កូន​ប្រុស​ច្បង​លោក ហ៊ុន សែន ត្រូវ​បាន​ដំឡើង​ជា​មេ​ដឹកនាំ​ចលនា​យុវជន​ក្នុង​បក្ស​បន្ថែម​លើ​តំណែង​ជាន់​ខ្ពស់​ក្នុង​ជួរ​កង​ទ័ព

កូន​ប្រុស​ច្បង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​តែង​តាំង​ឱ្យ​ដឹកនាំ​​ចលនា​យុវជន​របស់​គណបក្ស​កាន់​អំណាច បន្ថែម​ទៅ​លើ​តួនាទី​ដែល​លោក​មាន​កំពុង​កាន់​កាប់​នា​ពេល​សព្វថ្ងៃ​នេះ។ នេះ​បើ​តាម​សេចក្ដី​សម្រេច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ចេញ​នៅ​ថ្ងៃ​នេះ។

សហ​​មេធាវី​​លោក​ កឹម​ សុខា​៖​ ដើម្បី​​ស្ថិរ​ភាព​​សង្គម​ អ្នក​ច្បាប់​​ចៀស​​ឆ្ងាយ​​ពី​​ឥទ្ធិ​ពល​​នយោ​បាយ​​

សហ​មេធាវី​ការពារ​ក្តី​អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក ផែង ហេង បង្ហាញ​ការយល់ឃើញ​ថា ដើម្បី​ស្ថិរ​ភាព​សង្គម និង​សន្តិភាព​ពិតប្រាកដ ជម្រើស​តែមួយគត់​របស់​អ្នកច្បាប់ គឺ​កែប្រែ​សង្គម​ឱ្យមានការ​ផ្សះផ្សា​ជាតិ ​«ចៀស​ឆ្ងាយ​ពី​ឥទ្ធិពល​នយោបាយ»។

តុលា​ការ​​សម្រេច​​ឃុំ​ខ្លួន​​អតីត​ប្រធាន​​ប្រតិ​បត្តិ​CNRP​នៅ​​ខណ្ឌ​​ពោធិ៍​សែន​ជ័យ​​ជា​ថ្មី​​ទៀត​​

សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ឃុំខ្លួន​អតីតប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ពោធិ៍សែនជ័យ លោក ហេង ចន្ទ​សុធី នៅ​ពន្ធនាគារ​ជាថ្មី​ទៀត ដោយ​លើក​ហេតុផល​ថា លោក​មិន​គោរព​តាម​លក្ខខណ្ឌ​របស់​តុលាការ។

លោក ហ៊ុន សែន ថា​​ភាព​​អស្ចារ្យ​​ស្នាក់​​ការ​​ថ្មី​​បង្ហាញ​​ភាព​​រុង​រឿង​​របស់​​បក្ស​​

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា អគារ​ដ៏​ធំ​ស្កឹមស្កៃ​ស្នាក់​ការ​កណ្តាល​គណបក្ស​ប្រជា​ជ​នដែល​សាងសង់​ថ្មី បង្ហាញ​ឱ្យ​ឃើញ​ភាព​«រុងរឿង​ដ៏​អស្ចារ្យ​របស់​គណបក្សប្រជាជន​កម្ពុជា»។

សមត្ថ​កិច្ច​ចាប់​ខ្លួន​អតីត​ប្រធាន​ប្រតិបត្តិ CNRP នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​

សមត្ថកិច្ចរាជធានីភ្នំពេញ នៅព្រឹកនេះ បានចាប់ខ្លួនអតីតប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិខណ្ឌពោធិ៍សែនជ័យ លោក ហេង ចន្ទសុធី នៅពេលដែលធ្វើដំណើរនៅតាមផ្លូវ នៅក្នុងសង្កាត់ចោមចៅ។

សាលា​ដំបូង​​រាជ​ធានី​​សម្រេច​​ឃុំ​ខ្លួន​​អតីត​​សមាជិក​​ក្រុម​ប្រឹក្សា​​ខេត្ត​​-​រាជ​ធានី CNRP​ ៣​រូប​

ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឃុំខ្លួន​អតីត​ក្រុមប្រឹក្សា​រាជធានី​-ខេត្ត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន ៣រូប ​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃស ពី​បទ​ចោទ​ប្រហាក់​ប្រហែលគ្នា​ពាក់ព័ន្ធ​ការ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​នៅក្នុង​សង្គម។

លោក ហ៊ុន សែន គំរាម​ប្រើ​យុទ្ធ​សាស្ត្រ​ផ្ដាច់​ក្បាល​បំបែក​ដង​ខ្លួន​បើ​មាន​ចលា​ចល​សង្គម​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា យុទ្ធសាស្ត្រ​ផ្តាច់ក្បាល​បំបែកដងខ្លួន នឹងត្រូវវាយបក បើក្រុមប្រឆាំង​យកបញ្ហាកូវីដ១៩ ដើម្បីផ្តួលរំលំរបបដឹកនាំរបស់លោក។

ពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវទល់មុខនឹងទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

លោ​ក ស ខេង ហៅ​​បញ្ហា​​បំណុល​​ថា​​កំពុង​​គំរាម​កំហែង​​ស្ថិរ​ភាព​​នយោ​បាយ​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក ស ខេង បាន​លើកឡើង​ថា បញ្ហា​បំណុលត្រូវ​បាន​អ្នកនយោបាយ​មួយ​ក្រុម​ទម្លាក់កំហុស​ដាក់​រដ្ឋាភិបាល ​បង្ក​ជា​ការ​គំរាមកំហែង​ដល់​ស្ថិរភាព​នយោបាយ។

ខុ​មហ្វ្រែល​​សង្កេត​ឃើញ​​ថា​ ប្រសិទ្ធ​ភាព​​សភា​​ឯក​​បក្ស​​ធ្លាក់​ចុះ​​បើ​​ធៀប​​សភា​ព​ហុ​ប​ក្ស​​អាណត្តិ​​មុន​​

អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត​ខុ​មហ្វ្រែល​ រក​ឃើញថា ប្រសិទ្ធភាព​នៃ​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​របស់​សភា​ឯក​បក្ស​រយៈពេល ១ឆ្នាំ​មកនេះ បាន​ធ្លាក់ចុះ​បើ​ធៀប​ទៅ​នឹង​អាណត្តិ​មុន ដែល​កម្ពុជា​មាន​រដ្ឋសភា​ពហុ​បក្ស​នោះ។

លោក កឹម សុខា ថ្លែងប្រាប់អ្នកសារព័ត៌មានមុនពេល​ចូល​សវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២០។

លោក កឹម សុខា អំពាវនាវ​​ឱ្យ​ប្រទេស​​ជឿន​លឿន​​បន្ត​​ជួយ​​កម្ពុជា​

​អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា អំពាវ​នាវទៅ​បណ្តា​ប្រទេស​ជឿនលឿន​ឱ្យបន្ត​ជួយ​កម្ពុជា​ដែល​កំពុង​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូ​វីដ១៩។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ