កម្ពុជានិងវៀតណាមសម្ពោធស្តូបមិត្តភាពមួយទៀតនៅខេត្តកែប

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​ ខាងកម្ពុជាមាន លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រួមជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត និង មន្ត្រីវៀតណាម បានធ្វើពិធីសម្ពោធស្តូបមិត្តភាពកម្ពុជា-វៀតណាម និងសមិទ្ធផលមួយចំនួនទៀត នៅក្នុងក្រុងកែបកាលពីថ្ងៃទី២០ខែតុលា…….

ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យតែងតាំងនិង​ផ្ទេរតំណែង​​ព្រះរាជអាជ្ញា​ជាង​២០នាក់​ និង​ចៅ​ក្រម​​ជាង​៤០នាក់​

ព្រះមហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​ផ្ទេរតំ​ណែង​ព្រះរាជអាជ្ញា​ជាង​២០រូប ក៏ជាប្រធាន​ និងអនុប្រធាន ចៅ​ក្រម​ទូទាំង​ប្រទេស​ជាង​៤០​នាក់ តាម​ការ​បង្គំ​ថ្វាយ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌។

រដ្ឋាភិបាលគ្រោង​ចល័តកម្លាំង​អាវុធ​ហត្ថ​ទៅចូលរួមបុណ្យឯករាជ្យជាតិ​​នៅ​ខេត្តកំពង់ឆ្នាំង

រដ្ឋាភិបាលចល័តកម្លាំងទ័ព ៤៤០នាក់ ពីបណ្តាខេត្តចំនួន៤ ទៅកាន់ខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមក្នុងពិធី​រំលឹកខួប​បុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ​នាដើមខែក្រោយ​នេះ។

រដ្ឋាភិបាលតែងតាំងមន្ត្រី២៣រូបដឹកនាំអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស

រដ្ឋាភិបាលបានសម្រេចតែងតាំងសមាសភាពអង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រីដែលមានសមាជិក២៣នាក់ក្នុងអាណត្តិថ្មី។

លោក​ផៃ ស៊ីផាន​

រដ្ឋាភិបាលព្រមាន​ដកខ្លួនចេញពីអង្គការអន្តរជាតិ

រដ្ឋាភិបាលកម្ពុជាបានព្រមាន​ថា អាចនឹងដកខ្លួនចេញពីអង្គការអន្តរជាតិគ្រប់ពេល ដោយ លើកហេតុផលថា ដើម្បីការពារផលប្រយោជន៍ជាតិបើសិនជាមានការជ្រៀតជ្រែកពីអង្គការ ទាំងនោះ។​

អតីត​តំណាងរាស្រ្ត CNRP និង​ជាមេទ័ពស្រមោល​ដែល​រដ្ឋាភិបាលធ្លាប់​ចោទ​ ទទួលមរណៈភាព​

តំណាងរាស្ត្រអតីតបក្សប្រឆាំងលោក ​ជាម ច័ន្ទនី បានទទួលមរណភាព កាល​នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នៅគេហដ្ឋានរបស់លោកស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយរោគាពាធ​។

លោក រ៉ុង ឈុន ប្រាប់សមាគមរោងចក្រថា កូនសោរ​រក្សា EBA ស្ថិត​នៅលើរដ្ឋាភិបាលកម្ពុជា

សហជីពរបស់លោក រ៉ុង ឈុន ស្នើសុំសមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) ឲ្យ​សហការគ្នា ដើម្បីទាមទារទៅរ​ដ្ឋាភិ​បា​​ល​ ឲ្យទ​ទួ​ល​យក​ល​ក្ខ​ខ​ណ្ឌសហភាពអឺរ៉ុប ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ហៅ​កាត់​ថា EBA ដោយថា កូនសោរ​នៅ​ក្នុង​ដៃ​រដ្ឋាភិបាល។

ចិនបង្ហាញជំហរជាថ្មីគាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន ខណៈលោកសេរីព្រមានទណ្ឌកម្ម

ជាថ្មីម្ដងទៀត មហាអំណាចកុម្មុយនីស្ដចិនបានប្រកាសគាំទ្ររដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងស្ថិរភាពជាតិ ខណៈរដ្ឋាភិបាលថ្មីរបស់កម្ពុជាទទួលការព្រមានដាក់ទណ្ឌកម្មជុំវិញការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្ស។

លោក ហ៊ុន​ សែន​ ថា​ចិន​មិនលើកទ័ពមក​ឈ្លាន​ពាន​កម្ពុ​ជា​ដូច​មជ្ឈដ្ឋានប្រឆាំងរិះគន់នោះទេ

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន អះអាងថា មហាអំណាចចិននឹងមិនលើកទ័ពម​កឈ្លានពានកម្ពុជា​ ដូចមជ្ឈដ្ឋានប្រ​ឆាំង​​មួយ​ចំ​នួនបានរិះគន់នោះទេ ខណៈជនជាតិចិននៅតែបន្តហូរចូលមកកម្ពុជា ។

ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា កាលពីថ្ងៃទី២៣ តុលា ឆ្នាំ១៩៩១ (ប្រភពពី AFP)

អ្នកនយោបាយយល់​ឃើញផ្សេងគ្នាជុំវិញការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស​

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ មានប្រសាសន៍នៅថ្ងៃនេះថា កម្ពុជា ពុំមានភាពចាំបាច់ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទៀតនោះទេ ដោយ​​លោកថាកិច្ចព្រមព្រៀងនេះ បានអនុវត្តនៅពេលប្រទេសកម្ពុជាមិនទាន់មានរដ្ឋធម្មនុញ្ញ​ដែលជាច្បាប់កំពូល។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ