សមត្ថកិច្ច​​ចាប់​ខ្លួន​​អតីត​​សកម្មជន​​បក្ស​​សង្គ្រោះ​ជាតិ​​​ម្នាក់​ទៀត​​ជាប់​ពាក់​ព័ន្ធ​​នឹង​​ការ​​ញុះញង់​​

សមត្ថកិច្ច​បាន​ចាប់ខ្លួន​អតីត​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ខេត្តស្វាយរៀង​ម្នាក់ទៀត​ឈ្មោះ ញ៉ែម វាន ពាក់ព័ន្ធនឹង​ការ​ញុះញង់​ឱ្យ​ប្រព្រឹត្តបទឧក្រិដ្ឋ។

លោក ហ៊ុន សែន ថាមាន​អ្នកបង្កើត​ហ្វេសប៊ុក​ដាក់ឈ្មោះ​លោក​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ឱ្យដឹង​ថា មាន​អ្ន​កបង្កើតជាគ​ណនី និង​ផេ​ក​ហ្វេសប៊ុក​ជាច្រើន ដោយ​ប្រើប្រាស់​ឈ្មោះ និង​រូបថត​របស់​លោក ​ក្នុង​ចេតនា​បន្លំ ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ​ធ្វើ​ឱ្យសាធារណជន​មានការ​យល់​ច្រឡំ និងបង្ក​បញ្ហា​ក្នុង​សង្គម។

គបម ស្នើ​ទៅ​រដ្ឋ​សភា​អនុម័ត​ថវិកា​ពិសេស​បន្ថែម​ជួយ​ដោះ​ស្រាយ​បំណុល​ពល​រដ្ឋ​

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ស្នើទៅរដ្ឋសភាអនុម័តកញ្ចប់ថវិកាពិសេសបន្ថែម ដើម្បីជួយដោះស្រាយបំណុលរបស់ប្រជាពលរដ្ឋនៅអំឡុងពេលឆ្លងរាលដាលជំងឺកូវីដ១៩។​

អ្នក​នយោ​បាយ​ផ្ញើ​សារ​ជូន​ពរ​ឆ្នាំ​ថ្មី​ផ្តោត​លើ​ការ​ប្រឆាំង​កូវីដ​១៩​

អ្នកនយោបាយល្បីលេចធ្លោ ៣រូប ផ្ញើសារជូនពរក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មីបង្ហាញពីជំហរនយោបាយរៀងៗខ្លួន តែមានចំណុចរួមគ្នាត្រង់ជំរុញឱ្យមានការប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩ ដែលកំពុងតែឆ្លងរាលដាលនៅកម្ពុជាក៏ដូចជានៅលើពិភពលោក។​

មន្ត្រី​ជាន់​ខ្ពស់​ប្រាប់​ពលរដ្ឋ​កុំ​ឱ្យ​ភ័យ​ខ្លាច​ចំពោះ​ការ​ចល័ត​រថក្រោះ និង​រថ​ពាស​ដែក​ចូល​ភ្នំពេញ​

មន្ត្រីជាន់ខ្ពស់ផ្នែកកងទ័ព​ បានឱ្យដឹងថា ​នៅថ្ងៃសុក្រ និងថ្ងៃសៅរ៍ស្អែកនេះ នឹងមានការចល័តរថគ្រោះ ​រថពាសដែកចំនួន ២២គ្រឿង ចូលរាជធានីភ្នំពេញ ប៉ុន្តែ ជាការចល័តគ្រឿងយុទ្ធភណ្ឌសឹកទាំងនោះចូលបន្ទាយដើមវិញប៉ុណ្ណោះ ដោយពលរដ្ឋមិនគួរព្រួយបារម្ភនោះឡើយ។

សភា​យល់​ព្រម​ការ​ស្នើ​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ក្នុង​ភាព​ប្រញាប់​

រដ្ឋសភាបានឯកភាពទាំងស្រុងទៅនឹងសំណើរដ្ឋាភិបាល ដែលស្នើសុំពន្លឿនច្បាប់ដាក់ប្រទេសក្នុងគ្រាមានអា​សន្ន​ក្នុងភាពប្រញាប់ ដោយសំអាងថា ដើម្បីបុព្វហេតុសង្គ្រោះសុខភាពពលរដ្ឋពីជំងឺកូវីដ១៩ និងសន្តិសុខជាតិ។

លោក កឹម សុខា និងលោក ហ៊ុន សែន។

លោក​ ហ៊ុន​ សែន​ អរគុណ​លោក​ កឹម​ សុខា​ ដែល​បរិច្ចាគ​ថវិកា​ចូល​រួម​ទប់​ស្កាត់​ជំងឺ​កូវីដ​១៩​

​​លោក​នាយក​រដ្ឋម​ន្ត្រី ហ៊ុន សែ​ន​ បា​នផ្ញើលិខិតថ្លែងអំណរគុណអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលបានបរិច្ចាគថវិកាចូលរួមទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើមថ្មីកូវីដ១៩។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។

លោក ផៃ ស៊ីផាន ហៅ​ការ​ពន្លឿន​ច្បាប់​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​ថា​​ជា​កម្លាំង​ពង្រឹង​នីតិរដ្ឋ​

អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានប្រតិកម្មចំៗទៅលោកបណ្ឌិត យង់ សាំងកុមារ ដែលបានលើកឡើងថា​ ការទប់ស្កាត់អាសន្នសេដ្ឋកិច្ចសំខាន់ជាងដាក់ប្រទេសក្នុងគ្រាអាសន្ន។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។

លោក ផៃ ស៊ីផាន ហៅ​អ្នក​ថា​ព្រះ​មហា​ក្សត្រ​យាង​ទៅ​ចិន​ចង់​គេច​ពី​ច្បាប់​ថ្មី​​ជា​គំនិត​អ​មិត្ត​

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល​បានអះអាងថា ព្រះមហាក្សត្រខ្មែរ និងសម្តេចម៉ែ យាងចេញទៅប្រទេសចិន មិន​មានបំណងចង់គេចវេះពីបញ្ហានៃការបង្កើតច្បាប់ថ្មីនោះទេ ប៉ុន្តែ ជាការយាងទៅ​​ពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គយ៉ាងត្រឹមត្រូវតាមកាលកំណត់របស់គ្រូពេទ្យ មិនមែនចង់គេចវេះពីច្បាប់ថ្មី ដូចការលើកឡើងរបស់​ក្រុមមនុស្ស​មួយចំនួនដែលមានគំនិតអមិត្តជាមួយកម្ពុជានោះឡើយ។ ​

លោក ស ខេង រំឭក​រដ្ឋ​មន្ត្រី​ថ្មី​ឱ្យ​បន្ត​ស្តារ​ប្រព័ន្ធ​យុត្តិធម៌​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ​​បាន​ក្រើនរំ​ឭ​ករ​ដ្ឋម​ន្ត្រីក្រសួ​ងយុត្តិ​​ធម៌ចូលកាន់ដំណែង​ថ្មី លោក កើត រិទ្ធ ឱ្យ​ពង្រឹ​ងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ