បច្ចេកវិទ្យា

ក្រុមហ៊ុន​ Google​ ថា​ការ​ផ្ញើ​សារ​អ៊ីម៉ែល​តាម​ Gmail ​ត្រូវ​បាន​អាន​ដោយ​ភាគី​ទី៣​

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំ Google បានអះអាងថា សារអ៊ីម៉ែលលក្ខណៈឯកជន ដែលត្រូវបានផ្ងើនិងត្រូវបានទទួល ដោយអ្នកប្រើប្រាស់គណនី Gmail ជួនកាល គឺអាចត្រូវបានអាន ដោយអ្នកបង្កើតកម្មវិធី (app developers) ដែលជាគីទី៣, ពោលគឺមិនត្រឹមតែត្រូវបានអាន (ត្រួតពិនិត្យទិន្ន័យ) ដោយម៉ាស៊ីនកុំព្យូទ័រនោះទេ។ នេះបើតាមការចុះ​ផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃ៣មិថុនា។

រដ្ឋាភិបាលជំរុញ​បង្កើន​ចំនួន​​ស្ត្រី​ក្នុង​វិស័យ​បច្ចេក​វិទ្យា​

រដ្ឋាភិបាល​កម្ពុជា​ជំរុញ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​​វិស័យ​បច្ចេក​វិទ្យា តាម​រយៈ​ការបង្កើត​កម្មវិធី​លើក​ទឹក​ចិត្ត​ផ្សេង​ៗ ខណៈ​រំពឹង​ថា​នៅ​ឆ្នាំ​២០២០​ខាងមុខ​ ​ប្រជាពល​រដ្ឋខ្មែរ​៨០ភាគ​រយនឹងមាន​លទ្ធភាព​ប្រើ​ប្រាស់​ប្រព័ន្ធ​ទាំង​នេះ។

ក្រុមហ៊ុនហ្វេសប៊ុកបញ្ចប់កម្មវិធីសាកល្បង “Explore Feed” នៅកម្ពុជា

ក្រុមហ៊ុនហ្វេសប៊ុក កាលពីថ្ងៃម្សិលមិញ បានប្រកាសបញ្ចប់កម្មវិធីតេស្ដសាកល្បងមួយ នៅក្នុងប្រទេសកម្ពុជា និងប្រទេស៥ផ្សេងទៀត  បន្ទាប់ពីរងការរិះគន់ខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។

ក្រុមហ៊ុន Facebook ថាមាតិការបស់ Page នឹងបង្ហាញនៅក្នុង Explore Feed

នៅព្រឹកថ្ងៃសុក្រនេះ គណនីហ្វេសប៊ុករបស់អ្នកប្រើប្រាស់ភាគច្រើននៅកម្ពុជា ទទួលបានការជូនដំណឹងពីក្រុមហ៊ុនហ្វេសប៊ុកថា រាល់មាតិការបស់ហ្វេសប៊ុក Page ដែលពួកគេបានចុច “ចូលចិត្ត (Like)” នាពេលថ្មីៗនេះ នឹងត្រូវបានបង្ហាញនៅ...

រដ្ឋាភិបាល៖ ប្រព័ន្ធ​ព័ត៌មានវិទ្យា​កំពុងដាក់​​សម្ពាធ​លើ​វិស័យ​រដ្ឋ​បាល​សាធារណៈ

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​លើក​ឡើង​ថា ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​នាពេល​បច្ចុប្បន្នកំពុងតែ​ដាក់​សម្ពោធយ៉ាង​ខ្លាំង​ទៅ​លើ​ប្រព័ន្ធ​គ្រប់​គ្រងរដ្ឋបាល​សាធារណៈនៅ​កម្ពុជា​ ដែល​ទាម​ទារឲ្យ​កម្ពុជា​ធ្វើ​កំណែ​ទម្រង់​វិមជ្ឍ​ការ​ឲ្យ​បាន​ឆាប់​ដើម្បី​ឆ្លើយ​តប​ទៅនឹងបញ្ហា​ដែល​កំពុង​កើត​មាន​នេះ។

ទូរស័ព្ទ​​ស្មាតហ្វូន Nokia បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ជា​ថ្មី​ជាមួយ​ប្រតិបត្តិការ Android

ក្រុមហ៊ុន​បច្ចេកវិទ្យា HMD Global របស់​ប្រទេស​ហូឡង់ ដែល​ទទួល​បាន​សិទ្ធិ​ប្រើ​ប្រាស់​ស្លាក​យីហោ Nokia នៅ​លើ​ទូរស័ព្ទ​នោះ នៅ​ថ្ងៃ​នេះ បាន​ប្រកាស​បង្ហាញ​ទូរស័ព្ទ​ស្មាតហ្វូន​​ដំបូង​របស់​ខ្លួន​ជាមួយ​តម្លៃ​ជាង ២៤០​ដុល្លារ ដោយ​កំណត់​យក​ទីផ្សារ​ប្រទេស​ចិន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
ហ្វេសប៊ុក​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបថតដោយ ស៊ុន ណារិន​)

ពលរដ្ឋកម្ពុជានិយមប្រើប្រាស់អ៊ីនធឺណែតដើម្បីស្វែងរកព័ត៌មាន

របាយការណ៍ថ្មីមួយរកឃើញថាប្រជាពលរដ្ឋកម្ពុជាភាគច្រើននិយមប្រើប្រាស់បណ្ដាញហ្វេសប៊ុកឬប្រព័ន្ធអ៊ីនធឺណិតដើម្បីស្វែងរកព័ត៌មាន។
កញ្ញា ធី សុវណ្ណថា (ប្រភពពីហ្វេសប៊ុកកញ្ញា ធី សុវណ្ណថា)

បញ្ញាវន្តរិះគន់ការ​ផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​​ ធី សុវណ្ណថា បើក​សាកលវិទ្យាល័យ

បណ្ឌិត និង បញ្ញាវន្តមួយចំនួននៅកម្ពុជាបានរិះគន់ទៅនឹងការផ្តល់អាជ្ញាប័ណ្ណរបស់ក្រសួងអប់រំទៅឲ្យកញ្ញា ធី សុវណ្ណថា បើកសាកលវិទ្យាល័យដោយថាការផ្តល់នេះកំពុងតែធ្វើឲ្យប៉ះពាល់ដល់វិស័យអប់រំ។

ថ្ងៃ​បើក​លក់​ដំបូង  Apple ប្រកាស​ដាច់​ស្តុក​ទូរស័ព្ទ​​ស៊េរី​ថ្មី​ទាំង​ពីរ​ម៉ូឌែល​

ក្រុមហ៊ុន Apple បាន​ប្រកាស​ថា​ ដាច់​ស្តុក​ទូរស័ព្ទ iPhone 7 Plus និង​ទូរស័ព្ទ iPhone 7 បន្ទាប់​ពី​ចាប់​ផ្ដើម​បើក​លក់​ទូទាំង​ពិភព​លោក កាល​ពី​ថ្ងៃ​ម្សិល​មិញ។

Apple គ្រោង​បង្ហាញ​ទូរសព្ទ​ស៊េរី​ថ្មី iPhone 7 នៅ​យប់​នេះ

ទូរសព្ទ iPhone 7 ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​ទូទាំង​ពិភព​លោក នៅ​រាត្រី​ថ្ងៃ​ពុធ​នេះ ប៉ុន្តែ អតិថិជន​ជាច្រើន និង​ក្រុម​វិនិយោគិន កំពុង​តែ​រង់ចាំ​មើល​ទូរសព្ទ​ស៊េរី​ថ្មី​ដ៏​មាន​ប្រជា​ប្រិយភាព​របស់​ក្រុមហ៊ុន Apple ដោយ​សង្ឃឹម​ថា នឹង​មាន​បច្ចេកវិទ្យា​ទំនើប​បន្ថែម​ទៀត។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់ Reuters។

អាជ្ញាធរ​ចិន​សម្រេច​ឲ្យ​ក្រុមហ៊ុន Apple ចាញ់​ក្ដី​ប៉ាតង់​

ការិយាល័យ​កម្មសិទ្ធិបញ្ញា​ក្រុង​ប៉េកាំង បាន​សម្រេច​ចេញ​សាលក្រម​ប្រឆាំងនឹង​ក្រុមហ៊ុន នៅក្នុង​ជម្លោះ​ប៉ាតង់​មួយ ដែល​ប្ដឹង​ដោយ​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​មួយ​របស់​ចិន​។

សង្គម​ស៊ីវិល​៖ ការប្រើប្រាស់​អុិន​ធើ​​ណិតមាន​ក្រមសីលធម៌​ជួយ​លើកស្ទួយ​សិទ្ធិមនុស្ស​

អង្គការ​សង្គម​ស៊ីវិល​មួយក្រុម បាន​អះអាង​ថា បណ្ដាញ​សង្គម អាច​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍ​សង្គម និង​ការគោរព​សិទ្ធិមនុស្ស ប៉ុន្តែ បាន​ព្រមាន​ដល់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម អំពី​បញ្ហា​ប្រឈម​ដែល​បណ្ដាល​មកពី​កង្វះ​សីលធម៌​ក្នុង​ការប្រើប្រាស់​។​ ​នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​មិថុនា​នេះ អង្គការ​សង្គម​ស៊ីវិល​ចំនួន​៥ ក្នុងនោះ​មាន​បណ្តាញ​យុវជន (YCC) មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL)
All articles loaded
No more articles to load