ក្រសួង​អប់រំ​លុប​ឈ្មោះ​លោក រ៉ុង​ ឈុន ចេញពី​ក្រប​ខណ្ឌ​មន្ត្រីរាជ​ការ

ក្រសួង​អប់​រំ​បាន​សម្រេចច្រាន​ចោលពាក្យ​សុំបម្រើ​ការងារ​ និង​​លុប​ឈ្មោះ​​លោក ​រ៉ុង ឈុន ចេញពី​ក្រប​ខ័ណ្ឌ​មន្ត្រី​រាជការ ដោយ​លើក​​ហេតុ​ផល​ថា ​លោក​អវត្តមាន​ពី​ការ​ងារ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត ដែល​ការ​សម្រេច​នេះ​ ត្រូវ​​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក​លាលែង​ពី​សមាជិក គ.ជ​.ប.។

រដ្ឋាភិបាលបញ្ជាក្រុមហ៊ុនអ៊ិនធើណែតក្នុងស្រុក​រាំងខ្ទប់គេហទំព័រសារព័ត៌មានដេលី

រដ្ឋាភិបា​ល​បាន​បញ្ជា​ទៅ​កាន់​ក្រុម​ហ៊ុនផ្គត់​ផ្គង់​អ៊ិន​ធើ​ណែ​តទាំង​អស់​នៅ​កម្ពុ​ជា ឲ្យ​រារាំង ឬប្លុក​នូវ​បណ្ដាញ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​ខេមបូឌា ដេលី បន្ទាប់​ពី​កាសែត​នេះ​បាន​បិទ​ដំណើរ​ការ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​មុន​។

លោក ហ៊ុន សែន ថា ពលរដ្ឋ​​មិន​ត្រូវ​ការ​ផ្លាស់​ប្ដូរ ខណៈ​មេ​បក្ស​ប្រឆាំង​ថា មិន​យក​ខ្មែរ​ណា​ជា​សត្រូវ

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ថា ពលរដ្ឋ​កម្ពុជា​មិន​ត្រូវ​ការ​ការ​ផ្លាស់​ប្ដូរ​អ្វី​នោះ​ឡើយ ខណៈ​ដែល​មេ​ដឹកនាំ​បក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ បាន​រំឭក​ឡើង​វិញ​ពី​ជំហរ​របស់​លោក «មិន​យក​ខ្មែរ​ណា​ជា​សត្រូវ​»​នោះ​ឡើយ។

លោក ហ៊ុន សែន ព្រមានដាក់ទណ្ឌកម្មត្រលប់លើប្រទេសដាក់សម្ពាធកម្ពុជា

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ព្រមានបិទការនាំចូលទំនិញពីប្រទេសចង់ដាក់ទណ្ឌកម្មលើកម្ពុជា ខណៈសហគមន៍អន្ដរជាតិបានគំរាមទណ្ឌកម្មជាបន្ដបន្ទាប់ បើរដ្ឋាភិបាលមិនស្ដារលទ្ធិប្រជាធិបតេយ្យឲ្យមានភាពល្អឡើងវិញនោះទេ។

ក្រសួងមហាផ្ទៃ ច្រានចោលសំណើរបស់​បក្សសិទ្ធិមនុស្សដែលសុំរំលាយខ្លួនឯង

ក្រសួងមហាផ្ទៃទាមទារឲ្យគណបក្សសិទ្ធិមនុស្សធ្វើសមាជដោយមានសំឡេងគាំទ្រភាគច្រើន២/៣នៃសមាជិករបស់អង្គសមាជទាំងមូលតាមលក្ខន្តិកៈរបស់​គណបក្ស ទើបអាច​​ស្នើ​សុំ​រំលាយ​បក្ស​ខ្លួន​បាន​។

មេធាវីថា សុខភាពលោក កឹម សុខាធ្លាក់ចុះខ្លាំងដោយសារជំងឺទឹកនោមផ្អែម​

មេធាវីអះអាងថា ស្ថានភាពសុខ ភាព​លោក កឹម សុខា ធ្លាក់ចុះខ្លាំងដោយសារតែជំងឺទឹកនោមផ្អែម គឺកម្រិតជាតិស្ករ ឡើងដល់ជាង៣០០។​ លោក ជូង ជូងី មេធាវីការពារក្តី ឲ្យលោក កឹម សុខា ថ្លែងបន្ទាប់ពីសវនាការនៅព្រឹកនេះថា កូនក្តីរបស់លោក កំពុងតែមានបញ្ហាសុខភាពខ្លាំង ដែលត្រូវការព្យាបាលនៅខាងក្រៅពន្ធនាគារ ដោយសារតែជំងឺទឹកនោមផ្អែមធ្វើទុក្ខ។ ទោះយ៉ាងណាចៅក្រមសាលាឧទ្ធរណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ សម្រេចបដិសេធសំណើរនៅក្រៅឃុំរបស់លោក កឹម សុខា។​ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងផ្ទះរបស់លោក កាលពីរំលងអធ្រាត្រថ្ងៃទី៣ខែកញ្ញា ឆ្នាំ២០១៧។ ចាប់តាំងពីការចាប់ខ្លួនយកទៅឃុំនៅពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំមក ថ្ងៃនេះគឺជាលើកទី១មួយដែល​សមត្ថកិច្ចនាំខ្លួនមកចូលរួមសវនាការនៅភ្នំពេញ។​

លោក ហ៊ុន សែន គំរាមបាញ់កាំជ្រួចហ្វួង BM-21 បើលោក សម រង្ស៊ី បង្កើតតំបន់អប្បគមន៍

លោកនាយករដ្ឋមន្ត្រី ហ៊ុន ​សែន បាន​គំរាម​បាញ់កាំជ្រូច​ហ្វូង BM-21 កម្ទេចចលនាសង្គ្រោះជាតិផ្ដួច​ផ្ដើម​ដោយ​​​គូ​ប្រជែង​នយោបាយ​របស់​លោក ប្រសិន​បើ​ចលនា​ថ្មី​នេះ ឈានទៅបង្កើតតំបន់អប្បគ​មន៍​ប្រឆាំងនឹងការដឹកនាំ​របស់លោ​កនោះ។

អាជ្ញារដាក់កម្លាំងត្រួតពិនិត្យនៅទីតាំងក្បែរសាលាឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីពេលកន្លងទៅ។

ផ្លូវជុំវិញសាលាឧទ្ធរណ៍មានការរឹតបន្តឹង ខណៈលោក កឹម សុខា នាំដល់ភ្នំពេញ

ផ្លូវមួយចំនួននៅជុំវិញសាលាឧទ្ធរណ៍មានការដាក់ពង្រាយកម្លាំងការពារ និងរបាំងតឹងរឹង ខណៈតុលាការនាំលោក កឹម សុខា ពីពន្ធនាគារត្រពាំងផ្លុងក្នុងខេត្តត្បូងឃ្មុំ ដើម្បីចូលរួមសវនាការលើបណ្តឹងនៅក្រៅឃុំព្រឹកថ្ងៃព្រហស្បតិ៍នេះ។​

លោក កឹម សុខា នឹងមានវត្តមានតតាំងក្ដីនៅសាលាឧទ្ធរណ៍ថ្ងៃស្អែក

កូនស្រីលោក កឹម សុខា អះអាងលើបណ្តាញសង្គម Twitter ថា ឪពុករបស់នាង នឹងត្រូវបានគេនាំខ្លួនមកចូលមកតតាំងក្ដី​នៅសាលាឧទ្ធរណ៍ ជុំវិញបណ្ដឹងសុំនៅក្រៅឃុំ។

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង

រដ្ឋសភាស្នើចាត់ការលើអតីតតំណាងរាស្ត្របក្សប្រឆាំងករណីប្រើរូបសញ្ញាស្ថាប័ននេះ

អគ្គលេខាធិការរដ្ឋសភាស្នើទៅកាន់ក្រសួងមហាផ្ទៃឲ្យមានចំណាត់ការផ្លូវច្បាប់ លើអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធការបន្តប្រើប្រាស់រូបសញ្ញាស្ថាប័ននេះដោយថា អាចធ្វើឲ្យមានការភាន់ច្រឡំ និងមានផលប៉ះពាល់។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ