អាជីវករ​ថា​លក់​ម្ហូប​អាហារ​ឡើង​ថ្លៃ​ដោយ​សារ​ទិញ​ចូល​ថ្លៃ​ដែរ​

អាជីវករមួយចំនួន លើកឡើងថា មូលហេតុដែលពួកគាត់លក់បន្លែ សាច់ និងគ្រឿងទេសផ្សេងៗទៀត ឡើងថ្លៃខុសពីពេលធម្មតា ដោយសារប្រភពនាំចូលដែលពួកគាត់ទិញយកមកលក់បានដំឡើងថ្លៃ។​

សាលា​រៀន​រដ្ឋ​មួយ​ចំនួន​ដាក់​អាកុល​លាង​ដៃ និង​ឧបករណ៍​វាស់​កម្តៅ​

សាលារៀនរដ្ឋមួយចំនួននៅរាជធានីភ្នំពេញ បានដាក់អាល់កុលលាងដៃ និងឧបករណ៍ស្ទង់កម្តៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់សិស្ស ខណៈសាលារៀនខ្លះទៀត មិនបានដាក់សម្ភារទាំងនោះទេ។

សមយុទ្ធនាគមាស​កងទ័ពកម្ពុជា-ចិន នឹងនៅតែរៀបចំដូចការគ្រោងទុក

មន្រ្តី​ជាន់​ខ្ពស់​ក្រសួងការពារជាតិ បាន​អះអាងថា​«សមយុទ្ធនាគមាស​ឆ្នាំ២០២០» រវាងកងទ័ពកម្ពុជានិងចិន នឹងនៅតែធ្វើឡើងដូចការគ្រោងទុក។

កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រៃវែង​​បញ្ជូន​កង​វិស្វកម្ម​​ម្នាក់​​ទៅ​តុលាការ ក្រោយ​វាយ​ពលរដ្ឋ​ដល់​ផ្ទះ​

មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង អះអាងថា សមត្ថកិច្ចបានបញ្ជូនមន្ត្រីយោធាកងវិស្វកម្មក្រសួងការពារជាតិម្នាក់ទៅសាលាដំបូងខេត្ត កាលពីថ្ងៃទី២៦ ខែកុម្ភៈ និងកំពុងស្វែងរក​ចាប់​ខ្លួនបក្សពួកផ្សេងទៀត ក្រោយពីពួកគេបានលើកគ្នាទៅវាយប្រជាពលរដ្ឋដល់ផ្ទះ។ ​

ពលរដ្ឋ​ដែល​ផ្ទះ​បាក់​ចូល​ទន្លេ​នៅ​ក្រុង​តាខ្មៅ​ស្នើ​អាជ្ញាធរ​រក​កន្លែង​សម្រាប់​រស់នៅ​

ប្រជាពលរដ្ឋរស់នៅតាមបណ្តោយដងទន្លេបាសាក់ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលផ្ទះរបស់ពួកគាត់បាក់ស្រុតដីចូលទន្លេ អំពាវនាវឱ្យរដ្ឋាភិបាលពន្លឿនរកកន្លែងសម្រាប់រស់នៅ ដោយថា ពួកគាត់កំពុងជួបការលំបាកវេទនាខ្លាំង រស់នៅក្រោមតង់។

AIP ជំរុញ​ឱ្យ​ពង្រឹង​ការ​អប់រំ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ដល់​យុវជន​

អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា(AIP) ជំរុញឱ្យមានការពង្រឹងបន្ថែមលើការអប់រំចំណេះដឹងផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយសារក្រុមនេះទទួលរងគ្រោះច្រើនជាងគេក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។​

ផ្ទះ​១៦​ខ្នង​ និង​បន្ទប់​ជួល​ ៧៩​បន្ទប់​​នៅ​ខណ្ឌ​ឬស្សីកែវ​​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​​ព្រឹក​នេះ​

មន្ត្រីការិយាល័យរដ្ឋបាលខណ្ឌឬស្សីកែវ បានឱ្យដឹងថា យ៉ាងហោចណាស់ផ្ទះ ១៦ខ្នង និងបន្ទប់ជួលចំនួន ៧៩បន្ទប់ ត្រូវបានអគ្គិភ័យឆាបឆេះនៅព្រឹកថ្ងៃនេះ ប៉ុន្តែ មិនបណ្តាលឱ្យមានមនុស្សរងរបួស ឬស្លាប់នោះទេ។

លោកអ៊ិត សំហេង ប្តេជ្ញាទប់ស្កាត់ការតវ៉ាក្នុងរូបភាពនយោបាយ

រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងជាប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា ដឹកនាំការប្រជុំនៅថ្ងៃនេះ ស្តីពីការដោះស្រាយបាតុកម្ម-កូដកម្ម ហើយបានប្តេជ្ញាបន្តទប់ស្កាត់សកម្មភាពតវ៉ាផ្សេងៗក្រោមរូបភាពនយោបាយចង់ផ្តួលរំលំរដ្ឋាភិបាល។​​

ផ្សារ​ឃ្លាំង​រំសេវ​​ប្រកាស​បិទដើម្បី​រៀប​ចំ​សាងសង់​អាគារ​ថ្មី

ផ្សារ​លក់​ទូរសព្ទ​ដ៏​ធំ​មួយ​នៅ​រាជធានី​ភ្នំពេញ ​ត្រូវ​បាន​ម្ចាស់​ផ្សារ​ប្រកាស​បិទ​ដំណើរការ​​នៅ​រយៈពេល​២ខែ​ទៀត ដើម្បី​រៀប​ចំ​សាងសង់​អាគារ​ថ្មី។

របាយការណ៍មួយបង្ហាញ​ថា ​កុមារកម្ពុជាជាង៦០០នាក់​នៅតែ​បន្ត​ធ្វើ​ជាកម្មករ​ឡឥដ្ឋ

របាយការណ៍ស្រាវជ្រាវថ្មីមួយបង្ហាញថា កុមារកម្ពុជាអាយុក្រោម១៨ឆ្នាំជាង៦០០នាក់​​នៅ​តែ​បន្ត​​ធ្វើ​ការនៅក្នុងវិស័យ​ឧស្សាហ​កម្មផលិតឥដ្ឋ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ