នេត សាវឿន

នគរបាល​​ច្រាន​ចោល​សារ​អតី​ត​មេ​បក្ស​ប្រឆាំងចោទ​ថា មេ​នគរបាល​ត្រៀម​រត់​គេច​ខ្លួន​ទៅ​បរទេស

នគរបាល​ជាតិ បាន​ប្រតិកម្ម​ទៅ​នឹង​លោក សម រង្ស៊ី បន្ទាប់​ពី​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា មេ​នគរបាល​ជាតិ​កម្ពុជា ត្រៀម​រត់​គេច​ចេញ​ពី​ប្រទេស​កម្ពុជា។

ស ខេង

លោក ស ខេង ព្រមានស្នងការខេត្តកណ្តាល

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានចេញលិខិតព្រមានស្នងការខេត្តកណ្តាលថា បើនៅតែខ្វះការយកចិត្តទុកដាក់លើការងារក្នុងតួនាទីទៀត នឹងប្រើប្រាស់វិធានការវិន័យតាមកម្លាំងនគរបាល។​

លោក រ៉ុង ឈុន

សមាគមគ្រូបង្រៀនលើកពេលតវ៉ាមុខតុលាការពាក់ព័ន្ធក្ដីបារម្ភបាត់ EBA

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បាន​សម្រេច​លើក​ពេល​គម្រោង​ជួប​ជុំ​តវ៉ា​របស់​ខ្លួន​​ ដែល​គ្រោង​រៀបចំ​ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​នេះ​​ហើយ បន្ទាប់​ពី​សាលា​រាជ​ធានី​ភ្នំពេញ​​បាន​ហាម​ឃាត់​គម្រោង​នៃ​ការ​ជួប​ជុំ​នេះ។

CNRP_vs_CPP

CNRP រំឭកជាថ្មីឱ្យរដ្ឋាភិបាល​បើកលំហប្រជាធិបតេយ្យឡើងវិញដើម្បីសង្គ្រោះ EBA

អតីតគណបក្សប្រឆាំងចេញលិខិតចំហថ្មីទៀត អំពាវនាវទៅរដ្ឋាភិបាលឱ្យបើកលំហប្រជាធិបតេយ្យឡើងវិញ ដើម្បីសង្គ្រោះប្រព័ន្ធអនុគ្រោះពន្ធ EBA ។ លិខិតចំហចុះថ្ងៃទី៦សីហា អតីតបក្សប្រឆាំង បានលើកឡើងថា ខ្លួនគាំទ្រជំហររបស់សហភាពអឺរ៉ុប ដែលបានលើកឡើងនៅឯសន្និសីទ ក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អឺរ៉ុប នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១សីហា ទាក់ទិនទៅនឹងអឺរ៉ុបមិនប្តូរជំហរ លើវិធានការរបស់ខ្លួន ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាស្តារប្រជាធិបតេយ្យឡើងវិញ។ លិខិតដដែល លើកឡើងទៀតថា គណបក្សសង្គ្រោះជាតិ បញ្ជាក់ជំហរជាថ្មីទៀតថា ខ្លួនមានឆន្ទះរួមចំណែកជំរុញឱ្យមានការផ្លាស់ប្តូរក្នុងគុណតម្លៃដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ លិខិតនេះ ចាត់ទុកថា ការធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាដោយសន្តិវិធីរបស់ លោក សម រង្ស៊ី ជាផ្នែកមួយនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិ។ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ ឲ្យ VOD ដឹងបន្ថែមថា ការចេញសេចក្តីថ្លែងការនេះ មានគោលបំណង ទប់ស្កាត់កម្ពុជា កុំឲ្យធ្លាក់ទៅក្នុងឥទ្ធិពលចិន ដែលថា ជាដើមហេតុជំរុញឲ្យប្លុកលោកសេរីកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម ពីកម្ពុជា បង្កផលប៉ះពាល់ដល់ពលរដ្ឋខ្មែរច្រើនលាននាក់។ លោកស្រីថា៖«គណបក្សសង្គ្រោះជាតិគិតប្រយោជន៍ប្រទេសជាតិទាំងមូល ផលប្រយោជន៍សេដ្ឋកិច្ចផង សង្គមផង និងយុត្តិធម៌ជូនប្រជាពលរដ្ឋទាំងមូល លើសពីនេះទៅទៀតគណបក្សសង្គ្រោះជាតិនៅតែទាមទារដោយទទូច ឲ្យមានាការផ្សះផ្សាជាតិ

រដ្ឋាភិបាល​ដក​ទិវា​សន្តិភាព​ក្រុង​ប៉ារីស​​​ពីប្រតិទិនឈប់សម្រាក​ឆ្នាំ​ថ្មី​ជំរុញ​ឲ្យ​មាន​ការ​រិះគន់

រដ្ឋាភិបាល​ប្រកាសលុបចោលថ្ងៃ​ឈប់​សម្រាក​ចំនួន ៦ថ្ងៃ​សម្រាប់ឆ្នាំ២០២០ខាងមុខ ក្នុងនោះមានទាំងថ្ងៃចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងដែរ។

Maithripala Sirisena

ប្រធានាធិបតីស្រីលង្កា មកបំពេញទស្សនៈកិច្ចផ្លូវរដ្ឋ៣ថ្ងៃនៅកម្ពុជា

ប្រធានាធិបតីនៃប្រទេស​ស្រីលង្កា លោក ម៉ៃទ្រីប៉ាឡា ស្រ៊ីសេនា (Maithripala Sirisena) នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ​រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។

អ្នកស្រី ឡៅ ជាលីនដា អាយុ ៥២​ឆ្នាំ ជា​កូន​ស្រី​ទី​៣​របស់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​

កូន​ស្រី​ និង​អ្នក​ស្គាល់​ នួន ជា អះ​អាង​ថា ​បង​ធំ​ទី​២​នៃ​របប​ខ្មែរ​ក្រហម​ផ្ដាំ​ផ្ញើ​ឲ្យ​កូន​ចៅ និង​ពលរដ្ឋ​ខ្មែរ​ចេះ​សាមគ្គី​គ្នា

កូន​ស្រី​ និង​មនុស្ស​ស្គាល់​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម នួន ជា បាន​ឲ្យ​ដឹង​ថា ឪពុក​របស់​គាត់​ចង់​ឃើញ​ពលរដ្ឋ​កម្ពុជា​រួប​រួម​សាមគ្គី​គ្នា ជា​អ្វី​ដែល​អ្នកស្រី​ថា ជា​បំណង​ប្រាថ្នា​ចុង​ក្រោយ​របស់​ឪពុក​របស់​អ្នកស្រី។

អាជ្ញាធរ​ហៅ​អ្នកលក់​នំបញ្ចុក​ម្នាក់សួរ​នាំ​ដោយ​សង្ស័យថា ធ្វើ​សកម្មភាព​ប្រមូលកម្លាំងគាំទ្រលោក សម រង្ស៊ី​

សកម្មជនអតីតគណបក្សប្រឆាំងម្នាក់ ត្រូវបានអាជ្ញាធរសង្កាត់ដង្កោ ខណ្ឌដង្កោ ហៅសួរនាំដោយសង្ស័យថា លក់នំបញ្ចុកបន្លំធ្វើសកម្មភាពប្រមូល​កម្លាំង​គាំទ្រលោក​ សម រង្ស៊ី​។

កម្ពុជា អរគុណរដ្ឋមន្រ្តីការបរទេសអាមេរិកដែល​ផ្តល់យុត្តិធម៌រឿងមូលដ្ឋានយោធាចិននៅរាម

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងអំណរគុណ​រដ្ឋមន្ត្រីក្រសួងការបរទេស​អាមេរិក ដោយលោកថាបាន​ផ្តល់យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធទៅនឹងរបាយការណ៍នៃការតាំងមូលដ្ឋានកងទ័ពចិននៅក្នុងទឹកដីខេត្តព្រះសីហនុ​។

រដ្ឋាភិបាល​ថា នៅតែស្វាគមន៍​បក្ស​ដទៃ​ឱ្យ​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់

រដ្ឋាភិបា​ល​ ប្រកាស​បើក​ចំហ​សមាជិក​ភាព​សម្រាប់​បក្ស​ដទៃ​ដែល​មិនទាន់​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ