បទយកការណ៍

បទយកការណ៍៖ ពលរដ្ឋរងគ្រោះដោយអគ្គីភ័យនៅភ្នំពេញ ខ្វះថវិកាសង់ផ្ទះឡើងវិញ

ប្រជាពលរដ្ឋ ខ្មែរ និង ខ្មែរ-វៀតណាម ជាង៦០គ្រួសារ ក្នុងខណ្ឌឬស្សីកែវ ដែលរងគ្រោះដោយអគ្គីភ័យ កាលពីសប្តាហ៍មុន កំពុងជួបការលំបាកក្នុងការរស់នៅ និងជួបបញ្ហាខ្វះខាតថវិកា​​​ដើម្បីសង់ផ្ទះឡើងវិញ។

បទយកការណ៍៖ ប្រជាពលរដ្ឋស្ទឹងមានជ័យបន្តរស់នៅក្រោមស្ពាន ព្រោះគ្មានថវិកាសង់ផ្ទះថ្មី

បន្ទប់តូចៗធ្វើពីស័ង្កសី បានសាងសង់ឡើងជាជួរៗក្រោមស្ពានអាកាសស្ទឹងមានជ័យ សំរាប់ប្រជាពលរដ្ឋរស់នៅបណ្តោះអាសន្ន បន្ទាប់ពីសាលារាជធានីភ្នំពេញដាក់ចេញនូវគោលនយោបាយស្តារប្រឡាយទឹកស្អុយស្ទឹងមានជ័យ។

បទយកការណ៍៖ រ៉ឺម៉កកង់បីខ្មែរធ្លាក់ចុះ ខណៈកង់បីឥណ្ឌាវាយលុកទីផ្សារកម្ពុជា

មធ្យោបាយធ្វើដំណើរដែលប្រជាជនខ្មែរ និងភ្ញៀវទេសចរណ៍អន្តរជាតិតែងតែនិយមប្រើប្រាសើ សព្វថ្ងៃនេះ បន្ទាប់ពីយានជំនិះផ្ទាល់ខ្លួន គឺ «តុក តុក» ឬ «រ៉ឺម៉កកង់បី» ហើយនៅពេលនេះមានការជឿនលឿនជាងមុន ដោយគេបានបំពាក់បច្ចេកវិទ្យាទំនើប ងាយស្រួលសម្រាប់​អ្នកជិះ និងអ្នកដឹកជញ្ជូន។

បទ​យកការណ៍​​៖​ មធ្យោយបាយ​ធ្វើ​ដំណើរ​សាធារណៈ​បាន​ដាក់​ដំណើរការ​ជា​បន្ដបន្ទាប់​ ​ប៉ុន្ដែ​ការ​កក​ស្ទះ​នៅ​តែ​ជា​បញ្ហា​

មធ្យោយបាយធ្វើដំណើរសាធារណៈ​ បានឲ្យដាក់ដំណើរការប្រើប្រាស់ជាផ្លូវការតាំងពីឆ្នាំ​២០១៧​​​ នៅក្នុងរាជធានីភ្នំពេញ​ ដែលចាប់ផ្ដើមដំបូងជាប្រភេទរថយន្តក្រុងសាធារណៈ ហើយនៅក្នុងឆ្នាំនេះដែរ មធ្យោបាយធ្វើដំណើរសាធារណៈបានដាក់ឲ្យប្រើប្រាស់បន្ថែមទៀត រួមមាន រថភ្លើង​​​និងនាវាដឹកជញ្ចូនសាធារណៈ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។ ​​​

បទយកការណ៍៖ អាហារដ្ឋានបែបជនជាតិដើមភាគតិច បង្ហាញវត្តមានក្នុងទីក្រុងភ្នំពេញ

នៅ​ក្នុង​ប្រទេស​កម្ពុ​ជាក៏​ដូចជានៅ​ក្នុង​រាជធានី​ភ្នំពេញ ឃើញមាន​អាហារដ្ឋាន​ជា​ច្រើន​បែប​ច្រើន​មុខ​ មាន​ទាំង​បែប​ខ្មែរ ថៃ​ ចិន​ ជប៉ុន និងអឺរ៉ុប ប៉ុន្តែ​ពុំ​ឃើញ​មាន​អាហារដ្ឋានដែលមាន​បម្រើអាហារ​បែបបង​ប្អូន​ជន​ជាតិ​ដើម​នោះ​ទេ។

បទ​យកការណ៍​៖​ កង្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​អាជ្ញាធរ​ធ្វើ​ឲ្យ​ពលរដ្ឋ​នៅ​ឃុំ​មួយ​ក្នុង​ខេត្ត​ស្វាយរៀង​គ្មាន​ផ្លូវ​ល្អ​ធ្វើ​ដំណើរ

ពេលដែលរដូវស្សាចូលមកដល់ពលរដ្ឋនៅឃុំមួយក្នុងស្រុករមាសហែក ខេត្តស្វាយរៀង បានបង្ហាញក្តីកង្វល់ និងគិតដល់បញ្ហាលំបាកផ្សេងៗ  ខណៈផ្លូវលំមួយខ្សែក្នុងសហគមន៍របស់ពួកគាត់មិនត្រូវបាន អាជ្ញាធរថ្នាក់មូលដ្ឋានរួសរាន់ធ្វើការអភិវឌ្ឍ។

បទយកការណ៍៖ គ្រឿងញៀនបង្កអំពើហិង្សាក្នុងគ្រួសារធ្ងន់ធ្ងរនៅភូមិមួយខេត្តកំពង់ធំ

សាច់ញាតិនៅតែបន្តជួបជុំជជែកគ្នានៅមុខផ្ទះ បើទោះបីជាបុណ្យសពបានចប់សព្វគ្រប់អស់រយៈពេល៤ថ្ងៃហើយក៏ដោយ។​ ការជជែកគ្នារបស់សាច់ញាតិទាំងនេះគឺជជែកពីការនឹកអាណិត និងស្រណោះដល់ស្ត្រីឈ្មោះអ៊ុំ សុភី វ័យ២៤ឆ្នាំ ត្រូវស្វាមីប្រើហិង្សាកាប់ដោយកាំបិតស្លាប់ស្លាប់កាលពីថ្ងៃទី២៧ខែឧសភា។​

បទយកការណ៍​៖ ជិតមួយឆ្នាំកន្លះ បន្សល់ទុក្ខភាពឈឺចាប់ដល់ស្រ្តីខ្មែរដែលធ្លាប់ធ្វើការនៅម៉ាឡេស៊ី

ស្រី្ដវ័យកណ្ដាលម្នាក់ សំបុរខ្មៅស្រអែម សក់រួញអង្គាដីបន្ដិច ស្លៀកសម្លៀកបំពាក់គេងយប់ធូររលុង កំពស់​ប្រមាណ​​​​ជាង១ម៉ែត្រកន្លះ ​​​កំពុងតែមមាញឹកនឹងការរៀបចំបត់កម្រាលជាកិច្ចការប្រចាំថ្ងៃរបស់ខ្លួ​​​ន​នៅ​ក្នុង​បន្ទប់​សំរាប់​​ផ្ទុក​សម្ភារៈ​ប្រើប្រាស់នៅក្នុងផ្ទះសំណាក់មួយកន្លែង ដូចជា កម្រាលពូក ភួយ ខ្នើយ និងកន្សែង ហើយ​ក៏​ជា​បន្ទប់​គេងផ្ទាល់ខ្លួនផងដែរ។

បទយកការណ៍៖ កង្វះការគាំទ្រផ្នែកថវិកាធ្វើឲ្យសិស្សសាលាបឋមសិក្សាមួយចំនួននៅស្វាយរៀងខ្វះសៀវភៅអាន

ចំងាយប្រមាណតែ៣០គីឡូម៉ែត្រពីទីរួមខេត្តស្វាយរៀង សាលាបឋមសិក្សាមួយ ស្ថិតក្នុងស្រុក រមាសហែក កំពុងជួប​បញ្ហា​ខ្វះខាត​​​ថវិកា​សម្រាប់​​ជួសជុលហេដ្ឋារចនាស័ម្ពន្ធក្នុងបរិវេណសាលា និង សម្រាប់​ទិញ​សម្ភារៈ​ផ្សេងៗ​ឲ្យ​សិស្ស​​សិក្សា​បន្ថែម​​​។

បទ​យកការណ៍​៖​ អ្នក​ជំនាញ​បារម្ភ​ការ​ប្រើប្រាស់​ថ្នាំ​គីមី​ ខណៈ​វៀតណាម​​គ្រោង​​វិនិយោគ​​១​ពាន់​​លាន​​ដុល្លារ​​លើ​​វិស័យកសិកម្ម

ប្រទេសកម្ពុជា ជាប្រទេសមួយដែលចរន្ដសេដ្ឋកិច្ចមួយផ្នែកធំ ពឹងផ្អែកលើវិស័យកសិកម្ម ខណៈ​ពេល​បច្ចុប្បន្ន​​នេះ​​ ការ​ផ្គត់ផ្គង់បន្លែនិងផ្លែឈើ ​អាចបំពេញតម្រូវការក្នុងស្រុក​បានត្រឹមពាក់កណ្ដាលប៉ុណ្ណោះ សម្រាប់​​ប្រជាជន​ទូទាំង​ប្រទេស។

បទយកការណ៍៖ ការផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋនឹងធ្វើឲ្យបរិស្ថានសាធារណៈប្រសើរឡើង

មាត់​ទន្លេមុខព្រះបរមរាជ​វាំង​​គឺ​ជា​ទី​កន្លែង​ដ៏​ពេ​ញ​និយម​សម្រាប់​ប្រជាជន​ដែល​កំពុង​រស់​នៅ​រាជធា​នី​ភ្នំពេញ មកអង្គុយជជែកគ្នាលេងកម្សាន្ត ដើរហាត់ប្រាណ ហាត់​ប្រាណជាមួយ​បទភ្លេង ឬហាត់​ប្រាណ​ជាមួយ​ឧបករណ៍ដែល​បាន​ដាក់​អោយ​ប្រើ​ជាសាធារណៈ។

បទ​យកការណ៍​៖​ ពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ​បារម្ភ​ពី​គ្រោះថ្នាក់​បណ្តាល​មក​​ពី​រថភ្លើង​​​​ត​ភ្ជាប់​ទៅ​ព្រលាន​យន្តហោះ​ 

នៅក្នុងរយៈពេលជាងមួយខែ គេឃើញមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្តាលមកពីរថភ្លើងនៅក្នុងប្រទេស​កម្ពុជាជាច្រើនករណី ជា​ពិសេស គឺខ្សែរថភ្លើងពីស្ថានីយ៍កណ្តាលទីក្រុងភ្នំពេញ ឆ្ពោះទៅកាន់ព្រលាន​យន្តហោះ អន្តរជាតិភ្នំពេញ ​​​ដែលទើបដាក់ដំណើរការ​កាលពីថ្ងៃទី១០ ខែមេសា ​​​ឆ្នាំ២០១៨។
All articles loaded
No more articles to load