លោក ហ៊ុន សែន បន្ត​លើក​ឡើង​ពី​សារ​សំខាន់​នៃ​សន្តិភាព

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ បន្ត​លើក​ឡើង​​ពី​សារ​សំខាន់​នៃ​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា ដោយ​ថា លោក​សប្បាយ​រីក​រាយ​ដែល​បាន​ចូល​រួម​ចំណែករំដោះ​ប្រជាជន​ចេញ​ពី​របប​ ប៉ុល ពត និង​ដឹកនាំ​ប្រទេស​ចេញ​ពី​សង្គ្រាម​ទៅ​រក​សន្តិភាព។ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រំលឹក​ឡើង​វិញ​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​អតីត​កាល ដោយ​លោក​ថា ប្រជាជន​កម្ពុជា​មិន​ត្រឹមតែ​គ្មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ និង​ផ្លូវ​ជួប​ការ​លំបាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ពលរដ្ឋក​ម្ពុជា​ក៏​បាន​រង​គ្រោះ​ដោយសារ​ការ​វាយ​ប្រហារ​អំឡុង​ពេល​ធ្វើ​ដំណើរ​​ផង​ដែរ។
លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោក ហ៊ុន សែន បន្ត​លើក​ឡើង​ពី​សារ​សំខាន់​នៃ​សន្តិភាព​ចំ​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​បន្ត​លើក​ពី​សារ​សំខាន់​នៃ​សន្តិភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ចំ​ពេល​ដែល​មាន​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន។ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​រៀប​រាប់ថា ស្ថិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោកដែល​មាន​សន្តិភាព គឺ​ពលរដ្ឋ​រស់នៅ​ដោយ​សុខ​សាន្ត មាន​ឱកាស​ធ្វើ​បុណ្យ​ចូល​ឆ្នាំ​សកល ចូល​ឆ្នាំ​ចិន និង​ចូល​ឆ្នាំ​ខ្មែរ​យ៉ាង​សប្បាយ​រីក​រាយ។

តុលាការនិងមន្ត្រីរដ្ឋាភិបាលប៉ះសំដីគ្នាករណីចាប់បានចោរប្លន់ជាមនុស្សដដែលៗ

​ទំនងជាលើកដំបូងហើយ ដែលមន្ត្រីរដ្ឋាភិបាល និងតុលាការ បានប្រើបណ្តាញសង្គម វាយបកគ្នា​ទៅវិ​ញ​ទៅ​​មក ទាក់ទិនទៅនឹងការចុះបង្ក្រាបបទល្មើសប្លន់ប្រដាប់អាវុធ ប៉ះចំលើក្រុមចោរដដែលៗ ។កាលពីថ្ងៃទី២១ខែមករាឆ្នាំ២០១៧នេះ មានករណីប្លន់ប្រដាប់អាវុធមួយទៀត បានកក្រើកឡើង នៅជិត​ផ្សា​ទំ​នើប សុវណ្ណា ក្នុងរាជធានីភ្នំពេញ។

រដ្ឋាភិបាល បំពាក់មេដាយឲ្យយោធាវៀតណាមជិត៣០នាក់

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបំពាក់មេដាយឲ្យទាហ៊ានវៀតណាមជាច្រើននាក់ទៀត ដោយថាពួកគេបានជួយបំពាក់បំប៉ន និងបណ្ដុះបណ្ដាលកងយោធាកម្ពុជា​កាលពីកន្លងមក។

លោក  ឌិន ពុទ្ធី  សុំលាលែងពីគណបក្សសង្គ្រោះជាតិ

លោក ឌិន ពុទ្ធី ដែលទើបត្រូវបានដោះលែងបានសុំលាឈប់ពីគណបក្សប្រឆាំង ដោយអះអាងថា លោកមិនមានពេលគ្រប់គ្រាន់ដើម្បីបំពេញការងារគណបក្សសង្គ្រោះជាតិបន្តទៀត។សកម្មជនបក្សប្រឆាំងរូបនេះ ត្រូវបានតុលាការឃុំខ្លួនជិតមួយខែ ក្រោយពីនគរបាលម្នាក់ដួលមុខរថយន្តរបស់លោក​កាលពីចុងឆ្នាំមុន។

បក្សប្រឆាំងគ្រោងកោះហៅលោក ទៀ បាញ់ បំភ្លឺ​រឿង​តម្លើងស័ក្តអ្នក​វាយ​តំណាង​រាស្ត្រ

មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងដែលមានអាសនៈក្នុងរដ្ឋសភាគ្រោងកោះហៅ រដ្ឋមន្រ្តីក្រសួង ការពារជាតិលោក ទៀ បាញ់ ឆ្លើយបំភ្លឺពាក់ព័ន្ធករណី តម្លើងឋានន្តរស័ក្ដដល់អង្គរក្ស លោកនាយរដ្ឋមន្រ្តីដែលធ្លាប់វាយតំណាងរាស្ត្ររបស់បក្សប្រឆាំង។

លោក កឹម សុខា ងាកទៅមូលដ្ឋាន ខណៈបក្សកាន់អំណាចឈប់ចរចា

ខណៈការបោះឆ្នោតថ្នាក់ក្រោមជាតិជិតមកដល់ មេដឹកនាំគណបក្សប្រឆាំងដែលត្រូវបានព្រះមហាក្សត្រលើកលែងទោស សម្រុកចុះពង្រឹងកិច្ចការផ្ទៃក្នុងបក្សនៅថ្នាក់មូលដ្ឋាន បន្ទាប់ពីគណបក្សកាន់អំណាចលុបចោលគម្រោងចរចាដែលគេរំពឹងថានឹងមានការដោះលែងអ្នកជាប់ឃុំពាក់ព័ន្ធនឹងនយោបាយនោះ។

កម្ពុជានិងឡាវឯកភាពគ្នាគ្រោងចុះវាស់ព្រំដែនដែលនៅ «ចម្រូងចម្រាស់»

គណៈកម្មការចម្រុះព្រំដែន កម្ពុជា-ឡាវ ឯកភាពគ្នាថានឹងចុះពិនិត្យបង្គោលព្រំមួយចំនួនដែលគណៈកម្មការនេះអះអាងថា នៅមានភាពចម្រូងចំរាស់ដើម្បីដោះស្រាយឈានទៅរកការបោះបង្គោលព្រំដែនបញ្ជាប់រវាងប្រទេសទាំងពីរ។

តុលាការជាន់ខ្ពស់ច្រានចោលបណ្តឹងសាទុក្ខ​ដែលប្តឹងដោយមន្ត្រី​បក្ស​ប្រឆំាង​និងសកម្មជន​

តុលាការជាន់ខ្ពស់​​បានប្រកាសសាលដីកាច្រានចោលបណ្តឹងសាទុក្ខរបស់មេធាវីការពារក្តីឲ្យមន្ត្រីជាន់ខ្ពស់​បក្សប្រឆំាងមួយនាក់​និងសកម្មជន៤នាក់ ដែល​បានប្តឹង​​បដិសេធការសម្រេចរបស់​សាលា​ដំបូង​កាល​ពីឆ្នាំ​២០១៥ លើសំណុំ​រឿងការតវ៉ានៅជិតទីលានប្រជាធិបតេយ្យ។
All articles loaded
No more articles to load