មនុស្ស​៤​នាក់​បាន​​រង​​របួស​ធ្ងន់​​និង​​ស្រាល​​ក្នុង​ករណី​​ផ្ទុះ​​គ្រាប់​​នៅ​​ខេត្ត​ពោធិ៍​សាត់​​

កុមារ៣នាក់និង​យុវជន​ម្នាក់ បាន​រង​របួសធ្ងន់និង​ស្រាល​ក្នុងករណី​ផ្ទុះ​គ្រាប់​សំណល់​ពី​សង្គ្រាម ក្រោយពី​ពួក​គេ​បាន​យក​គ្រាប់​នោះ​មក​គប់​លេង​ជាច្រើន​សារ​បណ្តាល​ឱ្យ​ផ្ទុះ​ត្រូវ។

បាក់​ដង​​សន្ទូច​​នៅ​​ក្រុង​​ប៉ោយ​ប៉ែត​បណ្តាល​​ឱ្យ​​មនុស្ស​៥​នាក់​​ស្លាប់​និង​៤​នាក់​​រង​​របួស​

​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យបានឱ្យ​ដឹង​ថា យ៉ាងហោចណាស់មាន​មនុស្សជិត១០នាក់បាន​ស្លាប់និង​រង​របួស ក្នុង​ហេតុការណ៍​បាក់ដង​សន្ទូច​នៅក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែងក្នុង​ក្រុង​ប៉ោយប៉ែត នៅ​រសៀល​ថ្ងៃពុធ​នេះ។

ក្រសួង​​រ៉ែ​ កំណត់​​បទ​​ប្ប​ញ្ញ​ត្តិ​​បច្ចេក​ទេស​​សុវត្ថិ​ភាព​​សម្រាប់​​អាជីវ​​កម្ម​​លក់​​ហ្គា​ស​និង​​ប្រេង​រំអិល​​

ក្រសួង​រ៉ែ និង​ថាមពល កំណត់​បទប្បញ្ញត្តិ​បច្ចេកទេស​សុវត្ថិភាព​សន្និធិ ​(ទុកដាក់​) ឧស្ម័ន​អិ​លភី​ជី​(LPG​)ឬហ្គាស និង​ប្រេងរំអិល​ក្នុង​កំប៉ុងឬធុង ដើម្បី​លក់និង​ប្តូរ​ដល់​យានយន្ត សម្រាប់​អាជីវ​កម្ម​លក់​ហ្គា​សនិង​ប្រេងរំអិល សំដៅលើ​កកម្ពស់​សុវត្ថិភាពនិង​សណ្តាប់​ធ្នាប់​សាធារណៈ។

កម្មករ​​១​នាក់​ស្លាប់​និង​៣៣​នាក់​​រង​​របួស​ក្នុង​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​នៅ​​ខេត្ត​​ព្រះ​សីហនុ​​

ក្រសួងការងារបាន​ឱ្យដឹង​នៅ​ថ្ងៃនេះ​ថា មានកម្ម​ករ​ម្នាក់បាន​ស្លាប់និង៣៣នាក់រង​របួស ដោយ​សារ​ឧប​ទ្ទ​វហេតុ​គ្រោះថ្នាក់​ចរាចរណ៍បង្កឡើង​ដោយរថយន្ត​កុង​ទី​ន័​រ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ស្ថិត​ក្នុង​ភូមិ​ពូ​ធឿង ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

អាជ្ញាធរ​​រាជ​ធានី​​ភ្នំពេញ​ណែ​នាំ​​ឱ្យ​លុប​បំបាត់​​ទី​​តាំង​​លក់​​ហ្គាស​​អនា​ធិប​តេយ្យ​​ឱ្យ​អស់

​អភិបាល​រាជធានី​ភ្នំពេញបាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ​ត្រួតពិនិត្យនិង​លុបបំបាត់​កន្លែង​លក់​ហ្គាស​អនាធិបតេយ្យ ដើម្បី​បញ្ចៀស​ការ​រំខាននិង​បង្ការ​ហានិភ័យ​ដល់​ប្រជាពលរដ្ឋ។

ក្រសួង​សុខា​ភិបាល​ស្នើ​​អាជ្ញា​ធរ​​បង្កើន​​ការ​​ការពារ​​មណ្ឌល​​ចត្តា​ឡី​ស័​ក ​

ក្រសួងសុខាភិបាលបាន​ស្នើ​ដល់​អាជ្ញាធរ​នៅ​តាម​បណ្តា​រាជធានី​-ខេត្ត​ទាំងអស់ បង្កើន​ការ​យាមកាម​នៅ​តាម​មណ្ឌល​ចត្តាឡីស័​កឱ្យបាន​តឹង​រ៉ឹង​បន្ថែម​ទៀត ដើម្បី​ចៀសវាង​មាន​អ្នក​រត់ចេញ​ពី​មណ្ឌល​ចត្តាឡីស័​កបន្ត​ទៀត។

បុរស​​ពីរ​​នាក់​បាន​​ស្លាប់​​ដោយ​សារ​​ផ្ទុះ​​គ្រាប់​​នៅ​​ខេត្ត​ពោធិ៍​សាត់​

​អាជ្ញាធរ​ខេត្តពោធិ៍សាត់បាន​ឱ្យដឹង​ថា មាន​បុរស​ពីរ​នាក់​បាន​ស្លាប់នៅក្នុង​ករណី​ផ្ទុះ​គ្រាប់​មិនទាន់​ផ្ទុះ នៅ​ចំណុច​ភូមិ​ដីក្រហម ឃុំ​អន្លង់រាប ស្រុក​វាលវែង ដោយ​សង្ស័យ​ថា ជនរងគ្រោះ​យក​គ្រាប់​នោះ​ទៅ​ដំ​លេង។

ការ​សិក្សា​​មួយ​​រក​​ឃើញ​ថា​ អំពើ​​ហិង្សា​​ក្នុង​​គ្រួសារ​​ធ្លាក់​ចុះ​៣២​ភាគ​រយ​​អំឡុង​​វិបត្តិ​​កូ​វីដ​១៩​​

របាយការណ៍​សិក្សា​មួយ​រក​ឃើញថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​បាន​ធ្លាក់ចុះ​ដល់ទៅ៣២ភាគរយ អំឡុង​ពេល​វិបត្តិ​សុខភាព​សកល ដែល​បង្កឡើង​ដោយ​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​កើតឡើង​អស់​រយៈពេល​ជាង​កន្លះ​ឆ្នាំ​មក​ហើយ​នោះ។

រដ្ឋ​មន្ត្រី​​ក្រសួង​ព័ត៌មាន​​ថ្លែង​​ថា​ មិន​​គាំ​ទ្រ​​ឱ្យ​​បង្កើត​​ច្បាប់​​ប្រឆាំង​​នឹង​​ដំណឹង​​ក្លែង​ក្លាយ​​

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន លោក ខៀវ កា​ញា​រី​ទ្ធ ថ្លែង​ថា ក្រសួង​មិន​គាំទ្រ​ឱ្យ​បង្កើត​ច្បាប់​សម្រាប់​គ្រប់គ្រង​លើ​ព័ត៌មាន​មិន​ពិត និង​ដំណឹង​ក្លែងក្លាយ​នោះ​ទេ ដោយ​លោក​យល់ថា ច្បាប់​នេះ​មិនបានការ​ពារ​ផលប្រយោជន៍​រួម​ឡើយ។

អ្នក​​រួច​ផុត​​ពី​​ស្លាប់​​រំលឹក​​ពី​​ហេតុ​​កា​រណ៍​​ផ្ទុះ​​ហ្គាស​និង​​ប្រផ្នូល​​មុន​​ពេល​​កើត​ហេតុ​​

កាលពី​ថ្ងៃសៅរ៍​នៅ​ម៉ោង​ប្រហែល៤និង៣០នាទី​រសៀល កូនស្រី​អាយុ៨ឆ្នាំ​របស់​លោក ប្រាក់ ឡាំ​ហុង បាន​ដាស់​លោក​ពី​ដំណេក​ថ្ងៃ ខណៈ​សំឡេង​ផ្ទុះ​ធ្វើ​ឱ្យ​កក្រើក​ជាន់​ខាងក្រោម​នៃ​ហាង​បញ្ចូល​ហ្គា​សរ​បស់​ក្រុម​គ្រួសារ​លោក​នៅក្នុង​ខណ្ឌដូនពេញ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ