រដ្ឋាភិបាល​ដាក់​ឲ្យ​ដំណើរ​ការ​ខ្សែ​រថភ្លើង​ថ្មី អ្នក​ដំណើរ​ស្នើ​ឲ្យ​អភិវឌ្ឍ​បន្ថែម​ទៀត
ស្ថានីយ៍​អយស្ម័យ​យាន​កម្ពុជា

រដ្ឋាភិបាល​ដាក់​ឲ្យ​ដំណើរ​ការ​ខ្សែ​រថភ្លើង​ថ្មី អ្នក​ដំណើរ​ស្នើ​ឲ្យ​អភិវឌ្ឍ​បន្ថែម​ទៀត

នៅវេលាម៉ោង ៩កន្លះព្រឹក សំឡេងតឺតៗ បានបន្លើឡើងក្នុងស្ថានីយ៍អយស្ម័យយានកម្ពុជា ជាសញ្ញាប្រាប់ដំណឹងថា យានជំនិះដ៏វែងមួយខ្សែចាប់ផ្ដើមចេញដំណើរ បន្ទាប់ពីវាមិនបានដំណើរការអស់រយៈពេលប៉ុន្មានទសវត្សរ៍មកហើយនោះ។ ប៉ុន្តែ វាគ្រាន់តែជាខ្សែរថភ្លើងមួយកំណាត់ដែលតភ្ជាប់កាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញតែប៉ុណ្ណោះ បន្ទាប់ពីវាត្រូវបានដាក់ឲ្យដំណើរការកាលពីព្រឹកថ្ងៃទី១០ ខែមេសានេះ។

0 Comments

កម្មករមួយចំនួនទទួលបានសំណងពីរដ្ឋាភិបាល ខណៈកម្មករផ្សេងទៀតដេកយាមរោងចក្រ

នៅ​ក្នុង​បរិវេណ​នៃ​សាលា​ខេត្ត​កណ្ដាល ក្រុម​មនុស្ស​ ដែល​ភាគ​ច្រើន​លើស​លប់​ជា​ស្ត្រី បាន​ប្រមូល​ផ្ដុំ​គ្នា​ និង​ឈរ​រង់​ចាំ​​ជា​ជួរ ជាមួយ​ឯកសារ​មួយ​ដុំ​នៅ​ក្នុង​ដៃ​របស់​ពួកគេ ខណៈ​ដែល​មនុស្ស​មួយ​ក្រុម​ទៀត​ដែល​ស្ថិត​ក្នុង​ឯកសណ្ឋាន​ដូចៗ​គ្នា បាន​ហៅ​ឈ្មោះ​ស្ត្រី​ទាំង​នោះ​ម្ដង​ម្នាក់ៗ។

0 Comments
បទយកការណ៍៖ សិល្បករខ្មែរម្នាក់បង្កើតស្នាដៃចម្រៀងចងភ្ជាប់ទំនាក់ទំនងកម្ពុជា-អាមេរិក
លោក យឹង យន (រូបទី៤ រាប់ពីស្តាំ) និងក្រុមសិល្បករ នៅក្នុងការប្រគុំតន្ត្រីមួយនៅខេត្តកំពង់ធំកាលពី១៧ខែមីនា២០១៨ (រូបថត៖ ខាន់ លក្ខិណា)

បទយកការណ៍៖ សិល្បករខ្មែរម្នាក់បង្កើតស្នាដៃចម្រៀងចងភ្ជាប់ទំនាក់ទំនងកម្ពុជា-អាមេរិក

លោក យឹង យន មានស្រុកកំណើតនៅក្នុងខេត្តកំពង់ធំ រស់នៅជាមួយឪពុកម្ដាយ និងមានបងប្អូន៧នាក់ ក្នុងគ្រួសារកសិករ។ លោកចូលចិត្តផ្នែកសិល្បៈតាំងពីកុមារភាព ហើយនៅពេលទំនេរពីការសិក្សា លោក​តែងតែស្ដាប់បទមច្រៀងរបស់លោក កែវ សារ៉ាត់ លោក ស៊ិន ស៊ីសាមុត និងសិល្បកររាមច្បង​ជា​ច្រើន​ទៀត។...

0 Comments
បទយកការណ៍៖ ជំនាញ​ចម្លាក់​ឈើនិង​កាត់​ដេរ​​នៅ​ក្នុង​វត្ត​ថាន់​ ផ្ដល់​ពន្លឺ​ជីវិត​ថ្មី​ដល់​ជន​ពិការ
សិប្បករវត្តថាន់​កម្ពុជា របស់ជន​ពិការ (ឃុត សុគន្ធ)

បទយកការណ៍៖ ជំនាញ​ចម្លាក់​ឈើនិង​កាត់​ដេរ​​នៅ​ក្នុង​វត្ត​ថាន់​ ផ្ដល់​ពន្លឺ​ជីវិត​ថ្មី​ដល់​ជន​ពិការ

នេះជាសកម្មភាពក្រុមជនពិការកំពុងបំពេញការងារនៅក្នុង​សិប្បកម្ម​មួយ ស្ថិតក្នុងបរិវេណវត្តថាន់ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយពីពួកគេទទួលបានការបណ្តុះបណ្តាលផ្ទាល់នៅទីនោះ។

0 Comments
បទពិព័ណ៌នា៖ ថ្ងៃ៨មីនាម្តាយអ្នកស្រី ទេព វន្នី សម្រក់ទឹកភ្នែក​នឹកកូនក្នុងពន្ធនាគារ
សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី

បទពិព័ណ៌នា៖ ថ្ងៃ៨មីនាម្តាយអ្នកស្រី ទេព វន្នី សម្រក់ទឹកភ្នែក​នឹកកូនក្នុងពន្ធនាគារ

វ័យ៦៩ឆ្នាំ អង្គុយក្នុងផ្ទះម្តុំផ្សារដេប៉ូរាជធានីភ្នំពេញអ្នកស្រី ស៊ី ហៀប​ ​ត្រូវ​ជាម្តាយបង្កើតរបស់សកម្មជនការពារដីធ្លីតំបន់បឹងកក់អ្នកស្រី ទេព វន្នី បាន​រៀប​រាប់ថា គាត់កំពុងមានជំងឺប្រចាំកាយ ចំណែក ផ្លូវចិត្ត ក៏មានបញ្ហា ដោយសារកូនស្រីជាទីពឹងបានជាប់ពន្ធនាគារជាង១ឆ្នាំ៧ខែហើយ។​

0 Comments
បទយកការណ៍៖ កម្ម​ករ​ប្រមូល​សំរាមថា​​​ទទួល​បានការ​គាំទ្រ​សម​រម្យ​តែ​គ្មាន​​សម្ភារ​ការពារ​ខ្លួន​
ក្រុមហ៊ុន​ស៊ិន​ទ្រី (ហ៊ុន សិរីវឌ្ឍន៍)

បទយកការណ៍៖ កម្ម​ករ​ប្រមូល​សំរាមថា​​​ទទួល​បានការ​គាំទ្រ​សម​រម្យ​តែ​គ្មាន​​សម្ភារ​ការពារ​ខ្លួន​

ភ្នំពេញ​ជារាជធានី​​ជា​មជ្ឈមណ្ឌលពាណិជ្ជកម្ម រដ្ឋបាល​ និង​ទេសចរណ៍​ដែលមានភាពមមាញឹក។ ជា​រាជធានី​នៃ​ប្រទេស​មួយ​ពិត​ណាស់​ត្រូវ​ការ​សោភ័ណភាព និង​ភាព​ស្អាតជាប់​លាប់​ជា​និច្ច​ ហើយ​អ្នក​ដែល​ធ្វើ​ឲ្យ​ទី​ក្រុងរក្សា​បាន​នូវ​កេរ្តិ៍ឈ្មោះ​នោះ ​ពិត​មិនអាច​ខ្វះ​អ្នក​ប្រមូល​សំរាម​នោះ​ទេ។

0 Comments
បទយកការណ៍៖ កង្វះ​ខាត​ការ​បណ្ដុះ​បណ្ដាល កសិករ​ជ្រើស​រើស​វិធី​ប្រើ​ប្រាស់​ថ្នាំ​គីមី​ដោយ​ខ្លួន​ឯង
ការរាតត្បាត​នៃ​ហ្វូង​ស​ត្វ​ដង្កូវ​ដែលកំពុង​បំផ្លាញស្រូវវស្សា (ដោយ បូ សាវី)

បទយកការណ៍៖ កង្វះ​ខាត​ការ​បណ្ដុះ​បណ្ដាល កសិករ​ជ្រើស​រើស​វិធី​ប្រើ​ប្រាស់​ថ្នាំ​គីមី​ដោយ​ខ្លួន​ឯង

«យើងពិសោធខ្លួនយើង ពិសោធន៍ថា ដូចឥឡូវខ្ញុំដាក់ ៣០សេសេ អញ្ចឹងបន្លែយើងវារៀងអន់ ឆេះត្រួយ អូអាហ្នឹងប្រតិកម្មថ្នាំហើយ»។ នេះជាការរៀបរាប់របស់កសិករម្នាក់រស់នៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ពីការប្រើប្រាស់ថ្នាំពុល លើបន្លែ។ លោក ថា ចាន់ធឿន អាយុ ៣១​ឆ្នាំ បាន​ឲ្យ​ដឹង​ថា...

0 Comments
បទ​យកការណ៍៖ ពលរដ្ឋចាញ់បោកក្រុមហ៊ុន EBC សង្ឃឹមទទួលបានយុត្តិធម៌បើលោក ហ៊ុន សែន ជួយអន្តរាគមន៍
ពលរដ្ឋចាញ់បោកក្រុមហ៊ុន EBC

បទ​យកការណ៍៖ ពលរដ្ឋចាញ់បោកក្រុមហ៊ុន EBC សង្ឃឹមទទួលបានយុត្តិធម៌បើលោក ហ៊ុន សែន ជួយអន្តរាគមន៍

បញ្ហាប្រឈមរបស់ខ្ញុំ គឺត្រូវជំពាក់បំណុលធនគារ​បន្ត​។ ពេលដែលគេ[ក្រុមហ៊ុន EBC]ឃោសនាថា ឲ្យទៅយកលុយពីស្ថាបនា មក ដល់ពេលយើងបានការប្រាក់មកយកទៅសងគេវិញ។ ដល់ពេលបោកអញ្ចឹង ខ្ញុំបានលក់...

0 Comments
បទយកការណ៍៖ ទិដ្ឋភាពទូទៅសម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន
ពិធីសែនក្នុងថ្ងៃចូលឆ្នាំចិន (មាស មុនី)

បទយកការណ៍៖ ទិដ្ឋភាពទូទៅសម្រាប់ថ្ងៃបុណ្យចូលឆ្នាំចិន

ដោយ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សង្គម​កម្ពុជា​ទៅ​ហើយ​នោះ ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន ត្រូវ​បាន​ពលរដ្ឋ​កម្ពុជា​ខ្សែ​ស្រឡាយ​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ ជាមួយ​នឹង​ការ​ចំណាយ​យ៉ាង​ធំ​ទៅ​លើ​ការ​រៀបចំ​ប្រកាន់​ខ្ជាប់​នូវ​ប្រពៃណី​បរទេស​មួយ​នេះ។

0 Comments
បទយកការណ៍៖ យុវជនមួយ​ចំនួន​​​ស្គាល់​បុណ្យ​នៃ​ក្តីស្រលាញ់​ច្រើន​ជាងបុណ្យ​ជាតិ​របស់​ខ្លួន
ការលក់ផ្កានៅថ្ងៃ១៤កុម្ភៈ (ហ្វេសប៊ុក)

បទយកការណ៍៖ យុវជនមួយ​ចំនួន​​​ស្គាល់​បុណ្យ​នៃ​ក្តីស្រលាញ់​ច្រើន​ជាងបុណ្យ​ជាតិ​របស់​ខ្លួន

រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជាបាន​ទទួល​ស្គាល់​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋដែល​តែង​តែ​ប្រារព្ធ​ពិធី​បុណ្យ​បែប​ព្រះ​ពុទ្ធ​សាសនា​ជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​ខាន។ បើ​ទោះ​បី​ត្រូវ​បាន​ប្រារព្ធ​ជារៀង​រាល់​ឆ្នាំ​ក្តី តែ​សម្រាប់​យុវវ័យ...

0 Comments

End of content

No more pages to load