តុលាការខេត្តកំពង់ចាម កោះហៅអតីតយុវជន​បក្សប្រឆាំងម្នាក់ឱ្យចូលបំភ្លឺ

តំណាងអយ្យការ​អមសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាកោះហៅអតីតសមាជិកយុវជនគណបក្សប្រឆាំងនៅខេត្តកំពង់ចាមម្នាក់ឱ្យចូលបំភ្លឺពាក់ព័ន្ធនឹងអំពើញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

អតីតសកម្មជននិងសមាជិកក្រុមប្រឹក្សាឃុំគណបក្សប្រឆាំង

តុលាការកំពង់ធំឃុំខ្លួនអ្នកបង្ហោះសារគាំទ្រ លោកសម រង្ស៊ី ៣នាក់

សាលាដំបូងខេត្តកំពង់ធំ បានសម្រេចឃុំខ្លួនអតីតសកម្មជននិងសមាជិកក្រុមប្រឹក្សាឃុំគណបក្សប្រឆាំង ៣ នាក់ នៅពន្ធនាគារបណ្ដោះអាសន្ន បន្ទាប់ពីពួកគេបានបង្ហោះសារនិងចែករំលែកព័ត៌មានវិទ្យុអាស៊ីសេរីដោយគាំទ្រការវិលត្រឡប់របស់លោក សម រង្ស៊ី មកកម្ពុជា។

លោក កឹម សុខា

លោក កឹម សុខានៅតែរស់នៅក្នុងការឃុំខ្លួនរយៈពេល២ឆ្នាំ

មេដឹកនាំអតីតគណបក្សប្រឆាំង លោក កឹម សុខា នៅតែបន្តរស់នៅក្នុងភាពគ្មានពន្លឺនៃសេរីភាព ទាំងផ្លូវកាយ និងចិត្តគំនិត ក្រោយពីលោកត្រូវបានអាជ្ញាធរឡោមព័ទ្ធចាប់ទាំងយប់ក្នុងគេហដ្ឋាន នៅរាជធានីភ្នំពេញ នាថ្ងៃទី ០៣ កញ្ញា ២០១៧ រួចបញ្ជូនទៅឃុំខ្លួន ក្រោមបទចោទដឹកនាំបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល ដោយមានជំនួយពីសហរដ្ឋអាមេរិក។

លោក កឹម សុខា អំពាវ​នាវ​ទៅ​អ្នក​នយោបាយ​ឱ្យ​បញ្ឈប់​នយោបាយ​យក​ជាតិ និង​រាស្ត្រ​ជា​ឈ្នាន់

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំក្នុងផ្ទះនៅឡើយ បានអំពាវ​នាវ​ទៅ​ខ្មែរគ្រប់និន្នាកាឱ្យ​បញ្ឈប់នូវនយោបាយ​យកឈ្នះចាញ់ខ្មែរគ្នាឯង ដោយយកប្រជាពលរដ្ឋ និងជោគវាសនាប្រទេសជាតិជាឈ្នាន់ ឬជារបាំងតទៅទៀត ដោយ​ថា ខ្មែរគ្រប់ស្រទាប់វណ្ណៈបានឈឺចាប់គ្រប់គ្រាន់ហើយ។

លោក ឡៅ ម៉ុងហៃក្រាបថ្វាយបង្គំរូបព្រះបាទជ័យវរ្ម័នទី៧។ លោកផ្សព្វផ្សាយរូបនេះជាមួយសារអង្វរករដល់លោក ហ៊ុន សែន និង លោក សម រង្ស៊ី(រូបពីហ្វេសប៊ុក លោក ឡៅ ម៉ុងហៃ)​

លោកឡៅ ម៉ុងហៃអង្វរលោកហ៊ុន សែននិងលោកសម រង្ស៊ីកុំយករឿងជាតិភ្នាល់គ្នា

លោក ឡៅ ម៉ុងហៃ អ្នកវិភាគបញ្ហាសង្គម និងជាអតីតមេដឹកនាំអង្គការសង្គមស៊ីវិល ផ្ញើសារអង្វរករដល់អ្នកនយោបាយ២រូបគឺលោក ហ៊ុន សែន និង លោក សម រង្ស៊ី កុំឱ្យយកជម្លោះដែលប៉ះពាល់ដល់ផលប្រយោជន៍ជាតិធ្វើជាល្បែងភ្នាល់គ្នា។​

រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង

លោក ស ខេង រំឭកមន្ត្រីឲ្យសហការជាមួយសង្គមស៊ីវិលដោយតម្កល់ប្រយោជន៍ជាតិជាធំ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រំឭកមន្ត្រីក្រោមឱវាទ​ជាថ្មីទៀតឲ្យពង្រឹងកិច្ចសហការល្អ​ជាមួយអង្គការសង្គមស៊ីវិល តម្កល់ប្រយោជាតិជាធំ ដើម្បីជំរុញដល់ការអភិវឌ្ឍជាតិ​តាមបែបប្រជាធិបតេយ្យ។

លោក​ផៃ ស៊ីផាន​

លោក ផៃ ស៊ីផាន ឈប់​​ឱ្យ​អ្នក​កាសែត​​សួរ​រឿង​វិធានការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ​EBA

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ឈប់​ឱ្យ​អ្នក​ការសែត​សួរ​រឿង​វិធានការ​ព្យូរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA របស់​អឺរ៉ុប​ដោយ​ថា ​រដ្ឋាភិបាល​បាន​ធ្វើ​កិច្ច​ការ​នេះ​រួច​រាល់​ហើយ​ ខណៈ​បើនៅ​តែ​​ចង់​ដឹង​លោក​ជំរុញ​ឱ្យ​អ្នក​កាសែត​ជិះ​យន្ត​ហោះ​ទៅ​សួរ​អឺរ៉ុប​ខ្លួន​ឯង​។

​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ លោក ផៃ ស៊ីផាន​

រដ្ឋាភិបាល​គ្រោង​ជជែក​ជាមួយ​សង្គម​ស៊ីវិល​ជុំ​វិញ​បំណុល​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ ​គ្រោង​កោះ​ប្រជុំ​ជា​មួយ​អង្គការ​លីកាដូ និង​សមាគម​ធាង​ត្នោត​ ដើម្បី​ពិភាក្សា​លើ​ចំណុច​ខ្វែង​គ្នា​រវាង​ភាគី​អង្គការ​សង្គម​ស៊ីវិល រដ្ឋាភិបាល និង​ស្ថាប័ន​មីក្រី​ហិរញ្ញវត្ថុ​ លើ​របាយការណ៍​ដែល​អង្គការ​ទាំង​ពីរ​នេះ​បាន​ចេញ​​នា​ពេល​ថ្មី​ៗ​នេះ។

រដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង

រដ្ឋ​មន្ត្រី​មហាផ្ទៃ​​ចោទ​សួរ​ពីតួលេខ​ខុស​គ្នា​នៃ​ការ​រឹត​ត្បិត​សេរីភាព​សង្គម​ស៊ីវិល

រដ្ឋ​មន្ត្រី​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​នេះ បាន​ចោទ​សួរ​អំពី​គម្លាត​ដ៏​ធំ​រវាង​តួលេខ​របស់​រដ្ឋាភិបាល និង​របាយការណ៍​របស់​អង្គការ​ស៊ីវិល​មួយ ដែល​បាន​កត់ត្រា​អំពី​ចំនួន​ករណី​នៃ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ និង​សកម្មភាព​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ដើម​ឆ្នាំ​នេះ។

លោក​ផៃ ស៊ីផាន​

លោក ផៃ ស៊ីផាន ថាកម្ពុជាចង់ឃើញហុងកុងវិលទៅរកប្រក្រតីភាពឡើងវិញ

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ថ្លែងថា កម្ពុជា ចង់ឃើញស្ថានការវឹកវរនៅទីក្រុងហុងកុងដែលកំពុងបន្តកើនឡើង វិលទៅរកភាពស្ងប់ស្ងាត់វិញ និងគាំទ្រចំណាត់ការរដ្ឋអំណាចចិនលើក្រុមបាតុករ តែអ្នកជំនាញថា នេះជាការផ្គាប់ផ្គន់ចិន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ