កម្ពុជា​ប្រាប់​UN​ពី​តួនាទី​សំខាន់​របស់​ក្រុម​ប្រឹក្សាពិគ្រោះ​យោបល់

តំណាងរដ្ឋាភិបាលបានប្រាប់អង្គការសហប្រជាជាតិ(UN)ថា កម្ពុជាឱ្យតម្លៃខ្ពស់លើការមានគណបក្សនយោបាយច្រើនចូលរួមប្រកួតប្រជែងបោះឆ្នោត និងបានបង្ហាញតួនាទីរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ក្នុងការឃ្លាំមើលរដ្ឋាភិបាល។

នៅល្ងាចថ្ងៃទី២៧​ ខែធ្នូ​ ឆ្នាំ២០១៨​ លោក ​ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូយោធាជាន់ខ្ពស់ដែលដឹកនាំដោយលោក ង៉ូ​ ស៊ុនលិច្ស​ រដ្ឋមន្ត្រីក្រសួងការពារប្រទេសនៃសាធារណរ​រដ្ឋសង្គមនិយមវៀតណាម នៅអគារមិត្តភាព​ ទីស្តីការគណៈរដ្ឋមន្ត្រី​ ក្នុងឱកាសដែលគណ:ប្រតិភូយោធាជាន់ខ្ពស់នៃសាធារណរ​រដ្ឋសង្គមនិយមវៀតណាមមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា​ ចាប់ពីថ្ងៃទី២៧​ - ២៨​ - ២៩​ ខែធ្នូ​ ឆ្នាំ២០១៨។

លោក ទៀ បាញ់ រំឭកឱ្យក្មេងជំនាន់ក្រោយចងចាំតម្លៃមិត្តភាពជាមួយវៀតណាម

រដ្ឋមន្ត្រីក្រសួងការងារជាតិ រំឭកឱ្យក្មេងជំនាន់ក្រោយចងចាំពីតម្លៃមិត្តភាពជាមួយវៀតណាម​ ហើយថាកម្ពុជានៅតែរក្សាមិត្តភាពយូរអង្វែងជាមួយប្រទេសជិតខាងនេះ​ ដោយមិនត្រូវចាញ់បោកការញុះញង់របស់ក្រុមអគតិមួយចំនួនដែលចង់មកបំបែកបំបាក់ប្រទេសទាំងពីរបាននោះទេ។

អតីតបក្សប្រឆាំងចោទរដ្ឋាភិបាលថាទិញរថយន្តយោធាទុកបង្ក្រាបពលរដ្ឋចេញតវ៉ា

គណបក្ស​សង្គ្រោះ​ជាតិចោទថា រដ្ឋាភិបាលចំណាយថវិកាទិញរថយន្តយោធាជិត៣០០គ្រឿងពីចិន ដើម្បីទុក បង្ក្រាបប្រជាពលរដ្ឋ បើហ៊ានចេញតវ៉ាពេលពួកគេជួបការលំបាកផ្សេងៗកំឡុងពេលសេដ្ឋកិច្ចធ្លាក់ចុះ ដែលបង្កដោយជំងឺកូវីដ១៩។

លោក ស ខេង បង្កើត​​ក្រុម​ការងារ​​ឆ្លើយ​តប​​នឹង​​សំណូម​ពរ​​ពល​រដ្ឋ​​តាម​​បណ្ដាញ​​សង្គម​​ហ្វេស​ប៊ុក​​

លោក ស ខេង បង្កើត​ក្រុមការងារ​ឆ្លើយតប​នឹង​សំណូមពរ​ពលរដ្ឋ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង បានសម្រេច​បង្កើត​ក្រុមការងារ​មួយ ឱ្យតាមដាន​សំណូម​ពរ​ប្រ​ជា​ពលរដ្ឋដែល​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​លោក​ តាមរយៈ​ហ្វេសប៊ុក​របស់​លោក ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ដោះស្រាយ។

ចិន​-កម្ពុជា​​សហការ​​គ្នា​​ប្រឆាំង​​អ្នក​​យក​​បញ្ហា​​កូវីដ​១៩​ធ្វើ​ជា​​រឿង​​នយោបាយ​

តំណាង​រដ្ឋាភិបាលកម្ពុជា និង​ចិន បញ្ជាក់​ពី​ការព្រមព្រៀង​សហការ​គ្នា​ប្រឆាំង​នឹង​អ្នក​ដែល​យក​បញ្ហា​ជំងឺ​កូ​វីដ១៩ ធ្វើជា​រឿង​នយោបាយ និង​ការ​ធ្វើ​បដិវត្ត​ន៍ពណ៌​ផ្តួល​រំលំ​រដ្ឋាភិបាល។

រដ្ឋា​ភិបាល​​បញ្ចប់​​មុខ​តំណែង​​ទី​ប្រឹក្សា ​និង​​ជំនួយ​ការ​​នៅ​​តាម​​ក្រសួង​​ចំនួន​៤​

ប្រមុខ​រដ្ឋាភិបាល ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានសម្រេច​បញ្ចប់​មុខតំណែង​ទាំងអស់​របស់​មន្ត្រី និង​ជំនួយការ ដែល​ស្ថិតនៅ​ក្នុង​តួនាទី​ចំនួន៦ នៅក្នុង​ក្រសួង​ចំនួន ៤ផ្សេងគ្នា។

អតីតសកម្មជនគណបក្សសង្គ្រោះជាតិ ក្រោយត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន នៅយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រុម​អ្នក​ឃ្លាំ​មើល​​ហៅ​​ការ​​បន្ត​​យាយី​​សំឡេង​​ជំទាស់​​កំពុង​​ជំរុញ​​ប្រទេស​​ធ្លាក់​​ក្នុង​​វិបត្តិ​​«ធ្ងន់ធ្ងរ»​

អង្គការ​សមាគម ​និង​សហជីព អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ បញ្ឈប់​ជាបន្ទាន់នូវ​ការប្រើ​ប្រាស់​ប្រព័ន្ធ​ច្បាប់ទៅយាយី​អ្នកនយោបាយ​ប្រឆាំង ដោយ​បង្ហាញ​កង្វល់​ថា ចំណាត់ការ​នេះ​កំពុង​ជំរុញ​កម្ពុជា​ឱ្យ​រង​សម្ពាធ​កើនឡើង​ទាំង​ក្នុង ​និង​ក្រៅប្រទេស ហើយ​ឈាន​ដល់​ធ្លាក់​ក្នុង​វិបត្តិ«ធ្ងន់ធ្ងរ»។

ខុ​មហ្វ្រែល​​រក​​ឃើញ​ថា​ ​ឆ្នាំ​ទី១​អាណត្តិ​​ទី​៦​នៃ​​សភា​​ឯក​​បក្ស​​មាន​​តំណាង​​រាស្រ្ត​​ស្រី​​តែ​ម្នាក់​​គត់​​ឡើង​​បញ្ចេញ​មតិ​​

​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ​ហៅ ​ខុ​មហ្វ្រែល​ រក​ឃើញថា ឆ្នាំទី១ នីតិកាល​ទី៦ នៃ​សភា​ឯក​បក្ស​របស់​គណបក្សប្រជាជន​ មាន​តំណាង​រាស្រ្ត​ស្ត្រី​តែម្នាក់​គត់ ឡើង​បញ្ចេញមតិ​ក្នុង​កិច្ចប្រជុំ​សភា​ពេញអង្គ។

លោក ស ខេង ប្រាប់​​មន្ត្រី​​កុំ​​ឱ្យ​មើល​ស្រាល​​បញ្ហា​​អយុត្តិ​ធម៌​​សង្គម​​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ស ខេង ប្រាប់​មន្ត្រី​ក្រោម​ឱវាទ​កុំ​ឱ្យមើលស្រាល​បញ្ហា​អយុត្តិធម៌​សង្គម ខណៈ​លោក​រក​ឃើញថា យន្តការ​ដោះស្រាយ​ពាក្យ​បណ្តឹ​ងនា​នា​នៅ​មានកម្រិត​នៅឡើយ។

នាយកប្រតិបត្តិអង្គ​ការ​ឃ្លាំ​មើ​ល​ការបោះ​ឆ្នោតហៅ​កាត់ខុមហ្វ្រែល លោក គល់ បញ្ញា

លោក​ គល់ បញ្ញា៖ លោក​ ហ៊ុន សែន ​តែង​តាំង​​កូន​​រំលោភ​ច្បាប់​​កង​ទ័ព​ និង​​ច្បាប់​​បក្ស​នយោបាយ​

​ទីប្រឹក្សា​អង្គ​ការ​ខុ​មហ្វ្រែល លោក គល់ បញ្ញា ហៅ​ករណី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដំឡើង​តួនាទី​កូនប្រុស​​ដែល​កាន់ការ​ងារ​កងទ័ព ឱ្យ​មាន​តួនាទី​កាន់តែ​ខ្ពស់​នៅក្នុង​គណបក្ស​ គឺរំលោភ​លើច្បាប់​កងទ័ព និង​ច្បាប់​គណបក្ស​នយោបាយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ