អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ហៅ​ទូត​អាមេរិក​ថា «មនុស្ស​ព្រៃ»​ក្រោយបន្ត​​រិះគន់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​រិះ​គន់​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ ដោយ​ហៅ​ថា «មនុស្ស​ព្រៃ» ក្រោយ​ពី​ស្ថានតំណាង​ប្រទេស​មហា​អំណាច​មួយ​នេះ បន្ត​រិះគន់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​កាល​ពី​១ឆ្នាំ​មុន។

សាលាឧទ្ធរណ៍៣ទៀតនឹងត្រូវបើកឲ្យដំណើរការឆ្នាំក្រោយដើម្បីពន្លឿនបណ្តឹង​ដែល​កក​ស្ទះ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ លើកឡើងថា សាលាឧទ្ធរណ៍ ៣ទៀត នឹងត្រូវបើកឲ្យដំណើរការនៅតាមបណ្តាខេត្តមួយចំនួន​នៅឆ្នាំក្រោយនេះ ក្រៅពីសាលាឧទ្ធរណ៍នៅភ្នំពេញ ដើម្បីពន្លឿនសំណុំរឿងដែលកំពុងកកស្ទះ។

កម្ពុជាហៅ​​ស្ថានទូត​អាមេរិក​ថា «គ្មាន​ចរឹត​ការទូត»​ក្រោយ​រិះគន់​ជុំ​វិញ​ការ​បោះ​ឆ្នោត​ជាតិ​១​ឆ្នាំ​មុន

កម្ពុជា​បាន​បញ្ចេញ​ប្រតិកម្ម​តប​ទៅ​នឹង​ស្ថានទូត​អាមេរិកប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ បន្ទាប់​ពី​​ស្ថាន​តំណាង​ប្រទេស​មហា​អំណាច​ពិភព​លោក​មួយ​នេះ បាន​រិះគន់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​​ នៅ​ចំ​ខួប ១​ឆ្នាំ​នៃ​ការ​បោះ​ឆ្នោត​ជាតិ​កម្ពុជា​​កាល​ពី​ចុង​ខែ​កក្កដា​កន្លង​មក​នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន

លោក ហ៊ុន សែន អះអាងថាពេលនេះសុខភាពលោករឹងមាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា ពេលនេះ សុខភាពលោកល្អប្រសើរ រឹងមាំ មានកម្លាំងពេញលេញ ក្រោយពេលលោកមានជំងឺគ្រេចស្មាមួយរយៈ។​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

អ្នក​វិភាគ​ សូរ សមយុទ្ធ ច្រានចោលការចោទថា ប្រើសំណេរជេរប្រមាថ​ថ្នាក់​ដឹកនាំបក្ស​កាន់​អំណាច

​​អ្នកវិភាគដែលមានឈ្មោះថា សូរ សមយុទ្ធ បានបដិសេធ​ថា លោក​មិន​បាន​ជេរ​ប្រមាថ​ទៅ​លើ​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​របស់​បក្ស​កាន់​អំណាច​នោះ​ឡើយ នៅ​ក្នុង​សំណេរ​វិភាគ​របស់​លោក​នោះ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

លោក ​ហ៊ុន សែន ជំរុញ​​អាមេរិក​​ឲ្យ​ពន្លឿន​ច្បាប់​ដាក់​ទណ្ឌកម្ម​​លើ​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជាឲ្យ​លឿន​

លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ជំរុញ​​ទៅ​អាមេរិក​ឱ្យ​ពន្លឿន​ការ​បង្កើត​ច្បាប់​ដាក់​ទណ្ឌ​កម្ម​កម្ពុជា​​ឲ្យ​បាន​ឆាប់ ដោយ​លោក​ថា ច្បាប់​នោះនឹង​​​គ្មាន​ឥទ្ធិពល​អ្វី​ប៉ះពាល់​ដល់​ប្រជាជន​កម្ពុជា​នោះ​ទេ។

លោក ហ៊ុន សែន ចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ឆ្នាំ(១៩៩៩ - ២០១៩) នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ហ៊ុន សែន បង្កើន​ថវិកា​៤០​លាន​ដុល្លារ​ទៀត​សម្រាប់​ទិញ​សព្វាវុធ​ពី​ចិន​បំពាក់​ឲ្យ​កង​ទ័ព

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ឲ្យ​ដឹង​ថា កម្ពុជា​គ្រោង​បញ្ជា​ទិញ​សព្វាវុធ​បន្ថែម​ទៀត​ពី​ប្រទេស​ចិន ដែល​លោក​ថា ដើម្បី​បំពាក់​ដល់​កង​ទ័ពដែល​ប្រើ​ប្រាស់​អាវុធ​ចាស់​ៗ។

នគរបាលកម្ពុជាប្រកាសប្រើគ្រប់មធ្យោបាយចាប់លោក សម រង្ស៊ី

នគរបាលជាតិប្រកាសនៅថ្ងៃសៅរ៍នេះថា​ នឹងប្រើប្រាស់គ្រប់មធ្យោបាយ និងរូបភាព ដើម្បីតាមចាប់ខ្លួនលោកសម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេសមកផ្តន្ទាទោសទៅតាមច្បាប់ ដែលតុលាការធ្លាប់កាត់ទោសនៅពេលកន្លងមក។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ

លោក ឈុំ សុជាតិ ថា ព្រលានយន្ត​ហោះ​​​នៅ​តារា​សាគរ​​ខេត្ត​កោះកុងមិន​​ពាក់​​ព័ន្ធនឹងសកម្មភាព​យោធាទេ

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បញ្ជាក់ថា ការស្ថាបនា​ព្រលានយន្តហោះ​នៅតារា​សាគរ​ ខេត្តកោះកុង ​មិន​ពាក់ព័ន្ធ​នឹងការ​​បម្រើសកម្មភាព​យោធា​ឡើយ​។​

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ លោក​ ផៃ​ ស៊ី​ផាន

រដ្ឋាភិបាល​បញ្ជាក់​ថា​ ការ​លើក​ពេល​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​នៅ​ថ្ងៃ​ស្អែក​គឺ​មក​ពី​គ្មាន​កិច្ច​ការ​ចាំ​បាច់​ដែល​ត្រូវ​​ប្រជុំ

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា ​ការ​លើកពេល​ប្រជុំ​គណៈរដ្ឋ​មន្ត្រី​នៅ​ថ្ងៃស្អែក​នេះ​គឺ​បណ្ដាលមកពី​មិន​មាន​កិច្ចការ​ណា​ដែល​តម្រូវ​ចាំបាច់​ឱ្យ​មានការ​សម្រេច​ពី​រដ្ឋាភិបាល ​និង​គ្មាន​របៀបវារៈ​គ្រប់គ្រាន់​ដើម្បី​ប្រជុំ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ