នយោបាយ

លោក អ៊ុំ សំអាន និងមេធាវី ដើរចេញពីបន្ទប់​សវនាការ​​ ដោយថាការជម្រះក្តីរំលោភនីតិវិធីច្បាប់

តំណាងរាស្ត្រគណបក្ស​ប្រឆំាងល្បីឈ្មោះ​មួយរូបដែលរិះគន់រដ្ឋាភិបាលឥតសំចៃមាត់រឿង​ព្រំដែន​និងក្រុមមេធាវីការពារក្តី បានសម្រេចដើរចេញពីបន្ទប់​សវនាការនៅព្រឹក​ថ្ងៃចន្ទ​នេះ​ ដោយ​​អះអាងថាការ​ជម្រះក្តីនេះធ្វើឡើងដោយរំលោភលើនីតិវិធីច្បាប់។

តុលាការកំពូលលើកពេលសវនាការបណ្ដឹងសុំនៅក្រៅឃុំរបស់មន្រ្តីសិទ្ធិមនុស្ស

តុលាការកំពូលនៅព្រឹកថ្ងៃចន្ទនេះ​ ប្រកាសលើកពេលសវនាការលើបណ្ដឹងសុំនៅក្រៅឃុំរបស់មន្រ្តីគណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា និងមន្រ្តីអាដហុក៤រូប។
តំណាងរាស្ត្របក្សប្រឆាំង (រូបភាពពីហ្វេសប៊ុកលោក កឹម សុខា)

បក្ស​ប្រឆាំង​គ្រោង​ដង្ហែ​ញ្ញត្តិ​ដាក់​តាម​ស្ថានទូត ខណៈ​អាជ្ញាធរ​មិន​អនុញ្ញាត

គណបក្សប្រឆាំង បានប្រកាសពីគម្រោងដង្ហែញ្ញត្តិទៅកាន់បណ្ដាស្ថានទូតនានា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃស្អែកនេះ បើទោះបីជាមិនមានការអនុញ្ញាតពីសាលារាជធានីភ្នំពេញក៏ដោយ។

កាណាដាចង់ឃើញកម្ពុជាមានការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ

រដ្ឋ​មន្ត្រី​ការបរទេស​កាណាដា ដែល​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ថា ​អ្វី​ដែល​ប្រទេស​ខ្លួន​សង្ឃឹម​សម្រាប់​កម្ពុជា​នោះ​ គឺកម្ពុជា​មួយ​ដែល​មាន​ការ​គោរព​សិទ្ធិ​មនុស្ស ប្រជា​ធិបតេយ្យ និង​នីតិរដ្ឋ។
មន្ត្រីសមាគមអាដហុកលោក ណៃ វ៉ង់ដា

មន្ត្រីសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ អំពាវនាវឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត

មន្ត្រីការពារសិទ្ធិមនុស្សដែលកំពុងជាប់ឃុំ អំពាវនាវឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត ដោយអះអាងថា ដើម្បីផ្លាស់ប្ដូរមេដឹកនាំនៅឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខនេះ ខណៈដែលតុលាការបានច្រានចោលបណ្ដឹងប្រឆាំងនឹងការឃុំខ្លួនពួកគេ ដោយអង្គភាពប្រឆាំងអំពើពុករលួយ។

រដ្ឋាភិបាល​ការពារ​ការ​ចល័ត​ទ័ព​ថាជា​ការ​ហ្វឹក​ហ្វឺន​សមត្ថភាព​

ក្រសួង​ការពារជាតិបានបកស្រាយ​ជុំ​វិញ​ការ​ចល័ត​កម្លាំង​យោ​ធា​នៅក្បែរស្នាក់​ការ​គណបក្សប្រឆាំង នៅសប្តាហ៍នេះ​ថាជា​ការហ្វឹក​ហ្វឺន​សាកល្បង​ សមត្ថភាព​របស់​កងទ័ព។

តុលាការ​អាមេរិកបន្តរឿង​ក្តី​លោក មាជ សុវណ្ណារ៉ា ដែលប្តឹងលោក ហ៊ុន សែន និង​កូនប្រុស

តុលាការសហរដ្ឋអាមេរិក បានសម្រេចថានឹងបន្តយកសំណុំរឿងលោក មាជ សុវណ្ណារ៉ា ដែលប្តឹងលោកនាយករដ្ឋមន្ត្រីកម្ពុជា និងកូនប្រុស លោក ហ៊ុន ម៉ាណែត មកចាត់ការតាមនីតិវិធីច្បាប់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងសំណុំរឿង "ធ្វើភេរវកម្ម" និង "ធ្វើទារុណកម្មតាមរយៈការឃុំខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់និងរយៈពេលយូរ"។

លោក ហ៊ុន សែន គំរាមថ្មីទៀតថានឹងសើរើរឿងចាស់ជាមួយខុមហ្វ្រែល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមថានឹងទូទាត់បញ្ជីចាស់​ជាមួយអង្គការឃ្លាំមើល​ការបោះ​ឆ្នោតមួយ​ហៅកាត់ថា​​ខុ​មហ្វែ្រល ទាក់ទិននឹងអង្គការនោះ អះអាងថា ទឹកថ្នាំជ្រលក់ដៃបំរើឲ្យ​ការបោះ​ឆ្នោត បាន​​លុប​ជ្រះ ជា​​​ក​ត្តាមួយផ្នែក បង្កឲ្យមានភាពមិនប្រក្រតីនៃលទ្ធផលបោះឆ្នោតឆ្នាំ២០១៣កន្លងទៅ។
សមាជិកព្រឹទ្ធសភាលោកស្រី ថាក់ ឡានី (រូបភាពពីកម្ពុជាថ្មី)

ព្រឹទ្ធសភាដកអភ័យឯកសិទ្ធិតំណាងរាស្ត្របក្សប្រឆាំង

ព្រឹទ្ធសភាបានបោះឆ្នោតដកអភ័យឯកសិទ្ធិតំណាងរាស្រ្តគណបក្សប្រឆាំងម្នាក់នៅថ្ងៃនេះ ដោយ​​មិន​មានការចូលរួមពីសមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ១១រូប​និង​សមាជិក​ព្រឹទ្ធ​សភា២រូបទៀត ដែល​តែង​តាំងដោយព្រះមហាក្សត្រ។
សមាជិកព្រឹទ្ធសភាលោកស្រី ថាក់ ឡានី (រូបភាពពីកម្ពុជាថ្មី)

សមាជិកព្រឹទ្ធសភាម្នាក់មកពីគណបក្សប្រឆាំងនឹងត្រូវដកអភ័យឯកសិទ្ធិនៅថ្ងៃស្អែក

គណៈកម្មការធិការអចិន្ត្រៃយ៍នៃព្រឹទ្ធសភាអះអាងថា សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំងមួយរូបនឹងត្រូវដកអភ័យឯកសិទ្ធិនៅថ្ងៃស្អែកដោយសំឡេង២ភាគ៣ ដើម្បីបើកផ្លូវឲ្យតុលាការអនុវត្តទៅតាមនីតិវិធី បន្ទាប់ពីមាន​បណ្តឹងពីលោក ហ៊ុន សែន។
នាយឧត្តមសេនីយ៍ គន់ គីម (រូបភាពពីបណ្តាញសង្គម)

ក្រុមមន្រ្តីគណបក្សសង្រ្គោះជាតិឆ្លើយតបនឹងការព្រមានរបស់ លោក គន់ គីម

ក្រុមមន្រ្តីគណបក្សសង្រ្គោះជាតិបានប្រតិកម្មឆ្លើយតបភ្លាមៗទៅនឹងការព្រមានរបស់មេទ័ពម្នាក់ដែលស្និទ្ធនឹង លោក ហ៊ុន សែន បន្ទាប់ពីមេទ័ពរូបនោះបានព្រមានចាត់វិធានការលើមេដឹកនាំគណបក្សប្រឆាំង។
​លោក ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន

ក្រសួងថាទាល់តែបិទហិបឆ្នោតទើបឲ្យអ្នកសារព័ត៌មានផ្សាយបាន

ក្រសួងព័ត៌មានថាមិនឲ្យអ្នកសារព័ត៌មានធ្វើការផ្សាយឬអត្ថាធិប្បាយទាក់ទាក់នឹងដំណើរការបោះឆ្នោត មុនពេលដែលការបោះឆ្នោតត្រូវបានបញ្ចប់នោះទេ ដោយថាកុំឲ្យមានការភាន់ច្រឡំពីសាធារណៈជន។
All articles loaded
No more articles to load