អ្នកស្រី វ៉ាត លីដា កំពុងឈរក្នុងផ្ទះរបស់គាត់ ស្ថិតក្នុងភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។

បទយកការណ៍៖ អ្នកស្រី វ៉ាត លីដា ខិតខំ​អប់រំ​អ្នកភូមិ​ពី​ការ​បង្ការ​មេរោគ​របេង​កុំ​ឱ្យ​គ្រោះថ្នាក់​ដូច​គ្រួសារ​គាត់

ព្រោះតែធ្លាប់​រង​ទុក្ខលំបាក​ដោយសារជំងឺរបេង ទើប​ក្រោយ​​ពេល​ដែលបានព្យាបាលជាសះស្បើយ​រួច​មក អ្នកស្រី វ៉ាត លីដា បាន​ស្ម័គ្រចិត្តធ្វើការងារ​ជាមួយ​អង្គការក្នុងស្រុកមួយ ដើម្បីផ្សព្វ​​ផ្សាយ​​អប់រំ​​អ្នក​ភូមិ​នូវ​ចំណេះដឹងស្ដីពីជំងឺ​របេង​ជា​បន្តបន្ទាប់ជិត១០ឆ្នាំមកហើយ។ រហូតមក​ដល់​អំឡុង​ខែ​កក្កដា ឆ្នាំ​២០២១​ គាត់ត្រូវបានក្រុមការងារបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជាប្រធានបណ្ដាញអ្នករងផលប៉ះពាល់ដោយសារជំងឺរបេងនៃអង្គការខាណា (KHANA) ប្រចាំ​នៅ​ក្នុង​ស្រុក​ស្អាង ខេត្តកណ្ដាល​។

បទយកការណ៍​៖​ យុវជន​ម្នាក់​ប្រែ​ពី​អ្នក​ប្រើប្រាស់​ទៅ​ជា​អ្នក​អប់រំ​អ្នក​ដទៃ​កុំ​ឱ្យ​ប្រើ​ប្រាស់​គ្រឿង​ញៀន​

យុវជន គ្រុយ ចាន់ឌឿន គឺ​ជា​អ្នក​ធ្លាប់​ប្រើប្រាស់​ថ្នាំញៀន ១០ ឆ្នាំ បាន​តាំង​ចិត្ត​បញ្ឈប់​ការ​ប្រើប្រាស់ ព្រោះមិន​ចង់​ឱ្យ​អ្នក​ភូមិ​មើល​ងាយ​គ្រួសារ ហើយ​ក្លាយជា​អ្នក​ចែករំលែក​បទពិសោធន៍​ និង​អប់រំ​ដល់​អ្នក​ភូមិ​វិញ ជាពិសេស​យុវជន​និង​ក្មេង​ជំនាន់​ក្

លោក ថី ហុន ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ ឈរនៅក្បែរដើមច្បោះរបស់លោក ក្នុងដែនសហគមន៍ព្រៃព្រះរការ ខេត្តព្រះវិហារ។

បទយកការណ៍៖ ជនជាតិដើមភាគតិច​កួយ​បង្ខំ​ចិត្ត​លក់​ដើមច្បោះ ព្រោះ​មិនអាច​ទប់ស្កាត់​អ្នកលួចកាប់

ប្រជាសហគមន៍​ជនជាតិដើមភាគតិចកួយ​នៅក្នុងខេត្តព្រះវិហារ អះអាង​ថា រយៈ​ពេលប្រមាណ​៣ឆ្នាំចុងក្រោយនេះ ពួកគាត់ភាគច្រើនបានបង្ខំចិត្តលក់ដើមច្បោះ​ដែលបន្សល់​​​ទុក​តាំង​ពី​ដូន​តា​មក​នោះ ដោយសារតែមិនអាចទប់ស្កាត់បទល្មើសលួចកាប់​ឈើ​​បាន។

បុរសជាជនជាតិចិនម្នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែងក្នុងក្រុងភ្នំពេញ ក្រោយលោកត្រូវបានគេជួញដូរបូមឈាមលក់នៅខេត្តព្រះសីហនុ។

ជនរងគ្រោះ​ពី​ការជួញដូរ​អះអាង​ថា​ឈាម​របស់​គាត់​ត្រូវ​បាន​គេ​បូម​លក់​នៅ​ខេត្តព្រះសីហនុ

នៅមន្ទីរពេទ្យភ្នំពេញមួយក្នុងខណ្ឌចំការមន បុរសជនជាតិចិនម្នាក់ដែលមានអាយុជាង៣០ឆ្នាំ ​កំពុងតែសម្រាកបញ្ចូលឈាមពីរកំប្លោកក្នុងមួយថ្ងៃ ខណៈគាត់បានសម្រាកនៅមន្ទីរពេទ្យនោះតាំងពីថ្ងៃសុក្រសប្ដាហ៍មុន។ ក្នុងសប្ដាហ៍នេះ បុរសជនជាតិចិនរូបនោះបានលើកឡើងអំពីប្រតិបត្តិការឆបោកនៅកម្ពុជា ដែលត្រូវបានគេបូមឈាមរបស់គាត់ជាច្រើនដងតាំងពីខែសីហា ធ្វើឱ្យស្ថានភាពសុខភាពគាត់ទន់ខ្សោយនិងមានហានិភ័យខ្ពស់។

លោក ប្រាំង សារុំ កំពុងអង្គុយក្នុងផ្ទះបាក់ចូលទន្លេ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។

បទយកការណ៍៖ អ្នកភូមិ​កោះខែល​ដែល​ផ្ទះ​បាក់​ចូល​ទន្លេ រង់ចាំ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ទុក្ខលំបាក

ផ្ទះពលរដ្ឋចំនួន១៥ខ្នង​ នៅតាមបណ្ដោយទន្លេបាសាក់ ស្ថិត​នៅ​ចំណុច​ភូមិ​កោះខែល ឃុំ​កោះខែល ស្រុកស្អាង ខេត្តកណ្ដាល បានបាក់ចូលដល់​ពាក់កណ្ដាលសសរផ្ទះ។ អ្នកភូមិ​​និយាយ​​​ថា ហេតុការណ៍នេះមាន​ស្ថានភាពអាក្រក់ខ្លាំងជាង​ហេតុការណ៍មុនៗដែល​ធ្លាប់កើតឡើងប្រមាណ៣ដងហើយ​នៅតំបន់នោះ។  

បទយកការណ៍​៖ មុខរបរ​ស្ករត្នោត​នៅ​ក្នុង​ភូមិ​មួយ​ប្រឈម​ការ​បាត់បង់​ដោយសារ​ពុំ​មាន​អ្នក​បន្ត​វេន

ភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ជាភូមិមួយ​​ដែល​មាន​ពលរដ្ឋស្ទើរតែសឹង​គ្រប់ផ្ទះបាននាំ​គ្នា​​​​ប្រកបមុខ​របរធ្វើ​ស្ករត្នោតដើម្បីចិញ្ចឹមជីវិត ចាប់​តាំង​ពី​ជីដូន​ជីតាត​មក​ដល់​​កូន​ចៅ។ ប៉ុន្តែពេល​នេះ ​អ្នក​ភូមិ​ត្រពាំង​ធំ ជាពិសេស​​យុវជន ហាក់​បីដូច​ជា​មិន​ចាប់​អារម្មណ៍នឹង​​បន្ត​​វេន​​​ធ្វើ​​មុខ​​របរប្រពៃណី និងជាអត្តសញ្ញាណរបស់ខ្មែរនេះ​ទៀត​ទេ​ ដោយ​​ផ្ទះខ្លះ​បាន​សម្រេច​​បោះ​បង់​​មុខ​​របរ​នេះ​ជា​បន្ត​បន្ទាប់។

បទយកការណ៍​៖​ អ្នក​គ្រូ​មត្តេយ្យ​ម្នាក់​ស្ម័គ្រ​បង្រៀន​ទាំង​ខ្វះ​សម្ភារៈសិក្សា​ ព្រោះ​មិន​ចង់​ឱ្យ​កុមារ​ក្នុង​ភូមិ​ដើរ​លេង​ច្រើន​

មតេ្តយ្យ​សហគមន៍​មួយ​បាន​ដែល​បើក​ដំណើរ​ការ​ប្រមាណ​១​ឆ្នាំ​មក​ហើយ ស្ថិត​នៅ​ភូមិ​អូរំចេក​ ស្រុកស្អាង ខេត្តកណ្តាល កំពុង​ជួប​បញ្ហា​ខ្វះខាត​ថវិកា ដើម្បី​សាងសង់​បន្ទប់​សម្រាប់​ឱ្យ​កុមារ​បាន​រៀន​សូត្រ​ត្រឹមត្រូវ។ ប៉ុន្តែទោះ​ជា​ខ្វះខាត​សម្ភារៈ​ខ្លះ​ក្តី ក៏​អ្នក​គ្រូស្ម័គ្រ​ចិត្ត​បង្រៀន​នៅ​ទី​នេះនៅ​តែ​​ពេញ​ចិត្ត​ក្នុង​ការ​បង្រៀន​ដោយ​គ្មាន​ការ​រារែក​ចិត្ត​ឡើយ ព្រោះ​ចង់​ឃើញ​អនាគត​កុមារក្នុង​ភូមិ​មាន​ភ្លឺ​ស្វាង។​

បទយកការណ៍៖ ចំណូលកម្មករផលិតអំបិលតិចតួចនិងមិនទៀងទាត់ បង្ខំឱ្យកុមារមួយចំនួនបោះបង់ការសិក្សាមកជួយគ្រួសារ

មាណ៥គីឡូម៉ែត្រពី​រង្វង់មូលរូបទុរេននៃក្រុងកំពត ស្ថិតនៅ​ភូមិសុវណ្ណសាគរ សង្កាត់សាគរ គេ​សង្កេត​​ឃើញ​​មាន​​​​ផ្ទះ​ជាច្រើន​ ដែលសាង​សង់ឡើង​​​សម្រាប់​​កម្មករផលិត​អំបិល ខណៈ​​​ពួកគេ​​​សុទ្ធសឹងតែជា​អ្នកគ្មានផ្ទះសម្បែង។

យុទ្ធនាការ «ក្ដីស្រឡាញ់បរិស្ថាន ១៤កុម្ភៈ» រៀបចំឡើងដោយក្រុមក្រៀលកម្ពុជា ដើម្បីចូលរួមជំរុញនិងការពារបរិស្ថាន។

យុវជន​៥០០នាក់​នឹង​ធ្វើ​យុទ្ធនាការ​សម្អាត​បរិស្ថាន​នៅ​ថ្ងៃ​ទិវា​នៃ​ក្ដី​ស្រឡាញ់

យុវជនស្ម័គ្រចិត្តកម្ពុជាមួយក្រុម បាន​បង្តើត​យុទ្ធនាការសម្អាតបរិស្ថាននៅថ្ងៃទិវា​នៃ​ក្ដីស្រឡាញ់ ក្នុង​បំណង​បណ្ដុះស្មារតីពលរដ្ឋឱ្យស្រឡាញ់ប​រិស្ថាន ដោយបានត្រៀមកម្លាំងយុវជនចំនួន៥០០នាក់ ដើម្បីរើសសំរាមនៅក្នុងរាជធានីនៅភ្នំពេញ។

លោក សេង កុសល មកទទួលការព្យាបាលនិងពិនិត្យសុខភាពជើងរបស់លោក នៅអង្គការ Exceed ។

បទយកការណ៍​៖ អ្នកមាន​ពិការភាព​ពិបាក​ស្វែងរក​សេវា​ព្យាបាល​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​កូវីដ-១៩

នៅក្នុងខែឧសភា ឆ្នាំ២០២១ ជើងរបស់លោក សេង កុសល ចាប់ផ្ដើមមានភាពឈឺចាប់ជាខ្លាំង។ លោក សេង កុសល រស់នៅក្នុងខេត្តកណ្ដាល នៅក្រៅរាជធានី​ភ្នំពេញ។ លោកបានបាត់​បង់​ជើង​ផ្នែ​​ក​​ក្រោម​ជង្គង់ ដោយ​សារ​តែ​គ្រោះថ្នាក់​ចរាចរណ៍ ដែលតម្រូវឱ្យលោកត្រូវប្រើប្រាស់ជើង​សិប្បនិម្មិត​អស់​រយៈ​ពេល​ជាង៤ឆ្នាំកន្លងមក។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ