សកម្មជនដីធ្លីនៅតំបន់​បឹងកក់

សារឆ្នាំថ្មីរបស់សកម្មជនដីធ្លីសុំឲ្យដោះលែងតំណាងពួកគេ

សកម្មជនដីធ្លីលើកឡើងថា អ្វីដែលពួកគេចង់បានក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះគឺ ស្នើសុំឲ្យដោះលែងតំណាងសហគមន៍ដីធ្លីដែលកំពុងជាប់ឃុំ និងដោះស្រាយជម្លោះរបស់ពួកគេឲ្យបានឆាប់រហ័ស។​

​លោក កឹម សុខា អំពាវនាវ​ទៅ​រដ្ឋាភិបាល​ឲ្យ​ដោះ​ស្រាយ​បញ្ហា​នយោបាយ​កុំយក​ខ្មែរ​ធ្វើ​ជាស​ត្រូវ​

អតីតប្រធានគណបក្សប្រឆាំងដែលត្រូវបានចាប់ឃុំខ្លួន អំពាវនាវទៅដៃគូប្រកួតដ៏ធំរបស់ខ្លួន ឲ្យរកដំណោះ​ដោះស្រាយ​បញ្ហាន​​យោ​បាយ ដោយអហិង្សា កុំយកខ្មែរគ្នាឯងជាសត្រូវ។

លោក សម រង្ស៊ី ធ្វើដំណើរ​ទៅជប៉ុនសុំឲ្យជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា

អតីតប្រធានគណបក្សប្រឆាំង​ លោក សម​ រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានធ្វើដំណើរដល់ប្រទេសជប៉ុនហើយ កាលពីថ្ងៃម្សិលមិញ ហើយលោកបានសុំឲ្យប្រទេសមួយនេះ ចូលរួមជំរុញការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ខណៈដែលវត្តមានអតីតបក្សសង្គ្រោះជាតិ​​ មានភាពស្រពិចស្រពិលនៅមុនការបោះឆ្នោត។

លោក ហ៊ុន សែន រំឭកពីការបង្ក្រាបបក្សប្រឆាំងបានជោគជ័យក្នុងសារលិខិតជូនពរឆ្នាំថ្មី

នាយករដ្ឋមន្ត្រី និងជាមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន​ សែន បានចេញសារលិខិតជូនពរឆ្នាំថ្មី ភ្ជាប់ទៅនឹងការ​រំឭកពី​ជ័យ​​ជ​ម្នះ​​ដែលអាជ្ញាធរ​​​បង្ក្រា​ប​ប​​ក្សប្រ​ឆាំ​ង និងប្តេជ្ញាធ្វើកំណែទ​ម្រង់ដ៏ស៊ីជម្រៅ​ប្រយុទ្ធប្រ​ឆាំងនឹង​អំពើ​ពុ​ក​រ​លួ​​យ។

លោក ហ៊ុន សែន បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​អ្នក​រៀបចំ​​បង្ក​សំឡេង​ផ្ទុះ​អំឡុង​ចូល​ឆ្នាំ​ថ្មី

លោក​នាយកដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាទៅសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ ឲ្យ​​ពង្រឹងសន្តិសុខ​អំឡុង​បុណ្យចូលឆ្នាំថ្មី​​ខាងមុខ​នេះ ដោយ​ថា លោកបាន​ទទួល​ព័ត៌មាន​ថា មានក្រុមអ្នកប្រ​ឆាំង​រដ្ឋាភិ​បាល​​​​​នៅក្រៅប្រទេស​ បានបញ្ជាឲ្យគូកនបង្ក​សំឡេង​ផ្ទុះនៅកម្ពុជា​។

តុលាការ​បន្ត​បដិសេធ​សំណើ​អតីត​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​សុំ​ចូល​សួរ​សុខ​ទុក្ខ​លោក កឹម សុខា

តុលាការ បាន​សម្រេច​ច្រានចោលសំណើបស់អតីតតំណាងរាស្ត្រ​បក្ស​ប្រឆាំង ដែល​បាន​ស្នើ​សុំ​ចូល​សួរ​សុខ​ទុក្ខ​មេដឹកនាំ​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ នៅ​ក្នុង​សំណុំ​រឿង​ដែល​រដ្ឋាភិបាល​ចោទ​ថា «ក្បត់​ជាតិ»។

ជប៉ុនជំរុញការបោះឆ្នោតត្រឹមត្រូវ ខណៈលោក ហ៊ុន សែន ថា គ្មានការជជែកពីបញ្ហានយោបាយ

ប្រមុខ​ការទូត​ជប៉ុន បាន​ជំរុញ​ទៅ​មេដឹកនាំ​កម្ពុជា ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹម​ត្រូវ​នា​ពេល​ខាង​មុខ​នេះ ខណៈ​ដែល​​មេដឹកនាំ​​កម្ពុជា​បញ្ជាក់​ថា ជម្លោះ​​នយោបាយ​កម្ពុជា មិន​ស្ថិត​​ក្នុង​របៀប​វារៈ​នៃ​ជំនួប​នោះ​ទេ​។

លោក សម រង្ស៊ី ​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះឆ្នោត តែ​បក្ស​កាន់​អំណាច​សើច​ចំអក

អតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស បានអំពាវនាវទៅ​ប្រជាពលរដ្ឋ កុំឲ្យចូលរួមបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ បើគ្មានអតីតគណបក្សប្រឆាំងដ៏ធំចូលរួម ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាចសើចចំអកនឹងការលើកឡើងបែបនេះ។ 

ជប៉ុនជំរុញការបោះឆ្នោតត្រឹមត្រូវ ខណៈលោក ហ៊ុន សែន ថា គ្មានការជជែកពីបញ្ហានយោបាយ

ប្រមុខ​ការទូត​ជប៉ុន បាន​ជំរុញ​ទៅ​មេដឹកនាំ​កម្ពុជា ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹម​ត្រូវ​នា​ពេល​ខាង​មុខ​នេះ ខណៈ​ដែល​​មេដឹកនាំ​​កម្ពុជា​បញ្ជាក់​ថា វិវាទ​នយោបាយ​កម្ពុជា មិន​មាន​ក្នុង​របៀប​វារៈ​នៃ​ជំនួប​នោះ​។

លោក ​ហួត​ វុទ្ធី​ ឬ​ហៅ ​ជុន​ ច័ន្ទ​បុត្រ

វិទ្យុអាស៊ីសេរីបដិសេធទៅនឹងការចោទរបស់នាយករដ្ឋមន្រ្តីលើបុគ្គលិកខ្លួន

វិទ្យុ​អាស៊ីសេរី បានបដិសេធជុំវិញ​ការចោទប្រកាន់​របស់​លោក ហ៊ុន សែន ទៅ​លើ​លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធាន​វិទ្យុ​អាស៊ីសេរី​ជា​ភាសា​ខ្មែរ​ជថា ជាផ្ទៃក្នុងរបស់រដ្ឋាភិបាល និង​បក្សកាន់​អំណាច។ ក្នុងពិធីជួបជាមួយក្រុមអ្នកគាំទ្រនៅប្រទេសអូស្ដ្រាលី​កាលពីថ្ងៃទី១៦ ខែ​មីនាកន្លង​ទៅ ​លោកនាយក​រដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ថ្លែង​ថា លោក ជុន ច័ន្ទបុត្រ បានទាក់ទងជាមួយលោក ហ៊ុន ម៉ាណែត និង​លោក ម៉ៅ សុផាន់ មេបញ្ជាការកងពលលេខ៧០ ដើម្បីឲ្យជួយការពារសុវត្ថិភាព​ផ្ទាល់​ខ្លួន ដោយ​ថា ខ្លាច​ចារកម្មអាមេរិក​សម្លាប់។ បន្ថែមលើនោះថ្មីៗនេះ សារព័ត៌​មាន​ ដែល​​ស្និទ្ធ​នឹង​រដ្ឋាភិបាល បានបញ្ចេញ​ឃ្លីប​សំឡេង​​សន្ទនា​រវាង ​លោក ជុន ច័ន្ទ​បុត្រ និង​​ឧត្តម​សេនីយ៍​ឯក ម៉ៅ សុផាន់ ជាបន្តបន្ទាប់ មានដូចជា ការសុំឲ្យជួយការពារសុវត្ថិភាព និងរឿងទាក់ទងនឹងគណបក្សប្រឆាំងជាដើម។ ទាក់ទងនឹងការចោទនោះ វិទ្យុអាស៊ីសេរីបានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះថា៖ «ការ​ចោទ​ប្រកាន់​ចុងក្រោយ ទាំង​អំបាលម៉ាន​នេះ

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ