ទីតាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

សមត្ថកិច្ច​បញ្ជូន​ជនជាតិចិន​៣នាក់​ ដែល​លួច​ប្រាក់​ជនជាតិចិន​ដូចគ្នា​ប្រហែល​៣០ម៉ឺនដុល្លារ​ ទៅ​តុលាការ​​

មន្ត្រីនគរបាលខេត្តពោធិ៍សាត់ បញ្ជូនជនជាតិចិន៣នាក់ទៅតុលាការ ដើម្បីចាត់វិធានការច្បាប់បន្ត ពាក់ព័ន្ធនឹងបទល្មើសលួចប្រាក់​ពីជនជាតិចិនដូចគ្នា ប្រហែល៣០ម៉ឺនដុល្លារអាមេរិក កាលពីចុងសប្តាហ៍មុន ខណៈសមត្ថកិច្ចកំពុងតាមស្វែងរកជនល្មើសម្នាក់ទៀតដែលរត់គេចខ្លួន។

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦ និង០០នាទី កម្លាំងសមត្ថកិច្ចបានបង្កើតជាគណៈកម្មការឆែកឆេរ (ពាក់ព័ន្ធករណីចាប់ជំរិត) ជាលទ្ធផលក្នុងការឆែកឆេរ រកឃើញមានអាវុធខ្លី០១ដើម ម៉ាក ZORAKI MOD914-TD AUTO R3DTSC1-2100172 បង់០១ គ្រាប់ចំនួន ០៨គ្រាប់។

សង្គមស៊ីវិលជំរុញអាជ្ញាធរចាប់ជនល្មើសបាញ់បោះខុសច្បាប់ដើម្បីរក្សាសន្តិសុខជូនពលរដ្ឋ

មន្រ្តីសង្គមស៊ីវិលអំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធពង្រឹងការអនុវត្តច្បាប់ និងចាប់ជនល្មើសបាញ់បោះដោយសេរីនៅក្នុងរាជធានីភ្នំពេញ មកផ្តន្ទាទោសតាមច្បាប់ ដើម្បីកុំឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋ ។

អាជ្ញាធរ​ខេត្តស្ទឹងត្រែង​ចេញ​មុខ​ការពារ​ករណី​ហិង្សា​លើ​ជន​សង្ស័យ​លួចរថយន្ត

អ្នកនាំពាក្យរដ្ឋបាល​​ខេត្តស្ទឹងត្រែងមួយរូបបានថ្លែងការពារករណីប្រើប្រាស់ហិង្សាក្នុងការចាប់ខ្លួនជនសង្ស័យ​មួយ​រូប​ដែលលួច​រថយន្ត​មន្ត្រី​អាវុធហត្ថ​ខេត្ត​ កាលពីដើមខែកន្លងទៅ បន្ទាប់ពីវីដេអូនៃ​ការ​ប្រើប្រាស់​អំពើហិង្សានេះត្រូវបានចែករំលែក និងរងនូវការរិះគន់ជាច្រើននៅលើបណ្ដាញសង្គម។

ចំណុចកើតហេតុករណីអ្នកគាំទ្រគណបក្សភ្លើងទៀនម្នាក់ លោក ប៉ូ ហ៊ីនលាន រស់នៅភូមិព្រីង ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់ ក្នុងពេលកំពុងរកត្រី កាលពីទាបភ្លឺថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២០២២។

អ្នកគាំទ្រ​បក្សភ្លើងទៀន​ខេត្តត្បូងឃ្មុំ​មួយរូប​ត្រូវ​បាន​ជន​មិនស្គាល់​មុខ​បាញ់​សម្លាប់

អ្នកគាំទ្រគណបក្សភ្លើងទៀនមួយរូបនៅខេត្តត្បូងឃ្មុំ ត្រូវបានគេបាញ់ជាច្រើនគ្រាប់បណ្ដាលឱ្យស្លាប់ភ្លាមៗ ខណៈសមត្ថកិច្ចនៅមិនទាន់អាចឆ្លើយបាន ថាតើអំពើឃាតកម្មនេះបណ្ដាលមកពីមូលហេតុអ្វីឱ្យពិតប្រាកដនៅឡើយ។

លោក ហឿន ស៊ីនាត សកម្មជនដីធ្លីម្នាក់នៅស្រុកតំបែរ ខេត្ត​ត្បូង​ឃ្មុំ បង្ហាញស្នាមលើថ្ពាល់ដែលត្រូវបានជនមិនស្គាល់មុខ​ព្រួតវាយឱ្យរងរបួស ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។

សកម្មជន​ដីធ្លី​នៅ​ត្បូងឃ្មុំ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​វាយ​រង​របួស ខណៈ​មក​ចូលរួម​សិក្ខាសាលា​នៅភ្នំពេញ

សកម្មជនដីធ្លីម្នាក់នៅស្រុកតំបែរ ខេត្ត​ត្បូង​ឃ្មុំ ត្រូវបានជនមិនស្គាល់មុខ​ព្រួតវាយឱ្យរងរបួស ខណៈលោកមកចូលរួមសិក្ខាសាលា​មួយ​នៅរាជធានីភ្នំពេញ។

ជន​រងគ្រោះ​ជា​សិស្ស​សាលា​ដែល​ជួប​ឧបទ្ទវ​ហេតុ​លិច​ទូក​ដ​ កាលពីយប់ថ្ងៃទី១៣ នៅ​​​ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

សមត្ថកិច្ចកំពុងបន្តស្វែងរកជនរងគ្រោះចុងក្រោយដែលជួបឧបទ្ទវហេតុលិចទូកនៅខេត្តកណ្ដាល

សមត្ថកិច្ចពាក់ព័ន្ធ កំពុងបន្តស្វែងរកជនរងគ្រោះចុងក្រោយ​​ដែលជួប​ឧបទ្ទវហេតុ​លិច​ទូកដ នៅ​ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

ជន​រងគ្រោះ​ជា​សិស្ស​សាលា​ដែល​ជួប​ឧបទ្ទវ​ហេតុ​លិច​ទូក​ដ​ កាលពីយប់ថ្ងៃទី១៣ នៅ​​​ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានរកឃើញនៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

លោក ហ៊ុន សែន ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​ស្វែងរក​និង​ជួយ​ដល់​ជនរងគ្រោះ​ក្នុង​ឧបទ្ទវហេតុ​លិចទូក​នៅ​ខេត្តកណ្ដាល

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសាររំលែកទុក្ខ និង​បញ្ជាទៅសមត្ថកិច្ចពាក់ព័ន្ធ បន្ត​ស្វែង​រក និង​ជួយ​ដល់​ជន​រងគ្រោះ​ជា​សិស្ស​សាលា​ដែល​ជួប​ឧបទ្ទវ​ហេតុ​លិច​ទូក​ដ​ នៅ​​​ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង ថ្លែងក្នុងពិធីប្រណាំងទូក បណ្ដែតប្រទីប អបអរបុណ្យចេញព្រះវស្សាខេត្តបាត់ដំបង នៅវេទិកាអុំទូកមាត់ស្ទឹងសង្កែ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

លោក ស ខេង ថា​បទល្មើស​គ្រឿងញៀន​ក្លាយ​ជា​ប្រពៃណី និង​ស្នើ​ទៅ​គ្រប់​ភាគី​ទប់ស្កាត់​ឱ្យ​បាន​ជោគជ័យ

មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច លើក​​ឡើងថា កម្ពុជា​ជា​កន្លែងដែល​​ជន​ខិលខូចលួចប្រព្រឹត្ត​អំពើ​ល្មើសគ្រឿង​ញៀន ហើយ​ក្លាយ​ជា​ជំងឺ​ក្នុង​សង្គម និង​​ទៅ​ជា​ប្រពៃណី ដែល​​ការណ៍​នេះ លោក​អំពា​វ​នាវ​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ​ និងពលរដ្ឋទាំង​អស់​ ត្រូវរួម​គ្នាបង្ការនិងទប់ស្កាត់បទល្មើសនេះឱ្យ​បានជោគជ័យ។

បន្ដុំសំណង់អាគារកាស៊ីណូនៅក្រុងបាវិត ខេត្តស្វាយរៀង។

ពលករ​បរទេស​ជាច្រើ​ននាក់​ត្រូវបាន​ដឹក​ពី​ក្រុងព្រះសីហនុ​ទៅ​កាន់​ក្រុងបាវិត​បន្ទាប់​ពី​ការ​បង្ក្រាប

ខេត្តព្រះសីហនុ ដែល​ស្ថិតនៅជាប់មាត់សមុទ្រ ភាគខាងត្បូងប្រទេសកម្ពុជា បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការឆ្មក់របស់នគរបាល ចំពោះការជួញដូរមនុស្ស ដែលត្រូវបានរកឃើញថា មានការបង្ខាំង ការ​ធ្វើទារុណកម្ម និងមានពលករបរទេសរាប់ពាន់នាក់ដែលមិនមានឯកសារត្រឹមត្រូវ។ អស់រយៈពេលជាងមួយឆ្នាំមកនេះ ពលករបរទេសជាច្រើននាក់បានចាញ់បោកគេមកធ្វើការនៅកម្ពុជា ដែលការងារនោះជាការឆបោកតាមអ៊ីនធឺណិត និងត្រូវបានបង្ខំឱ្យបង់ប្រាក់រាប់ពាន់ដុល្លារ​ជាថ្នូរនឹងការដោះលែង។

កម្មករ​ត្រូវបាន​ជួយសង្គ្រោះពីការឆបោក រត់​គេចចេញ​ពី​មណ្ឌល​ស្នាក់នៅ​ដែល​អាជ្ញាធរ​រៀបចំឱ្យ

កម្មករ​ ១០​នាក់ដែល​ត្រូវ​បាន​ជួយសង្គ្រោះចេញពី​ទីតាំងប្រតិបត្តិការឆបោក​ បាន​នាំគ្នារត់​គេច​ចេញពីមណ្ឌលមួយកន្លែង​ដែលអាជ្ញាធររៀបចំឱ្យស្នាក់នៅបណ្ដោះអាសន្ន ​ក្នុង​រាជធានី​ភ្នំពេញ កាលពីយប់ថ្ងៃពុធកន្លងទៅ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ