នយោបាយ

លោក ហ៊ុន សែន៖ នេះមិនមែនគំរាមទេ តែវាធ្ងន់ជាងគំរាមទៅទៀត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ និងជាប្រធានគណបក្សកំពុងគ្រប់គ្រងអំណាចគំរាម​ជាថ្មីទៀតថា នឹង​​​ប្រើកម្លាំងគ្រប់ប្រភេទ ទប់ស្កា​ត់គម្រោង​ធ្វើ​​ម​​ហាបា​តុក​ម្មអហិង្សារបស់គណបក្សប្រឆាំង ដែ​ល​​​លោ​ក​ថា​ដើម្បីកា​រពារស​ន្តិសុខ​​ស​​ណ្តាប់​​ធ្នាប់​សង្គ​ម។
កម្លាំងប្រដាប់អាវុធចល័តក្បែរគណបក្សសង្គ្រោះជាតិ (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)

ក្រសួង​ការ​ពារជាតិ​ថា​ការ​ចល័ត​ទ័ព​​ជា​ការ​ត្រៀម​បង្រ្កាប​បាតុ​កម្ម​បក្សប្រឆាំង

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារជាតិ​បាន​ឲ្យ​ដឹង​ថា​ការ​ចល័ត​ទ័ពកាលពី​យប់មិញ​ជា​ការ​ត្រៀម​អនុវត្ត​បទ​បញ្ជា​របស់លោក​នាយក​រដ្ឋមន្រ្តី​​ ហ៊ុន សែន ក្នុង​ការ​បង្ក្រាប​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ។

បក្សប្រឆាំងព្រមានធ្វើមហាបាតុកម្ម បន្ទាប់ពីកាត់ទោស លោក កឹម សុខា

គណបក្សប្រឆាំងប្រកាសថា ខ្លួននឹងដឹកនាំមហាបាតុកម្ម នៅពេលខាងមុខ ដោយថា បើរដ្ឋាភិបាល នូវ​តែ​បន្ត​យក​តុ​​លាការធ្វើ​ជាឧបករណ៍នយោបាយ យាយីដល់គណបក្ស សង្រ្គោះជាតិ និងមន្ត្រី​អង្គការ​សង្គម​ស៊ីវិល។

តុលាការកាត់ក្តីកំបំាងមុខឲ្យ​​លោក កឹម សុខា ជាប់ទោស៥ខែ

សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃព្រហស្បតិ៍នេះបានកាត់ទោសកំបំាងមុខឲ្យលោក កឹម សុខា ជាប់ទោសចំនួន​៥ខែពាក់ព័ន្ធនឹងបទល្មើស​​បដិសេធមិនចូល​ខ្លួន​ក្នុងនាមជាសាក្សីក្នុង​​សំណុំរឿង​ ខុម ចាន់ដារ៉ាទី ហៅស្រីមុំ។

តុលាការផ្តន្ទាទោស លោក កឹម សុខា ៥ខែនិងពិន័យប្រាក់៨សែនរៀល

សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស លោក កឹម សុខា រយៈពេល៥ខែនិងពិន័យជាប្រាក់ចំនួន​៨ សែនរៀលពាក់ព័ន្ធករណីដែលលោក​បដិសេធមិនចូលខ្លួនតាមការកោះហៅរបស់តុលាការឲ្យធ្វើជាសាក្សី។​

តុលាការ​នឹង​ប្រកាស​សាលក្រម​​លើសំណុំរឿង​លោក កឹម សុខា​ នៅរសៀលនេះ​

សាលាដំបូងរាជធានីភ្នំពេញបាន​សម្រេច​ថានឹង​ប្រកាសសាលក្រមពាក់ព័ន្ធនឹងសំណុំរឿង​លោក កឹម សុខា នៅរសៀលថ្ងៃសុក្រនេះ ខណៈតុលាការបើកសវនាការដោយពុំមានវត្តមានលោក កឹម សុខា និងក្រុម​មេធាវីការពារក្តី។

តុលាការបន្តដំណើរសវនាការទាំងមិនមានវត្តមានលោក កឹម សុខា និង មេធាវី

សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកនេះបន្តដំណើរសវនាការធម្មតា លើករណីលោក កឹម សុខា បើទោះជាមិនមានវត្តមានជនជាប់ចោទនិងមេធាវីការពារក្តី។​

លោក កឹម សុខា បង្ហាញមុខជាសាធារណៈនៅព្រឹកនេះ

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បង្ហាញមុខថ្លែងសារជាសាធារណៈនៅព្រឹកថ្ងៃនេះទៅកាន់អ្នកគាំទ្រ ខណៈលោកនៅក្នុងស្នាក់ការគណបក្សជាង៣ខែ មកនេះដើម្បីគេចចេញពីការចាប់ខ្លួន។

តំណាង UN ចង់ឃើញច្បាប់ថ្មីមួយរបស់កម្ពុជាការពារសិទ្ធិអ្នករាយការណ៍ព័ត៌មាន

តំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា ជំរុញភាគីពាក់ព័ន្ធ របស់កម្ពុជា ធ្វើយ៉ាងណា ឲ្យខ្លឹមសារច្បា​ប់ស្តី​​ពី​​​សិ​​ទ្ធិ​ទ​ទួលបានព័ត៌មាន ការពារសិទ្ធិអ្នករាយការណ៍ព័ត៌មាន ដើម្បីជំរុ​ញការអភិវឌ្ឍន៍សង្គម ប្រកប​ដោ​​យត​​ម្លា​​ភាព ជាជាងបិទបាំងមន្ត្រីខិលខូច។

សមត្ថកិច្ចនៅមិនទាន់មានតម្រុយពីការបំផ្ទុះគ្រាប់បែកចំកណ្តាលរាជធានីភ្នំពេញ

សាក្សីប្រាប់​អ្នក​យកព័ត៌មានវីអូឌីថា គ្រាប់​បែក​១គ្រាប់បាន​ផ្ទុះ​នៅ​ម៉ោង​ប្រមាណជា​៨យប់​ ថ្ងៃទី៦​ ខែកញ្ញា ឆ្នាំ២០១៦ នៅ​លើ​ផ្លូវ​លេខ​១៦៣​ ក្នុងសង្កាត់​បឹងកេងកង៣ ខណ្ឌ​ចំការ​មន​ ចំងាយ​ប្រហែលជា​២០០ម៉ែត្រ​ពី​ផ្សារអូឡាំពិក។

សង្គមស៊ីវិលហៅការបិទផ្លូវរបស់អាជ្ញាធរថាជាចេតនានយោបាយ

មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនអះអាងប្រហាក់ប្រហែលគ្នាថា ចំណាត់ការបិទផ្លូវរបស់អាជ្ញាធរបា​ន​ប​​ង្ក​ការ ភ័យខ្លាចដល់អ្នកវិនិយោគនិង​បំភិ​ត​បំភ័យពលរដ្ឋមុនការបោះ​ឆ្នោតម​ក​ដ​​ល់ ក្រោមឥ​​ទ្ធិពលន​យោ​បា​យឈ្នះចាញ់ ដែលអ្នកនយោបាយខ្មែរធ្លាប់ធ្វើកន្លងទៅ។

បក្សប្រឆាំងជំរុញសហគមន៍អន្តរជាតិទប់ស្កាត់កម្ពុជាកុំឲ្យវិលទៅរករបបផ្តាច់ការ

គណបក្សប្រឆាំងជំរុញឲ្យមេដឹកនាំអាស៊ាននិងប្រទេស​ជាហត្ថលេ​ខីនៃកិ​ច្ចព្រម​ព្រៀង​សន្តិភាពទី​ក្រុងប៉ារី​ស​​ ជួ​​យទប់ស្កាត់កម្ពុជាកុំឲ្យវិលទៅរករបបផ្តាច់ការ ដោយថារដ្ឋាភិ​បាល​ដែល​​ដឹកនាំដោ​​យ​លោ​ក ហ៊ុន សែន កំពុងយកតុលាការធ្វើជាឧបករណ៍នយោបាយ។
All articles loaded
No more articles to load