បទ​​យក​ការណ៍​៖​ ចិន​​ភាគ​ច្រើន​​ចាក​ចេញ​ ធ្វើ​​ឱ្យ​​ក្រុង​​ព្រះ​សីហនុ​​សម្បូរ​​ការដ្ឋាន​​សំណង់​​ផ្អាក​​ដំណើរ​ការ​​និង​​ស្លាក​​ហាង​​ជួល​

​វត្តមាន​ជនជាតិ​ចិនបាន​ជះឥទ្ធិពល​ខ្លាំង​ដល់​ការ​អភិវឌ្ឍ​នៅ​ខេត្ត​ព្រះសីហនុ ក្នុងរយៈពេល៣ឆ្នាំ​ចុងក្រោយ​នេះ។ កំណើន​ជនជាតិ​ចិន​បណ្ដាលឱ្យ​ហាងឆេង​ដីធ្លី ផ្ទះសំបែង និង​អចល​ទ្រព្យ​ឡើង​ខ្ពស់ ពិសេស​គឺ​កំណើន​យ៉ាង​គំហុ​កនៃ​ការដ្ឋាន​សំណង់​ធំៗ ដែល​រួមមាន សណ្ឋាគារ ខុន​ដូ សំណង់​កាស៊ីណូ​ ជាដើម។

គ្រឿងញៀនដែលរឹបអូសបានកាលពីពេលកន្លងទៅ។

បទ​​យក​ការណ៍​៖ អ្នក​ភូមិ​​មួយ​​នៅ​​បាត់​ដំបង​​រស់​នៅ​​ដោយ​​ភ័យ​​ព្រួយ ​ព្រោះ​​គ្រឿង​ញៀន​​កំពុង​​ញាំញី​ក្នុង​​ភូមិ​​

អភិបាលខេត្ត​បាត់ដំបង លោក ងួន រតនៈ បាន​ទទួលស្គាល់​ថា បញ្ហា​គ្រឿងញៀនពិតជា​មានការ​កើនឡើង​ច្រើន​ពិតមែន ប៉ុន្តែ​អាជ្ញាធរ​ខេត្តបាន​និង​កំពុង​ខិតខំ​ផ្សព្វផ្សាយនិង​ទប់ស្កាត់​បញ្ហា​នេះ​ជា​រៀងរាល់ថ្ងៃ។ អភិបាលខេត្ត​រូប​នេះក៏បាន​ចោទ​ជា​សំណួរ​មកវិញ​ជុំវិញ​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​លើ​បញ្ហា​គ្រឿងញៀន​នេះ​ថា«តើ​ឱ្យ​យើង​ធ្វើ​យ៉ាងម៉េច​?»។

សហ​គមន៍​​ស្រែប្រាំង​​កំពុង​​ប្រឈម​​នឹង​​បាត់​​ដី​​ធ្លាប់​​អាស្រ័យ​ផល​​ក្រោយ​​ថ្នាក់​​ជាតិ​​រក្សា​​ភាព​​ស្ងៀមស្ងាត់​

សមាជិក​សហគមន៍​រូប​នេះបានឱ្យ​ដឹង​ថា រយៈពេល៥ខែ​កន្លងមក​នេះ អ្នកភូមិ​ភាគច្រើនមិន​ត្រូវ​បាន​អនុញ្ញា​តឱ្យ​ចូល​ទៅ​ដាំដុះ​ដំណាំ​នៅ​លើ​ដីធ្លី​របស់​ពួក​គេ​ទៀត​នោះ​ឡើយ ក្រោយពី​ក្រុមហ៊ុន​បាន​ដាក់​ពង្រាយ​កម្លាំង​យាមកាម​យ៉ាង​តឹង​រ៉ឹង បន្ទាប់ពី​ការ​ចុះ​ចាប់​អ្នកភូមិ២១នាក់​ដល់ទី​តាំង​ដី​មាន​ជម្លោះ​កាលពីដើម​ខែសីហា​ឆ្នាំមុន។

ភរិយា​​អតីត​​អ្នក​​ជាប់​ឆ្នោត​​នៅ​​មូលដ្ឋាន​​រឹង​មាំ​​របស់​ CNRP​ រស់​នៅ​​ជាមួយ​​ក្ដី​​ព្រួយ​បារម្ភ​​ក្រោយ​​ស្វាមី​​ត្រូវ​​បាន​​ចាប់​ខ្លួន

មុន​រំលាយ គណបក្ស​ប្រឆាំង​ដណ្តើម​បាន​តំណែង​ប្រធាន​ក្រុមប្រឹក្សាឬមេឃុំ​ចំនួន១៦ នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​នេះ អំឡុង​ការបោះឆ្នោត​ឆ្នាំ២០១៧ ក្នុង​នោះ​មាន​ឃុំ​មេមត់​មួយ​ផង​ដែរ ដែល​បក្ស​ប្រឆាំង​ទទួល​បាន៦អាសនៈ គណបក្សប្រជាជន​កម្ពុជា​ ទទួល​បាន៥អាសនៈ។

អតីត​​គ្រូពេទ្យ​​សម័យ​​ខ្មែរ​ក្រហម​​បាន​​បំពេញ​​កង្វះ​​ចន្លោះ​​សេវា​​សុខា​ភិបាល​​ក្នុង​​សហ​គមន៍​​នៅ​​ស្រុក​​ភ្នំស្រួច​​ជាង​២០​ឆ្នាំ​

អ្នកស្រី ឃិន ភាព ត្រូវ​បាន​អ្នកភូមិ​ហៅ​រត់មាត់​ថា «គ្រូពេទ្យ ភាព» ដោយសារតែ​គាត់​បាន​ចូលរួម​ផ្ដល់​សេវា​សុខាភិបាល​ទៅដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​គាត់និង​ភូមិ​ក្បែរ​ៗនោះ​អស់​រយៈពេល​ជាង២ទស​វត្សរ៍​មក​ហើយ ខណៈ​ដែល​តំបន់​ព្រៃភ្នំ​ដាច់ស្រយាល​មួយ​នេះប្រឈមមុខនឹង​កង្វះ​ប្រព័ន្ធ​សុខាភិបាល​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាលឬផ្ដល់​ដោយ​គ្រូពេទ្យ​ដែល​ទទួល​បានការ​បណ្ដុះបណ្ដាល​ត្រឹមត្រូវ។

បទ​​យក​ការណ៍​៖​ លោក​ រ៉ាត់​ រត្ន​មុ​នី​ ក្នុង​​ជីវិត​​មាន​​សេរី​ភាព​​តែ​​កណ្តោច​កណ្តែង ​

លោក រ៉ាត់ រត្នមុនី អាយុ៤៩ឆ្នាំ ពេលនេះ​មាន​សេរីភាព​មែន ក្រោយពី​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​កាលពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ។ ប៉ុន្តែ​សុបិន​អាក្រក់​នៅតែ​តាម​ញាំញី​រូប​គាត់ ដោយមិនអស់ចិត្ត​ថា​ ហេតុអ្វីបានជា​គាត់​ត្រូវ​ជាប់គុក​ដោយ​គ្រាន់តែ​ធ្វើការ​បកប្រែ​ឱ្យ​អង្គភាព​សារព័ត៌មាន​បរទេស។

សាច់​ញាតិ​​មិន​​ជឿ​​ថា​ តំណាង​​សហ​គមន៍​​ដីធ្លី​​ជាំ​ក្រវៀន​​បង្ក​​ភាព​​វឹកវរ​​ដល់​​សន្តិ​សុខ​​សង្គម​​ដូច​​ការ​ចោទ​ប្រកាន់​​

ស្រុក​មេមត់​ ខេត្តត្បូងឃ្មុំ៖ នៅមុន​ចុងខែ​ធ្នូ​ឆ្នាំមុន អ្នកស្រី ចម ចន្ទ្រា អាយុ២៩ឆ្នាំ រស់នៅ​ជាមួយ​ប្ដី​នៅក្នុង​ផ្ទះ​តូច​មួយ​នៅ​លើ​ដីចម្ការ​មួយ​កន្លែង ស្ថិតនៅ​ដាច់​ឆ្ងាយ​ពី​ភូមិ​ក្រវៀន​ជើង​ ​ឃុំ​ជាំក្រវៀន ហើយ​ប្រកបរបរ​ដាំស្រូវ ដំឡូងមី និង​ចិញ្ចឹមសត្វ ដែល​អាច​ឱ្យ​ពួក​គាត់​រកចំណូល​បាន​សម្រាប់​សងបំណុល​យ៉ាងតិច១លាន​រៀល​ប្រចាំខែ​ទៅ​ស្ថាប័ន​ផ្ដល់​កម្ចី​មួយ។

ទំព័រ Explore Feed របស់ Facebook

បទ​​យក​ការណ៍​៖​ យុវជន​​មិន​សូវ​​ហ៊ាន​​បញ្ចេញ​មតិ​​ពី​​បញ្ហា​​សង្គម​​លើ​​អ៊ិ​នធឺ​ណិ​ត​ដោយសារ​​បារម្ភ​​ពី​​សុវត្ថិ​ភាព​

កាលពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ បាន​បង្ហាញ​កង្វល់​របស់​ខ្លួនអំពីការ​រឹត​បន្តឹង​សិទ្ធិ​បញ្ចេញមតិ ការ​គំរាមកំហែង​ដល់​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ផង​ដែរ ក្រោយពី​មានការ​ចាប់​ព្រះ​កាយ​ព្រះសង្ឃ និង​ចាប់ខ្លួន​ក្រុម​យុវជន​បរិស្ថាន អ្នក​ចម្រៀង​រ៉េ​បវ័យក្មេង​នៅ​ខេត្តសៀមរាប រួម​ទាំងការ​ចាប់ខ្លួនលោក រ៉ុង ឈុន និង​សកម្មជន​នយោបាយ​ដែល​ជា​អតីត​គណបក្ស​ប្រឆាំង។

លោក កឹម សុខា ប្រធាន​គណបក្សសង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ចោល នៅគេហដ្ឋាន​របស់​លោក នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

ខួប​១​ឆ្នាំ​​នៃ​​សវនា​ការ​​សំណុំ​រឿង​​លោក​ កឹម សុខា​ ក្រុម​​អ្នក​គាំ​ទ្រ​​ដាក់​ខ្លួន​​កាន់​តែ​​ឆ្ងាយ​​ពី​​ជីវភាព​​នយោ​បាយ​

គិត​មកដល់​ត្រឹម​ថ្ងៃសុក្រ ទី១៥ ខែមករា​នេះ វា​គឺជា​ខួប១ឆ្នាំ​ដែល​សំណុំរឿង​«ក្បត់ជាតិ»ចោទប្រកាន់​ទៅលើ​លោក កឹម សុខា ត្រូវ​បាន​នាំ​យក​ទៅ​ជំនុំជម្រះ​ដោយសា​លា​ដំបូង​រាជធានី​ភ្នំពេញ​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​ជាបន្តបន្ទាប់ មុននឹង​ដំណើរការ​ជំនុំជម្រះត្រូវ​បាន​ផ្អាក​ទៅវិញ​ចាប់តាំងពី​ពាក់កណ្ដាល​ខែមីនា​ឆ្នាំមុន ដោយសារតែ​ក្ដី​បារម្ភ​អំពី​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​កាន់តែ​កើនឡើង​នៅក្នុង​ប្រទេស​កម្ពុជា។

ល្បុក្កតោ​​រីក​​ដុះ​ដាល​​ឡើង​វិញ​​ដោយ​​ប្រែ​ប្រួល​​ទៅ​តាម​​ពេល​វេលា​​និង​​បរិបទ​​សង្គម​​

«ល្បុក្កតោ» ដែលគេ​និយម​សរសេរ​ថា «បុ​ក្ក​តោ» ដែរ​នោះ គឺជា​ក្បាច់គុន​ដ៏​ចំណាស់​មួយ​ដែល​នៅ​មានការ​ហ្វឹកហាត់​នៅឡើយ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក្បាច់គុន​នេះ​គឺជា​ផ្នែក​សំខាន់​មួយ​នៃ​ប្រវត្តិ​អតីតកាល​ ក៏ដូចជា​សម័យ​បច្ចុប្បន្ន​របស់​ខេត្ត​កំពង់ឆ្នាំង ដែល​មិន​ត្រឹមតែ​ល្បីល្បាញ​តាមរយៈ​សិល្បៈ​ស្មូន​កុលាលភាជន៍​ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏​ធ្លាប់​ជា​បន្ទាយ​យោធា​ដ៏​រឹងមាំ​ពី​សម័យ​ដើម​ផង​ដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ