លោក ស ថេត ស្វែងរកឧបករណ៍ពង្រឹងសន្តិសុខពីចិន

ស្នងការរាជធានីភ្នំពេញកំពុងសិក្សាស្វែងរកឧបករណ៍បច្ចេកវិទ្យាសម្រាប់ពង្រឹងសន្តិសុខនៅក្នុងប្រទេសចិន ដើម្បីយកមកប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបង្ក្រាបបទល្មើសនៅក្នុងរាជធានីភ្នំពេញ។​

ឆាយ គឹមខឿន

កម្ពុជា​ពុំទាន់​រក​​ឃើញ​ទីតាំង​បុរសចិន​បង្ហោះ​វីដេអូ​គំរាម​បង្ក​អសន្តិសុខ​​ ខណៈ​សង្គម​ស៊ីវិល​​ជំរុញ​ឲ្យ​រឹត​បន្តឹង​សន្តិសុខ

មន្ត្រី​នគរបាល​ជាតិ​ខ្ពស់​កម្ពុជា បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​កម្ពុជា​នៅ​មិន​ទាន់​កំណត់​បាន​ទីតាំង​នៃ​ក្រុម​ជន​ជាតិ​ចិន ដែល​បាន​បង្ហោះ​វីដេអូ​គំរាម​បង្ក​អសន្តិសុខ​នៅ​ឯ​ខេត្ត​ព្រះសីហនុ​នៅ​ឡើយ​ទេ​រហូត​មក​ដល់​ថ្ងៃ​នេះ ខណៈ​ដែល​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​កម្ពុជា បាន​ទទូច​ទៅ​រដ្ឋាភិបាល​ឲ្យ​ចាត់​វិធានការ​ឲ្យ​បាន​តឹង​រឹងទៅ​លើ​ជន​ជាតិ​ចិន​ទាំង​នោះ។

សមត្ថកិច្ច​ព្រះសីហនុ​តាម​រក​ក្រុម​ជន​ជាតិ​ចិន​ដែលប៉ុនប៉ងបង្កអសន្ដិសុខក្នុងខេត្តនេះ

ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន អះអាងថា កម្លាំងជំនាញកំពុងស្រាវជ្រាវ និងស្វែងរកទីតាំងរបស់ជនជាតិចិនមួយក្រុម ដែលគំរាមបង្កអសន្ដិសុខនៅក្នុងខេត្តនេះ។

មន្ត្រី​ថា អគ្គិភ័យ​ឆេះ​ផ្សារ​អូរអំបិល​ខូច​ខាត​គិត​ជា​ទឹក​ប្រាក់​ជាង ៣០​ម៉ឺន​ដុល្លារ

ផ្សារ​ដ៏​ធំ​មួយ​ស្ថិត​ក្នុង​ទីក្រុង​សិរីសោភ័ណ ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​នៅ​ព្រឹក​ទៀប​ភ្លឺ​នៅ​ថ្ងៃ​អាទិត្យ​នេះ ហើយ​បាន​បំផ្លិញ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អាជីវករ​មាន​តម្លៃ​ដល់​ទៅ​ជាង ៣០​ម៉ឺន​ដុល្លារ។

សមត្ថកិច្ចចាប់ខ្លួនជនជាតិចិនម្នាក់ សង្ស័យប៉ុនប៉ងបំផ្ទុះគ្រាប់បែក

សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនម្នាក់ បន្ទាប់ពីរកឃើញគ្រាប់បែកកែច្នៃជាច្រើនគ្រាប់នៅក្នុងកាបូបដែលបុរសនេះស្ពាយដើរនៅទីសាធារណៈនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលសង្ស័យថា ប៉ុនប៉ងបំផ្ទុះនៅផ្ទះមិត្តភក្តិរបស់ខ្លួន។

មនុស្ស​១៦នាក់​ស្លាប់ និង​របួស​ជិត​៤០​នាក់​ដោយគ្រោះធម្មជាតិរយៈ​ពេល​៤​ខែ​ដើម​ឆ្នាំ​នេះ

មន្ត្រី​ទទួល​បន្ទុក​ខាង​គ្រោះ​ថ្នាក់​ធម្មជាតិ បាន​ឲ្យ​ដឹង​ថា យ៉ាងហោចមនុស្ស ១៦នាក់បានស្លាប់ និងជិត ៤០នាក់​ទៀត​បានទទួលរងរបួស បន្ទាប់ពីរងគ្រោះដោយសារខ្យល់កន្ដ្រាក់ និងរន្ទះបាញ់នៅក្នុងរយៈពេល ៤ខែ​ដើមឆ្នាំនេះ។

ពលរដ្ឋ ៥នាក់ស្លាប់ និង៦នាក់របួសដោយគ្រោះធម្មជាតិនៅបន្ទាយមានជ័យ

យ៉ាង​ហោច​ណាស់​មនុស្ស ៥​នាក់​បាន​ស្លាប់ និង ៦​នាក់​ទៀត​បាន​រង​របួស ក្រោយ​ពី​រង​ការ​វាយ​ប្រហារ​ពី​គ្រោះ​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​​បន្ទាយមានជ័យ ក្នុង​រយៈ​ពេល ២៧​ថ្ងៃ​ក្នុង​ខែ​នេះ។ នេះ​បើ​តាម​របាយការណ៍​របស់​នគរបាល​ជាតិ។

គ្រោះថ្នាក់ចរាចរណ៍នៅរដូវចូលឆ្នាំខ្មែរ សម្លាប់មនុស្សជាមធ្យមជាង១០នាក់ក្នុងមួយថ្ងៃ

រដ្ឋាភិបាលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរបណ្តាលឲ្យមនុស្សស្លាប់ជាមធ្យម​ជាង១០នាក់ក្នុងមួយថ្ងៃ ដោយសារប្រជាពលរដ្ឋបើកបរមិនគោរពច្បាប់។

យ៉ាង​ហោច​មនុស្ស​១៤​នាក់​ស្លាប់​ និង​ជាង​៤០​នាក់​រ​ង​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្សិល​មិញ

គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ (គ.ស.ច.គ.) បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១៤​នាក់ បាន​ស្លាប់ ហើយ​ជាង ៤០​នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ខែ​មេសា​ត្រូវ​បាន​មើល​ឃើញ​ថា តួលេខ​គ្រោះ​ថ្នាក់​ចរាចរណ៍​កើន​ឡើង​ខ្ពស់​លើស​ខែ​នានា។

ក្រសួង​រក​ឃើញ​ថា អ្នក​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ៧៧% ​ជា​អ្នក​ជិះ​ម៉ូតូ​មាន​កម្លាំង​ក្រោម ​១២៥CC​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ប្រាប់ទៅស្ថាប័នពាក់ព័ន្ធឲ្យពង្រឹងប្រសិទ្ធភាពទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្រោយពីរកឃើញថា ៣ខែដើមឆ្នាំនេះ អ្នកស្លាប់ និងរបួសកើនឡើងបើធៀបនឹងឆ្នាំមុន ពិសេសអ្នកបើកបរម៉ូតូកម្លាំងក្រោម១២៥CC មានដល់៧៧ភាគរយ ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ