នយោបាយ

ក្រសួង​បញ្ជូនកូន​ប្រសារលោក សុខ អាន ទៅ​បំពេញ​ការងារ​ជំនួស​លោក ស៊ុត ឌីណា

ក្រសួង​ការបរទេស​បញ្ជូន​មន្ត្រី​មួយ​រូប​របស់​ខ្លួនគឺ​​លោក ហុង បញ្ញារិទ្ធ ដែលត្រូវ​​ជា​កូន​ប្រសារ​លោក សុខ អាន រដ្ឋមន្ត្រី​ទទួឡ​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ឲ្យ​ទៅ​កាន់​ការងារ​ការទូត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូងបណ្ដោះ​អាសន្ន ជំនួស​អតីត​​ឯកអគ្គរាជទូត​លោក ស៊ុត ឌីណា ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ដើម​សប្ដាហ៍​នេះ​ ដោយ​ត្រូវ​ចោទប្រកាន់​ពី​បទ​​ពុករលួយ​។

លោក ហ៊ុន សែន ថានឹងធ្វើការជិតស្និទ្ធ​ជាមួយនាយករដ្ឋមន្រ្តីថ្មីវៀតណាម ​

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ផ្ញើ​លិខិត​​មួយ​ច្បាប់​ជូន​នាយក​រដ្ឋមន្រ្តី​ថ្មី​វៀត​ណាម​លោក ង្វៀន សួនហ្វ៊ុក ដោយ​បាន​សម្តែងនូវ​អំណរសាទរ​​ ក្រោយ​នាយក​រដ្ឋមន្រ្តី​​រូបនោះ​ត្រូវ​បាន​ជ្រើស​តាំងជា​នាយក​រដ្ឋមន្រ្តី​នៃ​សាធារ​ណរដ្ឋសង្គម​និយម​វៀតណាម ដោយ​ប្តេជ្ញាថា​នឹង​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​គ្នា។​ក្នុង​លិខិត​សាទរ​ដែល​ចេញ​នៅ​ថ្ងៃទី​៧ ខែ​មេសា ឆ្នាំ​២១០៦ លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន សរសេរថា៖ “ស្រប​តាម​ស្មារតី​នៃភាព​ជាអ្នក​ជិត​ខាង​ល្អ​ មិត្តភាព​ជាប្រពៃណី​​ សាមគ្គីភាពនិង​កិច្ច​សហប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​នឹង​ត្រូវ​បាន​លើកកម្ពស់និង​ពង្រឹង​ពង្រីក​បន្ថែម​ទៀត​​ឲ្យ​កាន់​តែស៊ីជម្រៅ​ ដើម្បី​ផល​​ប្រយោជន៍​ទៅវិញ​ទៅ​មក​សម្រាប់​ប្រជាជន​ទាំងពីរ ក៏​ដូចជា​ដើម្បី​កសាង​សហគមន៍​អាស៊ាន​មួយ​ដ៏​រឹង​មាំ​និង​សម​ស្រប”។

លោក ហ៊ុន សែន ថា​លោក​ត្រូវ​ទទួល​ខុសនិងត្រូវ​ជាមួយ​គ្នា​

លោក​នាយករ​ដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បាន​ថ្លែង​ថា​ក្នុង​ឋានៈ​ជា​នាយក​រដ្ឋ​មន្រ្តី លោក​តែ​ង​ទទួល​ខុសនិង​ត្រូវ​ព្រមគ្នា​ នៅពេល​មាន​រឿងអ្វីមួយ​កើតឡើង។​ លោក ហ៊ុន សែន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុងពិធីសម្ពោធមហាកុដិនៅវត្តក្រពើហា ក្រុងតាខ្មៅ ស្រប​ពេល​ដែ​លោក​​បាន​បញ្ជា​ឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់ប្រភេទនិង​អាជ្ញាធរ ការ​ពារ​សន្តិសុខ​និង​សុវត្ថិភាព​ជូន​ប្រជា​ពលរ​ដ្ឋ​នៅ​ពេល​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខនេះ។ លោក​បន្ត​ថា​នៅពេល​ចូល​ឆ្នាំ​ម្តងៗ លោក​តែងតែ​យក​ចិត្ត​ទុក​ដាក់​គ្រប់ពេលវេលា សូម្បីតែ​ពេល​យប់​ក៏​ដោយ។​

តំណាងរាស្ត្របក្សប្រឆាំងដែលរងរបួសថាលោក ឈាង វុន អាចជាអ្នករៀបចំឲ្យមានហិង្សា

តំណាងរាស្ត្រគណបក្សប្រឆាំងដែលរងរបួសមួយរូបអំពាវនាវឲ្យរដ្ឋសភានិងស្ថាប័នពាក់ព័ន្ធបើកកា​ស៊ើបអ​ង្កេតលើការអត្ថាធិប្បាយរបស់តំណាងរាស្ត្របក្សកាន់អំណាចមួយរូប ដោយសង្ស័យថាមន្ត្រីនោះអាចជា​អ្ន​ក​​​រៀ​​បចំផែនការឲ្យគេប្រើហិង្សាលើតំណាងរាស្ត្រនៅជាប់របងរដ្ឋសភា កាល​ពីចុងឆ្នាំ២០១៥។ កាលពីថ្ងៃទី២៦ខែតុលាឆ្នាំ២០១៥ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺលោក គង់ សភានិងលោក ញ៉យ ចំរើន ត្រូវបានបាតុករ ដែលគេស្គាល់ថា គាំទ្របក្សកាន់អំណាចវាយឲ្យរងរបួសធ្ងន់ នៅពេ​លពួក​គេជិះរថយន្តចេញពីប្រជុំសភា។ ប៉ុន្តែក្រោ​​យមកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានអត្ថា​​ធិប្បាយក្នុ​ងកិច្ចពិ​ភាក្សា​តុមូល នៅវិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗនេះថាតំណាងរាស្ត្រទាំងនោះ មានចេតនាចង់ឲ្យគេវ៉ៃក្នុងហេ​តុផ​ល​​កេ​ងចំ​ណេញនយោបាយ។

រដ្ឋសភាថាលោក កឹម សុខា មិន​ឆ្លើយតបនឹងសំឡេងដែលគេចោទថាមាន​ស្នេហាលួចលាក់

រដ្ឋសភា​ឲ្យ​ដឹងថាមេដឹកនាំបក្ស​ប្រឆំាង លោក កឹម សុខា ​មិន​បានឆ្លើយតបជុំវិញ​ញត្តិរបស់យុវជនមួយក្រុម ដែលដាក់​ទៅរដ្ឋសភា​ទាមទារឲ្យបកស្រាយរឿង​ខ្សែអាត់សំឡេងដែលគេចោទថាមានស្នេហាលួចលាក់នោះទេ។អគ្គលេខាធិការដ្ឋានរដ្ឋសភាកាលពីថ្ងៃទី៥ខែមេសាម្សិលមិញ ​បានចេញលិខិតមួយជម្រាប​ទៅឈ្មោះ ស្រី ចំរើន ដែលអះអាងថាជាតំណាង​និស្សិតដោយប្រាប់ថារដ្ឋសភាពុំបានទទួលប្រតិកម្មឬការឆ្លើយបំភ្លឺអ្វីពី លោក កឹម សុខា ឡើយ។

ឪពុកម្តាយ​ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​កូរ៉េខាងត្បូង អំពាវនាវ​ឲ្យ​នាយករដ្ឋមន្រ្តីជួយកូនប្រុស​

ឪពុកម្តាយ​របស់​ឯកអគ្គរាជទូតខ្មែរប្រចាំប្រ​ទេស​កូរ៉េខាងត្បូងដែលកំពុង​ជាប់ពាក់​ព័ន្ធ​នឹង​ការ​ចោទប្រកាន់​អំពើ​​ពុក​រលួយ​ ​​បាន​ចេញ​មុខសុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ជួយ​ឲ្យ​កូនប្រុស​​បាន​រួចខ្លួនពីការ​ចោទប្រ​​កាន់និង​អះអាងថា​កូន​របស់​គាត់មិន​បាន​ប្រ​ព្រឹត្តដូច​ការចោទប្រ​កាន់​នោះទេ​។ឯកអគ្គរាជទូតខ្មែរប្រ​ចាំប្រ​ទេស​កូរ៉េខាងត្បូង លោក ស៊ុត ឌីណា ត្រូវ​បាន​អង្គភាព​ប្រ​ឆាំងអំពើពុក​រលួយ​ឃាត់​ខ្លួន​កាលពីព្រឹកថ្ងៃចន្ទ តាម​បណ្តឹង​របស់​ប្រជា​ពលរដ្ឋមួយ​ចំនួន​។ រហូត​មក​ដល់​ពេលនេះ អង្គភាព ​​មិន​ទា​ន់​ទម្លាយ​ថា​​ជា​អំពើ​ពុករលួយ​លើ​បញ្ហាអ្វីនោះទេ ហើយ​​លោក ស៊ុត ឌីណា នឹង​ត្រូវ​បញ្ជូន​ទៅ​តុលា​ការ​​នៅ​​ពេលណានោះទេ​។​

លោក ហោ ណាំហុង សុំការអធ្យាស្រ័យពីមន្រ្តីក្រោមឱវាទ រឿងប្រើពាក្យសម្តីមិនសមគួរ

អតីតរដ្ឋមន្រ្តីការបរទេស លោក ហោ ណាំហុង នៅរសៀលថ្ងៃអង្គារនេះ បានថ្លែងសុំទោសមន្រ្តីក្រោមឱវាទដែលលោកថាពេលខ្លះលោកបានប្រើពាក្យសម្តី”មិនគួរសម” នៅពេលលោកធ្វើជារដ្ឋមន្រ្តីអស់រយៈពេលជិត១៨ឆ្នាំមកហើយរហូតមកដល់ពេលនេះ។ក្នុងពិធីផ្លាស់ប្តូរតំណែងក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោក ហោ ណាំហុង បានថ្លែងថា៖ “ខ្ញុំក៏សូមលោកជំទាវ ឯកឧត្តម លោក លោកស្រី នាងកញ្ញា មេត្តាអធ្យាស្រ័យឲ្យខ្ញុំ ដែលនៅពេលខ្លះបានប្រើពាក្យសម្តីមិនគួរសមខ្លះចំពោះលោកជំទាវ ឯកឧត្តម លោក លោកស្រី នាងកញ្ញា កន្លងមក។ នេះគឺពុំមែនជាចេតនាខ្ញុំទេ តែខ្ញុំសង្ឃឹមថាលោកជំទាវ ឯកឧត្តម លោក លោកស្រី នាងកញ្ញា យល់ថានេះគឺបណ្តាលមកពីសំពាធការងារ ដូចលោកជំទាវ ឯកឧត្តម លោក លោកស្រី នាងកញ្ញា បានឃើញជាសក្ខីកម្មស្រាប់”។

លោក ហ៊ុន សែន ថា​ពលរដ្ឋ​មិន​សប្បាយ​ចិត្ត​នឹង​មន្រ្តីថ្នាក់ក្រោម មិនមែន​រូប​លោកនោះទេ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃ​អង្គារនេះ ​បាន​ថ្លែង​ថា​ប្រជា​ពលរដ្ឋ​បាន​ទទួល​ផល​ប្រយោជន៍​ពី​គណបក្ស​ប្រជាជនកម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​រូប​លោក តែ​លោក​ថា​ពលរដ្ឋ​មិនពេញចិត្ត​នឹង​មន្រ្តីថ្នាក់ក្រោម​មួយចំនួន។​ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​ថាលោក​បាន​បញ្ជា​ឲ្យមន្រ្តីថ្នាក់ក្រោម​​បំពេញ​សេវាតម្រូវការឲ្យ​បាន​ឆាប់រហ័ស។ លោក​បានបន្ទោស​មន្រ្តីថ្នាក់​ក្រោ​ម​ថា​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋថ្នាំថ្នាក់។ លោក​បញ្ជាក់​ថា​ប្រជា​ពលរដ្ឋ​ទទួល​បានផលប្រយោជន៍ពីសុខសន្តិ​ភាព ពីហេដ្ឋារចនាសម្ព័ន្ធ​និង​មុខ​របរ​ដែល​រដ្ឋបង្កើតបាន ប៉ុន្តែ​លោកថា​ពលរដ្ឋ​មិនសប្បាយនឹង​មន្រ្តីមួយ​ចំនួន។​
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុងពិធីសម្ពោធអគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ

នាយករដ្ឋមន្ត្រីព្រមានដកប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះបានបញ្ជាទៅប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យពិនិត្យមើលជួសជុលផ្លូវដែលខូចក្នុងរាជធានីឲ្យបានល្អ ដោយលោកបានព្រមានថានឹងដកតំណែងផងដែរ ប្រសិនបើនៅ​តែ​អនុវត្ត​តួនាទី​មិន​បាន​ល្អ​។

លោក ហ៊ុន សែន បញ្ជាឲ្យ​ចាប់ខ្លួន​មន្រ្តីរដ្ឋបាល​​ដែល​លោក​ថាបក្សនយោបាយ​​​ប្រើជារនុកក្នុង​

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​មន្រ្តីរដ្ឋបាលមួយចំនួនដែល​លោក​ថា​ជាមនុស្ស​ដែលត្រូវបានប្រើ​ដោយ​បក្ស​នយោបាយ​មួយចំនួនដើម្បី​បង្ខូចកេរ្តិ៍ឈ្មោះរបស់​​រដ្ឋាភិបាល។​ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​ថា​​មនុស្ស​មួយចំនួន​តែ​ប៉ុណ្ណោះ​នៅ​តាម​រដ្ឋបាលសាធារណៈ​ដែល​ធ្វើ​ឲ្យ​ខូចឈ្មោះ​របស់​រដ្ឋាភិបាល ហើយ​មន្រ្តីទាំងនោះ​ជា​មនុស្ស​របស់​បក្ស​នយោបាយ​ផ្សេង។​

លោក ហ៊ុន សែន ថា​អំណាច​មិនប្រមូលផ្តុំលើ​រូប​លោក​តែ​ម្នាក់​ឯង​នោះទេ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បាន​ថ្លែង​ថា​លោក​មិន​បាន​ក្តោ​បអំណាយ​ក្នុង​ដៃ​តែម្នាក់​ឯង​ហើយ​ថា​លោកក៏​​​មិនដែល​បាន​បំពាន​ការងាររបស់​​រដ្ឋមន្រ្តី​នៅក្រោម​ឱវាទនោះទេ។​ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មីរបស់សាលារាជធានីភ្នំពេញ លោក ហ៊ុន សែន បាន​ថ្លែង​ថា​​មាន​ការរិះគន់​ថា​ការរុះរើគណៈរដ្ឋមន្រ្តីគឺដដែល​ដោយ​អំណាច​មកប្រមូលផ្តុំលើតែ​រូបលោក​តែ​ម្នាក់ឯង។ លោក​បាន​ច្រាន​ចោល​ការលើក​ឡើងការរិះគន់នេះ​ ដោយ​​លោក​ថា​លោក​មិន​ដែល​បំពាន​ការងារ​រដ្ឋមន្រ្តីនោះ​​​ទេ ប៉ុន្តែ​លោកថា​លោក​សូម​ឲ្យ​តែ​រដ្ឋមន្រ្តី​ធ្វើ​ទៅ​តាម​ច្បាប់ដែល​​បាន​កំណត់​។ លោក​មានប្រសាសន៍ថា៖ “ខ្ញុំមិនដែល​ទៅបំពាន​ជាមួយ​កិច្ចការ​រដ្ឋមន្រ្តីណាទេ”។ លោក​បន្តថា​រដ្ឋមន្រ្តីខ្លះ​បាន​បំពាន​សិទ្ធិ​រូប​លោក​ ក្នុង​ការ​ស្នើ​តែ​ងតាំងប្រធាន​នាយកដ្ឋាននានា​ ដោយ​​លោកថា​លោក​មិន​ដែល​បាន​បដិសេធ​នោះទេ​។

នាយករដ្ឋមន្រ្តី​ចំអកឲ្យ​បក្សប្រឆាំងរឿងមិន​បោះឆ្នោតគាំទ្រការដោះដូរគណៈរដ្ឋមន្រ្តី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃចន្ទនេះ បានថ្លែង​បែប​ចំអក​ទៅកាន់​​តំណាងរាស្រ្ត​​គណបក្ស​ស​ង្រ្គោះ​​​​ជាតិ​ ដែល​សម្រេច​មិន​បោះឆ្នោត​គាំទ្រ​ការផ្លាស់ប្តូរគណៈរដ្ឋមន្រ្តី ដែល​ស្នើ​ដោយ​នាយករដ្ឋមន្រ្តី ដោយ​​លោក​ថា​បក្ស​កាន់អំណាច​ខ្លាច​ជំពាក់គុណបក្ស​ប្រឆាំង។​​ លោក ហ៊ុន សែន បាន​ថ្លែង​នៅ​ចំពោះ​មុខតំណាងរាស្រ្ត​បក្ស​ប្រឆាំង​ប្រមាណ៤០រូប​ដែលមានវត្តមាន​ក្នុងកិច្ចប្រជុំ​ថា“សូមអរ​គុណណាស់”ដែល​តំណាងរាស្រ្តបក្ស​ប្រឆាំង​បានប្រកាស​ថា​មិន​បោះឆ្នោតគាំទ្រ​សំណើ​ផ្លាស់​​ប្តូរគណៈរដ្ឋមន្រ្តីនេះ។ លោក​បន្ត​ថា​គណបក្ស​ប្រជាជនកម្ពុជា​មិន​ត្រូវ​ការ​សំឡេ​ងពីគណបក្ស​ប្រឆាំងនោះ​​ទេ ដោយ​លោកថ្លែង​បែ​បចំអក​ថា​ការបោះឆ្នោតគាំទ្រ​​នាំ​តែ”​ជំពាក់គុណឯក​ឧត្តម”។​
All articles loaded
No more articles to load