ក្រុមគ្រួសារត្រកូល “ហ៊ុន” (Reuters)

បែកធ្លាយសារឆ្លើយឆ្លងរបស់ភរិយានិងកូនប្រុសស្រី លោក ហ៊ុន សែន

សារឆ្លងឆ្លើយដែលគេសង្ស័យថា ជាសាររបស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ដ្រី ត្រូវបានគេផ្សព្វផ្សាយជាសាធារណៈ ដោយមានទាំងការទាក់ទងគ្នាជាមួយមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាល និងក្រុមអ្នកជំនួញនៅកម្ពុជា អំពីរឿងរកស៊ីក្រៅផ្លូវការ និងការរំលោភអំណាច។
តូបអាជីវករជិត១០០តូបនៅនៅផ្សារពោធិលង្ការ ក្រុងសៀម​​រាប ត្រូវបានអគ្គីភ័យឆាបឆេះ (បូ សាវី)

តូបអាជីវករជិត១០០តូបនៅខេត្ដសៀមរាបត្រូវបានភ្លើងឆាបឆេះ

តូបលក់ដូររបស់អាជីវករជិត១០០តូបនៅផ្សារពោធិលង្ការ ក្រុងសៀម​​រាប ត្រូវបានអគ្គីភ័យឆាបឆេះ នៅព្រឹកថ្ងៃនេះ ដោយសង្ស័យឆ្លងខ្សែចរន្ដរអគ្គិសនីពីបង្គោលភ្លើងក្បែរផ្សារ។

អ្នកប្រើបណ្តាញសង្គមបង្ហាញ​រូបភាពខុសគ្នាចំពោះ​​ឃាតករបាញ់សម្លាប់លោក កែម ឡី

អ្នក​ប្រើប្រាស់បណ្តាញសង្គម​មួយចំនួន​បានចែករំលែករូបភាព​ខុសគ្នា ពាក់ព័ន្ធនឹងករណីឃាតកបាញ់សម្លាប់​លោក កែម​ ឡី កាលពីថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦។ ការប្រៀបធៀបរូបភាពខុសគ្នានេះធ្វើបន្ទាប់ពីតុលាការបានបើកសវនាការកាត់ទោស បុរស អឿត អាង ហៅ ជួប សំលាប់ កាលពីម្សិលមិញ។
លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក នាយករដ្ឋមន្ត្រី)

លោក ហ៊ុន សែន ចោទអាមេរិកថាបានសម្លាប់កុមារកម្ពុជាជាច្រើននៅសម័យសង្គ្រាម

នៅពេលដែលអាមេរិកឈ្លានពានកម្ពុជា តើមានកុមារប៉ុន្មានទៅ ដែលបានស្លាប់ របួសពិការ និងបង្កើននៅស្ថានភាពខ្វះអាហារូបត្ថម្ភ។ កុមារនៅឥណ្ឌូចិន ទាំងវៀតណាម ឡាវ ទាំងកម្ពុជានេះច្រើនណាស់ រហូតមកដល់ឥឡូវ មិនទាន់អស់នូវផលវិបាករបស់វា...

កម្ពុជា​លុប​ចោល​សមយុទ្ធយោធា​​ប្រចាំ​ឆ្នាំ​ជាមួយ​អូស្ត្រាលី បន្ទាប់​ពី​សហរដ្ឋ​អា​មេរិក

ក្រសួង​ការ​ពារជាតិ​បាន​ឲ្យ​ដឹង​ថាសមយុទ្ធ​ប្រចាំ​ឆ្នាំ​របស់​កម្ពុជានិង​អូស្ត្រាលី «ដោនគោព្រៃ Dawn Kouprey» ដែល​ធ្លាប់​បាន​ធ្វើ​កាលពី​កន្លង​ទៅនោះ ត្រូវ​បាន​កម្ពុជា​ស្នើ​សុំ​ផ្អាក​មួយ​រយៈ​ ក្រោម​ហេតុ​ផលថាដើម្បី​ត្រៀម​រៀប​ចំសណ្តាប់​ធ្នាប់​ដល់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧និង​២០១៨។

ក្មេង៧នាក់ស្លាប់ដោយសារលិចទូក

ក្មេងស្រី៧នាក់ដែលមានអាយុចាប់ពី៦ឆ្នាំដល់១៣ឆ្នាំបានស្លាប់ ដោយសារលិចទូកនៅខេត្តព្រះសីហនុនៅព្រឹកនេះ។នេះបើតាមវេបសាយអគ្គស្នងការនគរបាលជាតិ។

គ្រោះ​ថ្នាក់​ចរាចរណ៍​ម្សិលមិញ ស្លាប់​មនុស្ស​​ម្នាក់ ​របួស​១២​នាក់

យ៉ាង​ហោច​មនុស្ស ១​នាក់ បាន​ស្លាប់ និង ១២​នាក់​ទៀត បាន​រង​របួស​ធ្ងន់​ស្រាល នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។​ របាយការណ៍​នគរបាល​ចរាចរណ៍​ដែល​ផ្សាយ​នៅ​វេបសាយ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា គ្រោះ​ថ្នាក់​ចរាចរណ៍ ៦​​ករណី បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​សម្លាប់​មនុស្ស ១​នាក់ ខណៈ​មនុស្ស ៩​នាក់​រង​របួស​ធ្ងន់ ហើយ ៣​នាក់​ទៀត​រង​របួស​ស្រាល។

រដ្ឋាភិបាលបញ្ជាឲ្យពង្រឹងការអប់រំពលរដ្ឋផលប៉ះពាល់ដោយសារមីន

រដ្ឋាភិបាលបញ្ជាទៅអាជ្ញាធរមីន និងស្ថាប័នពាក់ព័ន្ធពង្រឹងការ​អនុវត្តកម្មវិធី​អប់រំប្រជា​ពល​រដ្ឋ​ទូទៅ​ ដែល​រស់​​នៅ​ក្នុង​តំបន់រងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយថាដើម្បី​ទប់ស្កាត់​និង​កាត់​​បន្ថយ​ចំនួន​អ្នកគ្រោះថ្នាក់​។

ក្រុមហ៊ុន Emirates Airlines នឹងហោះហើរពីឌូបៃមកភ្នំពេញ

ក្រុមហ៊ុនអាកាសចរណ៍អេមមឺរ៉េត (Emirates Airlines) នឹងធ្វើការហោះហើរមកភ្នំពេញ ចាប់ពីខែកក្កដាក្នុងឆ្នាំនេះ ដោយប្រើប្រភេទយន្តហោះប៊ូអ៊ីង៧៧៧ (Boeing 777-300ER)។ នេះបើតាមព័ត៌មាន Emirates News។
All articles loaded
No more articles to load