គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចព្រមានធ្វើបាតុកម្មបើមិនបោះឆ្នោតឡើងវិញ

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចជាគណបក្សមួយដែលបានចូលរួមប្រកួតប្រជែងការបោះឆ្នោតអាណត្តិនេះ ស្នើឲ្យមានការបោះឆ្នោតឡើងវិញហើយថា បើមិនធ្វើតាមការស្នើសុំនោះទេនឹងធ្វើបាតុកម្មតវ៉ា។​

លោក ធន សារាយ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក

ប្រធានសមាគមអាដហុកបារម្ភបញ្ហានយោបាយធ្វើឲ្យខាតប្រយោជន៍ជាតិ

ប្រធានសមាគម អាដហុក បានសម្ដែងការព្រួយបារម្ភពីស្ថានការណ៍នយោបាយនៅកម្ពុជាជុំវិញ​ការដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ​ ដោយ​ជំ​​រុញ​ឲ្យភាគីរដ្ឋាភិបាល និងអតីតបក្សប្រឆាំង​បន្ធូបន្ថយសម្ពាធនយោបាយ​ជៀសវាងការខាតបង់​ប្រយោជន៍ជាតិ​។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក កឹម សុខា កាលពីកន្លងទៅ

លោក ហ៊ុន សែន បន្តវាយបក​បក្ស​ប្រឆាំង​ខណៈ​អន្តរ​ជាតិ​​រំឭក​ឲ្យដោះ​លែង​លោក​ កឹម​ សុ​ខា

មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានអះអាងជាថ្មីទៀតថា ការរំលាយគណបក្សសង្គ្រោះជាតិគឺ​ដើម្បីបញ្ជៀសស​​​​​ង្គ្រា​​ម​​​នៅ​កម្ពុ​ជា ខណៈក្រុមប្រទេសលោក​សេរីបង្ហាញជំហមិនគាំទ្រការបោះឆ្នោត និងរំឭកឲ្យដោះលែ​ង លោក កឹម សុ​ខា។

សមាជិកសភាក្នុងតំបន់ ជំរុញ​អន្តរជាតិ​កុំ​ឲ្យបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតមកកម្ពុជា

សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR)  ​អំពាវដល់​សហគមន៍អន្តជាតិកុំ​ឲ្យបញ្ជូនអ្នកសង្កេតការណ៍​មកឃ្លាំមើលការបោះឆ្នោតនៅកម្ពុជានៅថ្ងៃអាទិត្យនេះ។​

លោកសេរីប្រកាសជាបន្តបន្ទាប់ថានឹងមិនបញ្ជូន​​​​​អ្នក​សង្កេត​ការណ៍ ខណៈការបោះឆ្នោតខិតចូលមកដល់​

ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៦​នេះ​នឹង​គ្មានវត្តមាន​​អ្នក​សង្កេត​ការណ៍​ពីប្រទេស​អាមេរិក អឺរ៉ុប និង​ប្រទេស​ជប៉ុន​នោះ​ទេ ខណៈ​អង្គការ​ជំនាញ​ក្នុង​ស្រុកដែល​ធ្លាប់​សង្កេត​ការណ៍​បោះឆ្នោត​កាល​ពី​កន្លង​ទៅ​បាន​ប្រកាស​ដក​ខ្លួន។

អ្នកគាំទ្រអតីត CNRP នៅអាមេរិកនឹងធ្វើមហាបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជា​

ក្រុមអ្នកគាំទ្របក្សប្រឆាំងនៅប្រទេសលោកសេរី អះអាងថា នឹងធ្វើមហាបាតុកម្មប្រឆាំងការបោះឆ្នោតនៅកម្ពុជា​ ដើម្បី​ជំរុញទៅ​សហគមន៍អន្តរជាតិ កុំឲ្យទទួលស្គាល់លទ្ធផលបោះឆ្នោតនោះ​​។

បក្សនយោបាយដែល​ចូលរួមបោះឆ្នោត​​សន្យាបង្កើតការងារក្នុងស្រុក​ឲ្យបាន​ច្រើនបើឈ្នះឆ្នោត​

គណបក្សនយោបាយមួយចំនួនបានអះអាងថា នៅពេលឈ្នះឆ្នោតពួកគេ​នឹងបង្កើតការងារនៅក្នុងប្រទេសកម្ពុជាឲ្យបានច្រើន ដើម្បីកាត់បន្ថយពលករចំណាកស្រុក។

លោក​ ហ៊ុន​ សែន​ ប្តេ​ជ្ញាធ្វើ​អ្វីៗ​ដើម្បី​ពលរដ្ឋ​និង​ប្រជា​ធិប​តេយ្យ​

មេដឹ​កនាំបក្សកាន់អំណាច លោក ហ៊ុន សែន បានប្តេជ្ញាថា​​នឹ​ង​​ធ្វើ​អ្វីៗគ្រប់យ៉ាង ដើម្បីលើកកម្ពស់​ជីវភាពប្រ​ជាព​លរ​ដ្ឋ​និ​ងប្រ​ជា​ធិ​ប​​​តេយ្យ ខណៈ​ស​ហ​​រដ្ឋ​អាមេរិកនិងជប៉ុន ប្រកាសដកខ្លួនមិនឃ្លាំមើល​ការបោះឆ្នោ​នៅអាណត្តិថ្មីនេះ។

រដ្ឋសភាអាមេរិកអនុម័តច្បាប់បង្កកទ្រព្យសម្បត្តិលោក​ ហ៊ុន សែន និងថ្នាក់ដឹកនាំបក្សកាន់អំណាច

រដ្ឋ​សភាអាមេរិកបានអនុម័តច្បាប់មួយដោយស្នើដាក់ទណ្ឌកម្មប្រឆាំងប្រមុខរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំបក្សកាន់អំណាចចំនួន ១៦នាក់ផ្សេងទៀត មិនឲ្យជាន់ដីអាមេរិក ជុំវិញអ្វីដែលអាមេរិកចោទថា បានបំផ្លាញដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្រសួងនិងគណៈសង្ឃណែនាំអប់រំព្រះសង្ឃជាស្ថាបនិកគណបក្សសញ្ជាតិកម្ពុជា

មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនាឲ្យដឹងថា ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីគណៈសង្ឃ បានណែនាំអប់រំព្រះសង្ឃជាស្ថាបនិកគណបក្សសញ្ជាតិកម្ពុជា ជុំវិញករណីព្រះចូលរួមសកម្មភាពនយោបាយ និងបានថ្លែងវាយប្រហារស្ថាប័នផ្សេងៗ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ