ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនីព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

ព្រះ​មហា​ក្សត្រ​រំ​ឭក​ពី​សារ​សំ​ខាន់​នៃ​ការ​បង្រួប​បង្រួម​ជាតិ​និង​នីតិ​រដ្ឋ​ដល់​អ្នក​ន​យោបា​យ​ជាប់​ឆ្នោត​

ព្រះមហាក្សត្របានក្រើនរំឭកអ្នកនយោបាយជាប់ឆ្នោត ពីសារសំ​ខាន់នៃការប​ង្រួបបង្រួ​ម​ជាតិ និ​ង​នី​​តិរ​ដ្ឋ​ ​ ដើម្បីឲ្យកម្ពុជាមានក្របខ័ណ្ឌ​ច្បាប់គ្រប់​គ្រាន់ស្របតាមកា​រវិវឌ្ឍ​របស់សង្គមជាតិ។

លោក សុខ ទូច៖ ថ្មបីដុំនិងតំបន់ផ្សេងទៀតតាមព្រំដែននៅតែជាកម្មសិទ្ធិរបស់កម្ពុជា

ក្រុមស្រាវជ្រាវកិច្ចការព្រំដែននៅរាជបណ្ឌិត្យសភាកម្ពុជាអះអាងថា ការបោះបង្គោលព្រំដែនរវាងកម្ពុជានិងវៀតណាមនៅខេត្ត​មួយចំនួន មិនធ្វើឲ្យកម្ពុជា​បាត់បង់ទឹកដីនោះទេ រួមទាំងតំបន់ថ្ម៣ដំផងនៅតែជាកម្មសិទ្ធិរបស់កម្ពុជា។

ពលរដ្ឋនៅក្រៅប្រទេសស្នើបារាំងកុំទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជា​

ប្រជាពលរដ្ឋខ្មែររស់នៅក្នុងប្រទេសបារាំង បានស្នើទៅប្រធានាធិបតីនៃប្រទេសនោះកុំឲ្យទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់កម្ពុជា ដោយពួកគេលើកឡើងថា លទ្ធផលនៃការបោះឆ្នោតកាលពីថ្ងៃទី២៩ខែកក្កដាកន្លងទៅនេះ មិនស្របតាមដំណើរការប្រជាធិបតេយ្យនោះទេ។​

ព្រះមហាក្សត្រជឿជាក់ថារដ្ឋាភិបាលថ្មីនឹងធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនមួយកម្រិតទៀត

ព្រះមហាក្សត្រសម្តេចនរោត្តមសីហមុនី មានព្រះបន្ទូលនៅក្នុងពិធីបើកប្រជុំរដ្ឋសភាអាណត្តិទី៦នៅព្រឹកនេះថា ក្រោយការបោះឆ្នោតនៅអាណត្តិនេះនឹងធ្វើឲ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយសន្តិភាព។​

សភាថ្មីអាណត្តិទី៦បើកប្រជុំលើកដំបូងនៅព្រឹកនេះ

សភាថ្មីអាណត្តិទី៦បើកការប្រជុំរបស់ខ្លួនលើកដំបូងនៅថ្ងៃទី៥ខែកញ្ញានេះ​ ដែលមានការចូលជារាជាធិបតីពីព្រះមហាក្សត្រសម្តេច នរោត្តម សីហមុនី។​

ខ្មែរ​មួយ​ក្រុមនៅ​អូ​ស្រ្តាលី​ជំរុញកុំឲ្យ​ទទួល​ស្គាល់​រដ្ឋាភិ​បាល​ថ្មី​នៅកម្ពុជា​

ពលរដ្ឋខ្មែរមួយក្រុមនៅប្រទេសអូស្ត្រាលី ទាមទារឲ្យរដ្ឋាភិបាលដែលខ្លួនកំពុងរស់នៅ កុំទទួល​ស្គាល់​​​​រដ្ឋា​ភិ​បា​​ល​​​​ថ្មី​​រប​​ស់កម្ពុជា ដោយថារដ្ឋាភិបាលនេះ កើតចេញពី​ការបោះឆ្នោតក្លែងក្លាយ នឹងបង្ក​ឲ្យមានវិប​ត្តិសង្គ​​ម​​​ទៅ​​​ថ្ងៃ​​​​អ​នាគត។

លោក សម រង្ស៊ី ថា សំណុំរឿងលោក កឹម សុខា ពាក់​ព័ន្ធ​នឹង​មេដឹកនាំ​អាមេរិក និងអាល្លឺម៉ង់

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានស្នើទៅតុលាការកម្ពុជា ឲ្យចោទប្រកាន់មេដឹកនាំ​សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ផងដែរ ក្នុងសំណុំរឿង​មេដឹកនាំ​អតីត​បក្ស​ប្រឆាំង លោក កឹម សុខា ដែលត្រូវ​បាន​រដ្ឋាភិបាលចោទថា «ក្បត់ជាតិ»។

លោក មាជ សុវណ្ណារ៉ា ប្រាប់មន្ត្រីទូតអាមេរិកថាលោកនៅតែធ្វើជាអ្នកនយោបាយប្រឆាំងដដែល

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ដែលទើបចេញពីពន្ធនាគារបានប្រាប់មន្ត្រីស្ថានទូតអាមេរិកថាលោកនៅបន្តធ្វើអ្នកនយោបាយប្រឆាំងដដែលបើទោះជាមិនមានបក្ស។​

លោក ហ៊ុន សែន ស្នើដាក់ឧត្តមសេនីយ៍១០រូបចូលនិវត្តន៍និង៣រូបដំឡើងតំណែង

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ស្នើទៅព្រះមហាក្សត្រដាក់មន្ត្រីជាន់ខ្ពស់នគរបាលជាតិចំនួន១០រូបឲ្យចូលនិវត្តន៍ ស្របពេលជាមួយគ្នានេះ លោកក៏បានស្នើដំឡើងតួនាទីមន្ត្រី៣នាក់ផ្សេងទៀត។

តុលាការសម្រេច​បន្ដឃុំខ្លួនលោក កឹម សុខា ដូចការបង្ហើបរបស់លោកនាយករដ្ឋមន្ដ្រី

ទីបំផុតទៅ តុលាការសម្រេចពន្យារពេលឃុំខ្លួនមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា បន្ដទៀត បន្ទាប់​ពី​លោក​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​អស់​រយៈ​ពេល​ជិត ១​ឆ្នាំ​មក​ហើយ​នោះ ដែល​សេចក្ដី​សម្រេច​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដូច​ការ​ថ្លែង​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ