សហជីព​ទាមទារ​ទៅ​អាជ្ញាធរឱ្យ​ស្វែង​រក​ចាប់ខ្លួន​ក្រុម​បុរស​ប្រើហិង្សាលើមន្ត្រីរបស់ខ្លួន

សម័្ពន្ធសហជីពស៊ីខៅឌូ បានថ្កោលទោស និងទាមទារ​ទៅអាជ្ញាធរពាក់ព័ន្ធ ឱ្យ​ស្រាវជ្រាវចាប់ជនមួយក្រុម​(បុរស ៥​នាក់) ដែលបានប្រើអំពើហិង្សាលើមន្ត្រីសហជីពស៊ីខៅឌូ កាលពីម្សិលមិញ។

លោក ព្រាប កុល សង្ស័យ​ថា ការ​ឆ្លងចរន្តអគ្គិសនី​ទំនង​ជាមូល​ហេតុ​​នៃ​អគ្គិភ័យ​លើ​ផ្ទះ​លោក

នាយក​ប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល សង្ស័យថា ផ្ទះរបស់លោកឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆាប់ឆេះជាន់ផ្ទាល់ដី និងជាន់ទី១ ទាំងស្រុង និងធ្វើឱ្យខូចខាតសម្ភារប្រើប្រាស់មួយចំនួន ដោយគិតជាទឹកប្រាក់ប្រហែលជា១​ម៉ឺន ៥​ពាន់​ដុល្លារ។

អាមេរិក​សហការស៊ើបអង្កេតករណីបាក់ដងស្ទូចនៅកោះពេជ្រ

ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បញ្ជាក់ថា ខាងទូតកំពុងតែសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីស៊ើបអង្កេតរកមូលហេតុពិតជុំវិញករណីបាក់ដងស្ទូចនៅការដ្ឋានសំណង់មួយកន្លែងនៅមជ្ឈមណ្ឌលកោះពេជ្រ បណ្តាលខូចរថយន្ត និងមន្ត្រីទូតម្នាក់រងរបួស។​

បាក់ដងស្ទូចការដ្ឋានសំណង់នៅកោះពេជ្រ ប៉ះរថយន្តនិងមន្ត្រីទូតអាមេរិក​

បាក់ដងស្ទូចនៅការដ្ឋានសំណង់នៅមជ្ឈមណ្ឌលកោះពេជ្រនៅព្រឹកថ្ងៃអង្គារនេះ បានបណ្តាលឱ្យខូចរថយន្ត និងមន្ត្រីទូតអាមេរិក​ម្នាក់រងរបួស។​

សមត្ថកិច្ចខេត្តបាត់ដំបងឃាត់ខ្លួនប្រជាការពារភូមិដែលប្រើហិង្សាលើជនពិការវ័យជិត៦០ឆ្នាំម្នាក់​

សមត្ថកិច្ចខេត្តបាត់ដំបង បានឃាត់ខ្លួនប្រជាការពារភូមិដែលប្រើអំពើហិង្សាលើជនពិការវ័យជិត៦០ឆ្នាំម្នាក់ ក្រោយមានការចែកចាយវីដេអូហេតុការណ៍ហិង្សានោះតាមបណ្តាញសង្គម។

អតីត​យោធិន​ពិការម្នាក់ប្ដឹង​អតីត​មេបញ្ជាការ​រង​ភូមិភាគ៥​ពី​បទ​ហិង្សា​និង​គំរាម​សម្លាប់

អតីត​​យោធិនពិ​ការ​ម្នាក់ បាន​ប្ដឹង​អតីត​មេបញ្ជាការ​រង​ភូមិភាគ៥ ពី​បទ​ប្រើប្រាស់​ហិង្សា និង​គំរាម​អាយុជីវិត ប៉ុនប៉ង​សម្លាប់​ក្នុង​ជម្លោះ​ដីធ្លី​មួយ​កន្លែង ស្ថិត​នៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង។

ព្រៃក្បែរភូមិមួយក្នុងស្រុកកោះធំ​ក្លាយជាកន្លែងចែកចាយគ្រឿងញៀន

ការចែកចាយ និងប្រើប្រាស់គ្រឿងញៀន បានក្លាយជាក្តីកង្វល់ធំរបស់ប្រជាពលរដ្ឋនៅក្នុងភូមិពោធិ៍អណ្តែត ស្រុកកោះធំ ខេត្តកណ្តាល។​ អ្នកភូមិអះអាងថា ព្រៃមួយកន្លែងនៅក្បែរនោះបានក្លាយជាកន្លែងជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងគគ្រឹកគគ្រេង ដោយមិនមានការទប់ស្កាត់នោះទេ។

លោក ស ខេង ថាគ្រោះថ្នាក់ចរាចរណ៍ដល់កម្រិតប្រកាសអាសន្ន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចាត់ទុកគ្រោះថ្នាក់ចរាចរណ៍ដល់កម្រិតប្រកាសអាសន្ន ខណៈរបាយការណ៍ពីមន្ត្រីជំនាញ រកឃើញថា ១ឆ្នាំចុងក្រោយនេះ អ្នកស្លាប់ និងរបួសកើនឡើងដល់ទៅ៤១ភាគរយ។

លោក​ ជា​ សុ​ផា​រ៉ា ​ថា​ម្ចាស់​អគារ​បាក់​នៅ​កែប​ជា​អ្នក​ដក​ចំនួន​ដែក​សម្រាប់​សាងសង់​

រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ថ្លែង​ថា​ សំណង់​អគារ​កម្ពស់៧ជាន់​ដែល​បាក់​រលំ​សង្កត់​មនុស្ស​ស្លាប់​នៅ​ក្រុង​កែ​បថ្មីៗ​នេះ​ ម្ចាស់​សំណង់​ជា​អ្នក​ដក​ចំនួន​ដែក​ពាក់​កណ្ដា​លដែល​មន្ត្រី​ជំនាញ​កំណត់​ ហើយ​សាងសង់​លើស២ជាន់​។

ការពិតរែងស្លែង

សម្ព័ន្ធ​បងប្អូន​ស្រី​រក​ឃើញ​ថា​ការ​រំលោភ​សេពសន្ថវៈ​លើស្ត្រី និង​កុមារី​មាន​ការ​កើន​ឡើង​

របាយការណ៍​របស់​សម្ព័ន្ធ​អង្គការ​ស្ដ្រី​មួយ​បង្ហាញ​ថា ​ការ​រំលោភ​សេពសន្ថវៈ​លើ​ស្ដ្រី​ និង​កុមារីបាន​បន្ត​កើន​ឡើង ប៉ុន្តែ​ មន្ត្រី​ជាន់ខ្ពស់​ក្រសួងកិច្ចការនារី​ បដិសេធ​ការ​រក​ឃើ​ញនេះ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ