៅតាមបណ្ដោយផ្លូវ ស្ពានព្រែកតាមាក់

សង្គមស៊ីវិល​និង​អ្នកជំនាញ​មិនមាន​ជំនឿ​លើ​រដ្ឋាភិបាល​ក្នុង​ការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​បាន ៥០% នៅ​ឆ្នាំ២០៣០

ម​ន្រ្តីសង្គមស៊ីវិល និងអ្នកជំនាញផ្នែកចរាចរណ៍ ​មិនមានជំនឿលើរដ្ឋាភិបាលក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០% នៅឆ្នាំ២០៣០ ដោយសារកម្ពុជាមិនទាន់​បង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនៅឡើយ ខណៈគ្រោះថ្នាក់ចរាចរណ៍ជាច្រើន​បង្កឡើងដោយអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

ស្ពានតភ្ជាប់ផ្នែកអគារពីរដាច់ដោយឡែកពីគ្នានៃតំបន់សេដ្ឋកិច្ចពិសេសថ្មដា ខេត្តពោធិ៍សាត់។

លោក ស ខេង រិះគន់នគរបាលដែលដោះសារអំពីការជួញដូរមនុស្សក្នុងប្រតិបត្តិការឆបោក

ឃុំថ្មដា ខេត្តពោធិ៍សាត់៖ ទីតាំងសម្រាប់កម្មករស្នាក់នៅដែលមានសភាពទ្រុឌទ្រោមនៅភ្នំសំកុស ដាច់ស្រយាល នៅជាប់ព្រំដែនថៃ នៅតែមិនអនុញ្ញាតឱ្យកម្មករចេញក្រៅ។ ផ្លូវនៅខាងក្រៅមានសភាពស្ងប់ស្ងាត់នៅពេលរសៀល ខណៈអាជីវករលក់ដូរតាមផ្លូវនិយាយថា ពលករបរទេសនៅខាងក្នុងទីតាំងនេះមិនត្រូវបានអនុញ្ញាតឱ្យចេញក្រៅឡើយ។

សាលាខណ្ឌឫស្សីកែវ។

សមត្ថកិច្ច​ឃាត់ខ្លួន​មនុស្ស​៣នាក់ ក្រោយ​បើក​សាឡង់​ដឹកខ្សាច់​បុក​ស្ពានបាឡេ

សមត្ថកិច្ច​បាន​ឃាត់​ខ្លួនក​ម្មករ៣នាក់យកទៅសួរនាំ ក្រោយ​ពីពួកគេ​បើក​សាឡង់​ដឹកខ្សាច់​មួយ​គ្រឿងក្រឡាប់​ប៉ះស្ពាន​បាឡេ បណ្ដាល​ឱ្យ​ទ្រេត​សសរ​​ស្ពាន​។

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ហ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកទី៥ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋាភិបាល​រំពឹងថា​កម្ពុជា​អាច​នឹង​ដកខ្លួន​ពី​បញ្ជីប្រផេះ​លាងលុយ​កខ្វក់​នៅ​ឆ្នាំ​ក្រោយ

​រដ្ឋ​មន្ត្រី​ក្រសួ​ង​ម​ហា​ផ្ទៃ​ លោ​ក ស ​ខេ​ង ​សង្ឃឹ​មថា​ ​កម្ពុ​ជាអា​ច​នឹ​ងរើ​ខ្លួ​នចេ​ញ​ពីប​ញ្ជី​ប្រផេះ​នៃ​ប្រទេ​​ស​​​​​ឃ្លាំ​មើ​​ល​​​​​​​ការលា​ងលុយកខ្វ​ក់ នៅឆ្នាំ​ក្រោយ​ ​ដោ​​យស​ម្អាង​ពីកា​រផ្ដល់​សញ្ញា​វិ​ជ្ជមា​នពី​ក្រុ​មកា​រងា​រហិ​​​រ​ញ្ញវ​ត្ថុ​អន្តរជា​តិ ​​(FAT​F) ដែលបានដាក់កម្ពុជាក្នុងចំណាត់ថ្នាក់នេះជិត៥ឆ្នាំ។

អ្នក​​ទោស​​ចំនួន៣​នាក់ដែល​​បាន​គាស់ចម្រឹង​​​ដែក​​បន្ទប់ធ្វើចត្តាឡីស័ក​​​ក្នុង​​ពន្ធនាគារខេត្តក្រចេះ រួច​រត់គេចខ្លួនបាត់ កាល​​ពីម៉ោង​​​១២​​យប់ ថ្ងៃ​ទី​​១៥ ខែ​វិច្ឆិកា ឆ្នាំ២០២២។

សមត្ថកិច្ច​ខេត្តក្រចេះ កំពុង​តាម​រក​ចាប់ខ្លួន​អ្នកទោស​ចំនួន​៣នាក់​ដែល​លួច​រត់​ចេញ​ពី​ពន្ធនាគារ

សមត្ថកិច្ច​ខេត្ត​​​​ក្រចេះ កំពុង​តាម​ស្វែង​រក​ចាប់ខ្លួន​​​​អ្នក​​ទោស​​ចំនួន៣​នាក់ដែល​​បាន​គាស់ចម្រឹង​​​ដែក​​បន្ទប់ធ្វើចត្តាឡីស័ក​​​ក្នុង​​ពន្ធនាគារ រួច​រត់គេចខ្លួនបាត់ កាល​​ពីម៉ោង​​​១២​​យប់ ថ្ងៃ​ទី​​១៥ ខែ​វិច្ឆិកា ម្សិល​មិញ។

គ្រឿងញៀន

សមត្ថកិច្ច​រកឃើញ​គ្រឿងញៀន​២០០គីឡូក្រាម​ក្នុង​រថយន្ត​យោធា​មួយ​គ្រឿង​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍

តាមរយៈការចុះទៅពិនិត្យ​ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយដែលកើតឡើងក្នុងរាជធានី​ភ្នំពេញ សមត្ថកិច្ច​បាន​ប្រទះ​​ឃើញ​​គ្រឿងញៀនចំនួន២០០គីឡូក្រាម​​ក្នុង​ក្នុង​រថយន្តយោធាបង្កហេតុមួយគ្រឿង។

អនុប្រធាន​ការិយាល័យ​នីតិកម្ម​ស្រុកលើកដែក ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​កុមារី​ម្នាក់

​សមត្ថកិច្ចខេត្តកណ្ដាល​ បានឱ្យដឹងថា អនុប្រធានការិយាល័យនីតិកម្មស្រុកលើកដែក ត្រូវ​​បាន​ចាប់​​ខ្លួន​​ជាមួយ​នឹង​បុរស​ម្នាក់​ទៀត​ក្នុង​សប្ដាហ៍​នេះ ​ពីបទ «​បង្ខាំង​ ​និង​​​រំលោភសេពសន្ថវៈ» លើ​កុមារីម្នាក់​អាយុ១៤ឆ្នាំ​ នៅ​ផ្ទះ​សំណាក់។

បុគ្គលិក​កាស៊ីណូ​រាប់រយនាក់​នៅ​ក្រុងបាវិត នាំគ្នា​សម្រុក​ចេញ​ពី​កាស៊ីណូ​ដោយ​ហែល​ឆ្លងទន្លេ និង​រត់កាត់​តាម​វាលស្រែ

សមត្ថកិច្ចក្នុងតំបន់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ​ថា​ ពលករបរទេសរាប់​រយនាក់​ដែល​ត្រូវ​បាន​សង្រ្គោះពី​កាស៊ីណូ​នៅក្រុងបាវិត ​ខេត្ត​ស្វាយ​រៀង បាន​នាំ​គ្នា​សម្រុក​ចូលទៅ​ក្នុ​ង​ប្រទេស​វៀត​ណាម​ ដោយរត់កាត់តាមវាលស្រែ និងហែលឆ្លងទន្លេ។

ពលករ​បរទេស​បាន​គប់ដុំថ្ម​ទៅលើ​រថយន្តក្រុង​ក្នុង​ក្រុងបាវិត ខណៈ​អ្នកដំណើរ​ព្យាយាម​សម្រុក​ចេញ​ពី​រថយន្ត

សមត្ថកិច្ចខេត្តស្វាយរៀង បានឱ្យដឹង​ថា ពលករបរទេសបានគប់ដុំថ្មទៅលើរថយន្ត​ក្រុង ក្នុងក្រុងបាវិត ហើយ​​​​អ្នក​ដំណើរ​​បាន​ព្យាយាម​សម្រុក​ចាកចេញពីរថយន្តក្រុង​នោះ ខណៈ​ប្រជាពលរដ្ឋ​ក្នុង​តំបន់និយាយ​ថា មាន​មនុស្សរាប់រយនាក់បាន​ចាកចេញពីទីតាំងប្រតិបត្តិ​ការ​ឆបោក​​​ក្នុង​ក្រុងបាវិត ខេត្តស្វាយរៀង នៃប្រទេសកម្ពុជា ជាប់ព្រំដែនប្រទេស​​​វៀត​ណាម ជារៀង​រាល់ថ្ងៃ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ