មនុស្ស​៩០​នាក់​ស្លាប់និង​២៥៧​នាក់​រង​របួសក្នុង​គ្រោះ​ថ្នាក់​ធម្មជាតិ​រយៈ​ពេល៧​ខែ​ឆ្នាំ​នេះ

​មនុស្ស​ចំនួន៩០​នាក់បាន​ស្លាប់និង​​២៥៧​នាក់​ទៀត បាន​រង​របួសនៅ​ក្នុង​គ្រោះ​ថ្នាក់​ធម្មជាតិ​នានា រយៈ​ពេល៧​ខែ​ឆ្នាំ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហ​ទំព័រ​អគ្គ​ស្នងការ​នគរបាល​ជាតិ។

ចំនួនស៊ីមកាតទូរសព្ទលើសចំនួនអ្នកប្រើប្រាស់

ចំនួនអ្នកប្រើប្រាស់ទូរសព្ទចល័តមានចំនួន១៩លានស៊ីមកាតដែល​ច្រើន​លើសពីចំនួនប្រជាជនកម្ពុជាបច្ចុប្បន្ន​។ក្នុងទិន្នន័យមូលដ្ឋានរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បញ្ចាក់ថាសំរាប់ឆមាសទី១ឆ្នាំ២០១៦ អ្នកប្រើប្រាស់ស៊ីមកាតមានប្រមាណ១៩លានស៊ីមកាត បើធៀបទៅនឹងចំនួនប្រជាជនគឺចំនួន១៣៣%។
(រូបភាពពីស្ថានទូតបារាំង)

លោកស្រី ពុង ឈីវកេក ទទួលបានគ្រឿង​ឥស្សរយសពីស្ថានទូតបារាំង

លោកស្រី ពុង ឈី​វ​កេក ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) បានទទួលគ្រឿង​ឥស្សរយសពីស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជាកាលពីម្សិលមិញនេះ។
គ្រាប់មិនទាន់ផ្ទុះ​​ជាង​២០០​គ្រាប់សល់ពីសង្រ្គាម (រូបភាពពីគេហ​ទំព័រ​របស់​អគ្គស្នង​ការនគរ​បាល​ជាតិ)

សមត្ថកិច្ច​ខេត្ត​ព្រះ​វិហារ​រក​ឃើញគ្រាប់មិនទាន់ផ្ទុះ​​ជាង​២០០​គ្រាប់សល់ពីសង្រ្គាម

សមត្ថកិច្ច​ខេត្ត​ព្រះ​វិហា​រ​បាន​រក​ឃើញ​អាវុធ​យុទ្ធ​ភ័ណ្ឌមិន​ទាន់​ផ្ទុះសល់​ពី​សង្គ្រាម​ជាង​២០០គ្រាប់នៅ​នៅ​ក្បែរ​ប្រាសាទបុរាណមួយ។
កូន​ភ្លោះ ជុំ ហួត ជុំ ហួរ (រូបភាពពីហ្វេសប៊ុករបស់ Chum Hout Chum Hour)

កូន​ភ្លោះដែល​ស្និទ្ធនឹង​លោក កែម ឡី បាន​សិទ្ធិជ្រកកោន​​បណ្តោះ​អាសន្ន​នៅ​ថៃ

កូន​ភ្លោះ ជុំ ហួត ជុំ ហួរ ដែលមាន​ទំនាក់​ទំនងជិត​ស្និទជា​មួយ​​លោក ​កែម ឡី ត្រូវបាន​អង្គការ​សហ​ប្រជា​ជាតិសម្រេច​ផ្តល់​ប័ណ្ណស្នាក់​នៅ​បណ្តោះ​អាសន្ន​នៅ​ប្រទេស​ថៃ ​​បន្ទាប់​ពី​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​​ជិត​បី​សប្តាហ៍​មក​នេះ។
ធី សុវណ្ណថា ​និង ស្រី ចំរើន កាលពីពេលកន្លង (រូបភាពពីហ្វេសប៊ុកធី សុវណ្ណថា)

សហជីពមួយជំរុញទៅរដ្ឋាភិបាល​ចាត់ការលើ ធី សុវណ្ណថា ​និង ស្រី ចំរើន ដោយថារំលោភច្បាប់សហជីព

សហជីពល្បីឈ្មោះមួយបានជំរុញទៅក្រសួងការងារ​ឲ្យ​ចាត់វិធានការ​លើសកម្មភាពរបស់មនុស្សមួយក្រុមដែល​ដឹកនាំដោយ​លោក ស្រី ចំរើន និង​ ធី សុវណ្ណថា បន្ទាប់ពីពួកគេអះអាងថាខ្លួនជាតំណាងសហជីព ហើយព្រមានដឹកនាំកម្មករធ្វើបាតុកម្មប្រឆាំងលោក សម រង្ស៊ី។

រដ្ឋាភិបាល៖ រថក្រោះដឹកឆ្លងកាត់ទីក្រុងភ្នំពេញគឺយកមកជួសជុល

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានអះអាងនៅថ្ងៃចន្ទទី២៥នេះថា រថក្រោះដែលបានដឹកចូលទីក្រុងភ្នំពេញនាយប់ថ្ងៃទី២៤គឺត្រូបាននាំយកមកពីព្រំដែន ដើម្បីយកទៅបន្ទាយធ្វើការជួសជុលនិងទុកត្រៀមពេលមានស​ង្រ្គា​មកើតឡើងតែប៉ុណ្ណោះ។

ពល​ករ​ខ្មែរជិត១៣០នាក់​ត្រូវអាជ្ញាធរថៃចាប់បញ្ជូន​មក​កម្ពុជា

អាជ្ញាធរ​ថៃ បាន​បញ្ជូនពល​ករ​ខ្មែរ​ដែល​រស់នៅ និង​ធ្វើ​ការ​​នៅប្រ​ទេស​ថៃជិត​ ១៣០​នាក់​មកកម្ពុជា​វិញ​ ក្រោយ​ពី​អាជ្ញាធរ​ថៃ​រកឃើញ​ថា ​អ្នកនោះ​ជា​ពល​ករ​ខុស​ច្បាប់។
កម្មករដួលសន្លប់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ (រូបភាពផ្តល់ឲ្យ)

កម្មករដួលសន្លប់សារជាថ្មីនៅរោងចក្រដដែលក្នុងខេត្តតាកែវ

កម្មកររោងចក្រជាង២០នាក់បានដួលសន្លប់សារជាថ្មីម្ដងទៀត ក្រោយការដួលសន្លប់កាលពីម្សិលមិញនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ «ហ្កាបូថេក ត្រេឌីងខមភេនី» ដែលមានទីតាំងនៅសង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
All articles loaded
No more articles to load