លោក ហ៊ុន ម៉ាណែត

កូន​ប្រុស​លោក ហ៊ុន សែន ទៅ​បញ្ចុះ​បញ្ចូល​ជប៉ុន ក្រោយ​ជប៉ុន​ថា ចង់​ឃើញ​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ​នៅ​កម្ពុជា

កូន​ប្រុស​ចម្បង​របស់​លោក​នាយករដ្ឋម​ន្ត្រី ហ៊ុន សែន បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​ក្រុម​មេដឹកនាំ​ជប៉ុន និង​អតីត​មេ​អង្គការ​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា ដោយ​ថា បាន​បក​ស្រាយ​​អំពី​ស្ថានភាព​ពិត​នៅ​កម្ពុជា​ប្រាប់​ទៅដល់​ភាគី​ជប៉ុន។

រដ្ឋាភិបាល​ថា ​របាយការណ៍​សេរីភាពសារព័ត៌មាន​ មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត

អ្នកនាំពាក្យបក្សកាន់អំណាច បាន​ច្រាន​ចោលរបាយការណ៍វាយតម្លៃថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានបន្ដធ្លាក់ចុះនៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ខណៈ​រដ្ឋាភិបាលក៏បន្ដលើកឡើងពីការអនុវត្ដច្បាប់ និងការ​ពង្រឹងនីតិរដ្ឋ។

រដ្ឋមន្រ្តីក្រសួង​មហា​ផ្ទៃ​បញ្ជាទៅអាជ្ញាធរ​មូលដ្ឋាន​ឲ្យ​សម្រួល​​ដល់​បក្ស​នយោបាយ​​ក្រោយ​រង​ការ​រិះគន់

ក្រសួងមហាផ្ទៃ បាន​បញ្ជាទៅមន្ត្រីក្រោមឱវាទ​របស់​ខ្លួន ឲ្យ​បង្កលក្ខណៈងាយស្រួលដល់ការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះ​ឆ្នោត សម្រាប់​ការ​បោះ​ឆ្នោត​​ជាតិ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ ដែល​បញ្ជា​នេះ កើត​ឡើង​ក្រោយ​ពី​រង​ការ​​រិះគន់​ពី​សំណាក់​មេដឹកនាំ​គណបក្ស​យុវជន​កម្ពុជា​​ទៅ​លើ​ឧបសគ្គ​នានា​ក្នុង​ចុះ​ចូល​រួម​ប្រកួត​ប្រជែង។

លោក ហ៊ុន សែន និង លោក ស៊ី ជីងពីង

របាយការណ៍៖​ កម្ពុជាចម្លងតាមប្រទេសកុម្មុយនីស្ដចិនក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters without Borders) រិះគន់ថា កម្ពុជាកំពុងយកលំនាំតាមប្រទេសកុម្មុយនីស្ដចិន ក្នុងការគ្រប់គ្រង និងបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ ខណៈ ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានគេវាយតម្លៃថា កាន់តែអាក្រក់ជាងមុននៅឆ្នាំ២០១៨នេះ។

លោក ហ៊ុន សែន ថាលំហូរជនជាតិចិនមកកម្ពុជាជាតម្រូវការផ្នែកវិស័យសំណង់

នាយករដ្ឋមន្ត្រីបន្តរំឭកកុំឲ្យសាធារណជន​ព្រួយបារម្ភពីលំហូរជនជាតិចិនមកកម្ពុជា ដោយថាវត្តមានអ្នកទាំងនោះ គ្រាន់តែម​ក​បំពេ​​​ញ​ត​ម្រូ​​​​វ​​កា​​​​រផ្នែកអភិវឌ្ឍ របស់កម្ពុជាតែប៉ុណ្ណោះ។

បក្សកាន់អំណាចដកអតីតអភិបាលខេត្តតាកែវចេញពីសមាជិក​

គណបក្សប្រជាជនកម្ពុជាបានសម្រេចដក លោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវចេញពីសមាជិករបស់ខ្លួន ក្រោយពីតុលាការចោទប្រកាន់អតីតអភិបាលខេត្តរូបនេះ ពីបទឃាតកម្មលើស្ត្រីម្នាក់ជាស្ត្រីកំណាន់។

មេធាវី៤រូបការពារក្តីឲ្យលោកកឹម សុខាសុំលាឈប់

មេធាវីការពារក្តីឲ្យលោកកឹម សុខា  ចំនួន​៤រូបសុំលាឈប់ពីតួនាទីរបស់ខ្លួនចាប់ពីពេលនេះតទៅ ដោយមិនបញ្ជាក់មូលហេតុលម្អិតទេ។​ មេធាវីម្នាក់ក្នុងចំណោមមេធាវីលោកកឹម សុខា គឺលោក ជូង ជូងឺ ថ្លែងថា មេធាវី៤រូបរួមទាំងរូបលោកផង គឺឈប់ចាប់ពីថ្ងៃនេះ។​ លោក ថ្លែងថា៖« បាទឈប់ពីពេលនេះទៅតែម្តងបាទ! ឈប់៤នាក់។ អធ្យាស្រ័យផងខ្ញុំសុំមិនបកស្រាយច្រើនទេ»។​ ពេលដែលសួរពីមូលហេតុនៃការលាឈប់ លោក ជូង ជូងី ថ្លែងថា លោកមិនបកស្រាយទេ ហើយក៏បិទទូរសព្ទ។​ ចំណែកមេធាវី៣នាក់ផ្សេងទៀតដែលលាឈប់នោះ រួមមាន លោក សំ សុគង់ លោក ហែម សុជាតិ និង លោក កែត ឃី ទូរសព្ទចូលតែមិនមានអ្នកទទួលទេ។​ បច្ចុប្បន្នលោក កឹម សុខា នៅសល់មេធាវី៣រូបផ្សេងទៀតរួមមាន លោក ផែង ហេង លោកស្រី ម៉េង សុភារី និងលោក ចាន់ ចេន។​

របាយការណ៍៖ កម្ពុជាស្ថិតនៅកម្រិតព្រមានខ្ពស់នៃការបែកបាក់រដ្ឋ

អង្គការអន្ដរជាតិមួយវាយតម្លៃថា កម្ពុជាស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​កាន់​តែ​ងាយ​ប្រឈម​នឹង​ការ​បែក​បាក់ ដោយសារការ​ធ្លាក់​ចុះ​ការ​គោរពសិទ្ធិមនុស្ស និងស្ថានភាព​នយោបាយ បន្ទាប់​ពី​ការ​រំលាយ​បក្ស​ប្រឆាំង​កាល​ពី​ឆ្នាំ​មុន ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាចច្រាលចោលរបាយការណ៍នេះ។

អាមេរិកបន្តផ្តល់ការអនុគ្រោះពន្ធដល់កម្ពុជាដល់ចុងឆ្នាំ ២០២០

សហរដ្ឋអាមេរិកបានសម្រេចបន្តផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធដល់ប្រទេសកម្ពុជាបន្តទៀត បន្ទាប់ពីរដ្ឋាភិបាលក្រុងវ៉ាស៊ីងតោនបានពិនិត្យឡើងវិញនូវប្រព័ន្ធនេះ ដែលសេចក្ដីសម្រេចថ្មីនេះ នឹងជួយជ្រោមជ្រែងដល់ការនាំចេញផលិតផលកាត់ដេរកម្ពុជាទៅកាន់អាមេរិក។

អាមេរិកថា អាជ្ញាធរកម្ពុជាចាប់ខ្លួនអ្នកដឹងរឿងឃាតកម្មលោក កែម ឡី

រដ្ឋាភិបាល​អាមេរិក បាន​អះ​អាង​នៅ​ក្នុង​របាយការណ៍​សិទ្ធិ​មនុស្ស​ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន​ សែន បានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សជាច្រើនករណី និងថា ឃាតកម្មអ្នកវិភាគ លោកបណ្ឌិត កែម ឡី គឺមានហេតុផលនយោបាយនៅពីក្រោយ ប៉ុន្ដែ មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាច្រានចោលរបាយការណ៍នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ