ឧទ្ធរណ៍កម្កល់សាលក្រមសាលាដំបូង ដែលកាត់ទោសសកម្មជនដីធ្លី៤នាក់ដាក់គុកម្នាក់កន្លះឆ្នាំ

សាលាឧទ្ធរណ៍ នៅថ្ងៃចន្ទនេះ កម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសឲ្យសកម្មជនដីធ្លី៤នាក់ នៅតំបន់បឹងកក់ជាប់ទោសម្នាក់ៗ៦ខែ ទុកជាបានការដដែល ដោយសំអាងថា​ ការសម្រេចរបស់តុលាការក្រុងភ្នំពេញធ្វើឡើងតាមនីតិវិធីច្បាប់

លោក ហ៊ុន សែន៖ ទប់ឲ្យបាន ស្អីៗចាំនិយាយគ្នាក្រោយ ដើម្បីការពារសន្តិភាព

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បទបញ្ជាឲ្យមន្ត្រីរបស់ខ្លួន ចាត់វិធានការទប់ស្កាត់ឲ្យខាងតែបាន ទោះក្នុងរូបភាពណាក៏ដោយ នូវអ្វីដែលលោកហៅ ដើម្បីរក្សាសន្តិភាព សម្រាប់កម្ពុជា ដោយមិនសំដៅ​ដល់​​កា​រលើក​ស្ទួយពីសិទ្ធិមនុស្ស។

ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំលើច្បាប់​គណបក្សនយោបាយនៅថ្ងៃស្អែកនេះ​

ព្រឹទ្ធសភាឲ្យដឹងថានឹងបើកកិច្ចប្រជុំ ពិនិត្យ និងឲ្យយោបល់​លើសេចក្តីស្នើ​ច្បាប់ស្តីពីគណបក្សន​យោ​បាយ​នៅចុង​ខែនេះ ខណៈដែលច្បាប់នេះ​ត្រូវបានតំណាងរាស្ត្រគណបក្សកាន់អំណាច​អនុម័ត នៅក្រោមសំឡេង​រិះគន់​។

លោក កឹម សុខា៖ សន្តិភាព​ពិត​គឺ​សន្តិភាព​ទាំង​ផ្លូវកាយ​ទាំង​ផ្លូវ​ចិត្ត

មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា បាន​លើក​ឡើង​ថា ការ​បញ្ចប់​សង្គ្រាម​ដោយ​ប្រដាប់​អាវុធ គឺ​ជា​ផ្នែក​មួយ​នៃ​សន្តិភាព ប៉ុន្តែ ថា សន្តិភាព​ពិត​ប្រាកដ គឺ​ជា​សន្តិភាព​ទាំង​ផ្លូវកាយ និង​សន្តិភាព​ផ្លូវ​ចិត្ត។ លោក កឹម សុខា បាន​លើក​ឡើង​ដូច្នេះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បន្ត​លើក​ឡើង​ពី​តម្លៃ​នៃ​សន្តិភាព​ថា ទោះ​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ ត្រូវ​តែ​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​បាន។

លោក ហ៊ុន សែន៖ ទោះក្នុង​តម្លៃ​ណា​ក៏​ដោយ ត្រូវ​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​បាន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​នេះ បាន​បន្ត​លើក​ឡើង​ពី​តម្លៃ​​សន្តិភាព ដោយ​ថា ទោះ​ជា​ស្ថិត​ក្នុង​តម្លៃ​ណា​ក៏​ដោយ ក៏​ត្រូវ​តែ​ថែ​រក្សា​ការពារ​សន្តិភាព​ឲ្យ​បាន។ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នៅ​ថ្ងៃ​នេះ លោក ហ៊ុន សែន បាន​សរសេរ​ថា សន្តិភាព និង​ការ​រីក​ចម្រើន​សព្វ​ថ្ងៃ​នេះ បាន​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព និង​ជីវិត​រស់នៅ​កាន់​តែ​ល្អ​ប្រសើរ។

បក្ស​ប្រឆាំង​គ្រោង​ជ្រើស​តាំង​មេដឹកនាំ​ថ្មី​នៅ​ដើម​ខែ​ក្រោយ​​បន្ទាប់​ពី​មេ​បក្ស​លា​លែង

គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ជ្រើស​តាំង​មេដឹកនាំ​ថ្មី​របស់​ខ្លួន នៅ​ដើម​ខែ​មីនា​​ខាង​មុខ​នេះ បន្ទាប់​ពី​មេដឹកនាំ​គណបក្ស​នេះ បាន​ប្រកាស​លា​លែង​ពី​តំណែង កាល​ពី​ជាង ១០​ថ្ងៃ​មុន។​ នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា គណៈបក្ស​ប្រឆាំង​មួយ​នេះ គ្រោង​រៀបចំ​សមាជ​វិសាមញ្ញ​មួយ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែមីនា​ ខាង​មុខ​នេះ នៅ​ក្នុង​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស។

មេធាវីការពារក្តី លោក គឹម សុខ ដាក់ពាក្យសុំឲ្យកូនក្តីបាននៅក្រៅឃុំ

មេធាវី​មួយដែលការពារក្តីឲ្យ លោក គឹម សុខ ​អ្នកឃ្លាំមើលនិ​ងអត្ថាធិប្បាយបញ្ហា​សង្គម បានដាក់​ពាក្យ​ទៅតុលាការ​ស្នើ​សុំ​ឲ្យកូនក្តីបាន​នៅក្រៅឃុំបណ្តោះអាសន្ន ដោយថាការឃុំខ្លួនកូនក្តីនេះបំពាននឹងក្រមនីតិវិធីព្រហ្មទណ្ឌ​។

លោក សម រង្ស៊ី ថាបើប្រទេសសេរីមិនគាំទ្រលទ្ធផលបោះឆ្នោត បក្សកាន់អំ​ណាចនឹ​ងក្ស័យធន

បើរដ្ឋាភិបាលបាត់បង់ភាពស្របច្បាប់ គឺមិន​អាចផ្តល់​ការ​ធានា​ដូចមុ​ន​បានទៀតទេ ពីព្រោះ រដ្ឋាភិបាលនោះ មិនមែនជាតំណាងស្របច្បាប់នៃប្រទេសកម្ពុជាទៀតទេ។ រដ្ឋាភិបាលនោះ ក៏មិនអាចដើរខ្ចីលុយគេ ក្នុងនាមប្រទេសកម្ពុជា បានដូចមុនទៀតឡើយ។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា (ហ្វេសប៊ុកលោក កឹម សុខា)

លោក កឹម សុខា៖ បើគំរាមកាន់តែខ្លាំង នោះសង្គ្រោះជាតិកាន់តែកើនអ្នកគាំទ្រ

ខ្ញុំយល់ថា បើគេកៀប គេកេង និងគេគំរាមយើងកាន់តែខ្លាំង បក្សប្រឆាំងកាន់តែកើនការគាំទ្រច្រើន។ដូច្នេះខ្ញុំសូមឲ្យបងប្អូនបន្ដការតស៊ូដោយអត់ធ្មត់ ដោយអហិង្សាតទៅទៀត ដើម្បីសម្រេចនូវគោលដៅរបស់យើង ដែលប្រជាពលរដ្ឋខ្មែរបានផ្ដល់សេចក្ដីសង្ឃឹមនោះ។
All articles loaded
No more articles to load