ខ្យល់​កន្ត្រាក់​បោក​បក់​ផ្ដួល​រលំ​ផ្ទះ​ពលរដ្ឋ​៣៧​គ្រួសារ​នៅ​បាត់ដំបង

យ៉ាង​ហោច​ណាស់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន ៣៧គ្រួសារ​ នៅ​ស្រុក​ចំនួន ៤ ក្នុង​​​ខេត្ត​បាត់ដំបង ​បាន​​ដួល​រលំ ​នៅ​ពេល​ខ្យល់​កន្ត្រាក់​អំឡុង​ពេល​ភ្លៀង​កក់​ខែ បាន​បោក​បក់​ទៅ​លើ​​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា​។​វេប​សាយ​នគរបាល​ជាតិ​កម្ពុជា បាន​ចុះ​ផ្សាយ​ថា ភ្លៀង​ធ្លាក់​កក់​ខែ និង​ខ្យល់​កន្ត្រាក់ កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា​នេះ បាន​ធ្វើ​ឲ្យ​ខូច​ខាត​ផ្ទះ​ប្រជា​ពលរដ្ឋ​នៅ​ស្រុក​​ថ្មគោល ២៧​ខ្នង ស្រុក​បាណន់​ចំនួន ៤​ខ្នង ​​ស្រុក​បវេល​ចំនួន ៥​ខ្នង និង​ស្រុក​រុក្ខគិរី ១​ខ្នង។ ប៉ុន្តែ គ្មាន​នរណា​ម្នាក់ ត្រូវ​បាន​គេ​រាយការណ៍​ថា​រង​គ្រោះ​ថ្នាក់​នៅ​អំឡុង​ពេល​នោះ​ទេ។

ស្លាប់​៤​នាក់​ទៀត ជំរុញ​ឲ្យ​ចំនួន​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ឡើង​ដល់​១២២​នាក់

យ៉ាង​ហោច​ណាស់​មនុស្ស​​ ៤​នាក់​បាន​ស្លាប់​ និង​ ​៣៧​នាក់ទៀត​បាន​រងរបួស​ធ្ងន់​ និងស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ដែល​ជំរុញ​ឲ្យ​ចំនួន​មនុស្ស​​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​រយៈ​ពេល ២៥​​ថ្ងៃ​ខែ​មីនា​នេះ កើន​ឡើង​ដល់​ចំនួន ១២២នាក់

ម្នាក់​ស្លាប់​ម្សិល​មិញ​ជំរុញ​ឲ្យ​តួលេខ​អ្នក​ស្លាប់​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ដល់​១១៨​នាក់

យ៉ាង​ហោច​ណាស់​មនុស្ស​​ម្នាក់​​បាន​ស្លាប់​ ប៉ុន្តែ ​១៣​នាក់ទៀត​បាន​រងរបួស​ធ្ងន់​ និងស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ដែល​ជំរុញ​ឲ្យ​ចំនួន​មនុស្ស​​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ក្នុង​រយៈ​ពេល ២៤​​ថ្ងៃ​ខែ​មីនា​នេះ កើន​ឡើង​ដល់​ចំនួន ១១៨នាក់។ ​របាយការណ៍​នគរ​​បាល​ចរាចរណ៍​ ដែលផ្សាយនៅលើវេបសាយ​នគរបាលជាតិ​កម្ពុជា​ បាន​បង្ហាញ​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​ ៧​ករណីបាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កាលពីថ្ងៃ​ម្សិល​មិញនេះ​ ដោយបានសម្លាប់​មនុស្ស​​ម្នាក់​​នាក់ ខណៈមនុស្ស​ ៨​នាក់​រងរបួសធ្ងន់ ហើយ ៥​នាក់​ទៀត​រង​របួស​ស្រាល
ផ្ទុះឡ ក្នុងរោងចក្រមួយ នៅ​ក្នុង​សង្កាត់​ភ្នំពេញថ្មី (Fresh News)

សមត្ថកិច្ច​​ឃាត់ខ្លួនមនុស្សម្នាក់បញ្ជូនទៅ​តុលាការករណី​ផ្ទុះ​ឡក្នុង​រោង​ចក្រ

​សមត្ថកិច្ចខណ្ឌ សែន សុខ ឲ្យដឹងថា ពួកគេ​បាន​ឃាត់​ខ្លួនមនុស្ស​ម្នាក់​ ពាក់ព័ន្ធទៅ​នឹង​ការធ្វេស​ប្រហែស​បណ្តាល​ឲ្យ​​ផ្ទុះឡចំហាយទឹក​ ដែលបណ្តាលឲ្យ​មនុស្ស​ម្នាក់​ស្លាប់និង​រងរបួស​៧នាក់​ទៀត​​នៅ​រោងចក្រ ​ស៊ិន តែ កាលពី​ថ្ងៃ​ទី២២មីនា។

ត្រីជាច្រើនងាប់នៅខេត្ដព្រះវិហារ ខណៈពលរដ្ឋសង្ស័យលើការបង្ហូរសំណល់ពុលចូលស្ទឹង

ត្រីជាច្រើនពាន់ក្បាលបានងាប់ជាបន្តបន្ទាប់ និងសត្វជាច្រើនទៀត រួមទាំងពលរដ្ឋមួយចំនួន កំពុងរង​ផលប៉ះពាល់​​ដល់សុខភាពក្នុងខេត្តព្រះវិហារ ខណៈពលរដ្ឋដាក់ការសង្ស័យថា បញ្ហា​នេះ​អាចបណ្តាលមកពីក្រុមហ៊ុនចិនដាំអំពៅបង្ហូរកាកសំណល់ពុល​ចូលទៅ​ក្នុង​ទឹក​ស្ទឹង​សែន។

ក្រសួងឲ្យពលរដ្ឋប្រយ័ត្នផ្គររន្ទះ ខណៈមានភ្លៀងកក់ខែពីថ្ងៃ២៥មីនាដល់៣មេសា

ក្រសួងធនធានទឹក ឲ្យដឹងថា កម្ពុជានឹងបន្ដមានភ្លៀងកក់ខែចាប់ពីថ្ងៃទី២៥មីនា ដល់ដើមខែមេសា ព្រមទាំងអំពាវនាវឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ដ្រាក់។

កម្ពុជា​និងថៃគ្រោងជួបពិភាក្សាពង្រឹងសន្តិសុខ​នៅតាមព្រំដែន

កម្ពុជា​និងប្រទេសថៃគ្រោងជួបពិភាក្សាគ្នា ដើម្បី​ពង្រឹងសន្តិសុខ និងទប់ស្កាត់បញ្ហា​មិនប្រក្រតី​នានា នៅ​តាម​បណ្តោយ​ព្រំដែននៃប្រទេសទំាងពីរ​ នា​ចុងខែមីនាខាង​មុខ​នេះ។

តុលាការកាត់ទោសឲ្យ ជួប សំលាប់ ​ជាប់ពន្ធនាគារ១ជីវិត

សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស​ឲ្យលោក អឿត អាង ហៅ ជួប សំលាប់ ជាប់ពន្ធនាគារអស់មួយជីវិត ដោយចោទថាបានបាញ់សម្លាប់លោក កែម ឡី កាលពីឆ្នាំ២០១៦។
ផ្ទុះឡ ក្នុងរោងចក្រមួយ នៅ​ក្នុង​សង្កាត់​ភ្នំពេញថ្មី (Fresh News)

កម្មការិនីម្នាក់ស្លាប់និង៧នាក់ទៀត​រងរបួស ករណីផ្ទុះឡក្នុងរោងចក្រ​

យ៉ាងហោចណាស់​ស្ត្រីជាកម្មការិនីម្នាក់បានស្លាប់ និងមនុស្ស ៧នាក់ទៀតរងរបួស នៅក្នុងករណីផ្ទុះឡ ក្នុងរោងចក្រមួយ នៅ​ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ នៅរសៀលថ្ងៃនេះ។
All articles loaded
No more articles to load