អ្នក​តាម​ដាន​​បារម្ភ​ពី​កំណើន​អំពើ​ពុក​រលួយ​ ក្រោយ​រដ្ឋាភិបាល​តែង​តាំង​មន្ត្រីជាន់​ខ្ពស់​​ច្រើន​នៅ​តាម​ក្រសួង​នានា

រដ្ឋាភិបាលដឹកនាំ​ដោយ​គណបក្សប្រជាជនកម្ពុជា បានបន្ដតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការបន្ថែមទៀតនៅក្នុងក្រសួងមួយចំនួន ខណៈអ្នកតាមដាន បាន​បង្ហាញ​ក្ដី​បារម្ភ​ថា ការ​តែង​តាំង​មន្ត្រី​ដ៏​ច្រើន​បែប​នេះ កាន់តែជំរុញ​ឲ្យ​មានអំពើពុករលួយនៅក្នុងស្ថាប័ន​រដ្ឋ ហើយ​បង្កើន​ការ​ចំណាយ​ថវិកា​ជាតិ…

ក្រុម​មេធាវី​ការពារ​ក្ដី​លោក កឹម សុខា ចាត់​ទុក​​ល្បែង​ភ្នាល់​នយោបាយ​ថា «ធ្វើ​ឲ្យ​ជាតិ​បែក​បាក់​ធ្ងន់ធ្ងរ»

ក្រុម​មេធាវី​ទាំង​នោះ បាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​បន្ត​ទៀត​ថា ការ​ដោះ​លែង ឬ​ចោទ​ប្រកាន់​ទៅ​លើ​លោក កឹម សុខា គឺ​ជា​សមត្ថកិច្ច​របស់​តុលាការ ហើយ​ល្បែង​ភ្នាល់​នយោបាយ​នេះ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​នីតិវិធី​ស៊ើប​សួរ​របស់​តុលាការ។

លោក ហ៊ុន សែន និងលោក សម រង្ស៊ី យកករណីលោក កឹម សុខា ធ្វើជារឿងភ្នាល់គ្នា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសយល់ព្រមតាមការស្នើឡើងរបស់លោក សម រង្ស៊ី ជុំវិញករណីដោះលែងលោក កឹម សុខា ឬ មិនដោះលែង។

ថ្ងៃ​ប្រារ​ព្ធខួប​បុណ្យ​ឯក​រាជ្យ​ជាតិ​អ្នកនយោបាយ​​ផ្ញើសា​រ​រំលឹក​​ពី​ស្នាព្រះហស្ថរបស់ព្រះបរម​រតនកោដ្ឋ​

មេដឹកនាំបក្សកាន់អំណាច និងអតីតមេដឹកនាំគណបក្សប្រឆាំង បានផ្ញើសារនិងការ​យល់ឃើញផ្សេងៗគ្នា​ទាក់ទិន​ទៅ​​​នឹងស្នាព្រះ​ហស្ថ​រ​ប​​ស់ព្រះបរម​រតនកោដ្ឋ​ ព្រះបាទនរោត្តម សី​ហនុ ដែលព្រះអង្គបានធ្វើ​ក្នុងបុព្វហេតុ​ទាមទារ​ឯករាជ្យ​ពីអាណា​និគម​​និយមបា​រាំង…

APHR៖ មេដឹកនាំ​អាស៊ាន​ត្រូវ​តែ​ជំរុញ​ឲ្យ​លោក​ ហ៊ុន សែន បញ្ចប់​ការ​​បង្រ្កាប​លើ​អ្នកដែលមាននិន្នាការជំទាស់​

សភា​អាស៊ាន​ដើម្បី​​សិទ្ធិមនុស្សហៅ​កាត់​ថា APHR ​​ បាន​ស្នើ​​ទៅ​កាន់​មេដឹកនាំ​​អាស៊ាន​ទាំង​អស់ត្រូវតែ​ជំរុញ​​ធ្វើ​យ៉ាង​ណា​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ចប់ការបង្រ្កាបលើអ្នកដែល​មាន​និន្នាការផ្សេងពីគាត់​…

ព្រះមហាក្សត្រអំពាវនាវឲ្យពលរដ្ឋគ្រប់និន្នាការរស់នៅក្រោមច្បាប់រដ្ឋធម្មនុញ្ញ

ព្រះករុណា សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូល​បែបនេះ នៅក្នុង​ខួបអនុស្សាវរីយ៍លើកទី៦៥ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី០៩ ខែវិច្ឆិកានេះ…

លោកស្រី រ៉ូណា ស្មីត អំពាវនាវថ្មីទៀតឲ្យដោះលែងលោក កឹម សុខា

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោកស្រី រ៉ូណា ស្មីត អំពា​វនាវជា​ថ្មី​ទៀ​ត​ទៅ​រដ្ឋាភិបាល​កម្ពុជា ​​​ឲ្យ​ដោះ​លែងមេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដោយថា ការបន្តឃុំខ្លួន​​មេដឹ​កនាំ​បក្ស​​ប្រឆាំង​រូប​នេះ សេរីភាពគាត់​នៅ​តែ​​ប​​ន្ត​រឹ​ត​ត្បិត…

លោក កឹម សុខា អំពាវ​នាវ​ឲ្យ​រួប​រួម​ជាតិ​ ប៉ុន្តែ លោក ហ៊ុន សែន ទាមទារ​ឲ្យ​មាន​វប្បធម៌​ទុក​ចិត្ត​គ្នា

មេដឹកនាំ​បក្ស​​ប្រឆាំង​កំពុង​ជាប់​ឃុំ​ខ្លួន​នៅ​ក្នុង​ផ្ទះ បាន​អំពាវ​នាវ​ឲ្យ​​មាន​ការ​រួប​រួម​ជាតិ ប៉ុន្តែ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​ថ្ងៃ​នេះ​ថា បើមិនបង្កើតវប្បធម៌ទុកចិត្តគ្នាទេ ការបង្រួបបង្រួមជាតិ នឹងមិនអាចកើតមានបានឡើយ…

អតីតប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន

លោក ហ៊ុន ​សែន ផ្ញើសារថា បើចង់បានការបង្រួបបង្រួម ត្រូវបង្កើតវប្បធម៌​ទុកចិត្ត​គ្នា

សារនយោបាយ​របស់មេដឹកនាំបក្សកាន់អំណាចនេះ ធ្វើឡើងចំពេលដែលសហគមន៍អន្តរជាតិគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច ជំរុ​ញ​​ឲ្យ​​អតីតគណបក្សប្រឆាំងបានដំណើរការឡើង​វិញ​ និងដោះលែងលោក កឹម សុខា ដែលកំពុង​ត្រូវ​បា​នតុលា​ការបង្គា​ប់ឲ្យ​ឃុំ​ខ្លួន​នៅ​ក្នុងផ្ទះជាដើម…

អាមេរិក​រំពឹង​​​បាន​​ចូលរួម​អភិវឌ្ឍ​កម្ពុជា​បន្ត​ទៀត ​ចំពេល​កម្ពុជា​ត្រៀម​ប្រារព្ធ​បុណ្យ​ឯករាជ្យ​ជាតិ

សហរដ្ឋ​អាមេរិក​បាន​ប្រកាស​​អបអរ​សាទរ​ចំពោះ​ទិវា​ឯករាជ្យ​ជាតិ​កម្ពុជា​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ស្អែក ខណៈ​ប្រទេស​នេះ​​សង្ឃឹម​ថា ​ខ្លួន​នឹង​អាច​ជួយ​ជ្រោមជ្រែង​ដល់​ការ​អភិវឌ្ឍ​កម្ពុជា​បន្ត​ទៅ​មុខ​ទៀត​ផង​ដែរ…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ