តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​នៅ​មុខ​ទីស្នាក់ការគណបក្ស​កាលពីពេលកន្លង

មន្ត្រីបក្សប្រឆាំងការពារលោក កឹម សុខា​ ដែលសម្ងំនៅស្នាក់ការមិនចេញទៅគោរពសពលោក កែម ឡី

ម​ន្ត្រី​​ជាន់ខ្ពស់គណបក្សប្រឆាំងមួយរូបបានអះអាងថា ការដែលមេដឹកនាំរបស់ខ្លួនលោក កឹម សុខា មិន​​ចេ​ញ​​​​ទៅគោរពវិញ្ញាណក្ខន្ធសពលោក កែម ឡី ដែលកម្កល់នៅវត្តចាស់នោះ ថាដើម្បី​កុំឲ្យ​មា​នការចោទ​ប្រ​​កា​​​ន់​​​ថាបក្សប្រឆាំងមួយនេះធ្វើអាជីវកម្មលើសាកសព។

លោក កឹម សុខា ពិភាក្សាជាមួយអង្គការអន្តរជាតិពីបញ្ហាសិទ្ធិមនុស្ស

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា ពិភាក្សាជាមួយមន្ត្រីអង្គការសិទ្ធិមនុស្សតំបន់ដោយនិយាយ​ពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងនោះមាននិយាយពីការចោទប្រកាន់តាមផ្លូវតុលាការមកលើមន្ត្រីអង្គការសិទ្ធិមនុស្សនិងគណបក្សប្រឆាំង។
តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ លោក អេង ឆៃអ៊ាង ថ្លែង​នៅ​មុខ​ទីស្នាក់ការគណបក្ស​កាលពីពេលកន្លង

មន្ត្រី​បក្ស​ប្រឆាំង​ថ្លែងការ​ពារ​ជំហរ​មេដឹកនាំ​របស់​ពួកគេ

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះបាន​ថ្លែង​ការពារ​មេដឹកនាំ​របស់​ខ្លួនលោក សម រង្ស៊ី ដែល​បាន​អំពាវ​នាវ​ឲ្យ​សហគមន៍​អឺរ៉ុប​បិទ​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេសកម្ពុជា ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជាឲ្យ​ស្តារ​ស្ថានភាព​នយោបាយ​ឡើង​វិញ។
កម្មករ-កម្មការិនីរោងចក្រ (រូបភាពផ្តល់ឲ្យ)

មន្ត្រីរដ្ឋាភិបាល​ថា​ការអំពាវនាវរបស់មេបក្ស​ប្រ​ឆាំងឲ្យ​អឺរ៉ុប​បិទទីផ្សារនាំចូលទំនិញកម្ពុជា​ធ្វើ​ឲ្យ​កម្មករ​បាត់ចំណូល

មន្ត្រីជាន់ខ្ពស់​ក្រ​សួង​ការបរទេស​កម្ពុជា​ចាត់ទុកការអំពាវនាវរបស់ប្រ​ធាន​គណបក្ស​សង្គ្រោះជាតិថា​ឲ្យ​អឺ​រ៉ុប​បិទ​ការ​នាំ​ទំនិញ​ក​ម្ពុជា​ចូល​សហភាព​អឺរ៉ុបនោះថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋ​កិច្ចនិង​បាត់បង់ការ​ងារ​របស់​កម្មករ។

មន្ត្រីកម្ពុជាថា អាមេរិកសម្តែងការព្រួយបារម្ភពីស្ថានភាពនយោបាយនៅកម្ពុជា

សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភចំពោះស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្ន ដោយបានបលើកឡើងពីការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្ស និងការប៉ុនប៉ង និងចាប់ខ្លួនមន្ត្រីគណបក្សប្រឆាំង។ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិកទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការងារ លោក Tom Malinowski…

មូលហេតុគណបក្សប្រជាជន​និងហ៊្វុនស៊ិនប៉ិចមិនចូលរួម​ផ្ទាល់​បុណ្យលោក កែម ឡី​

គណបក្សប្រជាជនកម្ពុជានិងគណបក្សហ្វ៊ុនស៊ិនប៉ិច ជាគណបក្សដែលធ្លាប់​និងកំពុងដឹកនាំរដ្ឋាភិបាល​ បានបកស្រាយចំពោះមូលហេតុមិនទៅចូលរួម​ផ្ទាល់​បុណ្យលោក កែម ឡី ដែលកំពុងតម្កល់ទុកធ្វើបុណ្យនៅវត្តចាស់។

សពលោក កែម ឡី នឹងហែទៅបញ្ចុះនៅខេត្តតាកែវ ថ្ងៃអាទិត្យនេះ

គណៈកម្មការរៀបចំបុណ្យនិងក្រុមគ្រួសារបានសម្រេចដង្ហែសពលោក កែម ឡី ទៅបញ្ចុះនៅខេត្តតាកែវជាទឹកដីភូមិកំណើតរបស់លោកនៅថ្ងៃអាទិត្យទី២៤ខែកក្កដាសប្តាហ៍នេះ។

លោក កឹម សុខា ថាគណបក្សសង្គ្រោះជាតិកំពុងដើរលើផ្លូវត្រូវ

ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចាត់ទុកថា គណបក្សមួយនេះបានដើរលើផ្លូវត្រូវ និងជំរុញឲ្យសម្មជន និងថ្នាក់ដឹកនាំគណបក្សមមួយនេះបន្តដំណើរទៅមុខទៀតដោយថាដើម្បីដល់គោលដៅ “ការផ្លាស់ប្តូរជាវិជ្ជមានមួយ”។ លោក…

​គណបក្ស​សង្គ្រោះ​ជាតិ​រៀបចំ​ខួប​៤​ឆ្នាំ​របស់​បក្ស​នៅ​ថ្ងៃទី​១៨​ខែកក្កដា​

គណបក្ស​សង្គ្រោះ​ជាតិ ជា​គណបក្ស​ប្រឆាំង​ដែល​កើតឡើង​ពី​ការច្របាច់បញ្ចូល​គ្នា រវាង​គណបក្ស​សិទ្ធិមនុស្ស និង គណបក្ស​សម រង្ស៊ី នឹង​រៀបចំ​ខួប​នៃ​ការបង្កើត​បក្ស​៤​ឆ្នាំ នៅ ថ្ងៃទី​១៨​ខែកក្កដា​នេះ​។​ ​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​១៥​ខែកក្កដា បាន បញ្ជាក់ថា គណបក្ស​នេះ​នឹង​រៀបចំ​ខួប​៤​ឆ្នាំនេះ នៅ​ស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ ជាតិ​នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
All articles loaded
No more articles to load