ស្ថានទូត​អាមេរិក​ព្រមាន​​បុគ្គលិក​​ខ្លួន​ឲ្យ​ប្រុង​ប្រយ័ត្ន​​ពី​សុវត្ថិភាព​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី
ស្ថានទូតអាមេរិក

ស្ថានទូត​អាមេរិក​ព្រមាន​​បុគ្គលិក​​ខ្លួន​ឲ្យ​ប្រុង​ប្រយ័ត្ន​​ពី​សុវត្ថិភាព​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ព្រម​ាន​ទៅ​បុគ្គលិក​របស់​ខ្លួន​ឲ្យ​ប្រុងប្រយ័ត្នអំឡុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ខាង​មុខ បន្ទាប់​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​តាម​ចាប់​ខ្លួន​មនុស្ស​ដែល​លោក​អះអាង​ថា មានផែនការបង្កសំឡេងផ្ទុះ​នៅ​ភ្នំ​ពេញ ឬ​ក៏​ដោយ​ខេត្ត​សៀមរាប។

0 Comments
សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​ជិត​៤​ពាន់​នាក់​ពាក់​ព័ន្ធ​​នឹង​បទ​ល្មើស​គ្រឿងញៀន​​​នៅ​ត្រី​មាស​ទី​១
លោកមាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(រូបភាពពីអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន)

សមត្ថកិច្ច​ឃាត់​ខ្លួន​មនុស្ស​ជិត​៤​ពាន់​នាក់​ពាក់​ព័ន្ធ​​នឹង​បទ​ល្មើស​គ្រឿងញៀន​​​នៅ​ត្រី​មាស​ទី​១

​មនុស្ស​ជិត ៤​ពាន់​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​ក្នុង​ត្រី​មាស​ទី​១ ដើម​ឆ្នាំ​នេះ ខណៈ​ដែល​បទ​ល្មើស​​គ្រឿង​ញៀន នៅ​តែ​បន្ត​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ។

0 Comments
ស្លាប់ជិត៥០០នាក់ និងរបួសជាង ១ពាន់នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ត្រីមាសទី១
គ្រោះថ្នាក់ចរាចរណ៍មួយកាលពីពេលកន្លងទៅក្នុងខេត្តបាត់ដំបង (រួបភាពហ្វេសប៊ុក)

ស្លាប់ជិត៥០០នាក់ និងរបួសជាង ១ពាន់នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ត្រីមាសទី១

ក្រសួង​មហា​ផ្ទៃ បាន​ឲ្យ​ដឹង​ថា មនុស្ស​ដល់​ទៅ​ជិត ៥០០​នាក់ ត្រូវ​បាន​សម្លាប់ និង​ជាង ១​ពាន់​នាក់​ទៀត​បាន​រង​របួស​ធ្ងន់​ស្រាល នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ត្រី​មាស​ទី​១​ដើម​ឆ្នាំ​នេះ ដោយ​បាន​ថយ​ចុះ ១៧​ភាគរយ។ គេហ​ទំព័រ​នគរបាល​ជាតិ បាន​ចុះ​ផ្សាយ​ថា តាម​របាយការណ៍​ក្រសួង​មហាផ្ទៃ យ៉ាង​ហោច​ណាស់​មនុស្ស ៤៨០​នាក់ ត្រូវ​បាន​សម្លាប់ ហើយ​ដល់​ទៅ ១២៣៤​នាក់ បាន​រង​របួស​ធ្ងន់​ស្រាល នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ចន្លោះ​ពី​ខែមករា​ដល់​ដំណាច់​ខែ​មីនា​ឆ្នាំ​២០១៨​នេះ។ ទោះបីជាគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសច្រើន ប៉ុន្តែ របាយការណ៍​នោះ​បញ្ជាក់​ថា ករណី​​គ្រោះថ្នាក់​ ៣ខែនេះ មានការ​ថយ​ចុះ​ចំនួន​ ​១៧០​​លើក​ ឬ​ស្មើ​​នឹង ១៧ភាគរយ…

0 Comments

យោធាម្នាក់ស្លាប់ ខណៈ៥នាក់ទៀត ក្អួតចង្អោរក្រោយហូបត្រីក្រពតនៅសៀមរាប

សមត្ថកិច្ចក្រុងសៀមរាប អោយដឹងថា យោធាម្នាក់បានស្លាប់ និងមនុស្ស៦នាក់ទៀត មាន​អាការៈ​ក្អួតចង្អោរ ក្រោយពីទទួលទានត្រីក្រពត នៅសង្កាត់គោកចក ក្នុងខេត្ដសៀមរាប នៅព្រឹក​ថ្ងៃអង្គារនេះ។

0 Comments
យ៉ាង​តិច​មនុស្ស​៤​នាក់​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្សិល​មិញ
គ្រោះថ្នាក់​ចរាចរណ៍នៅសៀមរាប កាលពីពេលកន្លងទៅ (រូបថត៖ បូ សាវី)

យ៉ាង​តិច​មនុស្ស​៤​នាក់​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្សិល​មិញ

យ៉ាង​ហោច​ណាស់​មនុស្ស៤​នាក់បាន​ស្លាប់​ ហើយ៣​នាក់​ទៀត​បាន​រង​របួស​​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ជា​ថ្ងៃ​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ដំណើរ​ទៅ​រៀបចំ​សែន​ផ្នូរ​សាច់​ញាតិ​ដែល​បាន​ស្លាប់​ទៅ​ហើយ។

0 Comments

​សមត្ថកិច្ច​កំពុងតាម​រក​ឃាតករ​អា​រ​ក​សម្លាប់មនុស្ស​៣​នាក់​​​នៅ​ត្បូងឃ្មុំ​

សមត្ថកិច្ច​កំពុង​តាម​រក​ឃាត​ករ​ដែល​បាន​អាករ​សម្លាប់​មនុស្ស​៣​នាក់​ក្នុង​​ខេត្ត​ត្បូង​ឃ្មុំ​​ ដោយ​ថា ​សមត្ថកិច្ចបាន​រក​ឃើញ​តម្រុយខ្លះៗនិង​កន្លែង​លាក់​ខ្លួន​របស់​ជន​សង្ស័យ​ហើយ។

0 Comments
ព្រះមហាក្សត្រនិងសម្ដេចម៉ែនឹងយាងត្រឡប់​ពីប្រទេសចិនវិញនៅថ្ងៃនេះ
ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចម៉ែ និង​មន្ត្រីជាន់ខ្ពស់ក្នុង​ការ​ធ្វើដំណើរតាមរថភ្លើងទៅឆ្លងឆ្នាំសកលនៅខេត្តព្រះសីហនុ​កាលពីពេលកន្លងទៅ។ (រូបថត៖ ហួត វុទ្ធី)

ព្រះមហាក្សត្រនិងសម្ដេចម៉ែនឹងយាងត្រឡប់​ពីប្រទេសចិនវិញនៅថ្ងៃនេះ

ដំណើរយាងមកដល់កម្ពុជាវិញនេះ គឺបន្ទាប់ពីព្រះបាទនរោត្ដម សីហនុមុនី និងសម្ដេច មុនីនាថ សីហនុ បានយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២២ កុម្ភៈឆ្នាំ២០១៨៕

0 Comments
មនុស្សយ៉ាងតិច៤០នាក់រងរបួសដោយគ្រោះថ្នាក់ក្រឡាប់រថយន្តនៅបាត់ដំបង
អ្នករងគ្រោះថ្នាក់ពីការក្រឡាប់រថយន្តដឹកកម្មករនៅបាត់ដំបង។ រូបភាពពីអគ្គស្នងការ។

មនុស្សយ៉ាងតិច៤០នាក់រងរបួសដោយគ្រោះថ្នាក់ក្រឡាប់រថយន្តនៅបាត់ដំបង

យ៉ាងហោចណាស់មនុស្ស ៤០នាក់បានរងរបួសធ្ងន់ស្រាលដោយសារហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ក្រឡាប់​រថយន្ត​ដឹក​កម្មករនៅខេត្តបាត់ដំបង។

0 Comments

សាច់ញាតិអ្នកស្លាប់ដោយ​គ្រាប់បែកដៃ​ក្បែររដ្ឋសភាចាស់ថាមិនជឿលើ​រដ្ឋាភិបាល

​សាច់ញាតិជនរងគ្រោះក្នុងព្រឹត្តិការ​​​វាយ​​ប្រហារ​ដោយគ្រាប់បែកដៃកាលពីជាង២០ឆ្នាំមុន​ នៅទីតាំង​រដ្ឋ​សភា​ចាស់​ក្បែរ​ព្រះបរមរាជវាំង បានឲ្យដឹងថា ពួកគេ​មិនមាន​ជំនឿលើ​រដ្ឋាភិបាល​ស្វែងរកឃាតករមកផ្តន្ទាទោស​នោះទេ ដោយថាបើមិនផ្លាស់ប្តូរមេដឹកនាំថ្មី។

0 Comments

សមត្ថកិច្ច​កំពុងតាម​ចាប់​ខ្លួន​ទាហាន​ម្នាក់​ដែល​បាន​បាញ់​រះ​ទៅ​លើអ្នក​ដឹក​ឈើនៅខេត្ត​ព្រះ​វិហារ​

សមត្ថកិច្ច​ខេត្ត​ព្រះ​វិហារ​កំពុង​តាម​ចាប់​ខ្លួន​ទាហាន​ស័ក្កិមូយ​ម្នាក់​ដែល​បាន​បាញ់ប្រហារ​ទៅ​លើ​អ្នក​ដឹក​ឈើ​ដែល​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​កាលពី​ចុង​សប្តាហ៍​មុន។

0 Comments

End of content

No more pages to load