កូដករណាហ្គាវើលដ៍ រួមទាំងស្ត្រីមានផ្ទៃពោះ ប្រមូលផ្ដុំធ្វើកូដកម្មតវ៉ាទាមទារដំណោះស្រាយការងារ នៅក្បែរទីតាំងក្រុមហ៊ុនណាហ្គាវើលដ៍ រាជធានីភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។

បទយកការណ៍៖ ស្ត្រី​មាន​ផ្ទៃពោះ​ចូលរួម​កូដកម្ម​នៅ​ក្រុមហ៊ុន​ណាហ្គា​ជួប​ការ​លំបាក ព្រោះ​គ្មាន​កន្លែង​បន្ទោបង់​ត្រឹមត្រូវ

អំឡុងពេលធ្វើកូដកម្ម ដោយ​ជួបការលំបាកក្នុងការស្វែងរកកន្លែង​បន្ទោបង់​ កូដករណាហ្គាវើលដ៍ ជាពិសេសស្ត្រីពោះធំ ​​ត្រូវ​បង្ខំចិត្ត​យក​​ក្រមាឬក្រណាត់​ផ្សេងៗ​មករុំបិទបាំង​ ដើម្បីបន្ទោបង់​នៅកណ្ដាល​ចំណោម​​មនុស្ស​ជា​ច្រើន ខណៈដែ​លប​ន្ទប់ទឹកនៅតាមហាងនានានិងនៅទីសាធារណៈនៅក្បែរ​នោះ ត្រូវបាន​សរសេរ​ថា «ខូ​ច ឬ ស្ទះ» ​ស្ទើរ​​គ្រប់​កន្លែង។

អ្នកនាង ឈឿន ដារ៉ាវី សកម្មជនសង្គមមួយរូប ក្រោយចេញពីពន្ធនាគាររាជធានីភ្នំពេញ (PJ) ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

បទយកការណ៍៖ យុវតី​ការពារ​សិទ្ធិមនុស្ស​២រូប​ប្ដេជ្ញា​មិន​បោះបង់​ឆន្ទៈ ទោះ​ត្រូវ​លក់​អីវ៉ាន់​តាម​អនឡាញ​ដើម្បី​ជីវភាព

កញ្ញា ឈឿន ដារ៉ាវី៖ «ជំ​ហរខ្ញុំគឺនៅតែបន្តឈឺឆ្អាលបញ្ហាសង្គមជាតិ​ដដែល ព្រោះខ្ញុំឃើញថា បើយើង​មិន​ខ្វល់​ពី​បញ្ហាជាតិ​ខ្លួន​ទេ​នោះ គឺ​មាន​តែ​ទុក​ជាតិឱ្យសាសន៍​គេ​ខ្វល់ជំនួសយើងហើយ»។

ជនជាតិដើមភាគតិចព្រៅ កញ្ញា សយ ពិសី ក្នុងពេលបំពេញការងារមួយកាលពីពេលកន្លងទៅ។

ពាក្យ​ម្ដាយ​ធ្វើ​ឱ្យ​ស្ត្រី​ជនជាតិដើមភាគតិច​ព្រៅ​មួយ​រូប​តស៊ូ​រហូត​បាន​សញ្ញាបត្រ​ជាន់ខ្ពស់​ពី​ក្រៅ​ប្រទេស

ជាជនជាតិដើមភាគតិចព្រៅ កញ្ញា សយ ពិសី បានជម្នះនឹងឧបសគ្គរហូតក្លាយជាមន្ត្រី​​ទំនាក់ទំនងនៅអង្គការអន្តរជាតិមួយដែលធ្វើការផ្ដោតលើវិស័យអប់រំ ប្រចាំខេត្តរតនគិរី ដែលជាខេត្តស​ម្បូរជនជាតិដើមភាគតិចរស់នៅមួយចំណោមខេត្តផ្សេងទៀតក្នុងប្រទេសកម្ពុជា។

តំបន់គំនរសំរាម ស្ថិតក្នុងភូមិតាឡី ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បទយកការណ៍​៖ កុមារ​នៅ​តំបន់​គំនរ​សំរាម​មួយចំនួន​រើស​អេតចាយ​ជាមួយ​ឪពុកម្ដាយ​ដើម្បី​ដោះបំណុល

កុមារជាវ័យមួយដែលឪពុកម្ដាយឬអាណាព្យាបាលយកចិត្តទុកដាក់ក្នុងការផ្គត់ផ្គង់អាហារ ការអប់រំណែនាំឱ្យស្គាល់ពីជីវិត ផ្ដល់ការស្រឡាញ់ថ្នាក់ថ្នម ពិសេសគឺបញ្ជូនទៅសាលារៀនដែលមានគុណភាពប្រសើរ ដើម្បីទទួលបានអនាគតដ៏ល្អមួយសម្រាប់ពួកគេទាំងនោះ។

ពលរដ្ឋខេត្តបាត់ដំបងឆ្លងដែនខុសច្បាប់

ពលរដ្ឋ​មួយចំនួន​បន្ត​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ដោយ​សង្ឃឹមថា​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់

សុភាសិតខ្មែរមួយបាន​លើកឡើងថា «ជួញជិតប្រសើរជាងជួញឆ្ងាយ» ដែលពាក្យ​នេះសំដៅទៅ​លើការ​ប្រកប​មុខរបរដែលនៅ​​មិនឆ្ងាយពីផ្ទះ មិនមាន​ហានិភ័យ​ដូចការប្រកបមុខរបរដែលនៅឆ្ងាយនោះទេ។

កសិករ​រស់នៅ​ភូមិ​ត្នោតទ្រេត​ ឃុំ​ដង្កោ​ ក្រុងព្រៃវែង ​ខេត្តព្រៃវែង លោក​ ឈន ផាន អាយុ៦២​ឆ្នាំ ផ្ដល់បទសម្ភាសពាក់ព័ន្ធនឹងការធ្វើស្រែប្រាំងនៅក្នុងសហគមន៍របស់លោក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

បទយកការណ៍៖ កសិករ​មួយចំនួន​នៅ​ខេត្ត​ព្រៃវែង​សម្រេច​មិន​ធ្វើ​ស្រែប្រាំង ដោយសារ​ជីនិង​ប្រេងសាំង​កាន់​តែ​ឡើង​ថ្លៃ

វាល​ស្រែខៀវ​ស្រងាត់​នៅ​លើផ្ទៃ​ដី​រាប់​រយហិកតា​ កំពុង​​ប្រណាំង​ប្រជែង​​គ្នា​​អួ​​ត​សម្រស់​ទាក់​ទាញ​​អ្ន​កដំណើរដែល​ធ្វើដំណើរ​​ឆ្ពោះ​ទៅ​​កាន់​​​​ទី​​ជន​​បទ​។ ខេត្ត​ព្រៃវែង ជាខេត្តមួយក្នុងចំណោមបណ្ដា​ខេត្ត​ផ្សេងទៀតដែល​ផលិត​ស្រូវច្រើន​ ទាំង​ស្រូវ​ប្រាំងនិងវស្សា នៅ​​ក្នុង​ឆ្នាំ២០២០ ដោយ​ផលិត​បាន​ស្រូវប្រមាណ​១លាន​៤សែន​​តោន។

សកម្មភាពរើសសំរាមរបស់ក្រុម «យុវជនសំរាម» តាមបណ្ដោយច្រាំងមាត់ទន្លេត្រើយខាងកើត ឆ្នាំ២០២១។

បទយកការណ៍​៖ យុវជន​១ក្រុម​រើស​សំរាម​នៅ​ត្រើយម្ខាង​នៃ​ទន្លេ​រាល់​សប្ដាហ៍ ដើម្បី​បញ្ជ្រាប​ការ​យល់ដឹង​របស់​ពលរដ្ឋ

ជារៀងរាល់ថ្ងៃអាទិត្យ យុវជនមួយក្រុមមានគ្នាជិត២០នាក់ ដោយមានទាំងកាន់បាវ ដង្កៀបចាប់សំរាម និងមានពាក់ស្រោមដៃផងនោះ តែងតែមកជុំគ្នាដើរប្រមូលសំរាមដែលចោលរាយប៉ាយនៅតាមបណ្ដោយច្រាំងទន្លេមេគង្គត្រើយខាងកើត ទល់មុខព្រះបរមរាជវាំង នៅក្បែរសណ្ឋាគារសុខា ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ប្រជាសហគមន៍ដែលមានជម្លោះដីធ្លីជាច្រើននាក់ រស់នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ប្រមូលផ្ដុំគ្នាតវ៉ាទាមទារឱ្យ​អាជ្ញាធរ​ដោះស្រាយដោយផ្តល់សំណងសមរម្យ​ ក្រោយ​ពួក​គាត់​អះ​អាង​ថា អាជ្ញាធរមូលដ្ឋាន​ផ្តល់សំណងត្រឹម៩០០រៀលក្នុងមួយម៉ែត្រការ៉េ។ (ផ្ដល់ឱ្យ)

បទយកការណ៍៖ ប្រជាសហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្តស្វាយរៀង​មួយចំនួន​ក្រាញននៀល​ទាមទារ​សំណង​សមរម្យ

វិវាទដីធ្លីនៅកម្ពុជានៅតែត្រូវបានគេមើលឃើញថា មិនទាន់មានការដោះស្រាយឱ្យបានប្រសើរនៅឡើយ ហើយការតវ៉ានានាក៏កើតមានជាបន្តបន្ទាប់ ស្របពេលជម្លោះដីធ្លីខ្លះបានអូសបន្លាយជាច្រើនឆ្នាំ ដែលធ្វើឱ្យពលរដ្ឋរងផលប៉ះពាល់ដល់ជីវភាពរស់នៅ។

កម្មការិនីម្នាក់នៃរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ឈរទិញអាហារពីអ្នកលក់នៅផ្សារព្រែកជ្រៃ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។

បទយកការណ៍៖​ ប្រាក់​​ខែ​​គោល​​ក្រោម​​២០០​​ដុល្លារ​​ ​មិន​​​ទាន់​​អាច​​ឱ្យ​​ជីវភាព​​កម្មករ​​រោងចក្រ​​រស់​​នៅ​​សមរម្យ​​ឡើយ​

ប្រាក់ខែគោលក្រោម ២០០ ដុល្លា មិនទាន់អាច​ឱ្យ​ជីវភាព​កម្មកររោងចក្ររស់នៅសមរម្យ​ឡើយ។

បទយក​ការណ៍៖​ សំរាម ​បិទ​បាំង​សម្រស់​ឆ្នេរ​អង្កោល​នៅ​ខេត្តកែប​

ស្ថិតនៅ​ចម្ងាយ​ប្រមាណ ២០ គីឡូម៉ែត្រ ពី​ឆ្នេរ​កែប គឺ​នៅក្នុង​ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ គេនឹងឃើញ​មាន​ឆ្នេរខ្សាច់​ធម្មជាតិ​ដែល​មាន​ពណ៌ត្នោត ប្រវែង​ជាង ២ ពាន់ម៉ែត្រ អមជា​មួយ​ម្លប់ដូង ត្រឈឹងត្រឈៃ និង​កោះអណ្ដែត​ត្រៀបត្រា​នៅក្នុង​ផ្ទៃសមុទ្រ នោះ​គឺជា​សម្រស់​ឆ្នេរ​អង្កោល។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ