សន្ដិសុខ

ធនាគារជាតិ៖ សន្តិភាពពេញលេញមិនគួរដាក់កម្លាំងប្រដាប់អាវុធយាមតាមធនាគារទេ

ធនាគារជាតិនៃកម្ពុជាបានរំឭកដល់គ្រប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់ថា មិនគួរដាក់កម្លាំងប្រដាប់អាវុធយាមនៅក្នុងឬនៅក្បែរស្ថាប័ននោះទេ ដោយថា បច្ចុប្បន្នកម្ពុជាមានសន្តិភាពពេញលេញហើយ។​
សមាគមអាដហុក

គេហទំព័ររបស់អាដហុកត្រូវក្រុម​អ្នក​ចូល​លួច(Hacker)គ្រប់គ្រង​

គេហទំព័រផ្លូវការរបស់សមាគមការពារសិទ្ធិមនុស្សអាដហុកត្រូវបានក្រុមអ្នកចូលលួច(Hacker) មានឈ្មោះថា TurkSiberKarargh​ យកទៅគ្រប់គ្រង​​កាល​ពីម្សិលមិញ។

កងរាជអាវុធហត្ថឃាត់ខ្លួនអតីតនាយទាហានម្នាក់ជុំវិញការបង្ហោះព័ត៌មានមិនពិត

កងរាជអាវុធហត្ថខេត្តកំពង់ធំបានឃាត់ខ្លួនអតីតនាយទាហានម្នាក់កាលពីម្សិលមិញ បន្ទាប់ពីបានបង្ហោះព័ត៌មានតាមបណ្តាញសង្គម ដោយអះអាងថាខ្លួនបាត់បង់ដំណែងក្នុងកងរាជអាវុធហត្ថទាំងអយុត្តិធម៌ ដោយសារការបង្ក្រាបគ្រឿងញៀនបុគ្គលមានឥទ្ធិពល។

អគ្គីភ័យ​មួយ​នៅ​ខ័ណ្ឌ​ឬស្សីកែវ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ជា​ច្រើន​ខ្នង​​

អគ្គីភ័យមួយនៅបានកើតឡើងនៅខណ្ឌឬស្សីកែវរាជធានីភ្នំពេញនៅវេលាម៉ោង៣ទៀបភ្លីថ្ងៃនេះដែលបណ្ដាលផ្ទះប្រជាពលរដ្ឋនៅទីនោះជាច្រើន​ខ្នង​រងការខូចខាត។

កម្មករ​ជិត​​៣០០​​នាក់​នៅ​រោងចក្រ​មួយ​ក្នុង​ខេត្ត​តាកែវ​ដួល​សន្លប់​​បន្ត​​បន្ទាប់​

នគរបាល បាន​អះអាងថា កម្មករជិត ៣០០​នាក់បម្រើការងារនៅរោងចក្រមួយក្នុងខេត្តតាកែវ បានដួលសន្លាប់ ក្រោយពេល​ពួកគេឃើញកម្មករម្នាក់រងរបួសដៃពេលកំពុងបំពេញការងារ។

សមត្ថកិច្ច​ និង​មន្រ្តី​អង្គការ​ផ្តល់​ទិន្នន័យ​ខុសគ្នា​ជុំវិញ​កម្មករ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្ត​កណ្តាល​

សមត្ថកិច្ចឲ្យដឹងថា យ៉ាងហោចណាស់កម្មករ ២០នាក់បានរងរបួសធ្ងន់ស្រាល ខណៈមន្រ្តីអង្គការសង្គមស៊ីវិលថា កម្មករជាង ៣០នាក់បានរងរបួសធ្ងន់ស្រាល​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅ​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនៅថ្ងៃនេះ។

រដ្ឋាភិបាល​​ប្រកាស​​ចាត់​​វិធាន​ការ​​ផ្លូវ​ច្បាប់​​លើ​អ្នក​​ចែក​​ចាយ​​ព័ត៌មាន​​មិន​​ពិត​​ទាំង​អស់​

រដ្ឋាភិបាល​កម្ពុជា បាន​​ប្រកាស​ចាត់វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​គេ​ហទំព័រ ឬ​ទំព័រ​ហ្វេស​បុក​ណា​ដែល​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ដែល​រដ្ឋាភិបាលថា ធ្វើ​ឲ្យ​​ប៉ះ​ពាល់​​ដល់​​សន្តិសុខ​ជាតិ ​ខណៈ​អ្នក​ដែល​ចែក​រំ​លែក​ព័ត៌មាន​ទាំង​នោះ​ក៏​ប្រឈម​មុខ​ផ្លូវ​ច្បាប់​ផងដែរ។

មនុស្ស​​ជិត​​១​​ពាន់​​នាក់​​ស្លាប់​​នៅ​​ឆមាស​​ទី​​១​​​ឆ្នាំ​​នេះ​ ខណៈ​​មន្ត្រី​​ថា​ តួ​លេខ​​​គ្រោះ​​ថ្នាក់ចរាចរណ៍ថយចុះ

មន្ត្រី​នគរបាល​ចរាចរណ៍ បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ ១ពាន់​នាក់ បាន​ស្លាប់ ហើយ​ជិត ២៤០០​នាក់​ទៀត បាន​រង​របួស នៅ​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ នៅ​ក្នុង​ឆមាសទី​១ដើម​ឆ្នាំនេះ បើទោះបី​ជា​តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​ក៏​ដោយ។

តុលាការកំពូលសម្រេចបន្តឃុំខ្លួនលោក គឹម សុខ

តុលាការកំពូលកាលពីថ្ងៃសុក្រម្សិលមិញ បានសម្រេចឲ្យបន្តឃុំខ្លួនលោក គឹម សុខ អ្នកស្រាវជ្រាវនិងវិភាគបញ្ហាសង្គម ពាក់ព័ន្ធលោកចោទថា គណបក្សកាន់អំណាចស្ថិតនៅពីក្រោយឃាតកម្មលើលោកកែម​ ឡី។​ ក្រោយការបើកសវនាការកាលពីម្សិលមិញ ចៅក្រមសម្រេចតម្កល់សាដីកា កាត់ទោសលោក គឹម សុខ ហើយជាសេចក្តីសម្រេចចុងក្រោយបិទផ្លូវតវ៉ា។​ លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានី​សម្រេចឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ហើយពេលនេះលោកស្ថិតនៅក្នុងពន្ធនាគារ១៦ខែហើយ។​ លោកគឹម សុខ ធ្លាប់អត្ថាធិប្បាយចោទគណបក្សកាន់អំណាចថា នៅពីក្រោយករណីសម្លាប់លោក កែម ឡី…

នគរបាលទាត់ចោលមន្ទិលសង្ស័យជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍លើសម្ដេចក្រុមព្រះ

អគ្គស្នងការនគរបាលជាតិ បាន​ច្រានចោលព័ត៌មានជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍លើសម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ និងអ្នកម្នាង អ៊ុក ផល្លា ថា មិនមែនជារឿងនយោបាយ និងថា ជាករណីគ្រោះថ្នាក់ចរាចរណ៍សុទ្ធសាធ ដែលបង្កឡើងដោយអ្នកបើកបរ​តាក់ស៊ី។

កម្មករជិត៣០នាក់ នៅខេត្តកំពងស្ពឺរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

កម្មករ កម្មការិនីប្រមាណជិត៣០នាក់បានរងរបួសធ្ងន់និងស្រាលក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តកំពង់ស្ពឺព្រឹកមិញនេះ។

ទូត​ខ្មែរ​នៅ​ឥណ្ឌូនេស៊ី​រំឭក​តំបន់​ងាយ​មាន​ការ​បំ​ផ្ទុះ​គ្រាប់​បែក

ស្ថាន​ខ្មែរ​ប្រចាំ​នៅ​ប្រទេសឥណ្ឌូនេស៊ី​រំឭក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ធ្វើការងារ​និង​សិក្សា​នៅទីនោះ​ ឲ្យ​មាន​ការ​ប្រុង​ប្រ​យ័ត្ន​ ចំពោះ​តំបន់​មួយ​ចំនួន​ដោយ​ថា មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ​ មាន​ករណី​វាយ​ប្រហារ​ដោយ​បំ​ផ្ទុះ​គ្រាប់​បែក​ជា​បន្ត​បន្ទាប់​។​
All articles loaded
No more articles to load