លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍កាលពីពេលកន្លងទៅ។

លោក​ សុខ​ ឥសាន​៖​ លទ្ធិ​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​កំពុង​​រីក​ស្គុះស្គាយ​

អ្នកនាំពាក្យគណបក្សប្រជាជន​កម្ពុជា បាន​ថ្លែងក្នុង​បណ្ដាញ​ទំនាក់​ទំនងសង្គម​តេឡេក្រាម​កាលពីម្សិលមិញថា លទ្ធិប្រជាធិបតេយ្យនៅប្រទេស​កម្ពុជា​កំពុងតែរីកស្គុះស្គាយនៅលើទីលាន​នយោបាយ​។

មេដឹកនាំ​បក្ស​ប្រឆាំង​រក្សា​ជំហរ​ត្រឡប់​មក​កម្ពុជា​វិញ ទោះ​តុលាការ​បង្គាប់​ចាប់ខ្លួន​

ក្រុមមេដឹកនាំបក្សប្រឆាំង ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​ឯង​នៅឯ​ក្រៅប្រទេស បាន​ប្ដេជ្ញាជាថ្មីថា ពួកគេនឹងវិល​ត្រឡប់មកកាន់ប្រទេសកម្ពុជាវិញនាពេលឆាប់ៗខាងមុខ​នេះ បើទោះបីជាពួកគេ​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន​តាម​ផ្លូវ​តុលាការ​ក៏​ដោយ។

លោក សម រង្ស៊ី ចោទ​​លោក ហ៊ុន សែន​ ថា​ យកកម្ពុជាធ្វើជាកម្មសទ្ធិផ្ដាច់មុខលក់ឲ្យបរទេស

អតីតប្រធានគណបក្សប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេស លោក សម រង្ស៊ី បាន​ចោទ​​លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថា កំពុងក្ដោបក្ដាប់អំណាចជាលក្ខណៈគ្រួសារ ហើយយកប្រទេសកម្ពុជាធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន លក់ទ្រព្យសម្បត្តិជាតិឲ្យទៅប្រទេស។

តុលាការបញ្ជាឲ្យ​ចាប់ខ្លួនលោក សម រង្ស៊ី និង​មេដឹកនាំបក្សប្រឆាំង ៧រូប​ទៀត

តុលាការ​កម្ពុជា បាន​សម្រេច​ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោក ​សម រង្ស៊ី និងអតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ៧រូបទៀត ដោយ​ចោទ​ថា «រួមគំនិតក្បត់ និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។

កូរ៉េខាងត្បូងផ្តល់កម្ចីឲ្យកម្ពុជា៧០០ លានដុល្លារ

នាយករដ្ឋមន្ត្រីកម្ពុជាអះអាងថា សាធារណរដ្ឋកូរ៉េ បានផ្តល់កម្ចីសរុប ៧០០លានដុល្លារ ផ្តោត​លើ​ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស និងសុខមាលភាពសាធារណៈជាដើម សម្រាប់ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។

លោក​​ ហ៊ុន​ សែន​​ ព្រមា​ន​រឹ​ប​​អូស​​ទ្រ​ព្យ​សម្ប​ត្តិ​​​ពី​ដៃ​គូ​ប្រ​កួ​ត​បើ​​ឈ្នះ​ក្តី​​

​លោក ​ហ៊ុន ​សែន​ ក្នុង​ពិធី​សំណេះ​សំណា​លជា​មួ​យ​កម្មក​រនៅ​ខេត្តកោះ​កុង ​នាថ្ងៃ​ពុធ​នេះ ​បានថ្លែងថា​ លោក​បាន​​ប្រាប់​​​​​​​​​មេធា​​វីរបស់​លោករួចហើយ​ ឲ្យរៀ​បចំភស្តុង​តាង​ដែល​ប្រមូ​លបា​នលើ​បណ្តា​ញ​ស​ង្គ​ម​ប្តឹ​ង​ទៅតុលាការ ទាក់ទិន​​​​នឹង​ការ​ជេរប្រមាថរូបលោកពីសំណាក់អ្នកនយោបាយដែលលោកមិនបញ្ចេញឈ្មោះ។

កូន​ប្រុស​លោក​ គង់ គាំ​ ស្នើ​​សុំ​ធ្វើ​ជា​មន្ត្រី​នៅ​ក្រសួង​កសិកម្ម​ឡើង​​​វិញ​​

កូនប្រុសម្នាក់របស់លោក គង់ គាំ ដែលជាអតីតមន្ត្រីជាន់ខ្ពស់​គណបក្សស​ង្គ្រោះជាតិ បានសុំធ្វើ​ជា​ម​ន្ត្រី​នៅក្រសួងកសិកម្មឡើងវិញ ក្រោយពីលោក​​ទទួលបាន​សិទ្ធិ្ធធ្វើន​យោបា​យ។

មន្ត្រី​អង្គការ​អន្តរជាតិ​ចំនួន​២​ហៅ​ការ​បន្ត​ឃុំ​ខ្លួន​លោក​ កឹម​ សុខា​ ថា​ជា​ចំណាប់​ខ្មាំង​នយោបាយ​​

អង្គការអន្ដរជាតិចំនួន២ ដែលធ្វើការលើផ្នែកសិទ្ធិមនុស្ស និងច្បាប់អន្ដរជាតិថ្កោលទោសការបន្ដនីតិវិធីស៊ើបអង្កេតក្នុងករណីលោក កឹម សុខា ដោយថា អតីតមេដឹកនាំបក្សប្រឆាំងរូបនេះកំពុងក្លាយជាចំណាប់ខ្មាំងនយោបាយរបស់បក្សកាន់អំណាច។

នាយករដ្ឋមន្ត្រី រំឭកមន្ត្រីឲ្យបង្កើនចំនួនស្ត្រីជាថ្នាក់ដឹកនាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកមន្ត្រីក្រោមឱវាទ ឲ្យបន្តយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិស្ត្រីតាមរយៈការ​​ប​ញ្ចូ​ល​ពួកគេ​ជា​​​​​ថ្នា​​ក់​​ដឹ​កនាំ ដើម្បីបាន​ចូលរួមសម្រេច​គោលន​យោ​បាយគាំ​ពា​រសង្គម។

លោក ប្រាក់ សុខុន ថាអឺរ៉ុបគួរបន្ទោសលោក សម រង្ស៊ី ករណី​​អ្នកសុំសិទ្ធិធ្វើនយោបាយមានតិច

ប្រមុខការទូតកម្ពុជាសំដែងការខកចិត្តចំពោះការព្រមានទណ្ឌកម្មរបស់អន្ដរជាតិមកលើកម្ពុជា និងទម្លាក់កំហុសនេះទៅលើលោក សម រង្ស៊ី ដែលហាមមន្ដ្រីបក្សប្រឆាំងមិនឲ្យទៅសុំសិទ្ធិធ្វើនយោបាយឡើងវិញ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ