បាក់រលំអគារនៅខេត្តកែប ៣ មករា ២០២០

១​ឆ្នាំ​ក្រោយ​​បាក់​​អគារ​​នៅ​​កែប​ អ្នក​​រស់​រាន​​មាន​ជីវិត​​ម្នាក់​​វិល​​ទៅ​​ធ្វើ​ការងារ​​សំណង់​​វិញ​​ទាំង​​រាង​កាយ​​មិន​​មាំ​មួន​

សមាជិក​នៃ​ក្រុម​គ្រួសារ​មួយ​នេះដែល​នៅ​រស់រាន​មានជីវិត​ពី​ហេតុការណ៍​បាក់​រលំ​អគារ​ដ៏​តក់ស្លុត​នោះ កំពុង​ប្រឈមមុខនឹង​បញ្ហា​សុខភាព​រាងកាយ​មិន​រឹងមាំ​ដូចដើម ប៉ុន្តែវិលត្រឡប់​ទៅ​ធ្វើការងារ​នៅ​តាម​ការដ្ឋាន​សំណង់​ឡើងវិញ បើ​ទោះបីជា​មានការ​ជំទាស់​ពី​សមាជិក​ដទៃទៀត​នៃ​ក្រុម​គ្រួសារ​ក៏ដោយ។

កសិករ​​ត្រូវ​ការ​​ជំនាញ​​និង​​ការ​​គាំទ្រ​​បន្ថែម​​ដើម្បី​​បន្សាំ​នឹង​​បម្រែ​បម្រួល​​អាកាស​ធាតុ​​

លោក ផាត សុខា ជា​កសិករ​នៅក្នុងឃុំ​ក្រាំងយ៉ូវ ស្រុក​ស្អាង ខេត្តកណ្តាល​ ប្រាប់​ថា ​របរ​នេះ​កាន់តែ​មានការ​លំបាក​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ ​ដោយសារ​បញ្ហា​អាកាសធាតុ​ ពេលខ្លះ​មាន​ភ្លៀង​ច្រើន ពេលខ្លះ​ភ្លៀង​តិច និង​ពេលខ្លះ​ត្រូវ​សត្វល្អិត​បំផ្លាញ​ ជាដើម។

ប្រជា​​សហ​គមន៍​​មួយ​​នៅ​​ក្រចេះ​​ថា​ស​កម្ម​​ភាព​​កាប់​​ឈើ​​ក្នុង​​តំបន់​​នៅ​តែ​​បន្ត​​កើត​មាន​​

ស្រុក​សំបូរ ខេត្តក្រចេះ​៖ លោក សាន ដែន តែងតែ​ដើរចូល​ក្នុង​ព្រៃ​សហគមន៍ ដើម្បី​រក​ចុង​ផ្តៅ​មក​ធ្វើជា​បន្លែ​សឹងតែ​រៀងរាល់​សប្តាហ៍។ លោក​ប្រាប់​ថា ​កាលពី​ពាក់កណ្តាល​ខែវិច្ឆិកា​កន្លងទៅ​នៅពេល​ដែល​លោក​ដើរ​ជិតដល់​ច្រកចូល​ព្រៃ​សហគមន៍ លោក​ឮ​សំឡេង​ម៉ាស៊ីន​អារ​ឈើ​ល្វើយ​ៗចេញពី​ព្រៃ​នោះ។

កូន​​ស្រី​​ឌុ​ច​រៀ​ប​រា​ប់​​ពី​​ការ​​ចូល​​សាសនា​​គ្រិស្ត​របស់​​ឪពុក​​ តែ​​សព​​ត្រូវ​​បូជា​​តាម​​បែប​​ពុទ្ធ​សាសនា​​

ស្រុក​សំឡូត​ ខេត្តបាត់ដំបង៖ ចម្ងាយ​ប្រមាណ១០គីឡូម៉ែត្រ​ពី​ស្រុក​សំឡូត​ ខេត្តបាត់ដំបង គី ស៊ីវ​គីម រស់នៅ​ផ្ទះ​ឈើ​តូច​មួយដែល​ហ៊ុមព័ទ្ធ​ដោយ​ឫស្សី​និង​ដំ​ណាំ​ផ្សេង​ៗទៀត។ ការ​ធ្វើដំណើរ​ទៅកាន់​ផ្ទះ ​ស៊ីវ​គី​ម ត្រូវ​ឆ្លងកាត់​ផ្លូវ​រដិបរដុប ​ពិបាកធ្វើ​ដំណើរ ព្រមទាំង​ត្រូវ​ឆ្លងកាត់​ស្ពានឈើ​ចាស់​ទ្រុ​ឌទ្រោម​មួយ។

ពលរដ្ឋ​​សម្រុក​​ប្រមូល​​ត្រី​​ធ្វើ​ជា​​ផ្អក​​ប្រហុក​ ខណៈ​​ផល​​នេសាទ​​នៅ​ឆ្នាំ​នេះ​​ឡើង​ថ្លៃ​​ជាង​​ឆ្នាំ​​មុន​ៗ​

វេលា​ព្រឹកព្រលឹម​ថ្ងៃពុធ​នេះ​ នៅពេល​អាកាសធាតុ​ត្រជាក់និង​រងា​ផង​នោះ មនុស្ស​រាប់​រយ​នាក់​បាន​សម្រុកចូល​ទៅ​ផែ​នេសាទ​នានា ស្ថិតនៅ​តាម​បណ្តោយ​បឹង​មាត់ទន្លេ​សាប ក្នុង​ស្រុក​ពញាឮ​របស់​ខេត្តកណ្តាល ដើម្បី​ធ្វើ​ប្រហុក​ បើទោះបីជា​តម្លៃ​ត្រី​ថ្លៃជាង​ឆ្នាំមុន​ក៏ដោយ។

បទ​​យក​ការណ៍​៖​ ការ​​នេសាទ​​ខុស​ច្បាប់​​និង​​តម្រូវ​ការ​​ផ្នែក​​ឱសថ​ ​បង្ក​​ហា​និភ័យ​​ដល់​​សេះ​ស​មុទ្រ​​

តាម​ការស្រាវជ្រាវ​ស្តី​ពី​ស្ថានភាព​សេះស​មុទ្រ​របស់​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា ​(MCC​) ដែល​ធ្វើឡើង​នៅ​ឃុំ​ទំនប់រលក​ថ្មី ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ឆ្នាំ២០១៨ បាន​រក​ឃើញថា ​ទូក​នេសាទ​ក្បែរ​ឆ្នេរ​បាន​ប្រើ​ឧបករណ៍​អួន​អូស ដែល​ប៉ះពាល់​ដល់​ស្រទាប់​បាត​ទឹក និង​បាន​បំផ្លាញ​ដល់​ជម្រក​ជីវ​ចម្រុះ​បាតសមុទ្រ ព្រមទាំង​ប៉ះ​ពាល់​ដល់​ព​ពួក​សេះស​មុទ្រ ​និងសត្វ​ផ្សេង​ៗទៀត​យ៉ាង​ខ្លាំង។

បទ​​យក​ការណ៍​៖ ប្រធាន​​ថ្មី​​នៃ​​សង្ឃ​​សហ​គមន៍​​រុក្ខា​វ័ន​ប្តេជ្ញា​​ដើរ​​តាម​​វីរ​ភាព​​សកម្ម​ជន​​ព្រៃ​​ឈើ​​មុន​ៗ​

ព្រះអង្គ​ ថូ ធូ​រស់ បច្ចុប្បន្ន​ ត្រូវ​បាន​ក្លាយជា​ចៅ​អធិ​ការវ​ត្ត​ប្រាសាទ​រាជា​សំរោង ក្នុង​ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ បន្ត​ពី​ព្រះអង្គ ប៊ុ​ន សា​លួត ដែល​បាន​សឹក​កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា​កន្លងទៅ។ ក្រៅពី​បន្តការងារ​ជា​ចៅអធិការវត្ត​សំរោង ព្រះអង្គ​ក៏​ត្រូវ​បាន​ព្រះអង្គ ប៊ុ​ន សា​លួត ជ្រើសរើស​ឱ្យ​បន្តវេន​ជា​ប្រធាន​ថ្មី​នៃ​ព្រៃ​សង្ឃ​សហគមន៍​រុក្ខា​វ័ន​ផង​ដែរ។

ការ​បង្ហូរទឹក​ស្អុយ​ចូល​ព្រែក​កំពត​ បង្កក្តី​បារម្ភ​ពី​ផល​ប៉ះពាល់​បរិស្ថាន​និង​សុខភាព​ពលរដ្ឋ​ក្នុង​តំបន់​នោះ​

ព្រែក «កំពង់បាយ» ឬឈ្មោះ​ដែលគេ​និយម​ហៅ «ព្រែក​កំពត» ស្ថិតនៅ​ក្រុង​កំពត ខេត្តកំពត មាន​ចម្ងាយ​ប្រមាណ៦០ម៉ែត្រ​ពី​គល់​ស្ពាន​ព្រែក​កំពង់បាយ។ ព្រែក​កំពង់បាយ ​លាតសន្ធឹង​ប្រមាណ​ជាង២៤ ០០០ម៉ែត្រ និង​មាន​មាត់​ព្រែក​ប្រហែលជា២៦៨ម៉ែត្រ នៅក្នុង​ទីរួមខេត្ត​កំពត និង​ជា​ប្រភព​ទឹក​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ការរស់នៅ​ប្រចាំថ្ងៃ ជាពិសេស​ការ​នេសាទ​សមុទ្រ។

បទ​​យក​ការណ៍​៖​ ស្ត្រី​​ខ្មែរ​​រង​គ្រោះ​​ដោយ​​ហិង្សា​​ផ្លូវ​ភេទ​​នៅ​​ប្រទេស​​ចិន​ បង្ហោះ​​សារ​​រក​​ជំនួយ​​សង្គ្រោះ​​

ស្រ្តី​ម្នាក់បាន​ចាកចោល​ស្រុកកំណើត​ក្នុង​វ័យ១៧ឆ្នាំ រួច​បន្ត​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន តាម​ការ​អូសទាញ​ពី​មេខ្យល់ដែល​សន្យា​នាំ​រូប​គាត់​ទៅ​ធ្វើការ​នៅ​ទីនោះ។

បទ​​យក​ការណ៍​៖​ យុវជន​​ម្នាក់​​នឹក​ឃើញ​​បង្កើត​​សិល្បៈ​​រូប​​ស្រមោល​​ ក្រោយ​​ការងារ​​រង​​ផល​​ប៉ះពាល់​​ពី​​វិបត្តិ​​កូ​វីដ​១៩​

«តាំងពី​តូច ​មិនមែន​ថា​តែ​ខ្ញុំ​ទេ ខ្ញុំ​គិតថា ​មនុស្សជា​ច្រើន​បាន​ទទួល​បានការ​កម្សាន្ត​ពី​សិល្បៈ​ស្រមោល ដូចជា​យក​ម្រាមដៃ​ទៅ​បាំង​ពន្លឺ​ចាំង​ទៅ​ជញ្ជាំង​អី ​ឃើញ​រូប​នេះ​រូប​នោះ យើង​សប្បាយ​មែនទែន​កាលពីក្មេង»។ នេះ​ជា​ចំណុច​ចាប់ផ្ដើម​នៃ​ចំណាប់​អារម្មណ៍​ដំបូង​បំផុត​ទៅលើ​រូបភាព​ស្រមោល​របស់​យុវ​ជន ​អ៊ួ ដារិ​ទ្ធ ដែល​មាន​វ័យ២៥ឆ្នាំ គឺជា​អ្នក​រៀបចំ​ឆាក​ភាពយន្ត និង​ជា​ម្ចាស់​ហ្វេ​សប៊ុ​កផេ​កសិល្បៈ​ស្រមោល DR Shadow Art។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ