បទយកការណ៍៖សំឡេងទ្រហោយំរបស់កុមារី​រងគ្រោះពី​ការ​រំលោភ​ផ្លូវភេទ ​ធ្វើឱ្យម្តាយ​តស៊ូ​រកយុត្តិធម៌​​ទាំង​ជីវភាពក្រីក្រ​

ស្ត្រីជាម្តាយម្នាក់ រស់​នៅក្នុងខេត្តព្រៃវែង ដែលមិនចេះអក្សរ មិនដឹ​ង​ពីដំណើរ​ច្បាប់ បាន​ប្តេជ្ញារកយុត្តិ​ធម៌​ឱ្យ​កូន​ស្ត្រីដែល​មាន​អាយុទើប៦ឆ្នាំ ដែល​ត្រូវបាន​បុរសជាអ្នកជិតខាងរំលោភ។ អ្នកស្រីបញ្ជាក់ថា ហេតុ​ការណ៍​នេះបាន​កើតឡើងប្រមាណ ៤ខែមកហើយ ប៉ុន្តែ​កូនស្រីរបស់គាត់នៅតែទ្រហោយំជា​បន្ត​បន្ទាប់ ដែលសំឡេងនេះ​ធ្វើឱ្យគាត់មានការឈឺចាប់ខ្លាំងហើយយល់ថា ខ្លួនឯងមានកំហុសដែលមើលថែកូនមិនបានល្អ។​

លោក សាន់ ម៉ាឡា អតីតសកម្មជនចលនាមាតាធម្មជាតិ កំពុងអង្គុយកាន់សៀវភៅ « នៅពីក្រោយវាំងននខ្មៅ នៅការិយាល័យបណ្តាញយុវជនកម្ពុជា(CYN) កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។ (សុត បាន/VOD)

បទយកការណ៍៖​ សកម្មជន​បរិស្ថាន​ដែល​ធ្លាប់​ជាប់​ឃុំ​ សរសេរ​សៀវភៅ​លាតត្រដាង​ពី​ជីវិត​អាប់​អួ​ក្នុង​ពន្ធនាគារ

អតីតសកម្មជនចលនាមាតាធម្មជាតិ លោក សាន់ ម៉ាឡា បានបោះពុម្ពផ្សាយសៀវភៅមួយដែលមានចំណងជើងថា «នៅពីក្រោយវាំងននខ្មៅ»ដែលរៀបរាប់ពីអារម្មណ៍ភ័យខ្លាច និងភាពអាប់អួរ នៅក្នុងពន្ធនាគារ ដើម្បីលាតត្រដាងឱ្យសាធារណជនបានដឹង និងជំរុញឱ្យស្ថាប័នគ្រប់គ្រងពន្ធនាគារកែសម្រួល។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

បទយកការណ៍៖ ស្ត្រី​បុគ្គលិក​ណាហ្គា​តវ៉ា​ទាំង​ជីវភាព​លំបាក ដើម្បី​បញ្ឈប់​ការ​កៀបសង្កត់​ពី​ថៅកែ

វិវាទការងារនៅក្រុមហ៊ុនល្បែងដ៏ធំនៅចំកណ្ដាលរាជធានីភ្នំពេញនេះ បានអូសបន្លាយរយៈពេល​​ជិត១ឆ្នាំ​មក​ហើយ ក្រោយពេលដែលក្រុមហ៊ុននេះបានប្រកាសបញ្ឈប់បុគ្គលិកចំនួន១​ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០​នាក់ ដោយលើកហេតុផលថា ជួបវិបត្តិ​ហិរញ្ញ​វត្ថុដោយសារតែបញ្ហាជំ​ងឺកូវីដ-១៩។

លោក ឡូយ លុយ និងអ្នកស្រី អឿត ហ៊ីម ជាមួយកូនប្រុសឈ្មោះ លុយ លីហៀង នៅឈរជុំគ្នានៅកន្លែងរៀបចំភេសជ្ជៈត្រៀមលក់ នៅសង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

បទយកការណ៍៖ ប្ដីប្រពន្ធ​ពិការភ្នែក​ប្ដេជ្ញា​ឱ្យ​កូន​បាន​រៀន​រហូត​ដល់​ចប់​សាកលវិទ្យាល័យ

ប្ដីប្រពន្ធ១គូដែលពិការភ្នែកទាំងពីរ ប្ដេជ្ញាប្រឹងប្រែងរកលុយដោយលក់ភេសជ្ជៈនៅក្នុងក្រុងសៀមរាប ដើម្បីឱ្យកូនប្រុសម្នាក់អាចរៀនចប់ដល់សាកលវិទ្យាល័យ ដើម្បីមានចំណេះដឹងជួយខ្លួនឯងកុំឱ្យលំបាកដូចពួកគាត់ និងអាចប្រើចំណេះដឹងទាំងនេះជួយដល់សង្គមជាតិផងដែរ។​

អ្នកស្រី សុខ លាភ អង្គុយលើកង់បីរង់ចាំដឹកភ្ញៀវ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

បទយកការណ៍៖ ស្ត្រីវ័យ៥០ឆ្នាំតស៊ូរត់កង់បីពេលយប់ ដើម្បីរកលុយមើលថែម្ដាយវ័យ៧៧ឆ្នាំ

«ម្ដាយខ្ញុំចាស់ហើយ! ខ្ញុំចង់ឱ្យគាត់បាននៅផ្ទះក្រោមអ៊ីចឹងហា៎! សព្វថ្ងៃហ្នឹង ខ្ញុំខំប្រឹងដើម្បីមើលថែទាំម្ដាយខ្ញុំ មុនពេលដែលគាត់ឃ្លាតឆ្ងាយពីខ្ញុំទៅ»។ នេះជាការលើកឡើងរបស់ស្រ្តីម្នាក់ដែលជាអ្នកប្រកបរបររត់កង់បីឥណ្ឌាប្រចាំការពេលយប់ នៅម្ដុំផ្សារទំនើបអូឡាំព្យា និងទីតាំងក្បែរៗនោះ។

សំរាមកកស្ទះនៅក្នុងប្រឡាយស្ទឹងមានជ័យ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។

បទយកការណ៍៖ សំរាម​កកស្ទះ​រាប់ខែ​នៅ​ប្រឡាយ​ស្ទឹងមានជ័យ​ជះ​ក្លិនស្អុយ​ដល់​ពលរដ្ឋ

សំរាមជាច្រើនប្រភេទ រួមមាន ថង់ប្លាស្ទិក កំប៉ុងជ័រ ប្រអប់ដាក់បាយប្រភេទស្នោ និងកាកសំណល់ស្អុយរលួយ ជាដើម មានសភាពកកណែនលើផ្ទៃទឹកនៅក្នុងប្រឡាយស្ទឹងមានជ័យ ដែលមានចម្ងាយប្រមាណ៧០០ម៉ែត្រ ខាងត្បូងស្ពានអាកាសស្ទឹងមានជ័យ។ អ្នកភូមិនិយាយ​ថា សំរាមដែលនៅលាយឡំជាមួយទឹកលូពណ៌ខ្មៅដែលហូរតាមប្រឡាយ មាន​រយៈពេល​​ប្រមាណ៨ខែមកហើយនេះ បានជះក្លិនស្អុយខ្លាំង នាំឱ្យអ្នករស់នៅក្បែរនោះ មានអាការ​ឈឺក្បាល និ​ងកើតមានសត្វមូសច្រើន។​

បទយកការណ៍៖​ ការ​ប្រើប្រាស់​អក្សរ​បរទេស​សំនៀង​ខ្មែរ​នាំ​ឱ្យ​បាត់បង់​អត្តសញ្ញាណ​និង​មោទនភាពជាតិ​

អ្នក​ជំនាញ​អក្សរសាស្ត្រ​ខ្មែរ​លើកឡើង​ថា ការ​ប្រើប្រាស់​អក្សរ​ឡាតាំង​ជា​សំនៀង​ខ្មែរ​នៅ​តែ​បន្តកើត​មាន​ច្រើន បើ​ទោះបី​ជា​មាន​កម្មវិធី​អប់រំ​ណែនាំ​ជា​បន្តបន្ទាប់​ពី​សំណាក់​ព្រះសង្ឃ និង​សាស្ត្រាចារ្យ​ផ្នែក​អក្សរសាស្ត្រ​ឱ្យ​សរសេរ​ជា​អក្សរ​ខ្មែរ​ក៏​ដោយ។

តំណាងជនជាតិដើមភាគតិចពូនង ​រស់នៅភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា លោក ក្វាង ថូល ផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធស្ថានភាពរស់នៅនៅខេត្តមណ្ឌលគិរី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១។

បទយកការណ៍៖ ជនជាតិដើមភាគតិច​នៅ​មណ្ឌលគិរី ជួបបញ្ហា​ជីវភាព​និង​ការ​ប្រែប្រួល​អាកាសធាតុ ក្រោយ​មាន​ការ​កាប់​បំផ្លាញ​ព្រៃឈើ

ខេត្តមណ្ឌលគិរី ជាទឹកដីសម្បូរទៅដោយភ្នំ ព្រៃឈើ ធនធានធម្មជាតិដ៏ស្រស់ស្អាត ដែលត្រូវបានគេស្គាល់ថា​ជាទឹកដីដែលមាន​ជនជាតិដើមភាគតិចរស់នៅច្រើន។ ជន​ជាតិដើមភាគតិចរស់នៅលើទឹកដីនេះ ភាគច្រើនជាជនជាតិដើមភាគតិចពូនង​រស់នៅអាស្រ័យផលពីធនធានធម្មជាតិទាំងអស់នោះ តាំងពីយូរលង់​ណាស់មកហើយ។

អ្នកស្រី ស៊ិង សាំ អង្គុយនៅក្រោមផ្ទះរបស់ខ្លួន ផ្ដល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មានវីអូឌី នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២។

បទយកការណ៍៖ ជនជាតិដើមកួយនៅព្រះវិហារថាខ្វះស្បៀង ដោយសារដីស្រែចម្ការពួកគេត្រូវក្រុមហ៊ុនចិនរារាំងមិនឱ្យធ្វើ

ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយរាប់រយគ្រួសារ​ នៅខេត្តព្រះវិហារ អះអាងថា ដី​ធ្វើស្រែ​និង​ចម្ការ​របស់​ពួក​គាត់ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ឈ្មោះ «ឡានហ្វេង» បាន​បំពាន​យក​១០ឆ្នាំ​មកហើយ ដែលធ្វើឱ្យជីវភាពរបស់ពួកគាត់កាន់តែលំបាកពីមួយឆ្នាំទៅមួយឆ្នាំ ខ្វះស្បៀងអាហារ និង​ជំពាក់​បំណុល​ធនាគារ។​

ចាស់ៗក្នុងឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ក្រោយពិភាក្សាពីផែនការជួយចាស់ជរា ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។ (

បទយកការណ៍៖ មនុស្ស​ចាស់​បង្កើត​ក្រុមជួយគ្នា​ដើម្បី​បន្ថយ​ភាពឯកោ

មនុស្សចាស់មួយក្រុមនៅក្នុងឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល បានចងក្រងជាក្រុមដើម្បីជួយគ្នាទៅវិញទៅមក ទាំងផ្នែកសេដ្ឋកិច្ច និងពិគ្រោះយោបល់លើបញ្ហាផ្សេងៗ ដើម្បីបន្ថយភាពឯកោ និងបង្កើនក្ដីសង្ឃឹមក្នុងជីវិត។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ